Category: Covid-19

  • ក្រសួងសុខាភិបាល បានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជន ចំនួន៣ទីតាំង មានសិទ្ធិព្យាបាលអ្នកកើតជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាល បានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជន ចំនួន៣ទីតាំង មានសិទ្ធិព្យាបាលអ្នកកើតជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជន ចំនួន៣ទីតាំង មានសិទ្ធិពិនិត្យ ថែទាំង និងព្យាបាលអ្នកកើតជំងឺកូវីដ១៩៖

  • រដ្ឋបាលខេត្តកែប ចុះត្រួតពិនិត្យ ណែនាំដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានក្នុងខេត្ត ឲ្យពង្រឹងការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង ៣កុំ

    រដ្ឋបាលខេត្តកែប ចុះត្រួតពិនិត្យ ណែនាំដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានក្នុងខេត្ត ឲ្យពង្រឹងការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង ៣កុំ

    ខេត្តកែប៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោកស្រី អ៊ុល ភីរុណ លោក ភូ លិ អភិបាលរងខេត្ត បានចុះត្រួតពិនិត្យ ណែនាំដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានក្នុងខេត្ត ឲ្យពង្រឹងការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

  • រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំពិសេស ដើម្បីពង្រឹងការ​អនុវត្តវិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាល​ដាល​នៃជំងឺកូវីដ១៩

    រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំពិសេស ដើម្បីពង្រឹងការ​អនុវត្តវិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាល​ដាល​នៃជំងឺកូវីដ១៩

    ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំពិសេស ដើម្បីពង្រឹង​ការ​អនុវត្តវិធាន​​​ការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ការ​បិទខ្ទប់ភូមិសាស្រ្តរាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។  បើយោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល លេខ ០៣ សណន ចុះថ្ងៃទី  ០៤ ខែឧសភា ឆ្នាំ២០២១។ នៅក្នុងសេចក្តីណែនាំនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យការចេញ-ចូល ក្នុងភូមិសាស្ដ្ររបស់ខ្លួន ពិសេសសម្រាប់អ្នកដំណើរដែលចេញមកពីតំបន់ ដែលមានការផ្ទុះឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន ថែមទាំងប្រាប់ដល់អភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តការយកសំណាករបស់អ្នកដំណើរ ដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩ និងការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព។ បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យការពង្រឹងវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ដែលវិលត្រឡប់ទៅរស់នៅ ឬស្នាក់នៅរយៈពេលវែងនៅក្នុងភូមិសាស្រ្តដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ចំណុចទី៥ នៃសេចក្ដីណែនាំនេះបានបញ្ជាក់យ៉ាងដូច្នេះថា «គណៈអភិបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្តតាមសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១…

  • ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយជា អង្ករ មី និង ម៉ាស់ ពី ក្រុមហ៊ុនសារព័ត៌មាន Mango Cultural Media

    ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយជា អង្ករ មី និង ម៉ាស់ ពី ក្រុមហ៊ុនសារព័ត៌មាន Mango Cultural Media

    ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុយ ពិសិដ្ឋចន្ទ័ឬទ្ធិ បានបញ្ជាក់ ជូនពីការនាំយកនូវអំណោយជា ស្បៀងអាហារ និងម៉ាស របស់ លោក LIU GUANG CHUN អគ្គនាយក ក្រុមហ៊ុនព័ត៌មានស្វាយ Mango Cultural Media មេឌា មកជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ដើម្បីជាការចូលរួមចំណែកបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីត-១៩ នៅកម្ពុជា ។ ក្រុមហ៊ុនសារព័ត៌មានស្វាយ (Mango Media) ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនថាមពលវិជ្ជមានកម្ពុជា បាននាំយកសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩លើកទី២ ប្រគល់ជូនក្រសួងព័ត៌មាន។ បេីតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន បានអោយដឹងថា ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩នេះមក ក្រុមហ៊ុន បានបំពេញតួនាទីយ៉ាង សកម្មក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដូចជា ធ្វើការ រាយការណ៍ ព័ត៌មានវីរុស កូវីដ ដែល ត្រឹមត្រូវនិងអាចជឿទុកចិត្តបាន…

  • ក្រុមគ្រូពេទ្យនៃតំបន់ប្រតិបត្តិការសឹករងកណ្តាលចុះចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនក្រុមគ្រួសារនគរបាល ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅស្រុកកោះធំខេត្តកណ្តាល

    ក្រុមគ្រូពេទ្យនៃតំបន់ប្រតិបត្តិការសឹករងកណ្តាលចុះចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនក្រុមគ្រួសារនគរបាល ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅស្រុកកោះធំខេត្តកណ្តាល

    ក្រុមគ្រូពេទ្យនៃតំបន់ប្រតិបត្តិការសឹករងកណ្តាលចុះចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនក្រុមគ្រួសារនគរបាល ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅស្រុកកោះធំខេត្តកណ្តាល

  • រដ្ឋបាលខេត្តកំពត៖ រកឃើញស្រ្តី ២នាក់ កើតជំងឺកូវីដ១៩ នៅថ្ងៃអង្គារិ៍នេះ ប្រពលរដ្ឋដែលជាប់ពាក់ព័ន្ធ សូមប្រញាប់ទៅធ្វើតេស្ត

    រដ្ឋបាលខេត្តកំពត៖ រកឃើញស្រ្តី ២នាក់ កើតជំងឺកូវីដ១៩ នៅថ្ងៃអង្គារិ៍នេះ ប្រពលរដ្ឋដែលជាប់ពាក់ព័ន្ធ សូមប្រញាប់ទៅធ្វើតេស្ត

    យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី៤ ឧសភានេះ បានបង្ហាញនូវអត្តសញ្ញណាអ្នកកើតជំងឺកូវដ១៩ ចំនួនពីរ ឈ្មោះឯម បូផ្ជាអាយុ ៥៣ឆ្នាំ និងម្នាក់ទៀតឈ្មោះប៉ាត ចរិយា អាយុ ២៧ឆ្នាំ ដែលអ្នកទាំងពីរមានទីលំនៅក្នុងភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។ រដ្ឋបាលខេត្តកំពតបានថ្លែងអំពាវនាវដល់ពលរដ្ឋដែលធ្លាប់ប៉ះពាល់ផ្ទាល់និងដោយប្រយោលជាមួយអ្នកទាំងពីរ សូមធ្វើការទាក់ទងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តកំពត និងអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

  • កម្មករសំណង់ចំនួន ៥០០គ្រួសារ ទទួលបានកញ្ចប់ស្បៀងអាហារ ពីសហភាពសហព័ន្ធយុវជនកម្ពុជា

    កម្មករសំណង់ចំនួន ៥០០គ្រួសារ ទទួលបានកញ្ចប់ស្បៀងអាហារ ពីសហភាពសហព័ន្ធយុវជនកម្ពុជា

    ភ្នំពេញ ៖ កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈ អង្គការការីតាសកម្ពុជា ចែកជូនបងប្អូនកម្មករសំណង់ ចំនួន១១០គ្រួសារ ស្ថិតក្នុងបុរី អិល អេច អិល នឹង ចំនួន៣៩០គ្រួសារ ទៀត ស្ថិតក្នុង ភូមិវិមានទ្រង់ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ ឯកឧត្តម សឹម យ៉ារ៉ែន និងឯកឧត្តម សេន ណ៉ាសុី ថ្នាក់ដឹកនាំក្រុមការងារយុវជន ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា អំណោយដែលបានចែកជូនបងប្អូនកម្មករសំណង់ នាពេលនេះ គឺផ្នែកមួយសម្រាប់បងប្អូនកំពុងតែខ្វះខាតប៉ុណ្ណោះហើយ ឯកឧត្តមបានផ្តាំផ្ញើរអោយបងប្អូនកម្មករទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៅការរីករាលដាលជំងឺ កូវីដ-១៩ នេះ ដោយគ្រាន់តែ នៅក្នុងផ្ទះ បើសិនជាមិនមានភាពចាំបាច់អ្វី លាងដៃនឹង សាប៊ូរអោយបានញឹកញាប់ រក្សាគម្លាត ពាក់ម៉ាសជាដើម នោះកម្ពុជានឹងរួចផុតពីភាពលំបាកនេះ…

  • អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខពលរដ្ឋ កំពុងធ្វើចតា្តឡីស័ក ចំនួន០៤ឃុំ ក្នុងស្រុកបាទី និងមួយឃុំ នៅស្រុកព្រៃកប្បាស

    អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខពលរដ្ឋ កំពុងធ្វើចតា្តឡីស័ក ចំនួន០៤ឃុំ ក្នុងស្រុកបាទី និងមួយឃុំ នៅស្រុកព្រៃកប្បាស

    តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក មានចំនួន ៤ទីតាំង ទីតាំងទី១ មណ្ឌល ចត្តាឡីស័ក សាលាបឋមសិក្សាអង្គសឹង្ហ ឃុំចំបក់ ទីតាំងទី២ វិទ្យាល័យ ហ៊ុន សែន ១មិថុនា ឃុំពារាម ទីតាំងទី៣ វិទ្យាល័យគិតម៉េងប្រាសាទ ឃុំដូង និងទីតាំងទី៤ សាលាបឋមសិក្សា ភូមិថ្មី ឃុំត្នោត ក្នុងស្រុកបាទី និងទីតាំងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា ភ្នំចចក ស្ថិតនៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ។ នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំ ដល់អជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកែលម្អ និងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដូចជាប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត បន្ទប់ទឹក បង្គន់អនាម័យ ធ្វើយ៉ាងណាត្រូវបង្កលក្ខណៈងាយស្រួល…

  • អ្វីៗដើម្បីសុខភាព និងអាយុជីវិតមនុស្សជាតិ (ភាគ១)

    អ្វីៗដើម្បីសុខភាព និងអាយុជីវិតមនុស្សជាតិ (ភាគ១)

    អ្វីៗដើម្បីសុខភាព និងអាយុជីវិតមនុស្សជាតិ។ សុខភាពរបស់អ្នក ជំងឺរបស់ខ្ញុំ។ (ភាគ១)

  • គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ពង្រឹងប្រសិទ្ធភាពការងារ និងដាក់ទិសដៅ ដើម្បីឈានទៅកាត់ផ្តាច់ជំងឺកូវីដ-១៩ ដ៏ខ្លីខាងមុខនេះ

    គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ពង្រឹងប្រសិទ្ធភាពការងារ និងដាក់ទិសដៅ ដើម្បីឈានទៅកាត់ផ្តាច់ជំងឺកូវីដ-១៩ ដ៏ខ្លីខាងមុខនេះ

    ភ្នំពេញ៖ ដើម្បីជំរុញឲ្យការងារនៃការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត ដែលអាចឈានទៅកាត់ផ្ដាច់បាន នូវការរីករាលដាលនៃជម្ងឺកាចសាហាវនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រួតពិនិត្យឡើងវិញនិងដាក់ទិសដៅបន្តទៀត ដើម្បីការទប់ស្កាត់ឱ្យបាននៃការរីករាលដាលជំងឺនេះ។ ការជំរុញបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅរសៀលថ្ងៃទី០៤ឧសភានេះ នៅសាលារាជធានីភ្នំពេញ ។ លោកឃួង ស្រេង បានមានប្រសាសន៍ថា ៖កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ខែឧសភានេះ គឺក្នុងបំណង ដើម្បីត្រួតពិនិត្យការងារមួយចំនួនរបស់អាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯករាជធានីភ្នំពេញ និងដាក់ទិសដៅបន្ត ក្នុងកិច្ចការពារជំងឺរាតត្បាតជម្ងឺកូវីដ-១៩ នេះ។ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើង ពីការបែងចែកការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ ដូចជាការផ្តល់អំណោយជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ video conference នេះដែរ អភិបាលខណ្ឌទាំង១៤ បានរាយការណ៍អំពីស្ថានភាពនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ជុំវិញការវិវត្តនានានៃជម្ងឺកូវីដ-១៩ ដើម្បីយកចំណុចទាំងនោះ មកពិភាក្សាគ្នា ស្វែងរកចំណុចល្អៗ ដែលធ្វើយ៉ាងណា ដែលអាចឈានទៅដល់ការផ្តាច់ជម្ងឺកូវីដ-១៩ បានជោគជ័យ នៅពេលដ៏ខ្លីខាងមុខនេះ៕