-
ស្ត្រីជនជាតិខ្មែរមានផ្ទៃពោះ៧ខែម្នាក់ អាយុ២៧ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តកំពង់ចាម

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថាមាន ស្ត្រីជនជាតិខ្មែរម្នាក់ អាយុ២៧ឆ្នាំ នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈមានផ្ទៃពោះ៧ខែ។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ស្រ្តីដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នោះ មានឈ្មោះ សាន គឹមឡាង អាយុ២៧ឆ្នាំ ជាកម្មការិនីរោងចក្រ (GNT ហៅអគារ៣២) នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានស្នាក់នៅបន្ទប់ជួលនៅម្តុំព្រៃស។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្រ្តីរូបនោះ បានធ្វើដំណើរមកជាមួយប្តីឈ្មោះ ស៊ុន រ៉ាយុទ្ធ មកស្រុកកំណើតនៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ស្ត្រីរូបនេះ និងស្វាមីត្រូវបញ្ជូនមកយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត ដោយសារសង្ស័យមានជំងឺកូវីដ១៩ មកពីតំបន់ក្រហម រាជធានីភ្នំពេញ។ នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែលស្ត្រីរូបនេះ បានចេញអាការៈ ក្តៅខ្លួន ក្អក ហត់ ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក បានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យខេត្ត និងបានធ្វើតេស្តរហ័សកូវីដ១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ដោយសារការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង…
-
អាជ្ញាធររាជធានីប្រជុំ ដើម្បីកំណត់ទីតាំង នៃការបង្រួមតំបន់បិទខ្ទប់ឱ្យមកនៅរួមតូច ដើម្បីសម្រួលការលំបាកជូនប្រជាពលរដ្ឋ នៅថ្ងៃ១២ ឧសភាខាងមុខនេះ

ភ្នំពេញ៖ ការបង្រួមតំបន់បិទខ្ទប់ឱ្យនៅរួមតូច ជាចេតនាមួយដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវតែធ្វើ ដើម្បីសម្រួលការលំបាកជូនប្រជាពលរដ្ឋ បានធ្វើដំណើរ ចេញ ចូល ទៅធ្វើការងារនិងប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត បានស្រួល ខណៈដែលអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទប់អស់ជាច្រើនសប្តាហ៍កន្លងមកនេះ ដើម្បីកាត់ផ្តាច់ឱ្យបានការរីករាលដាលជំងឺកូវីដ-១៩ ។ ដើម្បីឱ្យការងារនៃការបង្រួមតំបន់បិទខ្ទប់ អោយនៅរួមតូចនេះ មានប្រសិទ្ធភាព មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចសង្ឃឹមបានថា មិនមានហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩បន្តទៀត នៅរសៀលថ្ងៃទី១០ ឧសភានេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានកោះអញ្ជើញអភិបាលខណ្ឌទាំង១៤ចូលប្រជុំ តាមរយៈ video conference មួយ ដើម្បីពិនិត្យ ពិភាក្សានិងកំណត់ទីតាំងឱ្យបានច្បាស់លាស់ មុននៃការសម្រេចដាក់ តំបន់ដែលត្រូវបង្រួមនេះឱ្យមានប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាន នៅថ្ងៃ១២ ឧសភាខាងមុខនេះ។ លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់អោយបានម៉ត់ចត់បំផុត គឺមិនអនុញ្ញាតឱ្យមានករណីប្រជាពលរដ្ឋ នៅតំបន់លឿង ចូលទៅ តំបន់លឿងទុំ និងតំបន់ក្រម ជាដាច់ខាត ហើយកិច្ចប្រជុំនេះយើងពិភាក្សាគ្នា ដើម្បីកំណត់ទីតាំងតំបន់ប្រឈមនោះមកនៅរួមតូច ដូច្នេះសុំអាជ្ញាធរយើងត្រូវសិក្សាកំណត់ឱ្យបានច្បាស់ មុននៃការកំណត់ពណ៌ តំបន់នីមួយៗឱ្យនៅរួមតូចនេះ នៅថ្ងៃ១២ ឧសភានេះ។ ក្នុងកិច្ចប្រជុំនោះ…
-
កូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ឧសភា ២០២១

-
កូវីដថ្ងៃនេះ! ថៃស្លាប់ប្រចាំថ្ងៃច្រើនបំផុត វៀតណាមឆ្លងប្រចាំថ្ងៃដ៏ខ្ពស់

ករណីឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ របស់ប្រទេសវៀតណាម បានកើនលើស១០០ករណីជាលើកដំបូង ក្នុងនោះចំនួនសរុប ក្នុងថ្ងៃទី១០ ឧសភានេះ បានកើនឡើងដល់ ១០៩ករណី ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងនៅប្រទេសវៀតណាម។ គួរបញ្ជាក់ថា នៅទូទាំងប្រទេសវៀតណាម មានករណីឆ្លងសហគមន៍ចំនួន៤៤២ករណី នៅក្នុងទីក្រុងនិងខេត្តចំនួន២៦ ត្រូវបានកត់ត្រាចាប់តាំងពីចុងខែមុនមក។ រីឯប្រទេសថៃវិញ នៅថ្ងៃត្រង់នេះបានប្រកាសពីការស្លាប់មនុស្ស២២នាក់ដោយសារតែជំងឺកូវីដ១៩ ជាចំនួនស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុត ពុំធ្លាប់មាន។ ក្រៅពីស្លាប់២២នាក់ មានឆ្លងថ្មីៗចំនួន១៣២១ករណីទៀតផងដែរ សម្រាប់របាយការណ៍ នាថ្ងៃទី១០ ឧសភានេះ៕
-
ទីបំផុត! វីរុស Covid-19 បំប្លែងខ្លួនថ្មីមានប្រភពនៅឥណ្ឌាធ្វើដំណើរទៅដល់ប្រទេសថៃហើយ

ថៃ៖ ទីបំផុតវីរុស Covid-19 បំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅឥណ្ឌាបានធ្វើដំណើរមកដល់ប្រទេសថៃហើយ ។ វីរុសបំប្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញលើអ្នកជំងឺជាស្រ្តីម្នាក់ និងកូនប្រុសតូចរបស់នាង ដែលទើបធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន ដែលប្រការនេះកំពុងធ្វើអោយអាជ្ញាធរពិចារណាលើការពង្រីកការហាមឃាត់ការមកដល់របស់ភ្ញៀវអន្តរជាតិមកពីប្រទេសផ្សេងទៀតក្រៅពីប្រទេសឥណ្ឌា ។ជំនួយការអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ របស់ប្រទេសថៃ លោកស្រី Apisamai Srirangson បានប្រកាសនៅថ្ងៃចន្ទនេះថា ស្ត្រីអាយុ៤២ឆ្នាំម្នាក់ដែលមានផ្ទៃពោះ២៥សប្តាហ៍ បានក្លាយជាអ្នកជំងឺថៃដំបូងគេ ឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីរបស់ឥណ្ឌា ដែលគេស្គាល់ឈ្មោះថា B.1.617.1 ។នាង និងកូនអាយុ៤ឆ្នាំម្នាក់ទៀតបានធ្វើតេស្តវិជ្ជមាននៅក្នុងទីតាំងធ្វើចត្តាឡីស័ក បន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខណៈដែលកូន២នាក់ទៀតរបស់នាងមិនមានការឆ្លងនោះទេ ៕ ប្រភព៖ Bangkok Post
-
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀងអំពាវនាវឲ្យអ្នកដែលធ្លាប់ពាក់ព័ន្ធនឹងសពអ្នកជំងឺកូវីដ-១៩ ត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១០ឧសភាឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់មានទំនាក់ទំនងជាមួយឧបាសិការ ឯម ជា អាយុ ៧២ឆ្នាំ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ត្រូវប្រញាប់ទៅធ្វើតេស្ដរកមេរោគកូវីដជាបន្ទាន់។ យោងតាមក្រសួងសុខានៅថ្ងៃទី១០ឧសភានេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៦នាក់ ក្នុងនោះក៏មានឧបាសិការ ឯម ជា អាយុ ៧២ឆ្នាំ នៅខេត្តស្វាយរៀងផងដែរ។ ក្រៅពីនោះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានឲ្យដឹងថា ទីតាំងមួយចំនួនដូចជា កន្លែងលក់គុយទាវ បាញ់កាញ់ កែងខាងជើងផ្សារតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត គិតចាប់ពីថ្ងៃទី២២មេសា ឆ្នាំ២០២១ មក, ទីតាំងវត្តពោធិ៍ថ្មី ហៅវត្តបាវិត គិតចាប់ពីថ្ងៃទី២៦មេសា ឆ្នាំ២០២១មក, គ្លីនិក លាង សុភាព ពិគ្រោះ និងព្យាបាលជំងឺទូទៅ គិតចាប់ពីថ្ងៃទី៧ឧសភា ឆ្នាំ២០២១ គឺមានជាប់ពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ធ្លាប់ពាក់ព័ន្ធផងដែរ។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលធ្លាប់ពាក់ពន្ធ័ជាមួយសព និងទីតាំងទាំងនោះ ហើយមានអការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ…
-
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ដោយសារ Covid-19 ច្រើនជាងតួលេខដែលបានអោយដឹងជាផ្លូវការ (មានវីដេអូ)

អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី នៅថ្ងៃអាទិត្យម្សិលមិញ បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ ដោយសារជំងឺ Covid-19 ច្រើនជាងតួលេខ ដែលបានរាយការណ៍ជាផ្លូវការ ។នាយកវិទ្យាស្ថានជាតិអាឡែហ្ស៊ី និងជំងឺឆ្លង ព្រមទាំងជាប្រធានទីប្រឹក្សាវេជ្ជសាស្ត្រសេតវិមានរូបនេះ បានចង្អុលបង្ហាញតាមការវិភាគមួយកាលពីពេលថ្មីៗនេះ ដោយវិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាពរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោន (IHME) បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះអាចមានប្រហែល៩០ម៉ឺននាក់ ។យោងតាមទិន្នន័យដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) បានឲ្យដឹងថា មានមនុស្សជាង៥៨ម៉ឺន១ពាន់៧រយនាក់បានស្លាប់ ដោយសារជំងឺ Covid-19 នៅសហរដ្ឋអាមេរិក ។ កាលពីខែមុន លោកវេជបណ្ឌិត ហ្វូស៊ី ក៏បានព្រមានដែរថា សហរដ្ឋអាមេរិកកំពុងតែកើនឡើងនូវករណីជំងឺ Covid-19 ផ្សេងទៀត ដោយបានលោកបញ្ជាក់ថា វាជាការខុសឆ្គងសម្រាប់ពលរដ្ឋអាមេរិក ក្នុងការបន្ធូរបន្ថយការពាក់ម៉ាស និងគម្លាតសង្គម ៕ ប្រភព៖ ស៊ីនហួរ
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅសាលា ACE ចាក់អង្រែក្រោមត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១០ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាកសាំងដូសទី១របស់ខ្លួន នៅមជ្ឍមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្ដុះបណ្ដាល ACE ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ចន្លោះពីម៉ោង៦ព្រឹកដល់ម៉ោង១១ព្រឹកថ្ងៃទី៣ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅសាលា ACEនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
អាជ្ញាធរក្រុងប៉ោយប៉ែត អំពាវនាវឲ្តអ្នកពាក់ព័ន្ធនឹងបុរសម្នាក់ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រញាប់ទៅធ្វើតេស្ដ

