-
លោក ស្កុត ម៉ូរីសុន និយាយថា វាទំនងជាមិនអាចទៅរួចឡើយ ដែលពលរដ្ឋអូស្ត្រាលីដែលបំពានបម្រាមធ្វើដំណើរមកពីឥណ្ឌាត្រូវជាប់ពន្ធនាគារនោះ

អូស្រ្តាលី៖ ក្រោយទទួលរងនូវការរិះគន់នោះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន នៅថ្ងៃអង្គារនេះ បានការពារខ្លួនពីការចោទប្រកាន់រើងអើសពូជសាសន៍ និងដៃប្រឡាក់ឈាម ដោយលោកបានដកថយពីការព្រមានដាក់ពន្ធនាគារលើពលរដ្ឋអូស្ត្រាលី ដែលបំពានបម្រាមធ្វើដំណើរមកពីឥណ្ឌា ។នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា វាទំនងជាមិនអាចទៅរួចឡើយ ដែលពលរដ្ឋអូស្ត្រាលីដែលបំពានបម្រាមត្រូវជាប់ពន្ធនាគារ… ខ្ញុំគិតថា រឿងបែបនេះ កម្រិតដែលអាចនឹងកើតឡើងគឺសូន្យភាគរយ ។ការអត្ថាធិប្បាយខាងលើនេះរបស់លោក ស្កុត ម៉ូរីសុន បានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់លោកកាលពីសប្ដាហ៍មុន បានដាក់ចេញបម្រាមដ៏តឹងរ៉ឹងលើអ្នកដំណើរមកពីឥណ្ឌាមិនឱ្យចូលចូលមកកាន់អូស្រ្តាលី រហូតដល់ថ្ងៃទី១៥ ខែឧសភាខាងមុខ ដោយព្រមានថា អ្នកដែលបំពានបម្រាមនេះ រួមទាំងពលរដ្ឋអូស្ត្រាលីអាចនឹងប្រឈមនូវការពិន័យជាប្រាក់ ឬជាប់ពន្ធនាគាររហូតដល់០៥ឆ្នាំ ៕ ប្រភព៖ CNA
-
អាជ្ញាធររាជធានី សម្រុកដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ចំនួន ៤ម៉ឺនគ្រួសារទៀត នៅថ្ងៃទី៣ និង ០៤ ឧសភា នេះ

ភ្នំពេញ៖ តាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺបានដាក់ បញ្ជាឱ្យអាជ្ញាធរខណ្ឌ សហការឱ្យបានល្អជាមួយកងទ័ពជើងគោកក្នុងការដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម ។ ជាក់ស្តែងនៅថ្ងៃទី៣និង០៤ឧសភា ២ថ្ងៃជាប់គ្នានេះអាជ្ញាធររាជធានីបានសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ ក៏បានផ្តល់ជូនទៅកងកម្លាំងទាហានជើងគោកនិងអង្គរក្សផងដែរ ដែលពួកគាត់បានបំពេញការងារលើការដឹកបញ្ជូនស្បៀងអាហារទាំងនេះទៅចែកប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដោយគិតមកដល់ពេលនេះស្បៀងអាហារប្រមាណជាង២០ម៉ឺនកញ្ចប់ហើយបានដឹកជូនដល់ដៃពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងនោះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖នៅថ្ងៃទី៣និង០៤ឧសភានេះ ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀតក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន ១៤៧០០គ្រួសារ នៅពោធិសែនជ័យចំនួន ១៣៧០០គ្រួសារ ខណ្ឌសែន សុខ១៣០០ ខណ្ឌព្រែកព្នៅ ១០០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន ២០០០គ្រួសារ ខណ្ឌជ្រោយចង្វា ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន៩០០គ្រួសារ ខណ្ឌ៧មករា ១០០០គ្រួសារ ខណ្ឌទួលគោក ៨០០គ្រួសារ ខណ្ឌចំការមន ៦០០គ្រួសារខណ្ឌច្បារអំពៅចំនួន៨០០គ្រួសារ ខណ្ឌកំបូលចំនួន១២០០គ្រួសារ និងក្រុមការងារចំនួន៥០០ ។ ក្នុងចំនួននេះក៏មានការជួយឧបត្ថមចំពោះកងកម្លាំងទាហានជើងគោកនិងអង្គរក្សផងដែរ។ គួរបញ្ជាក់ថា ៖កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ…
-
ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្រជាពលរដ្ឋខ្វះខាត នៅឃុំគោកត្រប់ និងឃុំត្រពាំងវែង

កណ្តាល ៖ ដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅឃុំគោកត្រប់ចំនួន ៥៨គ្រួសារ និងឃុំត្រពាំងវែងចំនួន ៥០គ្រួសារ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង ១០៨គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ១០គីឡូ ឆៃប៉ូវ០១គីឡូក្រាម សៀង០១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល។ ឧបត្ថម្ភបន្ថែមដល់ក្រុមគ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កចំនួន ០៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០១គីឡូក្រាម ប៊ីចេង០១កញ្ចប់ សាច់ជ្រូក០២គីឡូក្រាម និងបានឧបត្ថម្ភប៉ុស្តិ៍ការពារដាក់ប៉ារ៉ាស់ក្នុងភូមិនីមួយៗ នៅឃុំគោកត្រប់ចំនួន១០កន្លែង ដោយក្នុងមួយកន្លែងទទួលទឹកសុទ្ធ០១កេស ទឹកក្រូច ទឹកផ្លែឈើ០១កេស និងថវិកាចំនួន១០០,០០០រៀល ព្រមទាំងបានចូលរំលែកទុក្ខ និងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋ០៣គ្រួសារ នៅឃុំត្រពាំងវែង ដោយក្នុង១គ្រួសារ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ៩,១៣០,០០០រៀល…
-
ភូមិចំនួន៨ នៅក្នុងតំបន់ក្រហម ត្រូវគេរកឃើញមានឆ្លងជំងឺកូវីដ-១៩ ខ្លាំងនៅនៅរាជធានីភ្នំពេញ នៅថ្ងៃនេះ

ក្រសួងសុខាភិបាលនៅថ្ងៃទី៤ឧសភានេះ បានប្រកាសថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩៣៨នាក់ ក្នុងនោះរាជធានីភ្នំពេញ មានអ្នកឆ្លងច្រើនជាងគេ គឺចំនួន៦០៨នាក់។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី៤ឧសភាឆ្នាំ២០២១ បានបង្ហាញឈ្មោះភូមិចំនួន៨ ដែលត្រូវគេរាយការណ៍ថា មានការឆ្លងជំងឺកូវីដ-១៩ខ្លាំងជាងគេក្នុងរាជធានីភ្នំពេញ។ ភូមិទាំង៨រួមមាន លំដាប់ទី១ ភូមិត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, លំដាប់ទី២ គឺភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, លំដាប់ទី៣ គឺភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ, លំដាប់ទី៤គឺ ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, លំដាប់ទី៥ គឺភូមិដើមចាន់ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ, លំដាប់ទី៦គឺ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, លំដាប់ទី៧ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងលំដាប់ទី៨គឺ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមិនចាំបាច់ កុំឲ្យចេញពីផ្ទះ។ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិទាំង៨នោះ ត្រូវយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ,…
-
ខេត្តកំពង់ស្ពឺបង្ហាញអត្តសញ្ញាណករណីជំងឺកូវីដ-១៩(COVID-19) ចំនួន៦រូបបន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍

ខេត្តកំពង់ស្ពឺបង្ហាញអត្តសញ្ញាណករណីជំងឺកូវីដ-១៩(COVID-19) ចំនួន៦រូបបន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលទាំង៦នាក់នោះ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក ។
-
កូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី៤ ឧសភា ២០២១នេះ

-
រដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់ម៉ាស និងបរិក្ខាមួយចំនួន ជូនមករដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ម៉ាសជាង២០ម៉ឺនម៉ាស និងបរិក្ខាមួយចំនួនទៀត សម្រាប់បំពាក់ជួយដល់ការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ ត្រូវបានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)។ ពិធីប្រគល់និងទទួលថវិកាខាងលើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកញឹម ខេមរ៉ា រដ្ឋលេខាធិការ ក្រសួងការបរទេសតំណាងឱ្យលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍ថា ៖ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ ខ្ពស់ចំពោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ដែលបានឧបត្ថម្ភ ម៉ាស់ Protective ចំនួន ១០០,០០០ម៉ាស់ ,ម៉ាស់ Surgical ចំនួន ១០០,០០០ម៉ាស់ ,…
-
រកឃើញអ្នកឆ្លងថ្មី 938នាក់ ជាសះស្បើយ 361នាក់ និងស្លាប់ 01នាក់ (មានវីដេអូ)

រកឃើញអ្នកឆ្លងថ្មី 938នាក់ទៀត ជាសះស្បើយ 361នាក់ និងស្លាប់ 01នាក់ ភ្នំពេញ (608) កណ្ដាល (175) ព្រះសីហនុ (77) បន្ទាយមានជ័យ (51) កំពង់ស្ពឺ (14) តាកែវ (4) កំពង់ចាម (3) ត្បូងឃ្មុំ (2) ពោធិ៍សាត់ (1) ស្វាយរៀង (1) បាត់ដំបង (1) សៀមរាប (1) គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ – អ្នកឆ្លងសរុប= 16299នាក់ – អ្នកជាសះស្បើយ= 5791នាក់ – អ្នកកំពុងព្យាបាល= 10394នាក់ – អ្នកស្លាប់= 107នាក់
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៣៨នាក់នៅថ្ងៃនេះ

យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី៤ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី៣ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៣៨នាក់ ដែលអ្នកទាំងនោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣៦១នាក់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៤ ឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១ម៉ឺន ៦ពាន់ ២៩៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៥ពាន់ ៧៩១នាក់ និងនៅសល់ ១ម៉ឺន ៣៩៤នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១០៧នាក់ហើយ៕
-
ក្រសួងសុខាភិបាល កំណត់យកខេត្តបន្ទាយមានជ័យបន្ថែមមួយទៀត ជាភូមិសាស្ដ្រត្រូវអនុវត្តន៍ កាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព
