-
អេហ្ស៊ីបទទួលបានសិទ្ធិពីចិន ផលិតវ៉ាក់សាំងស៊ីណូវ៉ាក់

រដ្ឋមន្ត្រីសុខាភិបាលប្រទេសអេហ្ស៊ីប Hala Zayed បាននិយាយកាលពីម្សិលមិញថា ប្រទេសអេហ្ស៊ីបនឹងចាប់ផ្តើមផលិត វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac នៅក្នុងខែមិថុនា នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។ លោក Zayed បានគូសបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០២លានដូសដំបូង នឹងត្រូវផលិតនៅក្នុងខែមិថុនា នៅឯរោងចក្ររបស់ក្រុមហ៊ុនអេហ្ស៊ីប ដែលជាក្រុមហ៊ុនផលិតជីវសាស្រ្ត និងវ៉ាក់សាំង វ៉ាក់ស៊ែរ៉ា (VACSERA)។ លោក Zayed បានកត់សម្គាល់ថា កិច្ចព្រមព្រៀងចំនួន ០២ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនចិន Sinovac និងក្រុមហ៊ុនអេហ្ស៉ីប VACSERA កាលពីខែមេសា ដោយកិច្ចព្រមព្រៀងលើកទី ១ អាចឱ្យភាគីអេហ្ស៊ីបទទួលបានជំនាញ និងជំនួយបច្ចេកទេសក្នុងការផលិតវ៉ាក់សាំង ខណៈកិច្ចព្រមព្រៀងលើកទី ២ ផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនអេហ្ស៉ីប VACSERA ដើម្បីផលិត និងវេចខ្ចប់វ៉ាក់សាំងនៅក្នុងរោងចក្ររបស់ខ្លួន។ លោក Zayed បានបន្ថែមថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន…
-
រដ្ឋបាលខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ និងមានអ្នកជាសះស្បើយ៩នាក់ នៅថ្ងៃទី១០ឧសភានេះ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី១០ឧសភានេះ បានឲ្យដឹងថា លទ្ធផលតេស្តរហ័សកូវីដ-១៩នៅថ្ងៃទី៩ឧសភាឆ្នាំ២០២១ មានវិជ្ជមានកូវីដ_១៩ ចំនួន ១១នាក់ ក្នុងនោះនៅស្រុកស្រីសន្ធរ២នាក់, ស្រុកកងមាស២នាក់ និងស្រុកបាធាយ៧នាក់។ ជាមួយគ្នានោះ លទ្ធផលបញ្ចាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ចំនួន៥នាក់ ទៀត គឺនៅស្រុកចំការលើ៤នាក់ និងស្រុកកំពង់សៀម១នាក់ សរុបចំនួន១៦នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាមក៏បានប្រកាសថា ករណីជាសះស្បើយ ចំនួន៩នាក់ ។ អាជ្ញាធរខេត្តកំពង់ចាមអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័ជាមួយអ្នកជំងឺកូវីដ-១៩ទាំង១៦នាក់នោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនោជិតបមផុត ឬជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
-
តំបន់អាស៊ានមានអ្នកឆ្លងជំងឺ Covid-19 ជាង៣លាន៥៦ម៉ឺននាក់ និងស្លាប់ជាង៧ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភានេះ

កម្ពុជា៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៣លាន៥៦ម៉ឺន៨ពាន់១២៣នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៧ម៉ឺន៩៦៦នាក់ផងដែរ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺ COVID-19 លើពិភពលោក Worldometer ។ខាងក្រោមនេះ ជារបាយការណ៍នៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ាន៖ ឥណ្ឌូនេស៊ី ឆ្លងចំនួន ១លាន៧១ម៉ឺន៣ពាន់៦៨៤នាក់ (ស្លាប់ ៤ម៉ឺន៧ពាន់១២នាក់) ហ្វីលីពីន ឆ្លងចំនួន ១លាន១០ម៉ឺន១ពាន់៩៩០នាក់ (ស្លាប់ ១ម៉ឺន៨ពាន់៤៧២នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៤ម៉ឺន៦៧៧នាក់ (ស្លាប់ ១ពាន់៦៨៣នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤ម៉ឺន២ពាន់៩៣៧នាក់ (ស្លាប់ ៣ពាន់២១០នាក់) ថៃ ឆ្លងចំនួន ៨ម៉ឺន៣ពាន់៣៧៥នាក់ (ស្លាប់ ៣៩៩នាក់) សិង្ហបុរី ឆ្លងចំនួន ៦ម៉ឺន១ពាន់៣៥៩នាក់ (ស្លាប់ ៣១នាក់) កម្ពុជា ឆ្លងចំនួន ១ម៉ឺន៩ពាន់២៣៧នាក់ (ស្លាប់ ១២០នាក់) វៀតណាម ឆ្លងចំនួន ៣ពាន់៣៣២នាក់…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៨លាន៩៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣០ម៉ឺននាក់ និងជាសះស្បើយ១៣៦លាន៤៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៨លាន៩៦ម៉ឺន៧ពាន់៥២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣០ម៉ឺន៦ពាន់៦៦៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៦លាន៤៩ម៉ឺន៣ពាន់១៤០០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៤៧ម៉ឺន៦ពាន់៧៨១នាក់ ស្លាប់ចំនួន៥៩ម៉ឺន៥ពាន់៨១២នាក់ និងជាសះស្បើយចំនួន២៦លាន៤៣ម៉ឺន៩ពាន់៧១២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២២លាន៦៦ម៉ឺន២ពាន់៤១០នាក់ ស្លាប់២៤ម៉ឺន៦ពាន់១៤៦នាក់ និងជាសះស្បើយ១៨លាន៦៦ម៉ឺន៥ពាន់២៦៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន១៨ពាន់៤ពាន់៧៩០នាក់ ស្លាប់ចំនួន៤២ម៉ឺន២ពាន់៤១៨នាក់ និងជាសះស្បើយ១៣លាន៧១ម៉ឺន៤ពាន់១៣៥នាក់ ៕ ប្រភព៖ worldometers
-
វៀតណាម៖ គ្រូពេទ្យម្នាក់បានស្លាប់ពេលចាក់វ៉ាក់សាំងរួច ខណៈប្រទេសនេះចាក់ AstraZeneca

ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNexpress បានចេញផ្សាយថា មន្ត្រីសុខាភិបាលជាស្ត្រី វ័យ៣៥ឆ្នាំម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ ស្ថិតក្នុងខេត្ត An Giang ក្រោយពេលចាក់វ៉ាក់សាំងរួច។ ប្រភពមិនបានបញ្ជាក់ថា ជនរងគ្រោះបានចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទអ្វីនោះទេ ប៉ុន្តែវៀតណាមបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង AstraZeneca តាំងពីថ្ងៃទី៨ មីនា ២០២១ ក្នុងនោះ គិតត្រឹមថ្ងៃសុក្រ សប្តាហ៍មុន មានមនុស្សជិត៧៥ម៉ឺននាក់ ក្នុងក្រុង-ខេត្តចំនួន៥៧នៃប្រទេសវៀតណាមបានចាក់វ៉ាក់សាំងរួចហើយ។ ក្រុមអាទិភាពទទួលការចាក់គឺជាបុគ្គលិកសុខាភិបាល ក្រុមការងារយកសំណាក ក្រុមការងារស្រាវជ្រាវ នគរបាល និង កងទ័ព។ បច្ចុប្បន្ន វៀតណាមទទួលបានវ៉ាក់សាំងអង់គ្លេសប្រភេទនេះចំនួន២លើកមកហើយ ក្នុងនោះ លើកទី១ ចំនួន១១៧៦០០ដូស កាលពីខែកុម្ភៈ និងលើកទី២ ចំនួន៨០ម៉ឺនដូស កាលពីចុងខែមីនា ស្ថិតក្រោមកម្មវិធីកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក។ តាមគម្រោង យន្តការកូវ៉ាក់នេះនឹងផ្តល់វ៉ាក់សាំង១លាន៦សែនដូសទៀតជូនវៀតណាម នាថ្ងៃចន្ទ ទី១០ ឧសភា ២០២១នេះ។ ចំពោះមូលហេតុនៃការស្លាប់ដំបូង ក្រោយការចាក់វ៉ាក់សាំង ត្រូវបានមន្ទីរសុខាភិបាលខេត្ត An Giang បញ្ជាក់ថា បណ្តាលមកពីប្រតិកម្មអាណាហ្វីឡាក់ទិច ដោយសារតែប្រតិកម្មអាឡែហ្ស៊ីថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត។ អ្នកគ្រូពេទ្យរូបនេះត្រូវបានចាក់វាក់សាំង កាលពីព្រឹកថ្ងៃទី៦…
-
សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដូសទី២ នៅវិមានរដ្ឋសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ (AstraZeneca) ដូសទី២ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលបានខិតខំកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សំាងមកចាក់ជូនប្រជាពលរដ្ឋ ដែលតាមគម្រោងឱ្យបានប្រមាណ១០លាននាក់ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ឈានទៅគ្រប់គ្រងបានលើវីរុសកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ចនិងសង្គមជាតិ ចេញពីវិបត្តិជាសកលនេះក្នុងពេលឆាប់ៗខាងមុខនេះ។ ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណផងដែរ ដល់បណ្តាប្រទេសជាមិត្ត ពិសេសសាធារណរដ្ឋប្រមានិតចិន និងដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជាអង្គការសុខភាពពិភពលោកជាដើម ដែលមានជួយឧបត្ថម្ភវ៉ាក់សំាងនិងជំនួយបច្ចេកទេស សម្ភារៈវិទ្យាសាស្រ្តជាច្រើនដល់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ នាពេលកន្លងមក។ សម្តេចបានអំពាវនាវនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សំាងដោយឥតគិតថ្លៃនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីកាពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន។ ជាមួយគ្នានេះសម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តវិធានការអនាម័យ “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ទោះជាបានទទួលវ៉ាក់សំាងការពារហើយក្តី។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩នៅតែបន្តគំរាមកំហែងពិភពលោកក៏ដូចជាកម្ពុជា ក្នុងស្ថានភាពខ្លំាងក្លានៅឡើយ។ ដូច្នេះដើម្បីការពារទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរាលដាលកាន់តែខ្លំាងឡើង កត្តាសំខាន់បំផុតគឺការចូលរួមនិងការបេ្តជ្ញាចិត្តពីបុគ្គលម្នាក់ៗ ទើបសង្គមជាតិអាចគេចផុតពីជំងឺរាតត្បាតនេះបាន។ សូមជម្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងប្រភេទ…
-
រដ្ឋបាលខេត្តព្រៃវែង អំពាវនាវឲ្យអ្នកធ្លាប់ចូលទៅហាងសុធី ជិតរង្វង់មូលស្វាយអន្ទរប្រញាប់ទៅធ្វើតេស្ដ

យោងតាមរដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃ១០ឧសភានេះ បានឲ្យដឹងថា មានអ្នកដំណើរកើតជំងឺកូវីដ-១៩ ម្នាក់ បានចូលទៅទទួលទានបាយក្នុងហាងយីហោ សុធី លក់បាយ ក្បែររង្វង់មូលស្វាយអន្ទរ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី៦ និងទី៧ឧសភាឆ្នាំ២០២១។ អាជ្ញាធរស្រុកស្វាយអន្ទរ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលបានចូលទទួលទានបាយក្នុងហាង សុធី លក់បាយ ក្បែររង្វល់មូលស្វាយអន្ទរ កាលពីថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យរកមេរោគកូវីដ-១៩ ។
-
ប្រជាពលរដ្ឋជិត ៤០ម៉ឺននាក់ នៅតំបន់ក្រហមបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល៩ថ្ងៃ

រយៈពេល៩ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៩ឧសភាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត៤០ម៉ឺននាក់ហើយ។ តាមរបាយការណ៍បានបង្ហាញថា នៅថ្ងៃទី៩ឧសភា ក្រុមការងារចាក់បាន៤ម៉ឺន៨ពាន់៨០នាក់ សរុបរយៈពេល៩ថ្ងៃចាក់បានចំនួន ៣៩ម៉ឺន៩ពាន់៦១៧នាក់។ របាយការណ៍បានបង្ហាញថា ក្នុងចំណោមអ្នកចាក់ទាំងជិត៤០ម៉ឺននាក់នោះ មានចំនួន៦ខណ្ឌដែលជាតំបន់ក្រហម រួមមាន ណ្ឌមានជ័យ ចាក់បាន ៨ម៉ឺន៥ពាន់១១៧នាក់, ខណ្ឌដង្កោ ចាក់បាន ១០ម៉ឺន៩០៥នាក់, ខណ្ឌកំបូល ចាក់បាន ៧ម៉ឺន៨២៨នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៣ម៉ឺន២ពាន់៦៨០នាក់, ខណ្ឌឫស្សីកែវ ចាក់បាន ៨ពាន់៩១៩នាក់ និងខណ្ឌទួលគោក ចាក់បាន ១ពាន់១៦៨។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បើទោះបីមានការលំបាក និងស្មុគស្មាញបន្តិច ព្រោះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩នោះ តែដំណើរការរក្សាបានភាពល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនទៅតាមផែនការ។ សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ឧសភាមក រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៦រួមមាន ខណ្ឌមានជ័យ ខណ្ឌដង្កោក…
-
គិតត្រឹមថ្ងៃទី៩ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋ ចំនួន ៦ទីតាំង សរុបបានចំនួន ជាង៩៥០០នាក់

រាជធានីភ្នំពេញ៖គិតមកត្រឹមនៅថ្ងៃទី៩ ខែឧសភាឆ្នាំ ២០២១នេះកងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៩.៥៨២នាក់ (ស្រី៥.២៦៤នាក់ និងប្រុសចំនួន ៤.៣១៨នាក់)។ គួរបញ្ជាក់ថាការចាក់វាំងសាំងបង្ការជំងឺកូវីដ-១៩ ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ចំពោះ ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖ -ទី១) សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សាសឡា)-ទី២) សង្កាត់ស្ទឹងមានជ័យ២ (សាលាបឋមសិក្សាស្ទឹងមានជ័យ)-ទី៣) សង្កាត់ស្ទឹងមានជ័យ៣ (បុរី លឹម ឈាងហាក់)-ទី៤) សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា ផ្លូវវេងស្រេង) ទី៥) សង្កាត់ចោមចៅ២ (សាលាបឋមសិក្សាគោកបញ្ជាន់) ទី៦) សង្កាត់ចោមចៅ៣ (ផ្សារ លន ស៊ីធី ចោមចៅ)៕
