-
អ្នកជំងឺកូវីដម្នាក់ទៀតសម្រាលបុត្រ វះកាត់ជោគជ័យនៅពេទ្យរុស្ស៊ី ជាអ្នកម្តាយទី១០

អ្នកជំងឺកូវីដ-១៩ ម្នាក់មានកូនទទឹងពោះ និងទឹកភ្លោះរីងអស់ ដែលបានបញ្ជូនមកពី មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅវេលាម៉ោង២:១០ព្រឹកថ្ងៃទី ០៦ខែ ឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងវះកាត់សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន (ជាកូនទី ១០ ដែលមន្ទីរពេទ្យបានសម្រាលជូនអ្នកជំងឺកូវីដ)។ តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ៕ ប្រភពពីមន្ទីរពេទ្យរុស្ស៊ី
-
សកម្មភាពយុវជនសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ

-
ឯកឧត្តម ហេង សួរ ថ្លែងសារពាក់ព័ន្ធវិធានការសំខាន់ៗ

-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥០នាក់នៅថ្ងៃនេះ

យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី៦ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី៥ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៥០នាក់ ដែលអ្នកទាំងនោះពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៨២៤នាក់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៦ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១ម៉ឺន៧ពាន់៦២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦ពាន់៨៤៣នាក់ និងនៅសល់ ១ម៉ឺន៧៧៨នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១១៤នាក់ហើយ។
-
រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចផ្អាកបណ្ដោះអាសន្នទីតាំងចំនួន ៣កន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩

រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចផ្អាកបណ្ដោះអាសន្នទីតាំងចំនួន ៣កន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩៖ ១. បន្ទប់ពិគ្រោះនិងព្យាបាលជំងឺទូទៅ អែម ចិត្តសិលា ស្ថិត នៅផ្សារក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ២. ហាងបាយ ពេជ្រ ស្រីលាភ ស្ថិតនៅភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺដែលអ្នកដំណើរឈ្មោះ ម៉ាត់ អែល មានវិជ្ជមានកូវីដ-១៩ បានធ្វើដំណើរពីខេត្តសីហនុ ទៅខេត្តបាត់ដំបង និងបានឆ្លងកាត់ខេត្តកំពង់ស្ពឺហើយចូលហូបអាហារនៅហាងបាយខាងលើ ។ ៣. ហាងកាហ្វេ ផល មុំ ស្ថិតនៅផ្សារក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានឈ្មោះ ប៉េ ថា ភេទប្រុសអាយុ ៤១ ឆ្នាំ មានវិជ្ជមានកូវីដ-១៩ បានទៅអង្គុយពិសាកាហ្វេនៅហាងកាហ្វេខាងលើ ។
-
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ខណ្ឌចំនួន៨ ដែលគ្មាន «តំបន់ក្រហម»

-
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយសេចក្តីសម្រេច ពាក់ព័ន្ធនឹងការបន្តបិទខ្ទប់ តំបន់មួយចំនួន

-
នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តភារ និងហិរញ្ញវត្ថុចុះពិនិត្យដោយទីកន្លែងត្រៀមរៀបចំចាក់វ៉ាក់សាំងជំងឺកូវីដ -១៩ ជូនពិរុទ្ធជន និងទណ្ឌិត

រាជធានី ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដោយមានកិច្ចសហការ និងសម្របសម្រួលពី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ទីកន្លែងត្រៀមរៀបចំចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់ពិរុទ្ធជន-ទណ្ឌិត ដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ខាងមុខ ។ដោយ -រ៉ាវុធ
-
ក្នុងរយ:ពេល ៥ថ្ងៃដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ចាក់បានជិត២០ម៉ឺននាក់

