-
សមាជិក សមាជិកា ស.ស.យ.ក.ក្នុងវិស័យអប់រំ ចំនួន ១០គ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ទទួលស្បៀងអាហារ ដើម្បីដោះស្រាយជីវភាព

ភ្នំពេញ៖ លោក ហួ ឈុនគ្រី និងក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២១ នាំយកនូវស្បៀង អាហារមួយចំនួនជូនមន្រ្តីរាជការនៅតាមអង្គភាពក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡាដែលជាសមាជិក សមាជិកាស.ស.យ.ក. ក្នុងវិស័យអប់រំ យុវជន និងកីឡាដល់ផ្ទះ និងកន្លែងសមស្រប ចំនួន ១០គ្រួសារដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់《តំបន់ក្រហម》ដោយក្នុងមួយគ្រួសារ ទទួលបាន៖ -អង្ករ ២០ គ.ក-មី ១កេស-ត្រីខ ១ យួរ-ទឹកស៊ីអ៊ីវ ១ យួរ-ថវិកា ៥០ ០០០ រៀល។ សកម្មភាពនេះបានបង្ហាញឲ្យឃើញពី ស្មារតីខ្មែរជួយខ្មែរ និងការជួយយកអាសារគ្នាក្នុងគ្រាលំបាក ក្រុមការងារនឹងបន្តនាំយកស្បៀងអាហារជូនមន្រ្តីរាជការដែលរស់នៅតំបន់ក្រហមជាបន្តបន្ទាប់ទៀតឲ្យបានគ្រប់ចំនួន ។ ហើយនេះក៏ជាការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ចំពោះសមាជិក សមាជិកា ក្នុងគ្រាលំបាក ៕…
-
អង្ករចំនួន ៥តោន និងគ្រឿងឧបភោគបរិភោគ ៥០០ កញ្ចប់ ជាអំណោយឯកឧត្តម ហ៊ុន ម៉ានី បានប្រគល់ជូនកម្មករសំណង់ចំនួន ៥០០គ្រួសារ

ភ្នំពេញ ៖ លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំក្រុមការងារយុវជន ក្រសួងបរិស្ថាន ក្រោមការសម្របសម្រួលរៀបចំដោយកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ០៦ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន៥០០ឈុត តាមរយៈ អង្គការការីតាស់កម្ពុជា យកទៅចែកជូន បងប្អូនកម្មករសំណង់ដែលមានជីវភាពខ្វះខាត ចំនួន១១០គ្រួសារ ស្ថិតក្នុងបុរី អិល អេច អិល នឹង ចំនួន៣៩០គ្រួសារ ទៀត ស្ថិតក្នុង ភូមិវិមានទ្រង់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កម្មករសំណង់ដែលមានជីវភាពខ្វះខាត ក្នុង០១គ្រួសារទទួលបានអង្ករ១០គីឡូ និងឈុតបន្លែស៊ុត ១កញ្ចប់ ដើម្បីរួមចំណែកដោះស្រាយការលំបាកក្នុងរយៈពេលនេះ ៕ ដោយ / គ្រី សម្បត្តិ
-
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ រយៈពេល ០៧ថ្ងៃ

-
សេចក្ដីជូនដំណឹង ស្ដីពីការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនុវត្តន៍វិធានការសុខាភិបាលក្នុងភូមិសាស្ត្រខេត្តកែប

-
ប្រជាពលរដ្ឋ៩៣គ្រួសារ ទទួលបានអំណោយពីសប្បុរសជនតាមរយះរដ្ឋបាលសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ៩៣គ្រួសារ ដែលមានជីវភាពខ្វះខាតពិសេសក្នុងកំឡុងពេលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ឆ្លងចូលសហគមន៍២០កុម្ភៈ ទទួលបានអំណោយពីសប្បុរសជនតាមរយៈរដ្ឋបាលសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងខេត្តព្រះសីហនុ។ ពិធីប្រគល់អំណោយ ធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែឧសភាឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង លោក ឡុក វណ្ណារីនចៅសង្កាត់កោះរ៉ុង និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ នៅក្នងុងឱកាសនោះ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ក៏បានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ននិងការពារខ្លួនពីជំងឺកូវីដ១៩ ដែលបច្ចុប្បន្នកំពុងរីករាលដាល ខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានខេត្តព្រះសីហនុយើងដែរ ដូចនេះយើងត្រវការពារដោយអនុវត្តនូវវីធី ៣កុំ ៣ការពារ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានល្អ។ គួរបញ្ជាក់ថា អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចំនួន ៩៣ គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ជែលលាងដៃដបតូចមួយ និងប្រគេនជូនវត្តព្រែកស្វាយអង្ករ១០០គីឡក្រាម មី ០៣កេស ត្រីខ ០៣យួរ ផងដែរ៕
-
ក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ-១៩ បានធ្វើការប្ដេជ្ញាចិត្តធ្វើយ៉ាងណាមើលថែ ព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យអស់ពីលទ្ធភាព

-
បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន ៥៧៨នាក់ ទៀត នៅរាជធានីភ្នំពេញ ដែលជាករណីឆ្លងក្នុងសហគមន៍

បង្ហាញអត្តសញ្ញាណអ្នកជម្ងឺកូវីដ១៩ ចំនួន ៥៧៨នាក់ ដែលរកឃើញនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។
-
តែ ១ថ្ងែ ស្រ្តី ៣នាក់ នៅមណ្ឌលចត្តាឡីស័ក ស្រុករមាសហែក សម្រាលកូនដោយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករមាសហែក ប្រកបដោយ សុសុវត្ថិភា

ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធាន មន្ទីរ សុខាភិបាល ខេត្ត ស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារទូរទស្សន៍អប្សរានៅរសៀលថ្ងៃទី៦ខែឧសភាឆ្នាំ២០២១នេះថា កាលពីម្សិលមិញថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្រ្តី ៣នាក់ ទើប តែ ត្រឡប់ មកពីទីក្រុងភ្នំពេញ ត្រូវ បាន អាជ្ញាធរ ដាក់នៅមណ្ឌលចត្តា ឡី ស័ក ស្រុក រមាស ហែក បាន សម្រាលកូនដោយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករមាសហែក ប្រកបដោយ សុវត្ថិភាព ។ ឯកឧត្តមបណ្ឌិតបានបន្តថាស្ត្រីទាំងបីនាក់ដែលកំពុង ចត្តាឡីស័ក រួច បាន ផ្តល់ កំណើត ដល់ទារកក្នុង ថ្ងែ តែ មួយ នោះ រួមមាន ៖ *១. ឈ្មោះប៉ុល សូនី អាយុ ៣១ឆ្នាំ នៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង…
-
អាជ្ញាធររាជធានីផ្តល់ស្បៀងអាហារ ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ បានជិត ៣០ម៉ឺនម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៦ ឧសភានេះ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជិត៣០ម៉ឺនគ្រួសារ គិតត្រឹមថ្ងៃទី០៦ឧសភានេះ ។ ជាក់ស្តែងនៅថ្ងៃទី០៥និង០៦ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានីបានបន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់បានចំនួន៣៥០០០គ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន៥០០០គ្រួសារ នៅពោធិសែនជ័យចំនួន១៣២០០គ្រួសារ ខណ្ឌដង្កោ ២០០គ្រួសារខណ្ឌសែន សុខ ២០០០គ្រួសា ខណ្ឌព្រែកព្នៅ ១០០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៣០០០គ្រួសារ ខណ្ឌជ្រោយចង្វា ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន៥០០គ្រួសារ ខណ្ឌ៧មករា ១៥០០គ្រួសារ ខណ្ឌទួលគោក ២០០០គ្រួសារ ខណ្ឌចំការមន ៨០០គ្រួសារ ខណ្ឌបឹងកេងកង ៣០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន២៣០០គ្រួសារ ខណ្ឌកំបូលចំនួន១៨០០គ្រួសារ និងក្រុមការងារចំនួន៤០០គ្រួសារ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់ សហការជាមួយ កងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត…
-
រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាលអាចនឹងរងនូវការធ្លាក់ភ្លៀងខ្លាំង

យោងតាមគេហទំព័អាកាសធាតុកម្ពុជា CWS នៅល្ងាចថ្ងៃទី៦ឧសភាបានឲ្យដឹងថា យោងតាមការតាមដាននិងព្យាករណ៍ រាជធានីភ្នំពេញ និង ខេត្តកណ្ដាល នឹងកំពុងទទួលរងឥទ្ធិពល (Downpour និង Supercell) ដែលមកពីប្រទេសវៀតណាម កាត់តាម ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល ត្បូងឃ្មុំ កំពង់ចាម។ លក្ខណៈនោះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ជាមួយកម្លាំងភ្លៀងធ្លាក់ (Rain Rate) មានកម្រិត បង្គួរ ទៅ ខ្លាំង ន្លោះពី៨០ទៅ១៤០មីលីម៉ែត្រក្នុងមួយម៉ោង រួមជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ខ្លាំង ដែលអាចបណ្ដាលឱ្យមាន ជំនន់ទឹកភ្លៀងលិចលង់ក្នុងកម្រិតតិចតួចអាចនឹងកើតមានឡើង នៅតាមតំបន់ទំនាប បណ្ដាវិថី និង ផ្លូវទាបៗ មួយចំនួននៃគ្រប់បណ្ដាខណ្ឌទាំងអស់នៃរាជធានីភ្នំពេញ និង ផ្នែកខ្លះនៃខេត្តកណ្ដាល ជាពិសេសក្រុងតាខ្មៅ ក្នុងចន្លោះម៉ោង ៥ ទៅ ៩ ល្ងាចនេះ ៕