-
អភិបាលរាជធានី បន្តចុះពិនិត្យស្ថានភាព និងពង្រឹងការងារ ចាក់វ៉ាក់សាំង

-
ផ្ទះប្រជាពលរដ្ឋ ១៤ខ្នងនៅខេត្តត្បូងឃ្មុំ រងការខូចខាតដោយសារខ្យល់កន្ត្រាក់

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅយប់ថ្ងៃទី៥ឧសភាឆ្នាំ២០២១ មានករណីខ្យល់បក់បោកខ្លាំង និងមានភ្លៀងធ្លាក់ផងនោះបានបណ្តាលឲ្យខូចខាតរោង និងផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង ក្នុងខេត្តត្បូងឃ្មុំ។ ក្នុងចំណោមនោះ មាននៅទីតាំងភូមិបឹងកាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខូចខាតដួលរលំរោងអាជីវកម្មឡឥដ្ឋចំនួន១ខ្នង, នៅទីតាំងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខូចខាតដំបូលនិងជញ្ជាំងផ្ទះចំនួន៨ខ្នង, នៅទីតាំងភូមិជ័យនិគម ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខូចខាតដំបូលផ្ទះចំនួន១ខ្នង, នៅទីតាំងភូមិអូរខ្លូតឃុំត្រមូង ស្រុកមេមត់ ខូចខាតផ្ទះទាំងស្រុងចំនួន១ខ្នង, នៅទីតាំងភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខូចខាតចំនួន៣ខ្នង។ ក្រសួងបានបញ្ជាក់ថា ករណីខាងលើនោះ មិនមានគ្រោះថ្នាក់ដល់មនុស្សទេ៕
-
រួមសុខ រួមទុក្ខ ជាមួយប្រជាជនកម្ពុជា

-
ក្រសួងការពារជាតិ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ជូន ពលរដ្ឋនៅតំបន់ក្រហម

-
យុទ្ធនាការចាក់វ៉ាក់សាំង នៅតំបន់ក្រហមក្នុងរយៈពេល ៥ថ្ងៃចាក់បានជិត ២០ម៉ឺននាក់

យោងតាមរបាយការណ៍ ដែល ទទួលបាននៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៦ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី០៥ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៤ម៉ឺន ៨ពាន់ ៨៤៨នាក់ ស្រី ២ម៉ឺន ៥ពាន់ ៣៨១នាក់។ របាយការណ៍ដដែលបានឲ្យដឹងថាសរុប ៥ថ្ងៃចាក់បានចំនួន ១៩ម៉ឺន ៦ពាន់ ៦៦នាក់ ក្នុងនោះស្រី ១០ម៉ឺន ២ពាន់ ៣៣៨នាក់។ របាយការណ៍ដដែលបានឲ្យដឹងទៀតថាក្នុងនោះខណ្ឌមានជ័យ ចាក់បាន ៤ម៉ឺន ១ពាន់ ៤៥១នាក់, ខណ្ឌដង្កោ ចាក់បាន ៤ម៉ឺន ៧ពាន់ ៦៥២នាក់, ខណ្ឌកំបូល ចាក់បាន ៣ម៉ឺន ៤ពាន់ ៨៦៦នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៧ម៉ឺន ២ពាន់ ៩៧នាក់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ការចាក់វ៉ាក់សាំងនេះ…
-
តំបន់លឿង នៅមានបំរាមគោចរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៣ភ្លឺ

-
ប្រជាពលរដ្ឋដែលចូលទៅខេត្តត្បូងឃ្មុំ តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ

-
ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា យើងនឹងស្រោច ទីក្រុងភ្នំពេញ និងខេត្តកណ្តាល ឲ្យជន់លិច ទៅដោយវ៉ាក់សាំង

-
រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទខ្ទប់ ភូមិសេដាសែនជ័យ និងភូមិតាកែវ ជាបណ្តោះអាសន្ន

-
យុវជន ស.ស.យ.ក ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បន្តចូលរួមសម្របសម្រួលការងារចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ និងបុគ្គលិកវិស័យឯកជននានា

ភ្នំពេញ ៖ សកម្មភាពនៃការបន្តចូលរួមសម្របសម្រួលការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ និងបុគ្គលិកវិស័យឯកជននានា របស់ក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌទាំង ១៤ នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងនានាទូទាំងរាជធានីភ្នំពេញ និងបច្ចុប្បន្នភាពនៃលទ្ធផលការងារចាក់វ៉ាក់សាំងសម្រាប់ថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២១។ យុវជនយើងតែងតែនៅជួរមុខរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់កិច្ចសម្របសម្រួលការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ និងបុគ្គលិកវិស័យឯកជននានា របស់ក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌទាំង ១៤ នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងនានាទូទាំងរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាព និងដំណើរការដ៏រលូន ដែលធ្វើឱ្យប្រជាជនកាន់តែមានការជឿទុកចិត្តខ្ពស់មកលើដំណើការចាក់វ៉ាក់សាំងនៅគ្រប់គោលដៅនានាទូទាំងរាជធានីភ្នំពេញ ។ សកម្មភាពទាំងអស់នេះ បានបង្ហាញពីគុណតម្លៃរបស់យុវជនក្រោមដំបូលនៃសុខសន្តិភាព ! ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំជាយុវជនជាច្រើននាក់ទៀត ដែលជាចលនាយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយសង្គមជាតិកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ