-
រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងពីការររកឃើញករណីវិជ្ជមានកូវីដ-19 លើស្ត្រីម្នាក់ ជាពលករវិលត្រឡប់ពីប្រទេសថៃ ក្រោយពីយកវត្ថុសំណាកនិងធ្វើតេស្ត កាលពីថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២១

ស្ត្រីខាងលើនេះ ត្រូវបានបញ្ជូនឲ្យទៅសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យធំ) ខេត្តបាត់ដំបងរួចហើយ។គិតត្រឹមថ្ងៃទី០៦ខែឧសភានេះមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ-19 ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ សរុបមាន ចំនួន ០៨នាក់ហើយ។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19 មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានព្យាបាលអ្នកជម្ងឺកូវីដ-19សរុបចំនួន៣៦នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន២៨នាក់និងកំពុងសម្រាកព្យាបាល ចំនួន០៨នាក់៕
-
ក្រសួងការងារ ចេញសេចក្តីណែនាំពីការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម/ផលិតកម្ម ដើម្បីទប់ស្កាត់ ជំងឺអូវីដ-១៩

រាជធានីភ្នំពេញ៖នៅថ្ងៃទី៧ ខែ ឧសភាឆ្នាំ ២០២១នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំមួយស្តីពីលក្ខណវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម/ផលិតកម្មបដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរាលដាលជំងឺអូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ។ បើយោងតាមសេចក្តីណែនាំរបស់ក្រសួងការងារបានបញ្ជាក់ថាក្នុងគោល បំណងធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់កម្មករនិយោជិត និរន្តរភាពនៃផលិតកម្ម និង ភាពអាចព្យាករណ៍បាននៃការផ្គត់ផ្គង់ទំនិញ ព្រមទាំងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង រោងចក្រ សហគ្រាស ជាពិសេសរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើ ដំណើរនិងកាបូបនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល សូមធ្វើការណែនាំ រួមដល់រដ្ឋបាលរាជធានី ខេត្ត ស្ថាប័នពាក់ព័ន្ធ ម្ចាស់ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដូចខាងក្រោម៖ ក. ការផ្អាកនិងបើកសកម្មភាពអាជីវកម្ម/ផលិតកម្មដោយវិធានការរដ្ឋបាល ក.១. សិទ្ធិនៃការផ្អាក និងបើកឡើងវិញនូវសកម្មភាពអាជីវកម្ម/ផលិតកម្មក្នុងករណីរកឃើញមានករណីវិជ្ជមានកូវីដ-១៩ ក្នុងរោងចក្រ សហគ្រាសណាមួយ អភិបាលនៃ គណៈអភិបាលរាជធានី ខេត្ត អាចផ្អាកជាបណ្តោះអាសន្នចំនួន២ថ្ងៃ នូវសកម្មភាពអាជីវកម្ម/ផលិតកម្មរបស់ រោងចក្រ សហគ្រាសនោះ ឬផ្នែកខ្លះនៃរោងចក្រ សហគ្រាសនោះ ដើម្បីអនុវត្តវិធានការសុខាភិបាល និងចាត់ មន្ត្រីសុខាភិបាលចុះយកសំណាក…
-
ខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាអ្នកជំងឺកូវីដ-១៩ ចំនួន ១២រូប បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍

-
ប្រជាពលរដ្ឋខ្មែរចំនួនជាង ៤០គ្រួសារ នៅប្រទេសថៃកំពុងខ្វះខាតជីវភាព ដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ-១៩ បានទទួលអំណោយពីស្ថានទូតខ្មែរ

នៅថ្ងៃទី៧ឧសភា ឆ្នាំ២០២១ លោក ធុច ដាលីន អគ្គទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយកអំណោយរបស់ស្ថានទូត រួមមានជាគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋខ្មែរចំនួនជាង ៤ គ្រួសារ ក្នុងតំបន់ប្រៈទូណាំ សង្កាត់ធុងផៈយ៉ាថៃ ខណ្ឌរ៉ាតឆៈថេរី រាជធានីបាងកក។ ប្រជាពលរដ្ឋខ្មែរទាំងនោះ ត្រូវស្ថានទូតបញ្ជាក់ថា កំពុងរងការខ្វះខាតជីវភាពដោយ បាត់បង់ការងារធ្វើ ក្នុងអំឡុងពេលការរាតត្បាតនៃជម្ងឺកូវីដ-១៩។ លោក ធុច ដាលីន បានឲ្យដឹងថា ដោយសារតែស្ថានភាពកូវីដ-១៩ រាតត្បាតខ្លាំង ដូច្នេះការជួបចែកអំណោយមិនបានប្រព្រឹត្តទៅបានដោយមានមនុស្សកុះករឡើយ ស្ថានទីតបានផ្ដល់អំណោយទាំងនោះ តាមរយៈតំណាងមួយចំនួនដើម្បីយកទៅចែកបន្ត។ លោកអគ្គទីប្រឹក្សាស្ថានទូត ក៏បានពាំនាំពាក្យសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំប្រទេសកម្ពុជា ព្រមទាំងស្ថានទូតខ្មែរប្រចាំប្រទេសថៃ ដល់ពលរដ្ឋខ្មែរទាំងអស់។ ជាមួយគ្នានោះ លោកក៏បាននែនាំឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការរាតត្បាតជំងឺកូវីដ-១៩ របស់អាជ្ញាធរសុខាភិបាលថៃផងដែរ។
-
រដ្ឋបាលខេត្តព្រះសីហនុ៖ សូមពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ កត់លេខទូរស័ព្ទមន្ត្រីក្រុមការងារតាមសង្កាត់នីមួយៗ ទុកទំនាក់ទំនងក្នុងករណីជួបបញ្ហាណាមួយកើតឡើង

រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់ក្រុងព្រះសីហនុ កត់លេខទូរស័ព្ទមន្ត្រីក្រុមការងារតាមសង្កាត់នីមួយៗ ទុកទំនាក់ទំនងក្នុងករណីជួបបញ្ហាណាមួយ ដូចជាកង្វះស្បៀងអាហារ ឬមានបញ្ហាសុខភាពនិងត្រូវធ្វើដំណើរបន្ទាន់ទៅមន្ទីរពេទ្យជាដើម ។ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា កន្លងមកសង្កេតឃើញប្រជាពលរដ្ឋសាកសួរព័ត៍មានផ្សេងៗតាមរយៈបណ្តាញផ្សព្វផ្សាយផង ឬតាមមន្ត្រីមួយចំនួន ប៉ុន្តែករណីខ្លះទាំងបណ្តាញផ្សព្វផ្សាយឬក៍មិនមែនមន្ត្រីជំនាញទទួលខុសត្រូវនោះ មិនអាចផ្តល់ចម្លើយបាន នាំដល់ការអាក់អន់ស្រពន់ចិត្ត ។ ហេតុដូចនេះរដ្ឋបាលខេត្តសូមឲ្យប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ កត់ត្រាលេខទូរសព្ទ័ខាងក្រោមនេះទុកជាប់ខ្លួន ដើម្បីទាក់ទងសាកសួរព័ត៍មានចំគោលដៅ និងមានដំណោះស្រាយជាក់ស្តែង។លេខទូរសព្ទ័ក្រុមការងារតាមសង្កាត់នីមួយៗមាន ដូចខាងក្រោម៖ លោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារ សង្កាត់លេខ ១លេខទូរស័ព្ទ ០៨៦/០១៧/០៦៧ ៦៦២៦២២ លោកឈិត សូផាត ចៅសង្កាត់លេខ១លេខទូរស័ព្ទ ០១៦ ៩០៩៦៦៤ +លោកស្រីឈុន ដារី ប្រធានក្រុមការងារសង្កាត់លេខ២លេខទូរស័ព្ទ ០១៦ ៤៩៨៥៥៨ លោកស្រីសំរិត សុខេមរា ចៅសង្កាត់លេខ២លេខទូរស័ព្ទ ០១៦ ៤២៩២៧៧។ លោកសន កុសល ប្រធានក្រុមការងារសង្កាត់លេខ៣លេខទូរស័ព្ទ ០១៦ ៨៨០៨៩២ លោកកាន់ ឡឹង ចៅសង្កាត់លេខ៣លេខទូរស័ព្ទ ០១២ ៧៣២៤៦១ និង ០៩៧…
-
រាជធានីភ្នំពេញ ទីក្រុងហូជីមិញ និងរដ្ឋធានីវៀងចន្ទន៍ បើកកិច្ចប្រជុំត្រីភាគី ចែករំលែកបទពិសោធន៍ ដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវី៥-១៩

ភ្នំពេញ៖ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំត្រីភាគី មួយ តាមរយៈ video conference ដើម្បីចែករំលែកបទពិសោធន៍ ពិសេសយកឈ្នះឱ្យបានលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបាននិងកំពុងកើតមាននៅទីក្រុងទាំង៣និងនៅលើពិភពលោក។ កិច្ចប្រជុំមានការចូលរួមពីលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ង្វៀន ថាញ់ផុង (NGUYEN THANH PHONG) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក អាតសាផាងថង ស៊ីផាជន (ATHSAPHANGTHONG SIPHADONE) អភិបាលរដ្ឋធានីវៀងចន្ទន៍ លោក វ៉ូក្លាងមិញ (VU QUANG MINH) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ប្រធានមន្ទីរការបរទេសទីក្រុងហូជីមិញ, អគ្គកុងស៊ុលកម្ពុជា និងអគ្គកុងស៊ុលឡាវប្រចាំនៅទីក្រុងហូជីមិញ ។ លោកឃួង ស្រេង អភិបាល បានលើកឡើងថា៖ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ទីក្រុងទាំងបី “ភ្នំពេញ ហូជីមិញ និងវៀងចន្ទន៍” ក្នុងការប្រមូលផ្តុំនូវកម្លាំងសរុប មធ្យោបាយសរុប…
-
ភូមិចំនួន ១៣ត្រូវគេរកឃើញឆ្លងជំងឺកូវីដ-១៩ខ្លាំងជាគេនៅរាជធានីភ្នំពេញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៧ឧសភានេះ បង្ហាញឈ្មោះភូមិចំនួន១៣ដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំងនៅក្នុងរយៈពេល២៤ម៉ោងក្នុងថ្ងៃទី៦ឧសភាឆ្នាំ២០២១។ ភូមិទាំង១៣នោះរួមមាន ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ, ភូមិត្រពាំងថ្លឹង១/២/៣/៤ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ, ភូមិដំណាកធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ, ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ, ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ, ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ, ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ, ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ, ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ, ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមិនចាំបាច់ កុំឲ្យចេញពីផ្ទះ បើចេញពីផ្ទះត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព។ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិទាំង១៣នោះ ត្រូវយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ,…
-
អំណោយរបស់លោកជំទាវ ឃួន សុដារី បានប្រគល់ជូនឃុំចំនួន ៤ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ លោកជំទាវ កិត្តិសង្គហបណិ្ឌត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា និងជាអនុប្រធានទី ១ គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក បានចាត់អោយក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ នាំយកអំណោយដ៏ថ្លៃថ្លា ប្រគល់ជូនឃុំចំនួន ៤ ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាកខ្វះខាត និងសម្រាប់ប្រើប្រាស់បន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងឃុំព្រែកដាច់ ឃុំខ្ពបអាទាវ ឃុំពាមរាំង និងឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល។ សូមបញ្ជាក់ផងដែរថា អំណោយនាំមកជូនដល់ប្រជាពលរដ្ឋចំនួន ១៨៦០ គ្រួសារ ក្នុងឃុំទាំង ៤ នាពេលនេះ ជាស្បៀងបរិភោគ និងថ្នាំពេទ្យ រួមមាន អង្ករ ១៨តោន មី ១៨៦០ កេស ត្រីខកំប៉ុង ១៨៦០ យួរ និងកញ្ចប់ថ្នាំសម្រាប់គ្រួសារ ចំនួន ១០០០កញ្ចប់ រួមមាន ថ្នាំឈឺចុកពោះ ថ្នាំរាគរុស…
-
ពលរដ្ឋរស់នៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ចំនួន ១០៩គ្រួសារ បានទទួលអំណោយរបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈរដ្ឋបាលខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌ ច្បារអំពៅ ចំនួន ១០៩គ្រួសារ បានទទួលស្បៀងអាហារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជ ធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារ អំពៅ ដោយមានការចូលរួមពីលោក ពៅ ហួត រួមទាំងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែលការផ្តល់ស្បៀងអាហារនេះ បានចែកជូនដល់ ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងពលរដ្ឋណាម្នាក់ឡើយ ។ ក្នុងឱកាសនេះ លោក ចេង មុន្នីរ៉ា បានលើកឡើងថា ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង តាខ្មៅ ត្រូវបានបិទបញ្ចប់ ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហម អាជ្ញាធរ នៅតែបន្តបិទខ្ទប់ដដែល ហើយការសម្រេច បញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថា…
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥៥៨នាក់នៅថ្ងៃនេះ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៧ ឧសភាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី៦ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៥៨នាក់ ដែលអ្នកទាំងនោះពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៤១នាក់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៧ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១ម៉ឺន៨ពាន់១៧៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦ពាន់៨៨៤នាក់ និងនៅសល់ ១ម៉ឺន ១ពាន់ ២៩៥នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១១៤នាក់។