Category: Covid-19

  • រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និងជូនដំណឹង ៖ ពីករណីជាសះស្បើយអ្នកជម្ងឺកូវីដ-19 ចំនួន០១នាក់ ដែលជាបុរសអ្នកដឹកទំនិញ”ផ្លែម្នាស់”យកទៅលក់នៅរាជធានីភ្នំពេញ កន្លងមក

    រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និងជូនដំណឹង ៖ ពីករណីជាសះស្បើយអ្នកជម្ងឺកូវីដ-19 ចំនួន០១នាក់ ដែលជាបុរសអ្នកដឹកទំនិញ”ផ្លែម្នាស់”យកទៅលក់នៅរាជធានីភ្នំពេញ កន្លងមក

    ហើយត្រូវបានយកវត្ថុសំណាករកឃើញវិជ្ជមានកូវីដ-19(ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) ដែលមានទីលំនៅ  នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២១នេះ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១៤ថ្ងៃបន្ថែមទៀត។ហើយនៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ ត្រូវវិលត្រឡប់មកមន្ទីរពេទ្យដើម្បីយកវត្ថុសំណាកម្តងទៀត។       ករណីបុរសម្នាក់ ដែលបានជាសះស្បើយនៅថ្ងៃនេះគឺស្ថិតក្នុងចំណោមអ្នកជម្ងឺកូវីដ-19ដែលកំពុងតែសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត សរុបចំនួន១៤នាក់ គិតត្រឹមថ្ងៃទី០៩ខែឧសភានេះ។សូមបញ្ជាក់ផងដែរថា៖តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានព្យាបាលអ្នកជម្ងឺកូវីដ-19សរុបចំនួន៤២នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន២៩នាក់និងកំពុងសម្រាកព្យាបាលជម្ងឺចំនួន១៣នាក់៕

  • លោកជំទាវ បាន ស្រីមុំ អញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ចាស់ជរាគ្មានទីពឹង ជនពិការ ក្នុងឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ

    លោកជំទាវ បាន ស្រីមុំ អញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ចាស់ជរាគ្មានទីពឹង ជនពិការ ក្នុងឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ

    ប៉ៃលិន ៖ ដើម្បីអបអរខួបទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” នៅរសៀលថ្ងៃសៅរ៍ ទី ៨ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងសហការី បានអញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ចាស់ ជរា គ្មានទីពឹង ជនពិការ ក្នុងឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ២៥ គ្រួសារ ។ ក្នុងឱកាស នោះ លោកជំទាវបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើការសួរសុខទុក្ខ ដល់ចាស់ជរា និងជនពិការ ។ ទន្ទឹមនឹងនេះ លោកជំទាវ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមប្រធានបទ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម…

  • អភិបាលរាជធានី៖ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់ នឹងទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់គ្នា

    អភិបាលរាជធានី៖ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់ នឹងទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់គ្នា

    ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ៖បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាននិងកំពុងរស់នៅក្នុងរាជធានីភ្នំពេញនឹងបានទទួលបានការចាក់បាក់សាំងការពារជម្ងឺកូវីដ-១៩គ្រប់គ្នា ដែលការចាក់វ៉ាក់សាំងនេះនឹងត្រូវធ្វើឡើងជាដំណាក់កាល គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ ហើយបើតាមប្រសាសន៍របស់សម្តេចតេជោហ៊ុន សែនវ៉ាក់សាំងសម្រាប់ចាក់ជូនបងប្អូនមិនខ្វះនោះទេ ។ ការបញ្ជាក់របស់លោកឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០២១នេះ ក្នុងឱកាសដែល លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងចុះទៅពិនិត្យស្ថានភាពនៃចាក់វ៉ាក់សាំងការពារជម្ងឺកូវី-១៩ របស់កងទ័ពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីជម្រុញអោយការចាក់វ៉ាក់សាំងនេះ ដំណើរបានរលូន ជាមួយនិងការរក្សាគម្លាតសុវត្ថិភាព កាត់បន្ថយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ផងដែរ។ លោកឃួង ស្រេង បានលើកឡើងថា៖ ក្នុងយុទ្ធនាការនេះ អាជ្ញាធររាជធានីភ្នំពេញ បានសហការគ្នាបានយ៉ាងល្អ ជាមួយក្រុមប្រតិបត្តិយុទ្ធនានៃការចាក់វ៉ាក់សាំង ក្នុងការរៀបចំទីតាំងចាក់វ៉ាក់សាំង នៅតំបន់ក្រហម នៅក្នុងខណ្ឌដែលមានការរីករាលដាលជម្ងឺកូវីដ-១៩ ដោយក្នុងតំបន់ប្រហមនេះត្រូវបានបែងចែកជាដំណាក់កាលនៃការចាក់ផងដែរ ។ លោកអភិបាលរាជធានីបញ្ជាក់ថា៖ ក្រោយពីចាក់ថ្នាំវ៉ាក់សាំងការពារកូវីត-១៩ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីនៅតំបន់ក្រហមអស់ហើយ អាជ្ញាធររាជធានីភ្នំពេញ និងក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀតនៅទូទាំងរាជធានីភ្នំពេញ មិនថាតំបន់លឿង លឿងទុំឬតំបន់ក្រហមនោះទេ ដោយយើងត្រូវចាក់ជាដំណាក់កាល ពោលគឺយើងត្រូវតែចាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ។ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់…

  • ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ 09-05-2021

    ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ 09-05-2021

    ព្រឹត្តិការណ៍ថ្មីៗ ផ្សាយជូនថ្ងៃ 09-05-2021 រកឃើញអ្នកឆ្លងថ្មី 520 នាក់ទៀត ជាសះស្បើយ 301 នាក់ និងស្លាប់ 06 នាក់- ករណីឆ្លងសហគមន៍ 515 នាក់- អ្នកដំណើរពីបរទេស 05 នាក់គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងសរុប= 19237 នាក់- អ្នកជាសះស្បើយ= 7641 នាក់- អ្នកស្លាប់= 120 នាក់។

  • កម្ពុជារកឃើញមនុស្ស ៥២០នាក់ទៀត វិជ្ជមានកូវីដ-១៩ និងមានអ្នកស្លាប់៦នាក់

    កម្ពុជារកឃើញមនុស្ស ៥២០នាក់ទៀត វិជ្ជមានកូវីដ-១៩ និងមានអ្នកស្លាប់៦នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យទី០៩ ខែឧសភា ឆ្នាំ២០២១ បានប្រកាសថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៥២០នាក់ទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មី មានករណីឆ្លងសហគមន៍ ចំនួន៥១៥ នាក់ និងករណីអ្នកដំណើរពីបរទេស ចំនួន៥ នាក់។ ក្នុងរបាយការណ៍សង្ខេបរបស់ក្រសួងសុខាភិបាលនៅក្នុងថ្ងៃនេះដែរ មនុស្សចំនួន៦នាក់បន្ថែមទៀតបានស្លាប់ ហើយចំនួននេះធ្វើឱ្យអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជាកើនដល់១២០នាក់។ យោងតាមរបាយការណ៍ដដែលនេះ ក្រសួងសុខាភិបាល បានឱ្យដឹងដែរថាមានអ្នកជំងឺ៣០១នាក់បន្ថែម បានជាសះស្បើយ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៩២៣៧នាក់ ដែលក្នុងនោះសះស្បើយចំនួន ៧៦៤១នាក់ និងស្លាប់មាន១២០នាក់៕

  • អាជ្ញាធររាជធានី គ្រោងបង្រួមតំបន់ក្រហមមកនៅទំហំតូចជាងមុន ខណៈជំងឺកូវីដ-១៩ បានថយចុះរាប់រយនាក់ នាថ្ងៃចុងក្រោយនេះ

    អាជ្ញាធររាជធានី គ្រោងបង្រួមតំបន់ក្រហមមកនៅទំហំតូចជាងមុន ខណៈជំងឺកូវីដ-១៩ បានថយចុះរាប់រយនាក់ នាថ្ងៃចុងក្រោយនេះ

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួលជាងមុន ខណៈដែរការឆ្លងរាលដាលជំងឺកូវីដ-១៩ បានថយចុះ ពីចំនួនជាង៥០០នាក់មកនៅត្រឹមជាង២០០នាក់ក្នុងមួយថ្ងៃ ហើយការបង្រួមនេះ អាចបង្រួមមកត្រឹមបិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ សង្កាត់ទាំងមូលនោះទេ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញខណៈដែលលោកអញ្ជើញ ចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមតាមដងផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ឧសភា ២០២១នេះ ។ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ៖ស្ថានភាពអ្នកឆ្លង covid-19 នៅភ្នំពេញកើនឡើងពីជាង៤០០ទៅ៥០០នាក់ក្នុងមួយថ្ងៃ តែសម្រាប់ទូរលេខថ្ងៃនេះ អ្នកឆ្លង covid-19បានធ្លាក់ចុះមកនៅត្រឹមតែជាង២០០នាក់ប៉ុណ្ណោះ ដែលនេះ ជាសញ្ញាមួយបង្ហាញពីការថយចុះច្រើនអ្នកជម្ងឺកូវីដ-១៩ ។ដូច្នេះជាវិធានការ របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងពិភាក្សាដើម្បីរៀបចំតំបន់ក្រហមទាំងនេះ ឲ្យមកនៅរួមតូចជាងមុនឬអាចឈានទៅដល់ការបិទខ្ទប់ត្រឹមតែលំនៅដ្ឋានដែលមានបញ្ហាប្រឈមតែប៉ុណ្ណោះ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ បំពេញការងារនិងរកស៊ីបាន៕

  • វៀតណាមផ្ទុះកូវីដឡើងវិញ ក្រោយពលរដ្ឋដើរកម្សាន្ត នៅថ្ងៃសម្រាក

    វៀតណាមផ្ទុះកូវីដឡើងវិញ ក្រោយពលរដ្ឋដើរកម្សាន្ត នៅថ្ងៃសម្រាក

    ចំនួនមនុស្សឆ្លងជំងឺកូវីដ១៩ នៅប្រទេសវៀតណាមបានកើនឡើងខ្លាំងវិញ ក្រោយថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃដែលពលរដ្ឋបានសម្រុកទៅដើរកម្សាន្តនៅតំបន់ទេសចរណ៍នានា ទោះបីអាជ្ញាធរបានព្រមានពីបញ្ហាជំងឺឆ្លងនេះក៏ដោយ។ ព្រឹកថ្ងៃអាទិត្យ ទី៩ ឧសភានេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការឆ្លងសហគមន៍ ១៥នាក់ ក្នុងនោះ មាន៦ករណីក្នុងមន្ទីរពេទ្យនាក្រុងហាណូយ។ សរុបតាំងពីថ្ងៃទី៤ ឧសភាមក ឆ្លងថ្មីៗមានចំនួន២២១នាក់។ ជាការកត់សម្គាល់ កាលពីថ្ងៃទី២៧ មេសា វៀតណាមបានប្រកាសពីការឆ្លងសហគម១ករណីដំបូង ក្រោយស្ងប់ស្ងាត់គ្មានសូម្បី១ករណី រយៈពេល១ខែមក។ ពីថ្ងៃទី២៧ មេសា ដល់ ៣ ឧសភា មានឆ្លងក្នុងសហគម ត្រឹម៣៥ករណី។ ប៉ុន្តែស្រាប់តែម្សិលមិញ មានដល់៨០ករណី។ វៀតណាមបានឈប់សម្រាកបុណ្យជាតិ៤ថ្ងៃ ពីចុងខែមេសា ដល់ដើមខែនេះ ជាបុណ្យបង្រួបបង្រួមជាតិនិងទិវាពលកម្នអន្តរជាតិ។ មនុស្សរាប់ម៉ឺននាក់ទៅដើរលេងនៅតាមតំបន់រមនីយដ្ឋាននានាវិញ ក្នុងពេលនោះ ក៏ចាប់ផ្តើមមានឆ្លងសហគមវិញ រហូតដល់ពេលនេះ៕

  • លោក ប្រាយុទ្ធ៖ ថៃបង្កើនស្តុកវ៉ាក់សាំងកូវីដ ឲ្យដល់១៥០លានដូស

    លោក ប្រាយុទ្ធ៖ ថៃបង្កើនស្តុកវ៉ាក់សាំងកូវីដ ឲ្យដល់១៥០លានដូស

    រាជរដ្ឋាភិបាលថៃគ្រោងនឹងប្រមូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យកើនដល់ចំនួន១៥០លានដូស ចាក់ជូនប្រជាពលរដ្ឋក្នុងប្រទេស នេះបើតាមលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ប្រកាសតាមហ្វេសបុក កាលពីថ្ងៃទី៨ ឧសភា ម្សិលមិញ។ លោកថា ដំបូងឡើយ ថៃមានផែនការប្រមូលវ៉ាក់សាំងត្រឹម១០០លានដូស ក្នុងនោះ ក៏នឹងមានផលិតនៅក្នុងប្រទេសដែរ នាឆ្នាំក្រោយនោះ ផ្តើមចែកចាយ។ លោកបន្តថា ដោយសារតែស្ថានភាពជាក់ស្តែង រាជរដ្ឋាភិបាលត្រូវដាក់ចេញផែនការថ្មី គឺប្រមូលវ៉ាក់សាំងឲ្យបាន១៥០លានដូសសម្រាប់មនុស្សពេញវ័យ ប្រមាណ៦០លាននាក់ ខណៈដូសនៅសល់ ទុកបម្រុងទុក៕

  • ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគរ ស្រុកព្រៃឈរ ចុះផ្សព្វផ្សាយវិធានការសុខាភិបាល និងឧបត្ថម្ភដល់អ្នកដែលមានជីវភាពខ្វះខាតដោយវិបត្តិកូវីដ-១៩

    ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគរ ស្រុកព្រៃឈរ ចុះផ្សព្វផ្សាយវិធានការសុខាភិបាល និងឧបត្ថម្ភដល់អ្នកដែលមានជីវភាពខ្វះខាតដោយវិបត្តិកូវីដ-១៩

    ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលពុំទាន់មានការថមថយនៅឡើយនោះ នឹងដើម្បីជួយរំលែកនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយវិបត្តិកូវីដ-១៩ នៅក្នុងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ផាន អូន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគរ ស្រុកព្រៃឈរ បានចាត់ឲ្យក្រុមការងារ សហការជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ ចុះណែនាំឱ្យបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋតាមបណ្តាភូមិនានា ដោយដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និង២ ចូលរួម ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឲ្យអស់ពីសហគមន៍។ នៅក្នុងយុទ្ធនាការចុះផ្សព្វផ្សាយខាងលើ ឯកឧត្តមប្រធានក្រុមការងារ ក៏បានផ្ញើនូវថវិកាមួយចំនួន ជូនដល់គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ សម្រាប់ឧបត្ថម្ភជូនអ្នកដែលជួបការលំបាក មានដូចខាងក្រោម៖ ឧបត្ថម្ភជូនដល់ស្ត្រីសម្រាលកូនចំនួន ១៨នាក់ ចំណាយ ថវិកាសរុប ១,៨០០,០០០រៀល។ ឧបត្ថម្ភជូនគ្រួសារសពចំនួន ៦នាក់ ចំណាយថវិកាសរុប ៦០០,០០០រៀល។ ឧបត្ថម្ភជូនដល់ក្រុមការងារគណៈកម្មាធិការគណបក្សឃុំ ចំណាយថវិកាសរុប ៤០០,០០០រៀល៕

  • អាជ្ញាធររាជធានីឃាត់ខ្លួន អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ ជាង ១០០នាក់ ដែលព្យាយាមសម្រុកចាកចេញពីតំបន់ក្រហម នៅក្នុងខណ្ឌពោធិ៍សែនជ័យ

    អាជ្ញាធររាជធានីឃាត់ខ្លួន អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ ជាង ១០០នាក់ ដែលព្យាយាមសម្រុកចាកចេញពីតំបន់ក្រហម នៅក្នុងខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ៖ អ្នករត់តាក់ស៊ីនិងប្រជាពលរដ្ឋដែលបានព្យាយាម សម្រុកចាកចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យប្រមាណជាង១០០នាក់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននិងបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃជាមួយនឹងការយកសំណាកពីពួកគាត់ទាំងអស់គ្នានេះផងដែរ ខណៈដែលពួកគាត់បានសម្រុកចាកចេញពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ការឃាត់ខ្លួនអ្នកល្មើសទាំងជាង១០០នាក់ខាងលើធ្វើឡើងនារសៀល ថ្ងៃទី០៨ខែឧសភានេះ ទៅតាមបទបញ្ជានិងការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញដែលជាអ្នកចុះអនុវត្តការងារនេះផ្ទាល់ បានមានប្រសាសន៍លើកឡើងថា ដោយមានការ បញ្ជាផ្ទាល់ ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជារការឯកភាពរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នករត់តាក់ស៊ីចំនួន៥៥នាក់ រថយន្ត៤២គ្រឿង និងបានឃាត់ប្រជាពលរដ្ឋចំនួន៤៩នាក់ សរុបទាំងអស់ចំនួន១០៤នាក់ ខណៈដែលពួកគាត់ សម្រុកចេញពីតំបន់ហាមឃាត់(តំបន់ក្រហម) ក្នុងគោលបំណងធ្វើដំណើរទៅតាមបណ្តាខេត្តនានា ។ លោកបញ្ជាក់ថា ៖ពួកគាត់ទាំង១០៤នាក់ ត្រូវបានបញ្ជូនទៅធ្វើធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅអនុវិទ្យាល័យគោកបញ្ជាន់ ជាមួយនឹងការយកសំណាករកជម្ងឺកូវីដ-១៩ផងដែរ។ ក្នុងឱកាសនោះដែរ លោកមាន ចាន់យ៉ាដា បានធ្វើការអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅក្នុងតំបន់ក្រហម សូមកុំធ្វើអ្វីដែលល្មើសដូចបងប្អូនប្រជាពលរដ្ឋទាំង១០៤នាក់ខាងលើនេះ សូមកុំព្យាយាមចាកចេញពីតំបន់ក្រហមដែលជាតំបន់មានហានិភ័យខ្ពស់នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ។ លោកសូមឱ្យបងប្អូនទាំងអស់ ចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ច ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះទាំងអស់គ្នា ៕