Category: Covid-19

  • សូមជូនពរលោក នឹងក្រុមគ្រួសារឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩

    សូមជូនពរលោក នឹងក្រុមគ្រួសារឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩

    សូមជូនពរលោក នឹងក្រុមគ្រួសារឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩៖

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី១០ ឧសភា

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី១០ ឧសភា

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ អ្នកវិជ្ជមានទាំង២នាក់នោះមាន ឈ្មោះ ម៉ាក់ ភា ភេទប្រុស អាយុ៣៦ឆ្នាំ មានអាសយដ្ឋាននៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក មានទំនាក់ទំនងជាមួយ ស៊ាង គឹមសាន ដែលវិជ្ជមានជំងឺកូវីដ-១៩ និងមរណភាព កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ ចំណែកម្នាក់ទៀតមានឈ្មោះ លី លាងស្រ៊ី ភេទប្រុស អាយុ៣៩ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ត្រូវជាស្វាមីរបស់ សន ណារី ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៥នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៤នាក់…

  • ខេត្តបាត់ដំបង ប្រកាសរកឃើញករណីវិជ្ជមានថ្មី ៩នាក់ទៀត នៅថ្ងៃទី១០ ឧសភា

    ខេត្តបាត់ដំបង ប្រកាសរកឃើញករណីវិជ្ជមានថ្មី ៩នាក់ទៀត នៅថ្ងៃទី១០ ឧសភា

    ខេត្តបាត់ដំបង ប្រកាសរកឃើញករណីវិជ្ជមានថ្មី៩នាក់ទៀត នៅថ្ងៃទី១០ ឧសភា ដែលពួកគេភាគច្រើនជាពលករមកពីប្រទេសថៃ។

  • រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង ៖ ពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៩នាក់ថ្មីបន្ថែមទៀត ដែលជាពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃ ចំនួន០៨នាក់(ស្ត្រី០៣នាក់) និងបុរសម្នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកពីរាជធានីភ្នំពេញនិងមានទីលំនៅ ស្រុកគាស់ក្រឡ

    រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង ៖ ពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៩នាក់ថ្មីបន្ថែមទៀត ដែលជាពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃ ចំនួន០៨នាក់(ស្ត្រី០៣នាក់) និងបុរសម្នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកពីរាជធានីភ្នំពេញនិងមានទីលំនៅ ស្រុកគាស់ក្រឡ

    ករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនយកមកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រួចហើយ។សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19កន្លងមកនេះ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានព្យាបាលអ្នកជម្ងឺ កូវីដ-19 សរុបចំនួន៥៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៩នាក់ និងកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត មានចំនួន២៨នាក់៕

  • ស.ស.យ.ក រាជធានីភ្នំពេញ នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ានី ជូនដល់សមាជិក សមាជិកា ស.ស.យ.ក ខណ្ឌដូនពេញ ចំនួន ២២១ គ្រួសារ

    ស.ស.យ.ក រាជធានីភ្នំពេញ នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ានី ជូនដល់សមាជិក សមាជិកា ស.ស.យ.ក ខណ្ឌដូនពេញ ចំនួន ២២១ គ្រួសារ

    ភ្នំពេញ ៖ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានសម្របសម្រួល ជាមួយ អាជ្ញាធរ មូលដ្ឋាន ខណ្ឌដូនពេញ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់សមមាជិក សមាជិកា ស.ស.យ.ក ខណ្ឌដូនពេញ ចំនួន ២២១ គ្រួសារ ដោយក្នុង មួយ គ្រួសារ ៗ ទទួល បាន ៖ (១)-អង្ករ ចំនួន២០គីឡូក្រាម , (២)- មី០១កេសតូច, (៣)-ទឹកស៊ីអ៉ីវ០១យួរ និង(៤)- ត្រីខកំប៉ុង០១យួរ។ អាជ្ញាធរ មូលដ្ឋាន ក៏ ដូច ជា ថ្នាក់ ដឹកនាំ ស.ស.យ.ក ខណ្ឌ ដូនពេញ ជំនួស មុខ ឱ្យ សមាជិក សមាជិកា…

  • ពលរដ្ឋដែលលិចទូកខូចខាតដោយខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាតប្រមាណ៣០០ គ្រួសារ ទទួលបានកញ្ចប់ស្បៀងអាហារពី​ ស.ស.យ.ក និងអង្គការការីតាស់កម្ពុជា

    ពលរដ្ឋដែលលិចទូកខូចខាតដោយខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាតប្រមាណ៣០០ គ្រួសារ ទទួលបានកញ្ចប់ស្បៀងអាហារពី​ ស.ស.យ.ក និងអង្គការការីតាស់កម្ពុជា

    ភ្នំពេញ៖ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម ម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន៣២០កញ្ចប់ តាមរយ:អង្គការការីតាសកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសាររងគ្រោះ ដោយ សារ បាតុភូត ភ្លៀង ខ្យល់ កន្ត្រាក់ កំពុង ស្នាក់ នៅ លើ ច្រាំង ទន្លេ ក្នុង មូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែល ភាគ ច្រើន ជាអ្នក ប្រកបរបរ នេសាទ ដោយក្នុង១គ្រួសារទទួលបានអង្ករ ១០ គីឡូក្រាម និងឈុតបន្លែ១កញ្ចប់។ ក្នុងឱកាសនេះ លោកជំទាវ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួម និងបានណែនាំឱ្យប្រជាពលរដ្ឋមានការ ប្រុងប្រយ័ត្ន ខ្ពស់…

  • រដ្ឋបាលខេត្តព្រះវិហារ ផ្អាកបិទអាហារដ្ឋាន និងរកឃើញអ្នកប៉ះពាល់ ផ្ទាល់និងប្រយោល០៩នាក់ជាមួយឈ្មោះនឹម អេង មានផ្ទុកកូវីដ១៩ ដែលមានប្រវត្តិឆ្លងកាត់ខេត្តព្រះវិហារ

    រដ្ឋបាលខេត្តព្រះវិហារ ផ្អាកបិទអាហារដ្ឋាន និងរកឃើញអ្នកប៉ះពាល់ ផ្ទាល់និងប្រយោល០៩នាក់ជាមួយឈ្មោះនឹម អេង មានផ្ទុកកូវីដ១៩ ដែលមានប្រវត្តិឆ្លងកាត់ខេត្តព្រះវិហារ

    ខេត្តព្រះវិហារ : នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារបានចេញនូវសេចក្តីប្រកាសព័ត៌មានស្ដីពីករណីអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន០១នាក់ឈ្មោះនឹមអេង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្រឡាញ់ត្បូង ឃុំជ្រៃជ័យស្រុកសំរោង ខេត្តតាកែវ ធ្លាប់បានធ្វើដំណើរឆ្លងកាត់ស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះ និងបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ចំនួន០១នាក់ ឈ្មោះ ផតសុភាព អ្នករត់តុអាហារដ្ឋានណារ៉ែន ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប និងអ្នកប៉ះពាល់ប្រយោលចំនួន០៨នាក់ទៀតក្នុងម្ចាស់និងក្រុមគ្រួសារ ព្រមទាំងអ្នករត់តុអាហារដ្ឋាននោះតែម្តង។ ចំពោះវិធានការ អ្នកប៉ះពាល់ផ្ទាល់ ត្រូវបាននាំយកទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កស្រុកឆែប  និងអ្នកប៉ះពាល់ប្រយោលទាំង០៨នាក់ទៀត ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ព្រមទាំងបានផ្អាកជាបណ្តោះអាសន្នអាជីវកម្មអាហារដ្ឋានណារ៉ែន ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ៕

  • កម្លាំងអន្តរាគមន៍ប្រមាណជាង៨០នាក់ នៅតំបន់ក្រហមមាន​ផ្ទុកមេរោគ​ឆ្លងកូវីដ-១៩

    កម្លាំងអន្តរាគមន៍ប្រមាណជាង៨០នាក់ នៅតំបន់ក្រហមមាន​ផ្ទុកមេរោគ​ឆ្លងកូវីដ-១៩

    ភ្នំពេញ៖ មេរោគឆ្លងកូវីដ-១៩ ត្រូវបានរកឃើញនៅកម្លាំងនគរបាលជាតិកងអន្តរាគមន៍ប្រមាណជាង ៨០ នាក់ ។ ក្រុមកម្លាំងអន្តរាគមន៍ទាំងនេះ ជាក្រុមប្រចាំការ នៅទីតាំងសំបូរប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ​។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ នៅរសៀលថ្ងៃទី ១០ ឧសភានេះថា កងកម្លាំងនគរបាលជាតិកងអន្តរាគមន៍ពិតជាបានឆ្លងជំងឺកូវីដ-១៩ ពិតប្រាដកមែន។ ហើយកងកម្លាំងទាំងអស់នោះ ជាក្រុមការងារប្រចាំការនៅក្នុងតំបន់ក្រហមចំណុចច្រមុះជ្រូកស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ចំពោះប្រភពចម្លងវិញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន មិនទាន់បានដឹងនោះទេ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ថ្លែងថា “ឆ្លង៤៤នាក់ បូកសរុបជាមួយ ​​និងនគរបាលអន្តរាគមន៍​ទាំងអស់ទៅ​ប្រហែលជាជាង ៨០នាក់កន្លងទៅ”។ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ធ្លាប់បានអះអាងថា កងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីមូលដ្ឋានមួយចំនួន បានឆ្លងជំងឺកូវីដ១៩ ពេលចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម កើត…

  • អជ្ញាធររាជធានី ចុះដោះស្រាយ ដើម្បីសម្របសម្រួលការតវ៉ារបស់បងប្អូន ដែលកំពុងរស់នៅ បន្ទប់ជួលអំពីការបញ្ចុះថ្លៃឈ្នួលផ្ទះ នៅក្នុងទីតាំងមួយ ចំនួនក្នុងតំបន់ក្រហម

    អជ្ញាធររាជធានី ចុះដោះស្រាយ ដើម្បីសម្របសម្រួលការតវ៉ារបស់បងប្អូន ដែលកំពុងរស់នៅ បន្ទប់ជួលអំពីការបញ្ចុះថ្លៃឈ្នួលផ្ទះ នៅក្នុងទីតាំងមួយ ចំនួនក្នុងតំបន់ក្រហម

    ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃ ទី៩និង ១០ ឧសភា ឆ្នាំ២០២០នេះ បានចុះដោះស្រាយបញ្ហា និងសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅបន្ទប់ជួលអំពីការបញ្ចុះថ្លៃឈ្នួលផ្ទះ នៅក្នុងតំបន់ក្រហមមួយចំនួន ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថាមធ្យោបាយ នៅក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តរបស់យើង ពេលខ្លះមិនសំខាន់យុទ្ធវិធីអ្វីទេ សំខាន់គឺលទ្ធផលចុងក្រោយ។ ទន្ទឹមនឹងនេះ ឯ.ឧ សូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលស្នើសុំឲ្យមាន ការយោគយល់ដល់ការលំបាករបស់កម្មករ-កម្មការិនីរបស់យើង ក្នុងពេលវេលាមួយដែលយើងសុទ្ធតែជួបការលំបាក និងសូមផ្អាកជាបណ្តោះអាសន្ននូវ ការយក ប្រាក់ឈ្នួលពីកម្មករ-កម្មការិនី ក្នុងពេលដែលកម្មករ-កម្មការិនី មិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ ឬ អាចធ្វើការបញ្ចុះថ្លៃឈ្នូលផ្ទះ នៅក្នុងចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ឬ ប្រសិនបើអាចលើកលែងទៅបានក្នុង ១ខែ ២ខែ ឬ ៣ខែ ក៏សូមធ្វើការលើកលែង ដើម្បីចូលរួមចំណែកនូវការលំបាកនេះ ជាមួយ កម្មករ-កម្មការិនីរបស់យើងដែលកំពុងជួបការលំបាកនៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហម ហើយនៅក្នុងតំបន់ផ្សេងទៀត ដែលគាត់មិនទាន់ទទួលបៀវត្សរបស់គាត់នៅឡើយ ។…

  • រដ្ឋបាលរាជធានីផ្ដល់ស្បៀងដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ជាង ៣៥ម៉ឺនគ្រួសារហើយគិតត្រឹមថ្ងៃទី១០ ឧសភានេះ

    រដ្ឋបាលរាជធានីផ្ដល់ស្បៀងដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ជាង ៣៥ម៉ឺនគ្រួសារហើយគិតត្រឹមថ្ងៃទី១០ ឧសភានេះ

    ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ មានចំនួនជាង៣៥ម៉ឺនគ្រួសារហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាពីអាជ្ញាធររាជធានីភ្នំពេញ គិតមកដល់ត្រឹមថ្ងៃទី១០ឧសភានេះ ។ ជាក់ស្តែងនៅថ្ងៃទី០៩និង១០ ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានី បានបន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់បានចំនួន៣០០០០គ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន១០០០០គ្រួសារ នៅពោធិសែនជ័យចំនួន១០០០០គ្រួសារ ខណ្ឌសែន សុខ ១០០០គ្រួសា ខណ្ឌឬស្សីកែវចំនួន៦០០០គ្រួសារខណ្ឌ៧មករា ៥០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន១០០០គ្រួសារ ខណ្ឌកំបូលចំនួន១៥០០គ្រួសារ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១០ខែ ឧសភា…