-
អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពាមជរ

ព្រៃវែង៖ លោក ឈឹម ផាន់ណា និងក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកពាមជរ បាននាំយក ម៉ាស ចំនួន ៥០០០ម៉ាស អាកុល ៦កាន ទឹកសុទ្ធវីតាល់ ចំនួន ១៥កេស និងទឹកសុទ្ធ ចំនួន ១០០យួរ ដែលជាអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពាមជរ ដែលប្រព្រឹត្តឡើងនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃអាទិត្យ ទី៩ ខែឧសភា ឆ្នាំ២០២១ ។ ក្នុងឱកាសនេះ ក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកពាមជរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងស្រុកពាមជរ សូមចូលរួមពាក់ម៉ាស រក្សាគម្លាត និងថែរក្សាអនាម័យ ដើម្បីជៀសផុតពីជម្ងឺកូវីដ ១៩ ជាពិសេស អនុវត្តន៍ វិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន…
-
អភិបាលរាជធានីភ្នំពេញ ចាត់ក្រុមការងារយកថវិការបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនស្ដ្រីសម្រាលកូននៅតំបន់ក្រហម

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានចាត់តំណាងដែលមានលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាន រាជធានីភ្នំពេញ និងជាលេខាធិការដ្ឋានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាំយកថវិកាចំនួន៥លានរៀល របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនស្ដ្រីម្នាក់ដែលសម្រាលកូនដោយខ្លួនឯង នៅក្នុងបន្ទប់ជួលទាំងយប់ និងមានជីវភាពខ្វះខាតខ្លាំង និងស្នាក់នៅក្នុងតំបន់ក្រហម ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញបញ្ជូនមកកាន់មន្ទីរពេទ្យ។ អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំនួន៥លានរៀលនេះ បានប្រគល់ជូននារីវ័យក្មេងរូបនេះ នាយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យសម្ភពក្រុង ក្នុងខណ្ឌ៧មករា ក្រោយពីស្ដ្រីរូបនេះ បានទទួលថវិកាចំនួន១០លានរៀល ពីសម្តេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៨ ខែឧសភាម្សិលមិញ ពោលគឺក្រោយពីនាងសម្រាលកូនរួចភ្លាម។ លោកស្រី មុំ ចាន់ដានី…
-
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង ៖ ពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៦នាក់ថ្មីបន្ថែមទៀត

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង ៖ ពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៦នាក់ថ្មីបន្ថែមទៀត ដែលជាពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃចំនួន០៥នាក់(ស្ត្រី០៣នាក់)និងបុរស ជាជនបរទេស០១នាក់មកពីខេត្តបន្ទាយមានជ័យ(ប៉ោយប៉ែត)។ ហើយត្រូវបានយកវត្ថុសំណាករកឃើញវិជ្ជមានកូវីដ-19ចំនួន០៦នាក់។ ករណីខាងលើនេះ ត្រូវបានបញ្ជូនយកមកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរួចហើយ។សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19កន្លងមកនេះ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានព្យាបាលអ្នកជម្ងឺ កូវីដ-19 សរុបចំនួន៤៨នាក់។ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៩នាក់និងកំពុងសម្រាកព្យាបាលជម្ងឺចំនួន១៩នាក់៕
-
អភិបាលខេត្តតាកែវ ទទួលអំណោយជាទឹកបរិសុទ្ធ ពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញ ទទួលអំណោយជាទឹកបរិសុទ្ធ ពី លោក កេត ព្រុង ប្រធាន និងថ្នាក់ដឹកនាំនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ នូវទឹកបរិសុទ្ធចំនួន ១០០០យួរ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត សម្រាប់ការប្រើប្រាស់យុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះ លោកប្រធាន ក៏ដូចជាមន្រ្តីរាជការ នៃមន្ទីរឧស្សាហកម្មទាំងអស់ និងសប្បុរសជន នានា ដែលបានចូលរួម បរិចាកនូវមានគ្រឿងឧបភោគបរិភោគផ្សេងៗ សម្រាប់ចូលរួមជា មួយរដ្ឋបាលខេត្ត សម្រាប់គាំទ្រ ដល់យុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ បង្ការ ការឆ្លងរីក រាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាត្បាតជាសកល។ បន្ទាប់ពីទទួលបាននូវទឹកបរិសុទ្ធ ចំនួន ១០០០យួរ ពីមន្ទីរឧស្សាហកម្ម…
-
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំបន្តឱ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល ២សប្តាហ៍ទៀត

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី០៩ ខែឧសភា ឆ្នាំ២០២១ បានសេចក្តីណែនាំជាសាធារណៈស្តីពីការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ សេចក្តីណែនាំ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាការផ្អាកមិនឱ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនៅរាជធានីភ្នំពេញបានបន្តរយៈពេលពីរសប្តាហ៍ទៀត ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ រដ្ឋបាលរាជធានីភ្នំពេញបានចាត់ទុកថាវិធានការនេះបានរួមចំណែកសំខាន់ដល់ការបង្ការ និងទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា៕
-
លោក ឃួង ស្រេង ចាត់ឱ្យអាជ្ញាធរខណ្ឌមានជ័យ បញ្ជូននារីវ័យក្មេងម្នាក់ ឆ្លងទន្លេដោយខ្លួនឯងទៅសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ និងប្រគល់ថវិកាសម្ដេចតេជោជូន ១០លានរៀល

ភ្នំពេញ៖ ខណៈទទួលបានព័ត៌មានពាក់ព័ន្ធនឹងនារិវ័យក្មេងម្នាក់សម្រាលកូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌមានជ័យចុះទៅទីតាំងកើតហេតុភ្លាមៗ ដើម្បីបញ្ជូននារីម្នាក់នេះ មកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ។ជាមួយគ្នានោះ លោកឃួង ស្រេង ក៏បានបញ្ជូនថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១០លានរៀលជូននារីម្នាក់នេះទាំងយប់ដែរ។ លោកឃួង ស្រេង បានបញ្ជាក់ឱ្យដឹងខណៈចុះទៅពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាព្រឹកថ្ងៃទី០៩ ឧសភានេះថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញ ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ចំពោះ សុខទុក្ខនិងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសនៅក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ ។ ជាក់ស្តែងកាលពីយប់ថ្ងៃទី០៨ ឧសភានេះ ខណៈទទួលបានព័ត៌មានពាក់ព័ន្ធនឹងនារិវ័យក្មេងម្នាក់សម្រាលកូនដោយខ្លួនឯង នៅខណ្ឌមានជ័យ លោកក៏បានចាត់ឱ្យអភិបាលខណ្ឌមានជ័យនិងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញទាំងយប់ឱ្យចុះទៅទីតាំងកើតហេតុភ្លាមៗ ដើម្បីបញ្ជូននារីម្នាក់នេះ មកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ។ លោកបញ្ជាក់ថា ៖ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ…
-
បទ៖ អត់ធ្មត់ដើម្បីថ្ងៃស្អែក

-
ប្រតិបត្តិការចុះចែកជំនួយសង្គម ជូនដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់

-
កូវីដ១៩៖ ឡាវផ្តើមមានមនុស្សស្លាប់ហើយ ក្រោយផ្ទុះសហគម ប៉ុន្មានថ្ងៃនេះ

ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១នេះបានរាយការណ៍ពីករណីអ្នកស្លាប់ដំបូងគេបំផុតដោយសារ COVID-19 នៅក្នុងប្រទេស ពោលជាការស្លាប់ក្រោយផ្ទុះសហគមខ្លាំង ថ្មីៗនេះ។ ក្រសួងសុខាភិបាលឡាវថា អ្នកស្លាប់ជនគឺជាស្ត្រី មានអាយុ ៥៣ឆ្នាំ ដែលបានចូលសម្រាកព្យាបាល COVID-19 នៅឯមន្ទីរពេទ្យមួយ ក្នុងទីក្រុងវៀងច័ន្ទ ចាប់តាំងពីថ្ងៃទី៣០ ខែមេសាមក។ ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យនេះដែរក៏បានប្រកាសពីគាររកឃើញអ្នកឆ្លង ៦៩នាក់បន្ថែមទៀត ផងដែរនាំឱ្យអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកើនដល់ ១៣០២នាក់ និងជាសះស្បើយឡើងវិញ ២៣២នាក់។
-
អភិបាលខេត្តបាត់ដំបង កោតសរសើរមន្ទីរសុខាភិបាល និង ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានខិតខំអនុវត្តនូវការដាក់ចេញយុទ្ធសាស្ត្រ”រហ័ស៤”ដើម្បីជាវិធានការក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 នៅក្នុងខេត្ត កន្លងមក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងនូវការកោតសរសើរនិងអរគុណចំពោះការខិតខំប្រឹងប្រែងក្នុងការព្យាបាលនិងថែទាំអ្នកជម្ងឺកូវីដ-19កន្លងមក របស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យស្រុកប្រតិបត្តិ និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលបាននិងកំពុងតែបន្តបេសកកម្មដ៏លំបាកលំបិនមួយនេះរួមជាមួយអាជ្ញាធរខេត្ត ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងជាមួយសមរភូមិ នៃ ជម្ងឺរាតត្បាតជាសកលកូវីដ-19 ទាំងក្នុងការព្យាបាល និងថែទាំអ្នកជម្ងឺ បានជាសះស្បើយជាបន្តបន្ទាប់កន្លងមក។តាមរយៈនៃការដាក់ចេញនូវគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ដោយកំណត់នូវវិធានសុខាភិបាល និងពីការយកចិត្តទុកដាក់ពីអាជ្ញាធរនៃរដ្ឋបាលដែនដី និងមូលដ្ឋានគ្រប់ថ្នាក់ក្នុងខេត្ត។ជាពិសេស ពីក្រុមគ្រូពេទ្យជួរមុខទាំងអស់ក្នុងការទប់ស្កាត់ការឆ្លងនិងការចម្លងនូវជំងឺរាតត្បាតជាសកលពីកូវីដ-19កន្លងមកនេះ។ ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងនូវការកោតសរសើរ ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការប្រយុទ្ធលើសមរភូមិកូវីដ-19 របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង នូវ យុទ្ធសាស្ត្រ៖ 《 ៤ – រហ័ស 》របស់ខ្លួន គឺ៖ រហ័ស រកឱ្យឃេីញ , រហ័សដាក់ឲ្យនៅដោយឡែក , រហ័ស រាយការណ៍ , និង រហ័សពិនិត្យ – ព្យាបាល។ ការថ្លែងបែបនេះ គឺក្នុងឱកាស ដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយក្រុមគ្រពេទ្យជួរមុខដែលព្យាបាលនិងថែទាំអ្នកជម្ងឺកូវីដ-19ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនិងផ្តល់អំណោយដល់ក្រុមគ្រូពេទ្យជួរមុខចំនួន៣០នាក់ ដោយម្នាក់ៗ…