-
រកឃើញអ្នកឆ្លងថ្មី 538 នាក់ទៀត ជាសះស្បើយ 456 នាក់ និងស្លាប់ (គ្មាន) (មានវីដេអូ)

-
ទីបំផុតអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ពីប្រសិទ្ធភាពវ៉ាក់សាំង Sinopharm របស់ចិនផ្លូវការ និងអនុញ្ញាតអោយប្រើសម្រាប់ករណីបន្ទាន់ (មានវីដេអូ)

ស្វីស៖ ទីបំផុតវ៉ាក់សាំង Sinopharm ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់ពីប្រសិទ្ធិភាពជាផ្លូវការហើយ និងអនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនចិននេះ សម្រាប់ករណីបន្ទាន់ ។ការចុះបញ្ជីរបស់អង្គការ WHO ខាងលើ គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយនេះ ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ដែលហៅកាត់ថា Covax របស់អង្គការអន្តរជាតិមួយនេះផងដែរ ។ កន្លងមក អង្គការ WHO ក៏បានអនុម័តយល់ព្រមឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ចំពោះវ៉ាក់សាំងប្រឆាំង COVID-19 ចំនួន៤ប្រភេទរួចមកហើយ ក្នុងនោះរួមមានដូចជាវ៉ាក់សាំងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna ។សូមជម្រាបថា វ៉ាក់សាំង Sinopharm គឺជាវ៉ាក់សាំងដ៏សំខាន់មួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗពីររបស់ចិន ដែលបានផ្តល់ឱ្យប្រជាជនរាប់រយលាននាក់រួចទៅហើយនៅក្នុងប្រទេសចិន និងនៅបរទេស ។ វាបានក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគេរបស់ប្រទេសមិនមែនលោកខាងលិច ដែលទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ៕ ប្រភព៖ CNA
-
កម្ពុជារកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៣៨នាក់

ក្រសួងសុខាភិបាលបានប្រកាសថារហូតដល់ ថ្ងៃទី៨ ឧសភា ២០២១ បាន ក្នុងនោះករណីឆ្លងសហគមន៍ចំនួន ៥៣៧ ករណី និងករណីនាំចូល: ១ករណី។ ជាមួយនឹងសេចក្តីប្រកាសចេញផ្សាយក្នុងពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានបង្ហាញថាមានជាអ្នកជំងឺបានជាសះស្បើយចំនួន #៤៥៦នាក់។ រហូតដល់ពេលនេះ កម្ពុជាមានចំនួនករណីជំងឺកូវីដ-១៩សរុបកើនចំនួន #១៨៧១៧នាក់ និងចំនួនជាសះស្បើយសរុបកើន #៧៣៤០នាក់ និងពំមានអ្នកស្លាប់ថ្មី នោះទេ។ សូមបញ្ជាក់ថា ជំងឺកូវីដ-១៩ បានបណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់សរុបចំនួន #១១៤នាក់។ ក្រសួងសុខាភិបាល នៅតែជំរុញឱ្យប្រជាពលរដ្ឋបន្តការយកចិត្តទុកដាក់ប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ ចូលរួមបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសកម្ពុជាកំពុងរាត្បាតដោយជំងឺកូវីដ-១៩ក្នុងសហគមន៍ ហើយមានករណីនៅប្រទេសជិតខាងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ៕
-
ឯកឧត្តម លីវ សុភក្ត្រា ផ្តល់អំណោយជាស្បៀងចែកជូនដល់មូលដ្ឋានខ័ណ្ឌ ៧មករា សម្រាប់ចែកបន្តក្នុងតំបន់ក្រហម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩

ឯកឧត្តម លីវ សុភក្ត្រា អនុរដ្ឋលេខធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចនាព្រឹកថ្ងៃទី០៨ ឧសភា ឆ្នាំ២០២១បាននាំនូវអង្ករ ម៉ាស់ពេទ្យ ទឹកត្រីទឹកសុីអុីវ ត្រីខ មីកំប៉ុង ពងទា ចែកជូនមូលដ្ឋានខ័ណ្ឌ៧មករា រាជធានីភ្នំពេញក្នុងពេលយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៍កាចសាហាវកូវីដ១៩ ដែលបានឆក់យកអាយុជីវិតប្រជាជនខ្មែរចំនួន១១៤នាក់និងឆ្លងជាង១៨០០០នាក់ហើយគិតត្រឹមថ្ងៃទី០៨ឧសភាឆ្នាំ២០២១នេះ។ ពិធីប្រគល់អំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម លីវ សុភក្ត្រា នាឱកាសនោះមានវត្តមានលោក លឹម សុភា អភិបាលខ័ណ្ឌ៧មករា និង លោកស្រី សុខ សុភារ៉េត ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការរាជធានីភ្នំពេញចូលរួមផងដែរ។ ឯកឧត្តមលីវ សុភក្ត្រា បានថ្លែងនូវការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខ័ណ្ឌ៧មករាទាំងអស់ចូលរួមអនុវត្តឲ្យបានតាមវិធានក្រសួងសុខាភិបាលដើម្បីរួមគ្នាចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដ៍កាចសាហាវកូវីដ១៩។ ឯកឧត្តមបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងសម្រាក់ចាក់នាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា ។ ឯកឧត្តមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់ឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៍ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។ជាមួយគ្នានេះលោកអភិបាលខ័ណ្ឌ៧មករា ក៍បានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបាននាំអំណោយសម្រាប់មូលដ្ឋានខ័ណ្ឌ៧មករា គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ ប្រើប្រាស់ជាក់ស្តែងក្នុងតំបន់ក្រហម និងចែករំលែកបន្តទៅដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត…
-
ទីបំផុតអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ពីប្រសិទ្ធភាពវ៉ាក់សាំង Sinopharm របស់ចិនផ្លូវការ និងអនុញ្ញាតអោយប្រើសម្រាប់ករណីបន្ទាន់

ស្វីស៖ ទីបំផុតវ៉ាក់សាំង Sinopharm ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលពីប្រសិទ្ធិភាពជាផ្លូវការហើយ និងអនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនចិននេះ សម្រាប់ករណីបន្ទាន់ ។ការចុះបញ្ជីរបស់អង្គការ WHO ខាងលើ គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយនេះ ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ដែលហៅកាត់ថា Covax របស់អង្គការអន្តរជាតិមួយនេះផងដែរ ។ កន្លងមក អង្គការ WHO ក៏បានអនុម័តយល់ព្រមឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ចំពោះវ៉ាក់សាំងប្រឆាំង COVID-19 ចំនួន៤ប្រភេទរួចមកហើយ ក្នុងនោះរួមមានដូចជាវ៉ាក់សាំងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna ។សូមជម្រាបថា វ៉ាក់សាំង Sinopharm គឺជាវ៉ាក់សាំងដ៏សំខាន់មួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗពីររបស់ចិន ដែលបានផ្តល់ឱ្យប្រជាជនរាប់រយលាននាក់រួចទៅហើយនៅក្នុងប្រទេសចិន និងនៅបរទេស ។ វាបានក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគេរបស់ប្រទេសមិនមែនលោកខាងលិច ដែលទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៧លាន៥៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២៨ម៉ឺននាក់ និងជាសះស្បើយ១៣៤លាន៩៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៧លាន៥៥ម៉ឺន១ពាន់១៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២៨ម៉ឺន៤ពាន់៣១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៤លាន៩៨ម៉ឺន៣៩៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៤១ម៉ឺន៨ពាន់៨២៦នាក់ ស្លាប់ចំនួន៥៩ម៉ឺន៤ពាន់៩១១នាក់ និងជាសះស្បើយចំនួន២៦លាន៣២ម៉ឺន៤ពាន់៧៥៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២១លាន៨៩ម៉ឺន២ពាន់៦៧៦នាក់ ស្លាប់២៣ម៉ឺន៨ពាន់២៧០នាក់ និងជាសះស្បើយ១៧លាន៩៣ម៉ឺន៩៦០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៨ម៉ឺន៧ពាន់៣៦០នាក់ ស្លាប់ចំនួន៤១ម៉ឺន៩ពាន់៣៩៣នាក់ និងជាសះស្បើយ១៣លាន៦៤ម៉ឺន៤៧៨នាក់ ៕ ប្រភព៖ worldometers
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគល់ថវិកា និងស្បៀងអាហារជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ ខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩

ភ្នំពេញ ៖ អំណោយជាថវិកានិងស្បៀងអាហារជាច្រើនមុខរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភះ” នៅរាជធានីភ្នំពេញ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ឧសភានេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅភូមិគ្រឹះរបស់សម្តេច ហេង សំរិន នៅចំការមន ខណ្ឌចំការមន ។ អំណោយរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖ ១- ថវិកាចំនួន ២០,០០០,០០០រៀល២- អង្ករនាងមិញ ចំនួន ១១,២៥០គីឡូក្រាម ៣- ត្រីខ ចំនួនៈ ៤៥កេស ,៤ មី ចំនួន…
-
ចិនផ្តល់ជូនឥណ្ឌាម៉ាស៊ីនផលិតអ៊ុកស៊ីសែនជាង២ម៉ឺន ឧបករណ៍ជំនួយដង្ហើមជាង៥ពាន់ ម៉ាសជាង២១លានហើយ

ចាប់តាំងពីខែមេសាមក ចិនបានផ្តល់ម៉ាស៊ីនផលិតអ៊ុកស៊ីសែនជាង២ម៉ឺន១ពាន់ ឧបករណ៍ជំនួយដង្ហើមជាង៥ពាន់ ម៉ាសការពារកូវីដ ជាង២១.៤៨លាន និងសម្ភារៈវេជ្ជសាស្ត្រប្រមាណ ៣៨០០តោនហើយ។ ឥណ្ឌាគឺជាប្រទេសលំដាប់ទី២ ក្នុងពិភពលោក ឆ្លងកូវីដច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក។ ម្សិលមិញ ឆ្លងថ្មីជាងជាង៤១ម៉ឺននាក់ ហើយប្រមាណកន្លះខែមុន ឆ្លងជាង៣០ម៉ឺននាក់ ក្នុង១ថ្ងៃ ខណៈអ្នកស្លាប់មានជាង២៣ម៉ឺននាក់ហើយ៕ ប្រភពពីស៊ីនហួរ
-
សម្តេចតេជោ ហ៊ុន សែន សំណូមពរដល់ម្ចាស់ផ្ទះជួល អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកប្រាក់ថ្លៃជូលពីរបស់កម្មករ-កម្មការិនី នៅក្នុងតំបន់បិទខ្ទប់!

