Category: Covid-19

  • ទិដ្ឋភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១

    ទិដ្ឋភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១

    ទិដ្ឋភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រោយពេល រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១៕

  • រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្អាកដំណើរការជា បណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ រយៈពេល៧ថ្ងៃ

    រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្អាកដំណើរការជា បណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ រយៈពេល៧ថ្ងៃ

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅក្នុងរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៨-១៤ ខែឧសភា ៕

  • ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ ជូនពលរដ្ឋនៅតំបន់ក្រហម

    ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ ជូនពលរដ្ឋនៅតំបន់ក្រហម

    ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌឫស្សីកែវនៅថ្ងៃនេះ ៕

  • នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្តល់ត្រីខ ១ពាន់កេសដល់កងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្តល់ត្រីខ ១ពាន់កេសដល់កងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    ខណៈដែលក្រុមប្រតិបត្តិការកងទ័ព កំពុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានភាពសស្រាក់សស្រាំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៅថ្ងៃទី៧ឧសភាឆ្នាំ២០២១បានផ្តល់ត្រីខកំប៉ុងចំនួន ១ពាន់កេស ដល់កងយោធពលខេមរភូមិន្ទ។ ជាមួយនឹងការផ្ដល់ជូននូវត្រីខកំប៉ុងនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានជូនពរដល់កងកម្លាំងប្រតិបត្តិការចាក់វ៉ាក់សាំងទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៍ និងទទួលបានជោគជ័យក្នុងភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមការប្រគល់ភារកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម នៃខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យតាំងពីថ្ងៃទី១ឧសភាឆ្នាំ២០២១មក។ រីឯខណ្ឌឫស្សីកែវ ដែលមានតំបន់ក្រហមក្នុងសង្កាត់ទួលសង្កែទី១ បានចាប់វ៉ាក់សាំងនៅថ្ងៃទី៧ឧសភានេះ។ ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចាត់កម្លាំងចូលរួមចំនួន១ពាន់៤៩០នាក់ ក្នុងនោះរួមមាន ក្រុមការងារចាក់វ៉ាក់សាំងចំនួន៩០ក្រុម មានចំនួន ៤៥០នាក់, ក្រុមបម្រើការ និងសណ្តាប់ធ្នាប់ ចំនួន៩០ក្រុម មានចំនួន៩០០នាក់, ក្រុមដឹកជញ្ជូនចំនួន១០ក្រុម មានចំនួន៥០នាក់, ក្រុមធ្វើប័័ណ្ណចាក់វ៉ាក់សាំងមានចំនួន ២៧០នាក់។ យោងតាមរបាយការណ៍ក្រសួងការពារជាតិ វាបឲ្យដឹងថា គិតត្រឹមថ្ងៃទី៦ឧសភាឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកទី១…

  • រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង សរុបចំនួន(ជាងបួនលានដូសហើយ)

    រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង សរុបចំនួន(ជាងបួនលានដូសហើយ)

    រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន(ជាងបួនលានដូសហើយ) គ្រាដែលរាជរដ្ឋាភិបាល ដាក់ផែនការស្វែងរកវ៉ាក់សាំងជូនពលរដ្ឋ ឱ្យរួចរាល់នៅឆ្នាំ២០២២៕

  • រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ រកឃើញនៅថ្ងៃទី០៦ ខែឧសភានេះ

    រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ រកឃើញនៅថ្ងៃទី០៦ ខែឧសភានេះ

    រដ្ឋបាលខេត្តព្រះសីហនុបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១៖

  • ប្រមុខការទូតអាមេរិកអះអាងថា ពិភពលោកចាំបាច់ត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំង ដើម្បីយកឈ្នះលើវីរុស Covid-19 បំប្លែងខ្លួនថ្មី

    ប្រមុខការទូតអាមេរិកអះអាងថា ពិភពលោកចាំបាច់ត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំង ដើម្បីយកឈ្នះលើវីរុស Covid-19 បំប្លែងខ្លួនថ្មី

    អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខែន (Antony Blinken) បញ្ជាក់ថា ពិភពលោកចាំបាច់ត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សំដៅយកឈ្នះលើវីរុសបំប្លែងខ្លួនថ្មី ហើយសហរដ្ឋអាមេរិកនឹងស្វះស្វែងរកមធ្យោបាយគាំទ្របន្ថែម ។ថ្លែងក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ MSNBC កំឡុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ប្លីនខែន បានសង្កត់ធ្ងន់ថា បើសិនជាពិភពលោកទាំងមូលមិនប្រឹងប្រែងបន្ថែមទេ នោះពិភពលោកនឹងមិនត្រូវបានចាក់វ៉ាក់សាំងឡើយរហូតដល់ឆ្នាំ២០២៤ ហើយថា យើងអាចបង្កើនល្បឿនចាក់វ៉ាក់សាំង និងអាចធ្វើវាបាន ហើយលោកគិតថា អាចធ្វើវាក្នុងរយៈពេលដ៏ខ្លីទៀតផង ។សូមជម្រាបថា សហរដ្ឋអាមេរិកបានសន្យាថា នឹងចែករំលែកវ៉ាក់សាំងអាស្រ្តាហ្សេណេកាចំនួន៦០លានដូសជាមួយបណ្ដាប្រទេសផ្សេង ហើយកាលពីថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បានប្រកាសគាំទ្រផងដែរចំពោះការលើកលែងប៉ាតង់ ឬសិទ្ធិផ្ដាច់មុខផលិតវ៉ាក់សាំង COVID-19 ៕ ប្រភព៖ CNA

  • ប្រធានាធិបតីហ្វីលីពីនបញ្ជាអោយប៉ូលិសចាប់ខ្លួនជនទាំងឡាយណា ដែលពាក់ម៉ាស់ការពារជំងឺ Covid-19 មិនបានត្រឹមត្រូវ

    ប្រធានាធិបតីហ្វីលីពីនបញ្ជាអោយប៉ូលិសចាប់ខ្លួនជនទាំងឡាយណា ដែលពាក់ម៉ាស់ការពារជំងឺ Covid-19 មិនបានត្រឹមត្រូវ

    លីពីន៖ បន្ទាប់ពីប្រជុំជាមួយក្រុមការងារឆ្លើយតបនឹងជំងឺកូវីដ១៩របស់ខ្លួន ប្រ ធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាអោយមន្រ្តីប៉ូលិសចាប់ខ្លួននរណាដែលមិនពាក់ម៉ាស់ត្រឹមត្រូវ ក្នុងនោះរួមទាំងពាក់នៅក្រោមច្រមុះ នៅពេលប្រទេសខ្លួនកំពុងធ្វើសង្គ្រាមនឹងវីរុសកូវីដ១៩ ។ប្រធានាធិបតីហ្វីលីពីនរូបនេះសង្កត់ធ្ងន់ថា បទបញ្ជារបស់ខ្ញុំទៅប៉ូលិស អោយចាត់ការអ្នកមិនពាក់ម៉ាស់ត្រឹមត្រូវ… ចាប់ពួកគេ និងស៊ើបអង្កេតថាហេតុអ្វីបានជាគេមិនអនុវត្តវា ហើយថា វាមិនមែនសំរាប់ខ្លួនខ្ញុំទេ វាក៏មិនសំរាប់ពួកយើង… វាសំរាប់ផលប្រយោជន៍ប្រទេស ដូច្នេះអ្នកមិនចម្លង និងអ្នកមិនត្រូវអោយគេចម្លង ។ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីយុត្តិធម៌ និងមេប៉ូលិសហ្វីលីពីនបានអំពាវនាវអោយក្រុមមន្ត្រីពិន័យអ្នករំលោភ ឬចាប់អោយពួកគេធ្វើការងារសហគមន៍ ជំនួសអោយការចាប់ខ្លួនពួកគេ ។ ចាប់តាំងពីថ្ងៃមិនាកន្លងមក មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ពិន័យចំពោះការរំលោភវិធានការកូវីដ១៩ នៅពេលការរឹតបន្តឹងត្រូវបានអន្តវត្តនៅក្នុងរដ្ឋធានីម៉ានីល និងបណ្តាខេត្តជុំវិញ បន្ទាប់ពីមានការកើនឡើងខ្លាងនៃករណីឆ្លងវីរុសដ៏កាចសាហាវមួយនេះ ៕ ប្រភព៖ CNA

  • ថៃគ្រោងដាក់បញ្ចូលជនបរទេសចំនួន៣លាននាក់ដែលរស់នៅក្នុងប្រទេសខ្លួន ទៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ទ្រង់ទ្រាយធំរបស់ខ្លួន

    ថៃគ្រោងដាក់បញ្ចូលជនបរទេសចំនួន៣លាននាក់ដែលរស់នៅក្នុងប្រទេសខ្លួន ទៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ទ្រង់ទ្រាយធំរបស់ខ្លួន

    ថៃ៖ រដ្ឋាភិបាលថៃនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបញ្ជាក់ថា ខ្លួននឹងដាក់បញ្ចូលជនបរទេសចំនួន៣លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសថៃ ទៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ទ្រង់ទ្រាយធំរបស់ខ្លួន ដើម្បីការពារប្រជាជនទាំងមូល ។ប្រទេសថៃមិនទាន់បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ទ្រង់ទ្រាយធំរបស់ខ្លួននៅឡើយទេ ប៉ុន្តែបានចាក់វ៉ាក់សាំង Sinovac ដែលមានក្នុងស្តុករបស់ខ្លួនដល់កម្មករជួរមុខចំនួន២.៥លានដូសរួចហើយ ។ ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃលោក Opas Kankawinpong បញ្ជាក់ថា អ្នកណាម្នាក់ដែលរស់នៅក្នុងប្រទេសថៃ មិនថា ពួកគេជាជនជាតិថៃ ឬបរទេសនោះទេ បើសិនជាពួកគេចង់ចាក់វ៉ាក់សាំង ពួកគេអាចទទួលការចាក់បាន ហើយថា គ្មាននរណាម្នាក់មានសុវត្ថិភាពនោះទេ ទាល់តែមនុស្សគ្រប់គ្នាមានសុវត្ថិភាព ។គួរបញ្ជាក់ថា ប្រទេសថៃត្រូវចាក់វ៉ាក់សាំងដល់ប្រជាជនប្រហែល៥០លាននាក់ ដើម្បីទទួលបានប្រព័ន្ធភាពស៊ាំដល់ប្រជាជនប្រមាណ៧០ភាគរយ ដោយផ្អែកលើការប៉ាន់ស្មានរបស់ប្រជាជនថៃចំនួន៦៧លាននាក់ និងប្រជាជនបរទេស៣លាននាក់ ៕ ប្រភព៖ Reuters

  • ទិដ្ឋភាពចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយលផ្លូវជាតិ១ ក្រោយរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់ (មានវីដេអូ)

    ទិដ្ឋភាពចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយលផ្លូវជាតិ១ ក្រោយរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់ (មានវីដេអូ)

    ផ្សាយផ្ទាល់ ៖ ទិដ្ឋភាពចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយលផ្លូវជាតិ១ ក្រោយរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់ ភូមិសាស្ត្ររាជធានី និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។