Category: Covid-19

  • រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៤៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៤៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    សេចក្ដីជូនដំណឹង នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៤៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

  • ប្រជាពលរដ្ឋនៅស្រុកកោះធំចំនួន ៦.២៤៣ គ្រួសារ ទទួលអំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងកាលៈទេសនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    ប្រជាពលរដ្ឋនៅស្រុកកោះធំចំនួន ៦.២៤៣ គ្រួសារ ទទួលអំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងកាលៈទេសនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    ខេត្តកណ្ដាល៖ ថ្ងៃសៅរិ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងនាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។ សូមជម្រាបជូនថា៖ គ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីដែលត្រូវបាននាំយកទៅប្រគល់ជូនក្នុងឱកាសនោះរួមមាន៖ អង្ករចំនួន ៦២.៤៣០ គីឡូក្រាម មីចំនួន ៩៣.៦៤៥ និងកញ្ចប់ ត្រីខចំនួន ៦.២៤៣ យួរ។ គ្រឿងឧបភោគបរិភោគទាំងនេះ នឹងត្រូវធ្វើការបែងចែកជូនប្រជាពលរដ្ឋក្នុងឃុំទាំង១១ នៃស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីសម្រួលដល់ការលំបាកក្នុងកំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ គួរកត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងកាលៈទេសៈជួបការលំបាក។ ជាមួយគ្នានេះផងដែរ ក្រសួងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំ ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស…

  • អាជ្ញាធររាជធានី ផ្តល់ស្បៀងអាហារ ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ បានជាង ៣២ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៨ ឧសភានេះ

    អាជ្ញាធររាជធានី ផ្តល់ស្បៀងអាហារ ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ បានជាង ៣២ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៨ ឧសភានេះ

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជាង៣២ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៨ឧសភានេះ ។ ជាក់ស្តែងនៅថ្ងៃទី០៧និង០៨ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានី បានបន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់បានចំនួន៣៥០០០គ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន៣០០០គ្រួសារ នៅពោធិសែនជ័យចំនួន១០០០០គ្រួសារ ខណ្ឌសែន សុខ ២០០០គ្រួសា ខណ្ឌព្រែកព្នៅ ៦០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៤៥០០គ្រួសារ ខណ្ឌជ្រោយចង្វា ១៩៥០គ្រួសារ ខណ្ឌ៧មករា ៥០០គ្រួសារ ខណ្ឌទួលគោក ១៦០០គ្រួសារ ខណ្ឌចំការមន ៨០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន១០០០គ្រួសារ ខណ្ឌកំបូលចំនួន៣៧៥០គ្រួសារ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាន…

  • រដ្ឋបាលខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលត្រឡប់មកពីរាជធានីភ្នំពេញ ចំនួន៤នាក់

    រដ្ឋបាលខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលត្រឡប់មកពីរាជធានីភ្នំពេញ ចំនួន៤នាក់

    រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសនៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ ថាបានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលត្រឡប់មកពីរាជធានីភ្នំពេញ ចំនួន៤នាក់។

  • ក្រសួងមហាផ្ទៃ រៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ដល់ជនជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីភ្នំពេញ

    ក្រសួងមហាផ្ទៃ រៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ដល់ជនជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីភ្នំពេញ

    ក្រសួងមហាផ្ទៃ រៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ដល់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ ដោយមានការចូលរួមសហការពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញាវត្ថុ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រួមជាមួយនឹងអនុគណៈកម្មការ ចំពោះកិច្ចក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃ៧ ខែឧសភា ឆ្នាំ២០២១។ គួរជម្រាបជូនថា ក្រុមការងារពាក់ព័ន្ធ នឹងធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពិរុទ្ធជន-ទណ្ឌិតសរុបប្រមាណជាង១ម៉ឺននាក់ ឲ្យបានចប់សព្វគ្រប់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅតាមមណ្ឌលកែប្រែទាំង២ និងពន្ធនាគាររាជធានីភ្នំពេញ ពិរុទ្ធជន-ទណ្ឌិតចំនួនប្រមាណ២៤០០នាក់ ទទួលបានការចាក់វ៉ាក់សាំងរួចហើយ៕ដោយ -រ៉ាវុធ

  • ក្រោយទទួលស្គាល់! WHO នឹងយកកាដូវ៉ាក់សាំង១០លានដូសពីចិនទៅចែកចាយហើយ

    ក្រោយទទួលស្គាល់! WHO នឹងយកកាដូវ៉ាក់សាំង១០លានដូសពីចិនទៅចែកចាយហើយ

    គិតត្រឹមថ្ងៃពុធសប្តាហ៍មុន វ៉ាក់សាំងចិនច្រើនជាង១.១ពាន់លានដូសត្រូវបានចែកចាយទៅចាក់ជូនពលរដ្ឋទូទាំងពិភពលោក ប៉ុន្តែជាង៨០ភាគរយ គឺនៅប្រទេសចំណូលខ្ពស់ និង ចំណូលមធ្យមកម្រិតខ្ពស់ ខណៈតែ០.៣ភាគរយ នៅក្នុងប្រទេសចំណូលទាប នេះបើតាមអគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros ។ ជាមួយនឹងការប្រកាសដោយអង្គការសុខភាពពិភពលោក ឲ្យប្រើវ៉ាក់សាំងចិន ស៊ីណូហ្វាម ជាបន្ទាន់ កាលពីម្សិលមិញនោះ មានការរំពឹងថា នឹងមានការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ដល់បណ្តាប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម តាមរយៈការទិញ ឬ ការទទួលបាន Free ជាដើម ។ ក៏ជួនពេលដែលភាគីចិនគ្រោងផលិតស៊ីណូហ្វាម កើនពី១ពាន់ ឲ្យដល់៣ពាន់លានដូស។ ម្យ៉ាងទៀត ចិននៅតែរក្សាការសម្រេចចិត្តក្នុងការផ្តល់វ៉ាក់សាំងមិនគិតថ្លៃ ១០លានដូស ជូនកម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ទៅឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕

  • កូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី៨ ឧសភា ឆ្នាំ២០២១

    កូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី៨ ឧសភា ឆ្នាំ២០២១

    កូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី៨ ឧសភា ឆ្នាំ២០២១

  • ថៃនៅតែឆ្លងកូវីដខ្លាំង ជិត២៥០០នាក់ ស្លាប់១៩នាក់ទៀត ថ្ងៃនេះ

    ថៃនៅតែឆ្លងកូវីដខ្លាំង ជិត២៥០០នាក់ ស្លាប់១៩នាក់ទៀត ថ្ងៃនេះ

    មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ហៅកាត់ថា CCSA បានប្រកាស នាវេលាថ្ងៃត្រង់ ថ្ងៃទី ៨ ឧសភា ២០២១នេះថា ប្រទេសថៃឆ្លងថ្មី ២៤១៩នាក់ទៀត និងស្លាប់១៩នាក់៕.

  • ពលរដ្ឋនៅតាមបន្ទប់ជួលក្នុងសង្កាត់ផ្សារដើមថ្កូវចំនួន ៤០១គ្រួសារ បានទទួលអំណោយសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈរដ្ឋបាលខណ្ឌចំការមន

    ពលរដ្ឋនៅតាមបន្ទប់ជួលក្នុងសង្កាត់ផ្សារដើមថ្កូវចំនួន ៤០១គ្រួសារ បានទទួលអំណោយសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈរដ្ឋបាលខណ្ឌចំការមន

    ភ្នំពេញ ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្នាក់នៅតាមបន្ទប់ជួល ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំនួន ៤០១គ្រួសារ បានទទួលស្បៀងអាហារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែល ការផ្តល់ស្បៀងអាហារនេះ បានចែកជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលង ពលរដ្ឋណាម្នាក់ឡើយ ។ ក្នុងឱកាសនេះ លោក ថេង សុថុល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចទាំងទ្វេរ ជូនបងប្អូនប្រជាពលរដ្ឋ និង បានចាត់ឱ្យមន្ត្រីនៅមូលដ្ឋាន យកចិត្តទុកដាក់ចំពោះសុខទុក្ខ ក៏ដូចជាការលំបាករបស់បងប្អូន ដោយមិនទុកឲ្យពលរដ្ឋ ណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋចំនួន ៥៨០គ្រួសារ រងគ្រោះខ្យល់កន្ត្រាក់នៅស្រុករមាសហែក ទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋចំនួន ៥៨០គ្រួសារ រងគ្រោះខ្យល់កន្ត្រាក់នៅស្រុករមាសហែក ទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និង ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៥៨០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ និងអ្នកដែលរងរបួសដោយគ្រោះធម្មជាតិដែលស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ភូមិក្រសាំង ឃុំក្រសាំង និង ភូមិអន្សោង ឃុំជ្រៃធំ នៃស្រុករមាសហែក ខេត្តស្វាយរៀងនាព្រឹកថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ។ លោកជំទាវក៏បានការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលសម្តេចបានខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំម្ងឺកូវីដ១៩ ក៏ដូចជាការជម្រុញឲ្យប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា ព្រមទាំងការគិតគូរអំពីការផ្តល់ស្បៀង និងជំនួយសង្គ្រោះបឋមនៅតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល និងបានសំណូមពរឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិជាដើម និងជាពិសេស ត្រូវគោរពតាមវិធានការណ៍របស់រាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ឲ្យបានជាប់ជាប្រចាំ ។អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី…