-
វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌាបានឆ្លងរាលដាលទៅដល់ប្រទេសវៀតណាម ក្នុងនោះរួមមានទីក្រុងហាណូយ និងខេត្តភាគខាងជើង

វៀតណាម៖ សារព័ត៌មានវៀតណាមបានចេញផ្សាយនៅថ្ងៃចន្ទម្សិលមិញថា អ្នកជំនាញផ្នែករោគរាតត្បាតវៀតណាមបានរកឃើញវីរុស Covid-19 បំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌា ក្រោយការវិភាគសំណាករបស់អ្នកជំងឺនៅក្នុងទីក្រុងហាណូយ និងតំបន់ភាគខាងជើងមួយចំនួនទៀត ។ក្រសួងសុខាភិបាលវៀតណាមបានអោយដឹងកាលពីល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍មុនថា សំណាកមួយត្រូវបានយកពីរដ្ឋធានីរបស់ប្រទេសវៀតណាម ខណៈដែលសំណាកពីរទៀត គឺមកពីខេត្ត Hung Yen និង៥ទៀតមកពីខេត្ត Thai Binh ដោយលទ្ធផលនៃការធ្វើតេស្តបង្ហាញថា សំណាកទាំង៨ គឺមានផ្ទុកវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌា ដែលគេស្គាល់ឈ្មោះថា B.1.617.2 ។គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ វីរុសបំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅក្នុងប្រទេសឥណ្ឌា បានឆ្លងរីករាលដាលដល់ប្រទេសយ៉ាងហោចណាស់១៧ហើយ ខណៈវៀតណាមបានរកឃើញវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាជាលើកដំបូងនៅថ្ងៃទី៣០ ខែមេសាកន្លងទៅ លើជនជាតិឥណ្ឌា៤នាក់ និងជនជាតិវៀតណាមម្នាក់នៅក្នុងខេត្ត Yen Bai ភាគខាងជើង ៕ ប្រភព៖ tuoi tre news
-
និយ័តករអាមេរិកអនុញ្ញាតអោយប្រើវ៉ាក់សាំង Pfizer-BioNTech ទៅលើកុមារដែលមានអាយុពី១២ដល់១៥ឆ្នាំហើយ

អាមេរិក៖ និយ័តករអាមេរិកបានអនុញ្ញាតជាផ្លូវការហើយ ទៅលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ចាក់ដល់ក្មេងៗមានអាយុពី១២ដល់១៥ឆ្នាំ ហើយបានបញ្ជាក់ថា ពួកគេ (ក្មេងៗ) នឹងចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងនាពេលឆាប់ៗតែម្តង ពោលគឺនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កន្លងមកនេះ បានសន្យាធ្វើឲ្យវ៉ាក់សាំងបង្ការ COVID-19 អាចផ្តល់ជូនទៅដល់ក្មេងៗវ័យជំទង់នៅក្នុងពេលឆាប់រហ័សបំផុត ។ លោក ចូ បៃដិន ក៏បានសាទរចំពោះការអនុម័តខាងលើនេះដែរ ដោយចាត់ទុកថា ជាការប្រព្រឹត្តទៅតាមការសន្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ ។ លោក ចូ បៃដិន ក៏បានជំរុញឲ្យឪពុកម្តាយនាំកូនៗដែលគ្រប់អាយុ ទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ ប្រសិនបើពួកគេចង់ការពារសុវត្ថិភាពកូនៗ ។សូមជម្រាបថា នេះគឺជាវ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ដំបូងបង្អស់ដែលទទួលបានការអនុញ្ញាតអោយប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក សម្រាក់ចាក់ជូនដល់ក្មេងៗមានអាយុចាប់ពី១២ដល់១៥ឆ្នាំ ខណៈការចាក់វ៉ាក់សាំងដល់ក្មេងៗត្រូវបានគេចាត់ទុកថា ជាជំហានដ៏សំខាន់មួយ ដើម្បីធ្វើអោយកុមារត្រឡប់ទៅកាន់សាលារៀនវិញដោយសុវត្ថិភាព ៕ ប្រភព៖Reuters
-
ក្រុមហ៊ុន BioNTech គ្រោងបើកទីស្នាក់ការនៅសិង្ហបុរី ហើយចាប់ផ្តើមដំណើរការសាងសង់មូលដ្ឋានផលិតវ៉ាក់សាំងក្នុងឆ្នាំនេះ

សិង្ហបុរី៖ ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដែលជាដៃគូជាមួយក្រុមហ៊ុនអាមេរិក Pfizer ក្នុងការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ COVID-19 នោះ បានបញ្ជាក់ថា ខ្លួននឹងបើកទីស្នាក់ការប្រចាំតំបន់នៅក្នុងប្រទេសសិង្ហបុរី ព្រមទាំងចាប់ផ្តើមដំណើរការសាងសង់មូលដ្ឋានផលិតវ៉ាក់សាំងក្នុងឆ្នាំនេះ ហើយរំពឹងថា វាអាចធ្វើប្រតិបត្តិការបាន បើឆាប់បំផុតនៅដើមឆ្នាំ២០២៣ខាងមុខ ។បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន BioNTech នោះ មូលដ្ឋានថ្មីខាងលើ ដែលនឹងលេចរូបរាងឡើងក្នុងប្រទេសសិង្ហបុរី នឹងមានសមត្ថភាពផលិតវ៉ាក់សាំង និងថ្នាំថ្មីៗដែលប្រើបច្ចេកវិទ្យា mRNA សម្រាប់ប្រឆាំងជំងឺឆ្លង និងជំងឺមហារីក ។សូមជម្រាបថា មូលដ្ឋានថ្មីនោះនឹងផ្តល់សមត្ថភាពផ្គត់ផ្គង់ក្នុងតំបន់ និងជាសកលលោក នៃផលិតផលប្រើប្រាស់បច្ចេកវិទ្យា mRNA របស់ក្រុមហ៊ុន BioNTech ហើយបម្រើជាមូលដ្ឋានផលិតកម្ម ដែលអាចធ្វើការឆ្លើយតបឆាប់រហ័សប្រចាំនៅអាស៊ីអាគ្នេយ៍ ចំពោះការគំរាមកំហែងនៃជំងឺឆ្លងផ្សេងៗ ដែលអាចកើតឡើងទ្រង់ទ្រាយធំនាពេលអនាគត ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៩លាន៥៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣១ម៉ឺននាក់ និងជាសះស្បើយ១៣៧លាន២៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៩លាន៥៩ម៉ឺន៩ពាន់៧៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣១ម៉ឺន៧ពាន់៥៥៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៧លាន២៦ម៉ឺន១ពាន់៦៩៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៥១ម៉ឺន៥ពាន់៣០៨នាក់ ស្លាប់ចំនួន៥៩ម៉ឺន៦ពាន់១៧៩នាក់ និងជាសះស្បើយចំនួន២៦លាន៥០ម៉ឺន៧ពាន់៤២៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២២លាន៩៩ម៉ឺន១ពាន់៩២៧នាក់ ស្លាប់២៥ម៉ឺន២៥នាក់ និងជាសះស្បើយ១៩លាន២ម៉ឺន១ពាន់២០៧នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន២១ពាន់៤ពាន់៣០នាក់ ស្លាប់ចំនួន៤២ម៉ឺន៣ពាន់៤៣៦នាក់ និងជាសះស្បើយ១៣លាន៧៥ម៉ឺន៩ពាន់១២៥នាក់ ៕ ប្រភព៖ worldometers
-
អាជ្ញាធរខេត្តតាកែវ រកឃើញករណីវិជ្ជមានសរុប ៣៩នាក់ទៀត នៅក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១

-
កម្លាំងអន្តរាគមន៍ប្រមាណជាង៨០នាក់ នៅតំបន់ក្រហមមានផ្ទុកមេរោគឆ្លង កូវីដ-១៩

-
កម្ពុជាយើង និងទទួលបានវ៉ាក់សាំង ១លានដូសទៀត

-
ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានថ្មី ២១នាក់ទៀត នៅថ្ងៃទី១០ ឧសភា

-
សម្តេចប្រធានរដ្ឋសភា និងសម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញចាក់វ៉ាក់សំាង ដូសទី២

-
ប្រជាពលរដ្ឋជិត ៤៥ម៉ឺននាក់ នៅតំបន់ក្រហមបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល ១០ថ្ងៃ

រយៈពេល ១០ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ឧសភាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ៤៥ម៉ឺននាក់ហើយ។ តាមរបាយការណ៍បានបង្ហាញថា នៅថ្ងៃទី១០ឧសភា ក្រុមការងារចាក់បាន ៤ម៉ឺន៩ពាន់ ៦៩៥នាក់ សរុបរយៈពេល ១០ថ្ងៃចាក់បានចំនួន ៤៤ម៉ឺន៩ពាន់ ៣១២នាក់។ របាយការណ៍បានបង្ហាញថា ក្នុងចំណោមអ្នកចាក់ទាំងជិត ៤៥ម៉ឺននាក់នោះ មានចំនួន៦ខណ្ឌដែលជាតំបន់ក្រហម រួមមាន ណ្ឌមានជ័យ ចាក់បាន ៩ម៉ឺន៥ពាន់៥៣នាក់, ខណ្ឌដង្កោ ចាក់បាន ១១ម៉ឺន៣ពាន់៣៦៧នាក់, ខណ្ឌកំបូល ចាក់បាន ៧ម៉ឺន ៩ពាន់៩៦៦នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៤ម៉ឺន១ពាន់៣៧៨នាក់, ខណ្ឌឫស្សីកែវ ចាក់បាន១ម៉ឺន៤ពាន់៧៦១នាក់ និងខណ្ឌទួលគោក ចាក់បាន ៤ពាន់៧៨៧។ សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ឧសភាមក រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៦រួមមាន ខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក ដែលមានប្រជាពលរដ្ឋត្រូវចាក់ក្នុងតំបន់ក្រហម៦ខណ្ឌនោះ មានចំនួនសរុបជាង៦០ម៉ឺននាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១០ឧសភាឆ្នាំ២០២១…