-
អាជ្ញាធរជាតិអប្សរា ពង្រឹងវិធានការសុខាភិបាលសម្រាប់ភ្ញៀវទេសចរចូលទស្សនាតាមប្រាសាទនានាក្នុងតំបន់អង្គរ

សៀមរាប៖ មន្ត្រីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ពួកគេបានត្រៀមខ្លួនជានិច្ចនៅក្នុងការអនុវត្តវិធានសុខាភិបាល ដែលវិធាននេះ ចាំបាច់បំផុតក្នុងការធ្វើអ្នកទេសចរមានអារម្មណ៍ថា ការមកទស្សនាក្នុងតំបន់អង្គរ មានសុវត្ថិភាព មិនបារម្ភពីការឆ្លងមេរោគកូវីដ១៩។ លោក ព្រឿង សុខា ដែលជាអ្នកគ្រប់គ្រងសណ្តាប់ធ្នាប់ទូទៅ នៅតំបន់ប្រាសាទអង្គរវត្ត បានឲ្យដឹងនៅថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២១នេះថា ការចូលមកទស្សនានៅក្នុងប្រាសាទអង្គរ របស់ អ្នកទេសចរ ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត ។ លោកថា ចាប់តាំងពីចំណតរថយន្តរហូតដល់ផ្លូវចូល មន្ត្រីដែលមានតួនាទីប្រចាំការ បានណែនាំដល់ភ្ញៀវទេសចរឲ្យគាត់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ដូចជាការពាក់ម៉ាស់ ការរក្សាគម្លាត ជាដើម។ អះអាងស្រដៀងគ្នានេះដែរ លោក ភឿង សោភណ្ឌ ប្រធានគ្រប់គ្រងអ្នកទេសចរប្រចាំប្រាសាទអង្គរ បានឲ្យដឹងថា នៅច្រកចូលប្រាសាទអង្គរ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានបំពាក់នូវឧបករណ៍វាស់កម្តៅ អាកុល និងម៉ាស់ ដែលនេះគឺជាការគិតគូរដល់សុវត្ថិភាពអ្នកចូលមកកម្សាន្តនៅតាមប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។ រមណីយដ្ឋានអង្គរ បានចាប់ផ្តើមបើកទទួលអ្នកទេសចរឲ្យចូលមកទស្សនាឡើងវិញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ។ ការបើកឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ក៏ដូចជារមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស ត្រូវបានរាជរដ្ឋាភិបាល សម្រេចបិទអស់មួយរយៈពេល ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ៕
-
បុគ្គលម្នាក់ត្រូវបានតុលាការ សម្រេចឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន ពីបទ មិនអនុវត្តន៍តាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក

យោងតាមហ្វេកប៊ុក Page របស់អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឲ្យដឹងនៅថ្ងៃទី៧ ឧសភា ថានៅពេលនេះ បុគ្គលឈ្មោះ ពេជ កុសល ត្រូវបានតុលាការ ចេញដីកាសម្រេចឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន ពីបទ មិនអនុវត្តតាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក ដែលបណ្ដាលឲ្យមនុស្សចំនួន ៥នាក់ បានឆ្លងមេរោគកូវីដ១៩ និងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាង ១០០នាក់ ត្រូវធ្វើចត្តាឡីស័ក។ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឲ្យដឹងទៀតថាតាមការស្រាវជ្រាវសកម្មភាពរបស់ ឈ្មោះ ពេជ កុសល គឺមានចេតនាមិនអនុវត្តតាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងបានចម្លងមេរោគកូវីដ១៩ ទៅមនុស្សចំនួន ៥នាក់ និងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាង ១០០នាក់។មាត្រា៩ នៃច្បាប់បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ។មាត្រា១៣ និងកថាខណ្ឌ ៣ មាត្រា ២២ នៃអនុក្រឹត្យបុគ្គលដែលមិនអនុវត្តកាតព្វកិច្ចក្នុងពេលធ្វើចត្តាឡីស័កត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥ សែនរៀល ទៅ ២លានរៀល។
-
អភិបាលខេត្តតាកែវ នាំយកអំណោយចែកជូនដល់ក្រុមអាជីវករផ្សារត្រាំកក់ ដែលរងគ្រោះដោយសារភ្លើងឆេះតូប

តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ព្រមជាមួយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការសាខា បានអញ្ជើញនាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនអាជីវករ ២២នាក់ រងគ្រោះដោយសារភ្លើងឆេះតូប អស់ទាំងស្រុង នៅក្នុងផ្សារត្រាំកក់ កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត មាន ប្រសាសន៍ដោយបានពាំនាំនូវបណ្តាំសាកសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជម្រាបជូនបងប្អូនក្រុមអាជីវករដោយ ក្តីនឹករំលឹក និងសូមចូលរួមសោកស្ដាយចំពោះហេតុការណ៍អគ្គីភ័យ ដែលបានឆាប់ឆេះផ្សារត្រាំកក់នេះ ដែលធ្វើឱ្យខូចខាតសម្ភារៈលក់ដូរ របស់បងប្អូនអស់មួយចំនួនធំ ហើយគ្រាន់តែទទួលបាននូវព័ត៌មានភ្លាម សម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានណែនាំឲ្យមន្រ្តីសាខាកាកបាទក្រហមខេត្តតាកែវ ចុះនាំយកអំណោយមកចែកជូនបងប្អូនភ្លាមៗ ដើម្បីជាការជួយសម្រាលទុក្ខបានមួយគ្រា។ ឯកឧត្តម…
-
សម្រាប់ពាក្យថា ” ហត់នឿយ ” ក្រុមគ្រូពេទ្យរបស់យើងពួកគាត់ឈប់និយាយហើយ ពួកគាត់ធ្វើយ៉ាងណាដើម្បីប្រជាជនឆាប់បានជាសះស្បើយពីជំងឺកូវីដ-១៩

-
ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាក់សាំង នៅសាលាបឋមសិក្សាស្ទឹងមានជ័យ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៧ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាកសាំងនៅសាលាបឋមសិក្សា ស្ទឹងមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៦ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ក្រុមហ៊ុន Pfizer-BioNTech យល់ព្រមបរិច្ចាគវ៉ាក់សាំងបង្ការ Covid-19 ចាក់ដល់អត្តពលិក និងបុគ្គលិកនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងតូក្យូ

ប៊ែលហ្ស៊ិក៖ ក្រុមហ៊ុនផលិតឱសថយក្សអាមេរិក Pfizer និងដៃគូរអាល្លឺម៉ង់របស់ខ្លួនគឺ BioNTech បានប្រកាសពីកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិអូឡាំពិកអន្តរជាតិ (IOC) ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់អត្តពលិក និងបុគ្គលិក នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលនឹងត្រូវប្រារព្ធឡើងនៅឆ្នាំនេះ ក្រោយពន្យារពេលដោយសារការឆ្លងរាលដាលនៃវីរុសនេះ ។គណៈកម្មាធិអូឡាំពិកអន្តរជាតិ (IOC) បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា ជាផ្នែកមួយនៃផែនការ ដើម្បីធានានូវការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០ប្រកបដោយសុវត្ថិភាពនោះ IOC បានប្រកាសចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Pfizer-BioNTech ដើម្បីបរិច្ចាគវ៉ាក់សាំង Covid-19 សម្រាប់អ្នកចូលរួមប្រកួតមកពីគណៈកម្មាធិការជាតិអូឡាំពិក និងប៉ារ៉ាឡាំពិកនៅជុំវិញពិភពលោក ។ គណៈកម្មាធិអូឡាំពិកអន្តរជាតិបន្ថែមថា អ្នកចូលរួមប្រកួតជាច្រើននឹងត្រូវបានចាក់វ៉ាក់សាំង មុនពេលទៅដល់ប្រទេសជប៉ុន ដោយផ្អែកលើការឆ្លើយតបពីគណៈកម្មាធិការជាតិអូឡាំពិក (NOCs) និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកជាតិ (NPCs) ។សូមជម្រាបថា ការប្រកួតព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ត្រូវបានគេរំពឹងថា នឹងមានអត្តពលិកចូលរួមជាង១ម៉ឺន១ពាន់នាក់ ដោយគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហាខាងមុខ ប៉ុន្តែមិនមានអ្នកទស្សនាបរទេសនោះទេ ដោយសារតែវិធានការសុវត្ថិភាពដើម្បីទប់ស្កាត់ជំងឺ Covid-19 ៕ ប្រភព៖ CNA
-
អូស្ត្រាលីនឹងបើកទ្វារស្វាគមន៍ពលរដ្ឋខ្លួនមកពីឥណ្ឌាវិញ បន្ទាប់ពីការហាមឃាត់នឹងត្រូវអស់សុពលភាពនៅត្រឹមពាក់កណ្តាលខែឧសភានេះ

អូស្រ្តាលី៖ ពលរដ្ឋអូស្ត្រាលីកំពុងជាប់គាំងនៅឥណ្ឌារាប់ពាន់នាក់ នឹងអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន បន្ទាប់ពីបម្រាមធ្វើដំណើរមកពីប្រទេសឥណ្ឌា នឹងត្រូវអស់សុពលភាពនៅថ្ងៃទី១៥ ខែឧសភាខាងមុខ នេះបើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ។នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះថ្លែងថា អ្វីដែលយើងនឹងធ្វើ… នោះគឺរង់ចាំទទួលការធ្វើមាតុភូមិនិវត្តន៍មកកាន់ដែនដីភាគខាងជើង (Northern Territory) ស្របពេលដែលយើងកំពុងរៀបចំជើងហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍របស់យើង ដើម្បីនាំក្រុមមនុស្សដំបូងមកពីឥណ្ឌា ។បន្ថែមលើនេះ លោក ស្កុត ម៉ូរីសុន បានអះអាងទៀតថា ជនងាយរងគ្រោះនឹងត្រូវបានផ្ដល់អាទិភាពឱ្យឡើងជិះយន្ដហោះចេញពីឥណ្ឌាត្រលប់មកកាន់អូស្ត្រាលីវិញ នៅមុនដំណាច់ខែឧសភានេះ ។ បច្ចុប្បន្នប្រជាជនរដ្ឋអូស្ត្រាលីប្រមាណ៩ពាន់នាក់ត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌា និងកំពុងទន្ទឹមរង់ចាំត្រលប់ទៅផ្ទះរបស់ពួកគេវិញ ៕ ប្រភព៖ CNA


