-
អ្នកធ្វើដំណើរចេញពីតំបន់ដែលមានការផ្ទុះឆ្លងរីករាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយចូលមកខេត្តសៀមរាប ត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរ ឬមន្រ្តីសុខាភិបាល

ខេត្តសៀមរាប៖ អ្នកធ្វើដំណើរចេញពីតំបន់ដែលមានការផ្ទុះឆ្លងរីករាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយចូលមកខេត្តសៀមរាប ត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរ ឬមន្រ្តីសុខាភិបាលដែលសាមីខ្លួនកំពុងរស់នៅ យកសំណាកតេស្ត និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាដាច់ខាត នេះបើតាមប្រសាសន៍ លោកនាក់ ណេរ៉ុនអភិបាលរងខេត្តសៀមរាប ក្នុងឱកាស ដឹកនាំរៀបចំកែសម្រួលប្រព័ន្ឋគ្រប់គ្រងទិន្នន័យអ្នកធ្វើដំណើរឆ្លងកាត់ចូលមកខេត្តនេះឱ្យកាន់តែមានភាពសុក្រិតនិងរហ័សជាងមុន នៅព្រំប្រទល់ស្រុកជីក្រែងនិងស្រុកស្ទោង កាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១នេះ លោកនាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលខេត្ត រួមជាមួយ លោកអភិបាលស្រុកលោកស្រីអភិបាលរងស្រុកជីក្រែង ក្រុមយុវជនមកពីសាលាហ្គូ ក្លូប៊ល ព្រមទាំងក្រុមការងារប្រចាំការនៅប៉ុស្តិត្រួតពិនិត្យសុខភាពបឋមស្ថិតនៅព្រំប្រទល់ស្រុកជីក្រែងខេត្តសៀមរាប និងស្រុកស្ទោងខេត្តកំពង់ធំនោះ ឱ្យកាន់តែច្បាស់លាស រហ័សនិងមានភាពសុក្រិត សុវត្ថិភាព និងបញ្ចៀសពីភាពកកស្ទះនិងរង់ចាំយូររបស់បងប្អូនអ្នកដំណើរឆ្លងកាត់ចូលក្នុងខេត្កនៃកំឡុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។ ថ្មិៗនេះ មានការសំណូមពររបស់អ្នកធ្វើដំណើរឆ្លងចូលទៅភូមិសាស្ត្រខេត្តសៀមរាបថានមានភាពយឹតយ៉ាវចំពោះការស្រង់ទិន្នន័យសម្រាប់ពួកគាត់។ លោក នាក់ ណេរ៉ុន ទទួលស្គាល់ថា ពិតជាមានភាពយឹតយ៉ាវខ្លះពាក់ព័ន្ឋទៅនឹងបច្ចេកទេសនៃប្រព័ន្ឋស្រង់ទិន្នន័យ ក៍ដូចជាប្រព័ន្ឋផ្លូវដើរចូលមិនទាន់មានរបៀបរៀបរយ ហេតុនេះហើយបានជាអាជ្ញាធរខេត្តដឹកនាំសហការជាមួយរដ្ឋបាលស្រុកនិងកម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅនេះរៀបចំកែសម្រួលប្រព័ន្ឋកត់ត្រាគ្រប់គ្រងទិន្នន័យ និងកន្លងផ្លូវដើរចូល ព្រមទាំងកំណត់គម្លាតសុវត្ថិភាពចៀសវាងការចូលប្រជ្រៀតគ្នាក្នុងពេលផ្តល់ព័តមាននិងកត់ត្រាទិន្នន័យរបស់អ្នកដំណើរ។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានបង្ហាញឱ្យដឹងទៀតថា តាមរយៈសំរង់ទិន្នន័យអ្នកដំណើរឆ្លងកាត់ពីច្រកព្រំប្រទល់នេះហើយដែលបានផ្តល់លទ្ឋភាពឱ្យអាជ្ញាធរខេត្តគ្រប់គ្រងបានការឆ្លងជំងឺកូវីដ-១៩ឱ្យមកនៅត្រឹមកម្រិតនាំចូលពីក្រៅមានន័យថា ទាំងអ្នកមានផ្ទូកមេរោគកូវីដ-១៩ ទាំងអ្នកជិតស្និទ្ឋនិងអ្នកប៉ះពាល់ដោយប្រយោល ត្រូវបានរកឃើញទាន់ពេលវេលា ទោះបីជាមានចូលទៅក្នុងសហគមន៍ខ្លះក្តី តែក៍ស្ថិតនៅក្នុងការគ្រប់គ្រងបានដែរ។ តាមការពិនិត្យជាក់ស្តែង លោក នាក់ ណេរ៉ុន កត់សម្គាល់ឃើញថា បងប្អូនអ្នកដំណើរមកដល់ដើម្បីពិនិតសុខភាពបឋម និងផ្តល់ព័ត៌មានអំពីទិន្នន័យផ្ទាល់ខ្លួននិងអ្នករួមដំណើរ នៅតែមានភាពប្រញ៉ាប់ប្រញ៉ាល់ និងមិនគិតពីគម្លាតសុវត្ថិ នៅឡើយ ទោះបីជាមានសេចក្តីប្រកាសក៍ដូចជាវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តជារឿយៗក្តី។ លោក បានបញ្ជាក់ថា តាំងពីបង្កើតប៉ុស្តិត្រួតពិនិត្យសុខភាពបឋម កត់ព័ត៌មាននិង ស្រង់ទិន្នន័យនៃអ្នកធ្វើដំណើរចូលខេត្តសៀមរាបនៅព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តបន្ទាយមានជ័យ កន្លងមក ក្រុមការងារនេះ បានជួបប្រទះបញ្ហាប្រឈមជាច្រើនដូចជារងការរិះគន់ពីមហាជនថា ការងារមានភាពយឹតយ៉ាវ និងសំណូមពរនានាទៀតផង ប៉ុន្តែដោយឆន្ទៈនិងស្មារតីមោះមុត របស់ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលស្រុក កម្លាំងសមត្ថកិច្ច ជាដើមសុទ្ឋតែបានប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តមិនថាយប់ព្រលប់ ហាលថ្ងៃ ហាលភ្លៀងក្តីនោះទេ គឺបានបំពេញការងារ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឱ្យសកម្មភាពការងារដំណើរការទៅបានរលូនល្អប្រសើរថែមទៀត៕ ដោយ ស៊ាន សុផាត
-
រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៩៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តបែងចែកតំបន់ក្រហម លឿងទុំ និងលឿង នៅភ្នំពេញ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

-
ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ

-
កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន ១៧ដំបូងក្នុងពិភពលោក ដែលផ្ដល់អាទិភាពដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់គ្រូបង្រៀន

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១៧ដំបូងក្នុងពិភពលោក ដែលផ្ដល់អាទិភាពដល់ការចាក់វ៉ាក់សាំងកូវីដ១៩ដល់គ្រូបង្រៀន។នេះបើតាមការឱ្យដឹងពីសំណាក់អង្គការ UNICEF Cambodia ប្រចាំកម្ពុជា។ បើតាមទំព័រហ្វេសប៊ុករបស់អង្គការ UNICEF Cambodia ឱ្យដឹងថាការចាក់វ៉ាក់សាំងដល់គ្រូបង្រៀនទូទាំងផ្ទៃប្រទេស គឺជាជំហានមួយទៀត ក្នុងការធានាថាកុមារអាចត្រឡប់ទៅសាលារៀនវិញដោយសុវត្ថិភាព។ គួរបញ្ជាក់ថាកាលពីថ្ងៃទី៣ខែឧសភាឆ្នាំ ២០២១កន្លងមកក្រសួងអប់រំយុវជន និងកីឡា បាន បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា និងបុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ក្នុងជំហានទី១។ ក្រសួងអប់រំបានឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជាលទ្ធផលនៅទូទាំងប្រទេស យុទ្ធនាការជំហានទី១សម្រេចបានការចាក់វ៉ាក់សាំងទាំង២ដូស ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា ដែលបម្រើការក្នុងអង្គភាពអប់រំនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ព្រមទាំងបុគ្គលិកនៃអង្គការដៃគូអភិវឌ្ឍក្នុងវិស័យអប់រំសរុបចំនួន ១១៦,៥៦៣នាក់ ត្រូវជា ៧៤ភាគរយនៃចំនួនសរុប ១៥៨,០០០ នាក់។ ដោយឡែក នៅរាជធានីភ្នំពេញ បុគ្គលិកអប់រំបានចាក់វ៉ាក់សាំងទាំង២ដូស ចំនួន ២៤,៨០០ នាក់ និងក្រុមការងារបានជួយចាក់វ៉ាក់សាំង ដូសទី២ ជូនបុគ្គលិកស្ថាប័នផ្សេងៗ ប្រជាជន និងព្រះសង្ឃបាន ចំនួន ៤៥,៤០០នាក់៕ដោយ៖ម៉ាដេប៉ូ
-
បងប្អូនប្រជាពលរដ្ឋចំនួន ៥៥០គ្រួសារ ទទួលបានកញ្ចប់ស្បៀងអាហារពី សហភាពសហព័ន្ធយុវជនកម្ពុជា

រាជធានីភ្នំពេញ៖ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងដោយមានការចូលរួមពី ឯកឧត្តម សាប់ សាប់អុី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សេន ណាសុី រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន៥៥០កញ្ចប់ តាមរយ:អង្គការការីតាសកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ក្នុងឱកាសនេះ លោកជំទាវ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួម និងបានណែនាំឱ្យប្រជាពលរដ្ឋគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ ជាពិសេសក្នុងខែរ៉ាម៉ាឌន សូមបន្តប្រណិបត្តិខែបួស ថ្វាយបង្គំជាលក្ខណៈគ្រួសារនៅតាមផ្ទះរៀងៗខ្លួន បើមិនចាំបាច់ មិនត្រូវចេញក្រៅផ្ទះ ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងប្រឆាំងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ សំដៅនាំនាវាកម្ពុជាឆ្ពោះការបិទបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សហភាពសហព័ន្ធយុវជនកម្ពុជា ជានិច្ចកាល តែងតែ នៅជាមួយប្រជាជន និងចូល រួម…
-
ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ានី ជូនយុវជនស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ដែលមានជីវភាពខ្វះខាតក្នុងដំណាក់កាលជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោក ស៊ុម មនោរម្យ ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយឯកឧត្តម ហ៊ុន ម៉ានី ឧបត្ថម្ភដល់ សមាជិក សមាជិកា យុវជន ស្ថានីយ៍វិទ្យុនិងទូរទស្សន៍អប្សរា ដែលមានជីវភាពខ្វះខាតក្នុងដំណាក់កាលជម្ងឺកូវីដ-១៩ ។ សកម្មភាពនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ចំពោះការគិតគូរពីជីវភាពនិងការរស់នៅប្រចាំថ្ងៃដល់សមាជិក សមាជិកា ក្នុងអំឡុងពេលការាត្បាតនៃជំងឺកូវី-១៩ ។ ក្នុងឱកាសនោះ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះ ស្ថានីយ៍វិទ្យុនិងទូរទស្សន៍អប្សរា ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយព័ត៌មានពិតនានា ជាពិសេសការផ្សព្វផ្សាយសកម្មភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងជាពិសេសសកម្មភាពជួយដល់ប្រជាពលរដ្ឋក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុងនោះមានសកម្មភាពមនុស្សធម៌ របស់យុវជនសសយក ដែលបានបំពេញបេសកកម្មជួយគ្នាក្នុងគ្រាលំបាកនៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា អគ្គនាយកនៃស្ថានីយ៍វិទ្យុនិងទូរទស្សន៍អប្សរា…
-
អភិបាលខេត្តព្រៃវែង នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនអនុសាខាកាកបាទក្រហមស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ

ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងដំណាក់កាលការរីករាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រមទាំងឯកឧត្តម អនុប្រធានសាខាកាកបាទក្រហមខេត្តព្រៃវែង នៅថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនអនុសាខាកាកបាទក្រហមស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ក្នុងមួយសាខា ទទួលបាន មីយើងចំនួន ៣០កេស និងទឹកសុទ្ធបាភ្នំចំនួន ១០០កេស ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កនៅមូលដ្ឋាន ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្ត។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានសូមធ្វើការផ្តាំផ្ញើបន្ថែមដល់អនុសាខាកាកបាទក្រហមស្រុកទាំងពីរ ធ្វើការផ្សព្វផ្សាយបន្តជូនដល់ក្រុមគ្រួសារអ្នកធ្វើចត្តាឡីស័ក ពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ទម្លាប់អនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្ត ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាថ្មីម្តងទៀត ឯកឧត្ដម ក៏សូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង៕ ដោយ -រ៉ាវុធ
-
លោកជំទាវ បាន ស្រីមុំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី និង ថវិកាឧបត្ថម្ភប្រចាំខែ ឧសភា របស់ឯកឧត្តម អុីឈាន ជូនចាស់ជរាគ្មានទីពឹងទូទាំងខេត្តប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង ជាប្រធានមូលនិធិចាស់ជរាក្រីក្រីគ្មានទីពឹង ដោយមានអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ អាជ្ញាធរមូលដ្ឋាន យុវជន ស.ស.យ.ក ខេត្ត នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ថវិកាឧបត្ថម្ភប្រចាំខែ ឧសភា របស់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ជូនលោកយាយលោកតា ចាស់ជរាគ្មានទីពឹងទូទាំងខេត្តប៉ៃលិន ដើម្បីជួយសម្រួល ពីទុក្ខលំបាកក្នុងគ្រាកំពុងជួបបញ្ហាវិបត្តិកូវីដ-១៩ ។ ជារៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន តែងតែទទួលប្រាក់មូលនិធិ (ឧបត្ថម្ភ) ប្រចាំខែពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជាក់ស្តែងនៅពេលនេះ ក្រុមការងារមូលនិធិគាំទ្រសុខភាពនិងសង្គ្រោះបន្ទាន់ ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានជួបសំណេះសំណាលសួរសុខទុក្ខ…
