Category: Covid-19

  • ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួប ប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា

    ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួប ប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា

    ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អ្នកស្រី ចិន្តា ក្លេ ខៃ ប្រធានសមាគម មូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា បានជម្រាបពីសកម្មភាពការងារ ដែល សមាគមមូលនិធិ សម្រេចអនុវត្តន៏ បានក្នុងរយះពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងកិច្ចការថែរក្សា ការពារដំរី អោយរស់នៅក្នុងព្រៃបានយ៉ាងល្អ។ តាមរយះនេះដែរ អ្នកស្រី ចិន្តា ក្លេ ខៃ បានគោរពស្នើសុំមតិយោបល់បន្ថែមពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជាប្រធានកិត្តិយស សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ដើម្បី បន្តកិច្ចការងារទៅមុខបន្ថែមទៀត ពិសេសទាក់ទងបញ្ហាថែរក្សា អភិរក្សដំរី នៅក្នុងខ្មែរ ដោយធ្វើយ៉ាងណា ដេីម្បីបង្កាត់ពូជអោយដំរីញីមាន កូន ហេីយបានកេីត នៅក្នុងស្រុក ខ្មែរ ។ បច្ចុប្បន្ននេះ សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា នៅខេត្តរតនគីរី បានចិញ្ចឹមដំរី ចំនួន ៣ ក្បាល មាន…

  • អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ដោយសារ Covid-19 ច្រើនជាងតួលេខដែលបានអោយដឹងជាផ្លូវការ

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ដោយសារ Covid-19 ច្រើនជាងតួលេខដែលបានអោយដឹងជាផ្លូវការ

    អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី នៅថ្ងៃអាទិត្យម្សិលមិញ បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ ដោយសារជំងឺ Covid-19 ច្រើនជាងតួលេខ ដែលបានរាយការណ៍ជាផ្លូវការ ។នាយកវិទ្យាស្ថានជាតិអាឡែហ្ស៊ី និងជំងឺឆ្លង ព្រមទាំងជាប្រធានទីប្រឹក្សាវេជ្ជសាស្ត្រសេតវិមានរូបនេះ បានចង្អុលបង្ហាញតាមការវិភាគមួយកាលពីពេលថ្មីៗនេះ ដោយវិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាពរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោន (IHME) បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះអាចមានប្រហែល៩០ម៉ឺននាក់ ។យោងតាមទិន្នន័យដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) បានឲ្យដឹងថា មានមនុស្សជាង៥៨ម៉ឺន១ពាន់៧រយនាក់បានស្លាប់ ដោយសារជំងឺ Covid-19 នៅសហរដ្ឋអាមេរិក ។ កាលពីខែមុន លោកវេជបណ្ឌិត ហ្វូស៊ី ក៏បានព្រមានដែរថា សហរដ្ឋអាមេរិកកំពុងតែកើនឡើងនូវករណីជំងឺ Covid-19 ផ្សេងទៀត ដោយបានលោកបញ្ជាក់ថា វាជាការខុសឆ្គងសម្រាប់ពលរដ្ឋអាមេរិក ក្នុងការបន្ធូរបន្ថយការពាក់ម៉ាស និងគម្លាតសង្គម ៕ ប្រភព៖ ស៊ីនហួរ

  • រកឃើញអ្នកឆ្លងថ្មី 506 នាក់ទៀត ជាសះស្បើយ 179 នាក់ និងស្លាប់ 06 នាក់​ (មានវីដេអូ)

    រកឃើញអ្នកឆ្លងថ្មី 506 នាក់ទៀត ជាសះស្បើយ 179 នាក់ និងស្លាប់ 06 នាក់​ (មានវីដេអូ)

    រកឃើញអ្នកឆ្លងថ្មី 506 នាក់ទៀត ជាសះស្បើយ 179 នាក់ និងស្លាប់ 06 នាក់ – ករណីឆ្លងសហគមន៍ 495 នាក់ – អ្នកដំណើរពីបរទេស 11 នាក់គិតត្រឹមព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ – អ្នកឆ្លងសរុប= 19743 នាក់ – អ្នកជាសះស្បើយ= 7820 នាក់ – អ្នកស្លាប់= 126 នាក់

  • លោកឧកញ៉ា កែវ បេងវឌ្ឍន៍ វិស្ណុ និង លោកជំទាវ ផ្តល់អំណោយជាថវិកា និងគ្រឿងឧបគោគ-បរិភោគជូនបញ្ជារដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន

    លោកឧកញ៉ា កែវ បេងវឌ្ឍន៍ វិស្ណុ និង លោកជំទាវ ផ្តល់អំណោយជាថវិកា និងគ្រឿងឧបគោគ-បរិភោគជូនបញ្ជារដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន

    ឯក ឧត្ដម ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងជាមេបញ្ជាការ កងអន្តរាគមន៍ចល័ត ៩៩៩ បានទទួលអំណោយជាថវិកា និងគ្រឿងឧបគោគ-បរិភោគ ពីលោកឧកញ៉ា កែវ បេងវឌ្ឍន៍ វិស្ណុ និង លោកជំទាវ រួមមាន៖ ថវិកា ៩.០០០.០០០៛ , អង្ករ ២តោន , ត្រីខ ១០កេសធំ និងទឹកបរិសុទ្ធ ៤០កេស នាព្រឹកថ្ងៃ ទី០៩ ខែ ឧសភា ឆ្នាំ ២០២១ ។ ក្នុងឱកាសនោះឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកឧកញ៉ា និងលោកជំទាវដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងផ្តល់ជំនួយក្នុងគ្រាដ៏លំបាកនេះ ពិសេសការបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់មួយចំនួនទៀត ដែលកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សបានធ្វេីការដឹកជញ្ជូនស្បៀងដែលជាជំនួយសង្គ្រោះដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេយ៉ាងសកម្មជូនដល់បងប្អូនប្រជាពលរដ្ចដែលខ្វះខាតស្បៀងដោយការបិទខ្ទប់នាពេលកន្លងមកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងទប់ស្កាត់ និងបង្ការការរីករាលដាលជំងឺកូវីដ-១៩ ៕ដោយ -រ៉ាវុធ

  • មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ២នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តបន្ទាយមានជ័យ

    មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ២នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តបន្ទាយមានជ័យ

    លោក វរសេនីយ៍ឯក រឹទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឲ្យដឹងថា កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅចន្លោះពីម៉ោង១និង៣០នាទី ដល់ម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១០ឧសភា ឆ្នាំ២០២១ បានឃាត់ខ្លួនពលករខំនួន២៥នាក់ នៅត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននោះ គឺធ្វើឡើងខណៈដែលពួកគេបម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ លោកបានបន្តថា នៅពេលឃាត់ខ្លួនពលករនោះ មេខ្យល់នាំពលករចំនួន២នាក់ បានដឹងខ្លួន ហើយបានរត់ទៅសំងំក្នុងផ្ទះស្ថិតក្នុងឃុំម៉ាឡៃលុះដល់វេលាម៉ោង៧ព្រឹកថ្ងៃទី១០ឧសភា ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបាន។ មេខ្យល់ដែលត្រូវបានចាប់ខ្លួន មានឈ្មោះ ដឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀត មានឈ្មោះ ម៉ៃ សៃហុន ប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ។ ពួកគេទាំង២នាក់ ត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ ស្នាក់ការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ចំណែកឯពលករទាំង២៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕

  • ឯកឧត្តម អ៊ុ សារឹទ្ធ នាំយកអំណោយ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ប្រគល់ជូនអាជ្ញាធខណ្ឌជ្រោយចង្វារ ទុកចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាត ចំនួន៥០០គ្រួសារ

    ឯកឧត្តម អ៊ុ សារឹទ្ធ នាំយកអំណោយ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ប្រគល់ជូនអាជ្ញាធខណ្ឌជ្រោយចង្វារ ទុកចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាត ចំនួន៥០០គ្រួសារ

    ដោយមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួម សម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេល នៃការរាតត្បាត ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរខណ្ឌជ្រោយចង្វារ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កចំនួន៥០០គ្រួសារ នៅសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ ការសួរសុខទុក្ខ ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើជូនបងប្អូនរស់នៅ ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ប្រកបដោយក្តីនឹករលឹក ។ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានសំណូមពរ ដល់អាជ្ញាធរ ឱ្យបន្តអំពាវនាវ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមឱ្យមានការអត់ធ្មត់ កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហម អាជ្ញាធរនៅតែបន្តបិទខ្ទប់ដដែល…

  • ទីប្រឹក្សាក្រសួងការពារជាតិ ណែនាំដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ គិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេល កូវីត១៩ រាលដាល នៅក្នុងសហគមន៍

    ទីប្រឹក្សាក្រសួងការពារជាតិ ណែនាំដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ គិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេល កូវីត១៩ រាលដាល នៅក្នុងសហគមន៍

    ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សម្បត្តិ ទីប្រឹក្សាក្រសួងការពារជាតិ បានជំរុញឲ្យអាជ្ញាធរ យកចិត្តទុកដាក់គិតគូរ ចំពោះជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេល ជំងឺកូវីដ-១៩ រាលដាល នៅក្នុងសហគមន៍ ។ ការថ្លែងប្រាប់យ៉ាងដូច្នេះ ខណៈដែលឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សម្បត្តិ និងលោកជំទាវ ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅក្នុងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២១ ដែលមានការចូលរួម ពី លោកថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា ព្រមទាំងកងកម្លាំងទាំងបីប្រភេទនិងលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាឃុំមេភូមិជាច្រើនរូបផងដែរ ។ សេនីយ៍ទោ សុខ សម្បត្តិ បានបន្តថា ក្នុងគ្រាដែលប្រទេសកម្ពុជាយើង កំពុងរាលដាល ដោយជំងឺកូវីដ១៩ ប្រមុខដឹកនាំរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំយកចិត្តទុកដាក់ទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩និងបានគិតគូរ អំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ…

  • អាជ្ញាធរខេត្តតាកែវ រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ២៣នាក់ទៀត

    អាជ្ញាធរខេត្តតាកែវ រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ២៣នាក់ទៀត

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១០ឧសភាឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើតេស្ដនៅថ្ងៃទី៩ឧសភា ខេត្តតាកែវមានករណីវិជ្ជមានកូវីដ-១៩ថ្មី២៣នាក់ទៀត។ អ្នកឆ្លងថ្មីទាំង២៣នាក់នោះ គឺជាអាជីវករ កម្មករ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋផងដែរ នៅក្នុងស្រុកបាទី ស្រុកសំរោង និងក្រុងដូនកែវ ខេត្តតាកែវ។ អាជ្ញធរខេត្តតាកែវអំពាវនាវដល់អ្នកដែលមានការពាក់ពន្ធ័ដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង២៣នាក់នោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក។ ក្នុងករណីមានការប្រែប្រួលសុខភាពត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់នៅតាមមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរជាបន្ទាន់។

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥០៦នាក់នៅថ្ងៃនេះ

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥០៦នាក់នៅថ្ងៃនេះ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៩ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥០៦នាក់ ដែលក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន ៤៩៥នាក់ និង១១នាក់ទៀត គឺជាអ្នកដំណើរមកពីបរទេស។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន១៧៩នាក់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១០ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១ម៉ឺន៩ពាន់៧៤៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ពាន់៨២០នាក់ និងនៅសល់ ចំនួន១ម៉ឺន១ពាន់៩២៣នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថានៅថ្ងៃទី៩ឧសភា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មីចំនួន៦នាក់ ដែលធ្វើឲ្យកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបចំនួន១២៦នាក់ហើយ។

  • វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូសទៀត ដែលកម្ពុជា បញ្ជាទិញពីប្រទេសចិន នឹងមកដល់នៅថ្ងៃស្អែក

    វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូសទៀត ដែលកម្ពុជា បញ្ជាទិញពីប្រទេសចិន នឹងមកដល់នៅថ្ងៃស្អែក

    រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ ត្រូវសារព័ត៌មាន ក្នុងស្រុកស្រង់សំដីនៅថ្ងៃទី១០ ឧសភាថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់(Sinovac) ចំនួន ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញពប្រទេសចិន នឹងដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១០ និង ១៥នាទីព្រឹកថ្ងៃទី១១ឧសភាឆ្នាំ២០២១។ វ៉ាក់សាំងដែលកម្ពុជាទទួលបានមានចំនួន៤លានដូសរួចមកហើយនោះ រួមមាន វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១លាន៧សែនដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២ម៉ឺន៤ពាន់ដូស។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅជាង១០លានដូសនៅក្នុងឆ្នាំ២០២១ដោយសម្ដេចធ្លាប់បានបញ្ជាក់ថា វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត រួមមាន ខែឧសភា ចំនួន១លាន៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា២លានដូស និងខែសីហា១លានដូស។ កម្ពុជា មានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ឱ្យបានជាង១០លាននាក់។