-
មនុស្ស១៨នាក់ស្លាប់ដោយសារជំងឺ Covid-19 នៅក្រៅមន្ទីរពេទ្យក្នុងប្រទេសជប៉ុន ចំពេលមានការកើនឡើងការឆ្លងរាតត្បាតនៃវីរុសនេះនៅរលកទី៤ (មានវីដេអូ)

ជប៉ុន៖ អាជ្ញាធរជប៉ុននិយាយថា មនុស្ស១៨នាក់បានស្លាប់ដោយសារជំងឺ Covid-19 នៅក្រៅមន្ទីរពេទ្យនៅខេត្តអូសាកា របស់ប្រទេសជប៉ុន ក្នុងគ្រាមានការអំពាវនាវអោយរឹតបន្តឹងខ្លាំងឡើងលើចលនាមនុស្ស ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុសនេះនៅរលកទី៤ នៅមុនការប្រកួតកីឡាអូឡាំពិក ។ខេត្តអូសាកា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន៦៦៨ករណី ស្របពេលដែលទីក្រុងតូក្យូ ក៏មានអ្នកឆ្លងថ្មីៗចំនួន៥៧៣ករណីបន្ថែមទៀតផងដែរ ។ ហើយបើគិតត្រឹមថ្ងៃអង្គារនេះ នៅទូទាំងប្រទេសជប៉ុនមានអ្នកជំងឺសរុប៦៤ម៉ឺន៤៤ករណី ក្នុងនោះមានអ្នកជំងឺស្លាប់១ម៉ឺន៨៧៦នាក់ និងជាសះស្បើយឡើងវិញ៥៥ម៉ឺន៩ពាន់៥៥៣នាក់ ។សូមរំលឹកផងដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ជប៉ុនបានពង្រីកស្ថានភាពគ្រាអាសន្នទៅកាន់ភាគច្រើននៃផ្ទៃប្រទេស ដើម្បីព្យាយាមទប់ការផ្ទុះជំងឺកូវីដ១៩នៅរលកទី៤នេះកុំអោយរីករាលដាលខ្លាំង ស្របពេលដែលការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ នៅសល់ពេលតែជាង២ខែទៀតនឹងចូលមកដល់ ។ ស្ថានភាពគ្រាអាសន្ននេះ គ្របដណ្តប់ទៅលើតំបន់តូក្យូ អូសាកា ក្យូតូ និង ហ៊ីយ៉ូហ្គោ ដែលក្តោបប្រជាពលរដ្ឋជប៉ុនជិត១ភាគ៤ ហើយវានឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី៣១ ខែឧសភាខាងមុខនេះ ៕ ប្រភព៖ Reuters
-
និយ័តករអាមេរិកអនុញ្ញាតអោយប្រើវ៉ាក់សាំង Pfizer-BioNTech ទៅលើកុមារដែលមានអាយុពី១២ដល់១៥ឆ្នាំ (មានវីដេអូ)

អាមេរិក៖ និយ័តករអាមេរិកបានអនុញ្ញាតជាផ្លូវការហើយ ទៅលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ចាក់ដល់ក្មេងៗមានអាយុពី១២ដល់១៥ឆ្នាំ ហើយបានបញ្ជាក់ថា ពួកគេ (ក្មេងៗ) នឹងចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងនាពេលឆាប់ៗតែម្តង ពោលគឺនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កន្លងមកនេះ បានសន្យាធ្វើឲ្យវ៉ាក់សាំងបង្ការ COVID-19 អាចផ្តល់ជូនទៅដល់ក្មេងៗវ័យជំទង់នៅក្នុងពេលឆាប់រហ័សបំផុត ។ លោក ចូ បៃដិន ក៏បានសាទរចំពោះការអនុម័តខាងលើនេះដែរ ដោយចាត់ទុកថា ជាការប្រព្រឹត្តទៅតាមការសន្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ ។ លោក ចូ បៃដិន ក៏បានជំរុញឲ្យឪពុកម្តាយនាំកូនៗដែលគ្រប់អាយុ ទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ ប្រសិនបើពួកគេចង់ការពារសុវត្ថិភាពកូនៗ ។សូមជម្រាបថា នេះគឺជាវ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ដំបូងបង្អស់ដែលទទួលបានការអនុញ្ញាតអោយប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក សម្រាក់ចាក់ជូនដល់ក្មេងៗមានអាយុចាប់ពី១២ដល់១៥ឆ្នាំ ខណៈការចាក់វ៉ាក់សាំងដល់ក្មេងៗត្រូវបានគេចាត់ទុកថា ជាជំហានដ៏សំខាន់មួយ ដើម្បីធ្វើអោយកុមារត្រឡប់ទៅកាន់សាលារៀនវិញដោយសុវត្ថិភាព ៕ ប្រភព៖Reuters
-
អគ្គនាយកអង្គការសុខភាពពិភពលោក WHO ជំរុញអោយមានកិច្ចសហប្រតិបត្តិការជាសកល ក្នុងការចែករំលែកវ៉ាក់សាំងប្រឆាំងជំងឺ Covid-19 (មានវីដេអូ)

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានគូសបញ្ជាក់ថា ជំនួសឲ្យការប្រកួតប្រជែង និងប្រឈមមុខគ្នានោះ កិច្ចសហប្រតិបត្តិការជាសកល គឺជាជម្រើសតែមួយគត់ដើម្បីឈានទៅបញ្ចប់ជំងឺ COVID-19 ។ទិន្នន័យរបស់អង្គការ WHO បានអោយដឹងថា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់ ដែលស្មើនឹង៥៣ភាគរយ នៃចំនួនប្រជាជនសរុបនៅលើពិភពលោក ទទួលបានវ៉ាក់សាំង៨៣ភាគរយ នៃវ៉ាក់សាំង COVID-19 ដែលមាននៅលើពិភពលោក ខណៈប្រទេសចំណូលមធ្យមកម្រិតទាប និងប្រទេសចំណូលទាប ដែលស្មើនឹង៤៧ភាគរយនៃចំនួនប្រជាជនសរុបលើផែនដី ទទួលបានវ៉ាក់សាំងត្រឹមតែ១៧ភាគរយប៉ុណ្ណោះ ។ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយ ប្រមុខអង្គការ WHO រូបនេះបានសង្កត់ធ្ងន់ ថា កម្រិតខុសគ្នាដ៏គួរឲ្យភ្ញាក់ផ្អើលនេះ នៅតែបន្តជាហានិភ័យធំបំផុតមួយ ចំពោះការឆ្ពោះទៅបញ្ចប់វីរុសកូវីដ១៩ ហើយលោកជឿជាក់ខ្ពស់ថា កិច្ចសហប្រតិបត្តិការ ជាគឺជម្រើសតែមួយគត់ ដើម្បីសម្រេចបានគោលដៅនេះបាន ៕ ប្រភព៖ ស៊ីនហួរ
-
ស្រ្តី ២នាក់ ត្រូវនគរបាលឃាត់ខ្លួន ពេលកំពុងដើរលក់ប័ណ្ណចាក់វាក់សាំង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនស្រ្តី ២នាក់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខរោងចក្រ ប្រ៊ីលៀន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈពួកគេកំពុងដើរលក់ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទៅឲ្យអ្នកផ្សេងដោយខុសច្បាប់។ ស្រ្តីដែលត្រូវនគរបាលចាប់ឃាត់ខ្លួននោះ រួមមាន៖ -ទី១ ៖ ឈ្មោះ ចាប ម៉ាលីន អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ។-ទី២៖ ឈ្មោះ អ៊ុយ សុខា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា នៅពេលមុនឃាត់ខ្លួន ស្រ្តីសង្ស័យទាំង២នាក់ បានលក់បណ្ណសម្រាប់ចាក់វ៉ាក់សាំងចំនួន១០ច្បាប់ស្មើនឹង២០សន្លឹកទៅឲ្យឈ្មោះ ចាន ដុន ក្នុង១ច្បាប់ ថ្លៃ១០,០០០រៀល។ តែទើបទទួលបានប្រាក់ពីឈ្មោះ ចន ដុន ត្រឹមតែ៦០,០០០រៀល តែប៉ុណ្ណោះ ដោយអ្នកទិញរូបនោះជំពាក់៤០,០០០រៀលសិន។ ខណៈពេលកំពុងតែលក់បន្តទៀត ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ ចុះទៅចាប់ឃាត់ខ្លួន ព្រមទាំងដកហូតប័ណ្ណចាក់វ៉ាក់ចំនួន១០ច្បាប់ស្មើនឹង២០សន្លឹកផងដែរ។ ចំពោះករណីនេះផងដែរ ត្រូវបានកម្លាំងតាមដានច្រើនថ្ងៃមកហើយ រហូតដឹងច្បាស់ទើបចាប់ខ្លួនតែម្ដង…
-
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន ២៥១នាក់ ដែលជាករណីករណីឆ្លងក្នុងសហគមន៍

-
មនុស្ស១៨នាក់ស្លាប់ដោយសារជំងឺ Covid-19 នៅក្រៅមន្ទីរពេទ្យក្នុងប្រទេសជប៉ុន ចំពេលមានការកើនឡើងការឆ្លងរាតត្បាតនៃវីរុសនេះនៅរលកទី៤

ជប៉ុន៖ អាជ្ញាធរជប៉ុននិយាយថា មនុស្ស១៨នាក់បានស្លាប់ដោយសារជំងឺ Covid-19 នៅក្រៅមន្ទីរពេទ្យនៅខេត្តអូសាកា របស់ប្រទេសជប៉ុន ក្នុងគ្រាមានការអំពាវនាវអោយរឹតបន្តឹងខ្លាំងឡើងលើចលនាមនុស្ស ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុសនេះនៅរលកទី៤ នៅមុនការប្រកួតកីឡាអូឡាំពិក ។ខេត្តអូសាកា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន៦៦៨ករណី ស្របពេលដែលទីក្រុងតូក្យូ ក៏មានអ្នកឆ្លងថ្មីៗចំនួន៥៧៣ករណីបន្ថែមទៀតផងដែរ ។ ហើយបើគិតត្រឹមថ្ងៃអង្គារនេះ នៅទូទាំងប្រទេសជប៉ុនមានអ្នកជំងឺសរុប៦៤ម៉ឺន៤៤ករណី ក្នុងនោះមានអ្នកជំងឺស្លាប់១ម៉ឺន៨៧៦នាក់ និងជាសះស្បើយឡើងវិញ៥៥ម៉ឺន៩ពាន់៥៥៣នាក់ ។សូមរំលឹកផងដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ជប៉ុនបានពង្រីកស្ថានភាពគ្រាអាសន្នទៅកាន់ភាគច្រើននៃផ្ទៃប្រទេស ដើម្បីព្យាយាមទប់ការផ្ទុះជំងឺកូវីដ១៩នៅរលកទី៤នេះកុំអោយរីករាលដាលខ្លាំង ស្របពេលដែលការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ នៅសល់ពេលតែជាង២ខែទៀតនឹងចូលមកដល់ ។ ស្ថានភាពគ្រាអាសន្ននេះ គ្របដណ្តប់ទៅលើតំបន់តូក្យូ អូសាកា ក្យូតូ និង ហ៊ីយ៉ូហ្គោ ដែលក្តោបប្រជាពលរដ្ឋជប៉ុនជិត១ភាគ៤ ហើយវានឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី៣១ ខែឧសភាខាងមុខនេះ ៕ ប្រភព៖ Reuters
-
អគ្គនាយកអង្គការសុខភាពពិភពលោក WHO ជំរុញអោយមានកិច្ចសហប្រតិបត្តិការជាសកល ក្នុងការចែករំលែកវ៉ាក់សាំងប្រឆាំងជំងឺ Covid-19

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានគូសបញ្ជាក់ថា ជំនួសឲ្យការប្រកួតប្រជែង និងប្រឈមមុខគ្នានោះ កិច្ចសហប្រតិបត្តិការជាសកល គឺជាជម្រើសតែមួយគត់ដើម្បីឈានទៅបញ្ចប់ជំងឺ COVID-19 ។ទិន្នន័យរបស់អង្គការ WHO បានអោយដឹងថា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់ ដែលស្មើនឹង៥៣ភាគរយ នៃចំនួនប្រជាជនសរុបនៅលើពិភពលោក ទទួលបានវ៉ាក់សាំង៨៣ភាគរយ នៃវ៉ាក់សាំង COVID-19 ដែលមាននៅលើពិភពលោក ខណៈប្រទេសចំណូលមធ្យមកម្រិតទាប និងប្រទេសចំណូលទាប ដែលស្មើនឹង៤៧ភាគរយនៃចំនួនប្រជាជនសរុបលើផែនដី ទទួលបានវ៉ាក់សាំងត្រឹមតែ១៧ភាគរយប៉ុណ្ណោះ ។ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយ ប្រមុខអង្គការ WHO រូបនេះបានសង្កត់ធ្ងន់ ថា កម្រិតខុសគ្នាដ៏គួរឲ្យភ្ញាក់ផ្អើលនេះ នៅតែបន្តជាហានិភ័យធំបំផុតមួយ ចំពោះការឆ្ពោះទៅបញ្ចប់វីរុសកូវីដ១៩ ហើយលោកជឿជាក់ខ្ពស់ថា កិច្ចសហប្រតិបត្តិការ ជាគឺជម្រើសតែមួយគត់ ដើម្បីសម្រេចបានគោលដៅនេះបាន ៕ ប្រភព៖ ស៊ីនហួរ
-
រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១១ឧសភាបានឲ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី១០ឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤៨០នាក់។ ក្នុងចំណោមនោះ ខេត្តព្រះសីហនុមានអ្នកវិជ្ជមានកូវីដ-១៩ចំនួន២៧នាក់។ រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃ១១ឧសភានេះ បានបង្ហាញអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ទាំង ២៧នាក់នោះ ដោយ២៦នាក់ជាអ្នករស់នៅសង្កាត់លេខ១, លេខ២, លេខ៣ និងលេខ៤ ក្រុងព្រះសីហនុ និងម្នាក់ទៀតជាអ្នករស់នៅឃុំបិតត្រាំង ស្រុកព្រៃនប់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិការ៧មករា ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
-
សម្ដេចតេជោ ៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថា វ៉ាក់សាំងកូវីដ១៩ ជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm)…
