Category: Covid-19

  • វៀតណាម​៖​ ​ខណ្ឌ​១​នៅ​ហាណូយ​ពិន័យ​អ្នក​អត់​ពាក់​ម៉ាស់​១​៣​៤​នាក់​ ​​បានជាង៣​០​០​លាន​ដុ​ង​

    វៀតណាម​៖​ ​ខណ្ឌ​១​នៅ​ហាណូយ​ពិន័យ​អ្នក​អត់​ពាក់​ម៉ាស់​១​៣​៤​នាក់​ ​​បានជាង៣​០​០​លាន​ដុ​ង​

    ​ខណ្ឌ​ ​H​o​an​ K​i​e​m​ ​ស្ថិតក្នុងក្រុង​ហាណូយ​ ​នៃ​ប្រទេស​វៀតណាម​បាន​ផាក​ពិន័យ​មនុស្ស​ ចំនួន ១​៣​៤​នាក់​ ​ដែល​មិនព្រម​ពាក់​ម៉ា​ស​ ​ក្នុង​ពេល​៤​ថ្ងៃ​​កន្លងទៅ​ ​ក្នុង​នោះ​ ​ទំហំ​ទឹក​ប្រាក់ពិន័យ​មាន​ច្រើនជាង​៣​០​០​លាន​ដុ​ង​ ​ឬ​ ​១​៣​៨​០​០​ដុល្លារ​អាមេរិក​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N​express កាលពីថ្ងៃទី៤ ឧសភា ២០២១​។​ ​នគរបាល​ថា​ ​អ្នក​ដែល​ត្រូវ​បាន​ពិន័យ​ទាំង​ជាង​១​០​០​នាក់​នេះ​ ​មាន​៤​នាក់​គឺជា​ជនបរទេស​ ​ត្រូវ​បាន​ពិន័យ ​៣​១​៩​០​លាន​ដុ​ង​ ​រាប់​ចាប់ពី​ថ្ងៃ​ទី​៣​០​ ​មេសា​ ​ជា​ថ្ងៃ​ផ្តើម​ឈប់​សម្រាក​នៃ​ទិវា​ពលកម្ម​ ​និង​ទិវា​បង្រួបបង្រួម​ជាតិ​។​ ​គ្រាន់តែ​ថ្ងៃចន្ទ​ ​ដើម​ស​ប្តាហ៍​កន្លងទៅ​នេះ​ ​ខណ្ឌ​ ​H​o​an​ K​i​e​m​ ​បាន​ពិន័យ​មនុស្ស​២​២​នាក់​ ​សរុប​ទឹកប្រាក់​៤​៤​លាន​ដុ​ង​។​ ​បើ​តាមច្បាប់​វៀតណាម​ ​ជាការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ អ្នក​ដែល​មិន​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ត្រូវ​ពិន័យ​៣​លាន​ដុ​ង​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​នៅ​ខណ្ឌ​ Dong Anh ​ក៏មាន​មនុស្ស​៥​នាក់​ត្រូវ​បាន​ពិន័យ​១​០​លាន​ដុ​ងរឿងមិនពាក់ម៉ាស់នេះដែរ​ ​អំឡុង​ពេល​៤​ថ្ងៃ​​ ដូចគ្នា។ គួរកត់សម្កាល់ថា វៀតណាមហាក់បានទប់ស្កាត់ជំងឺកូវីដ១៩បានជោគជ័យ ក្នុងនោះ នាព្រឹកថ្ងៃទី៥ ឧសភានេះ វៀតណាមថាគ្មានឆ្លងសូម្បី១ករណី ទោះបីជាប៉ុន្មានថ្ងៃនេះ មានឆ្លងក្នុងសហគមជាថ្មី រួមទាំងករណីវីរុសកូវីដ បម្លែងថ្មីពីឥណ្ឌាផងដែរនោះ៕

  • អភិបាលរាជធានី និងលោកប្រធាន ប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បន្តចុះពិនិត្យស្ថានភាព និងពង្រឹងការងារចាក់វ៉ាក់សាំងកូវីដ-១៩

    អភិបាលរាជធានី និងលោកប្រធាន ប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បន្តចុះពិនិត្យស្ថានភាព និងពង្រឹងការងារចាក់វ៉ាក់សាំងកូវីដ-១៩

    អភិបាលរាជធានី និងលោកប្រធាន ប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បន្តចុះពិនិត្យស្ថានភាព និងពង្រឹងការងារចាក់វ៉ាក់សាំងកូវីដ-១៩ ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី០៥ខែឧសភានេះបានបន្តចុះពិនិត្យស្ថានភាពតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ ពិសេសនៅក្នុងតំបន់បុរីជីបម៉ុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យដើម្បីពង្រឹងការងារនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសឱ្យពួកគាត់រក្សាគម្លាតសុវត្ថិភាពនិងពាក់ម៉ាស ទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ ។ លោកឃួង ស្រេងនិងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យចំនួន៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ មាននៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។ ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនោះ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរក៏ដូចជាក្រុមការងារដែលអនុវត្តន៍ លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវិ-១៩ ដោយសារតែយុទ្ធនាការនេះ បងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលយក ការចាក់វ៉ាក់សាំងជាប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ដែលប្រឈមមុខនិងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ គួរបញ្ជាក់ថា ដើម្បី បន្សាំតំបន់មាន ហានិភ័យ ខ្ពស់…

  • ភូមិចំនួន ១០ ដែលមានាករឆ្លងជំងឺកូវីដ-១៩ ខ្លាំងជាគេនៅរាជធានីភ្នំពេញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ភូមិចំនួន ១០ ដែលមានាករឆ្លងជំងឺកូវីដ-១៩ ខ្លាំងជាគេនៅរាជធានីភ្នំពេញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បង្ហាញឈ្មោះភូមិចំនួន១០ដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំងនៅថ្ងៃនេះ។ ភូមិទាំង១០នោះរួមមាន៖ លំដាប់ទី១ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ, លំដាប់ទី២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ, លំដាប់ទី៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ, លំដាប់ទី៤ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ, លំដាប់ទី៥ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន, លំដាប់ទី៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក, លំដាប់ទី៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ, លំដាប់ទី៨ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ, លំដាប់ទី៩ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ និងលំដាប់ទី១០ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌ ដូនពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមិនចាំបាច់…

  • អភិបាលខណ្ឌចំការមន ថ្លែងថា រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង តាខ្មៅ នៅថ្ងៃទី៦ ខែឧសភា ប៉ុន្តែសម្រាប់បន់ ដែលប្រឈមខ្លាំង និងតំបន់ក្រហម នឹងត្រូវ សម្រេចបន្តបិទខ្ទប់ដដែល

    អភិបាលខណ្ឌចំការមន ថ្លែងថា រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង តាខ្មៅ នៅថ្ងៃទី៦ ខែឧសភា ប៉ុន្តែសម្រាប់បន់ ដែលប្រឈមខ្លាំង និងតំបន់ក្រហម នឹងត្រូវ សម្រេចបន្តបិទខ្ទប់ដដែល

    ភ្នំពេញ៖ ក្នុងឱកាសបន្តចុះចែកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត ចំនួន ០២សង្កាត់រួមមាន៖ សង្កាត់ទួលទំពូងទី១ ចំនួន ១១៦គ្រួសារ, សង្កាត់បឹងត្របែក ចំនួន ៧៧គ្រួសារ សរុបចំនួន ១៩៣គ្រួសារ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដោយមានការ ចូលរួមពីលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន, លោកស្រីអភិបាលរងខណ្ឌ និងមន្ត្រីខណ្ឌ-សង្កាត់មួយ ចំនួនទៀត លោក ថេង សុថុល អភិបាលខណ្ឌ បានលើកឡើងថា ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងត្រូវ រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ នៅម៉ោង ០០ ថ្ងៃទី៦ ខែឧសភា ហើយការសម្រេចបិទបញ្ចប់ការបិទខ្ទប់នេះ បាន អនុញ្ញាតឱ្យពលរដ្ឋទូទៅ អាចចេញចូល-ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន ដែលនេះ គឺជាដំណឹងដ៏ល្អមួយ…

  • កងទ័ពជើងគោកឧបត្ថម្ភថវិកាចំនួនជិត ៤០០លានរៀល ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ

    កងទ័ពជើងគោកឧបត្ថម្ភថវិកាចំនួនជិត ៤០០លានរៀល ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ

    ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងជាការចូលរួមចំណែកសកម្មភាពមនុស្សធម៌ នាយទាហាន នាយទាហានរង និង ពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៤ឧសភាឆ្នាំ២០២១ បានឧបត្ថម្ភថវិកា ចំនួនជិត៤០០លានរៀលជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង និង ពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទដែលឧបត្ថម្ភថវិកាចំនួន ៣៦៨លាន៥សែន៤ពាន់៣០០ រៀល និង ៦០០ ដុល្លារដើម្បីចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចាត់ទុកការ ការចូលរួមនោះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភថវិកាសម្ភារៈជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិ និងប្រជាជន។

  • ខេត្តព្រះសីហនុបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១៨នាក់

    ខេត្តព្រះសីហនុបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១៨នាក់

    ខេត្តព្រះសីហនុបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ចំនួន១១៨នាក់ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៖

  • សពរបស់ស្នងការរង នគរបាលខេត្តព្រះវិហារ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩

    សពរបស់ស្នងការរង នគរបាលខេត្តព្រះវិហារ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩

    សពរបស់ស្នងការរងនគរបាលខេត្តព្រះវិហារម្នាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ ។

  • ជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១

    ជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១

    ជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១៖

  • អ្វីៗដើម្បីសុខភាពនិងអាយុជីវិតមនុស្សជាតិ (មានវីដេអូ)

    អ្វីៗដើម្បីសុខភាពនិងអាយុជីវិតមនុស្សជាតិ (មានវីដេអូ)

    អ្វីៗដើម្បីសុខភាពនិងអាយុជីវិតមនុស្សជាតិ។ សុខភាពរបស់អ្នក ជំងឺរបស់ខ្ញុំ។ (ភាគបញ្ជប់)

  • ឯកឧត្តម ហ៊ុន ម៉ានី ឧបត្ថម្ភស្បៀងអាហារដល់កងរាជអាវុធហត្ថ ដែលកំពុងប្រចាំការ តាមគ្រប់គោលដៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងគោលដៅចាក់វ៉ាក់សាំងនានា

    ឯកឧត្តម ហ៊ុន ម៉ានី ឧបត្ថម្ភស្បៀងអាហារដល់កងរាជអាវុធហត្ថ ដែលកំពុងប្រចាំការ តាមគ្រប់គោលដៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងគោលដៅចាក់វ៉ាក់សាំងនានា

    ភ្នំពេញ ៖ ក្រុមការងារលេខាធិការដ្ឋាននៃ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បាននាំយកបន្លែល្ពៅចំនួន ១០០០ គីឡូ និងត្រឡាច ១០០០ គីឡូដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកគាំទ្រដល់ការផ្គត់ផញកង់ស្បៀងអាហារប្រចាំថ្ងៃរបស់កងកម្លាំងជួរមុខដែលកំពុងប្រចាំការការពារសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតាមតំបន់គោលដៅបិទខ្ទប់ ។ ក្នុងឱកាសនោះ តំណាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចិត្តទុកដាក់គិតគូរពីកងកម្លាំងដែលកំពុងមមាញឹក ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ៕ ដោយ / គ្រី សម្បត្តិ