-
សកម្មភាពគ្រូពេទ្យសម្តេចតេជោ ព្យាបាល មើលថែអ្នកជំងឺកូវីដ-១៩ (មានវីដេអូ)

-
សកម្មភាពក្រុមគ្រូពេទ្យរបស់យើងនាំអ្នកជំងឺ រាំហាត់ប្រាណដើម្បីសុខភាព (មានវីដេអូ)

ជាដំបូងសូមគោរពអធ្យាស្រ័យដល់បងប្អូនអ្នកទស្សនា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ នេះជាសកម្មភាពក្រុមគ្រូពេទ្យរបស់យើងនាំអ្នកជំងឺ រាំហាត់ប្រាណដើម្បីសុខភាព និងជាផ្នែកមួយព្យាបាលអ្នកជំងឺដោយបែបផ្លូវចិត្ត ដើម្បីឲ្យពួកគាត់សប្បាយរីករាយ និងបានឆាប់ជាសះស្បើយត្រលប់ទៅផ្ទះវិញ។ #TYDA#ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ វីដេអូ
-
រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំនូវ ទីតាំងអគារមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ដើម្បីធ្វើជាកន្លែងព្យាបាល អ្នកជម្ងឺកូវីដ-19

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-19ខេត្ត បានចុះត្រួតពិនិត្យមើលទីតាំងថ្មីដើម្បីត្រៀមនិងរៀបចំបម្រុងទុកជាមុននូវកន្លែងដាក់អ្នកជម្ងឺនិងព្យាបាលអ្នកជម្ងឺកូវីដ-19បន្ថែមទៀត។ដោយគ្រោងរៀបចំគ្រែ សំរាប់ព្យាបាលអ្នកជម្ងឺ ចំនួន១៥០គ្រែ ស្ថិតក្នុងអគារសាលមហោស្រពស្ទឹងសង្កែ ក្រុង-ខេត្តបាត់ដំបង នៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២១នេះដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្ត លោកអភិបាលក្រុងបាត់ដំបង និងមន្ត្រីពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។ ការគ្រោងរៀបចំពង្រីកកន្លែងព្យាបាលអ្នកជំងឺកូវីដ-19បន្ថែមទៀតនេះ គឺខណៈដែលកន្លែងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត បានពេញអស់ និងមិនមានបន្ទប់-គ្រែនៅសល់សម្រាប់ទទួលការព្យាបាលអ្នកជម្ងឺបន្ថែមទៀតបាន។ទើបរដ្ឋបាលខេត្តបាត់ដំបង បានត្រៀមទុកជាមុនក្នុងការពង្រីកនូវទីតាំងថ្មីបន្ថែមនៅទីនេះ សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-19។ខណៈដែលមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តរកឃើញជាបន្តបន្ទាប់ពីករណីឆ្លងនិងធ្វើតេស្តវត្ថុសំណាករកមេរោគកូវីដ-19 (វិជ្ជមាន)ទៅលើពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ និងអ្នកពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានវិលត្រឡប់ពីរាជធានីភ្នំពេញចូលមកស្រុកកំណើតខ្លួនវិញ ជិត៣០នាក់រួចមកហើយដែលបាននិងបញ្ជូនឲ្យទៅព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។ សូមបញ្ជាក់ថា៖ កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបងបានទទួលទុកដាក់ធ្វើការព្យាលអ្នកជម្ងឺកូវីដ-19 នៅក្នុងខេត្តកន្លងមកនេះ គឺខេត្តមានតែមួយកន្លែង ដែលស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតែប៉ុណ្ណោះ។ ក្នុងខណៈពេលដែលលំហូរពលករមកពីប្រទេសថៃ នៅតែបន្តកើតមាននិងកំពុងតែដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានានៅក្នុងស្រុក-ក្រុងទាំង១៤ របស់ខេត្ត គិតត្រឹមថ្ងៃទី១០ខែឧសភាឆ្នាំ២០២១នេះសរុប១.៦៦៨នាក់។ហើយចាប់តាំងពីមានការផ្ទុះកើតឡើងនូវជម្ងឺកូវីដ-19 ជាសកលជាងមួយឆ្នាំមកនេះ។មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បាន និង កំពុង តែធ្វើការព្យាបាលអ្នកជម្ងឺកូវីដ-19 សរុបចំនួន ៥៧នាក់។ព្យាបាលឲ្យជាសះស្បើយ ចំនួន ២៩នាក់ និងកំពុងតែសំរាកព្យាលជម្ងឺ សរុបចំនួន ២៨នាក់។ នេះបើយោងតាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង កន្លងមក។ ដោយឡែកលោកឱសថបណ្ឌិត វឿង…
-
ស្បៀងអាហារ និងថ្នាំពេទ្យរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជូនទៅប្រគល់ជូន ជនពិការភាព និងជនងាយរងគ្រោះ តាមមណ្ឌលទាំង២ អស់ហើយ

ភ្នំពេញ៖ អំណោយស្បៀអាហារ និងថ្នាំពេទ្យមួយចំនួនរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនទៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែឧសភានេះ ហើយលោកស្រីប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានប្រគល់អំណោយទាំងនេះ បន្តទៅជូនជនពិការ និងជនងាយរងគ្រោះនៅមណ្ឌលសំចតរាជធានីភ្នំពេញ និងមណ្ឌលឱកាសខ្ញុំ រួចរាល់ហើយនាល្ងាចថ្ងៃទី ១១ ឧសភា ដដែលនេះ។ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងនៅព្រលប់ថ្ងៃទី១១ឧសភានេះថា អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន តាមរយៈ ការផ្តល់ជូននដោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ខាងមន្ទីរ របស់លោកស្រីបបានយកទៅប្រគល់ជូនទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះនៅមណ្ឌលសំចតរាជធានីភ្នំពេញនិងមណ្ឌលឱកាសខ្ញុំរួចរាល់ហើយ ។ លោកស្រី មុំ ចាន់ដានី ក្នុងនាមប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះទាំងអស់សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចទាំងពីរ ដែលសម្តេចតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ កន្លងមកនេះ។អំណោយនេះ គឺជាអំណោយសម្រាប់បំពេញបន្ថែមសំរាប់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតដោយសារថា ប្រជាពលរដ្ឋទាំងនេះ តែងបានទទួលបាននូវការជួយឧបត្ថម្ភ ពីសំណាក់សម្តេចទាំងទ្វេជាបន្តបន្ទាប់ហើយ។ លោកស្រី ក៏បានបញ្ជាក់ផងដែរថា ចំពោះអំណោយជាថ្នាំពេទ្យនោះ លោកស្រី…
-
សមាជិក សមាជិកា ស.ស.យ.ក ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលមានជីវភាពខ្វះខាត ទទួលអំណោយឯកឧត្តម ហ៊ុន ម៉ានី

ភ្នំពេញ ៖ ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក. រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់ជូន ស.ស.យ.ក ខណ្ឌទួលគោក ដើម្បីឧបត្ថម្ភជូន សមាជិក សមាជិកា ស.ស.យ.ក នៅតាមសង្កាត់ ចំនួន២៤៣នាក់ ដែលមានជីវភាពខ្វះខាត។ សូមប្រជាពលរដ្ធ និងសមាជិក សមាជិកា សសយកទាំងអស់នាំគ្នាអត់ធ្មត់នៅក្នុងដំណាក់កាលនេះ និងចូលរួមក្នុងការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីឯកឧត្តម ហ៊ុន ម៉ានី ក្នុងជីវភាពការរស់នៅប្រចាំថ្ងៃនិងសកម្មភាពយ៉ាងសកម្មរបស់យុវជន ក្នុងការជួយអ្នកមានជីវភាពលំបាកខ្វះខាត និងកាយវិការសប្បុរសធម៌ ៕ ដោយ / គ្រី សម្បត្តិ
-
កូវិដ៖ នាយករដ្ឋមន្ត្រីថៃចង់ឲ្យលក់ដូរនៅតំបន់ក្រហមវិញ ទោះស្លាប់ប្រចាំថ្ងៃកើនជាង៣០នាក់ហើយ

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយ នៅថ្ងៃទី១១ ឧសភា ២០២១នេះថា លោកមានបំណងចង់ឲ្យបើកដំណើរការអាជីវកម្មនៅតំបន់ក្រហមឡើងវិញ ទោះអត្រាឆ្លងនិងស្លាប់ព្រោះកូវីដនៅតែមិនទាន់ថមថយក្នុងប្រទេស។ លោកថា លោកចង់ឲ្យមានការបើកលក់ដូរឡើងវិញ កាន់តែឆាប់ កាន់តែល្អ ហើយលោកបានបញ្ជាទៅដល់អភិបាលរាជធានី ខេត្ត ពិចារណាប្រចាំថ្ងៃក្នុងការបន្ធូរបន្ថយការរឹតបន្តឹងគ្រប់គ្រង់ជំងឺកូវីដ១៩។ លោកឧត្តមសេនីយ៍ថៃរូបនេះបានអះអាងថា គ្រប់អភិបាលទាំងនោះគួរពិចារណាពីអាជីវកម្មនិងសកម្មភាពណាដែលអាចបន្តឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋត្រលប់ទៅរកជីវិតធម្មតាកាន់តែច្រើន។ លោកបញ្ជាក់ថា គួរថ្លឹងថ្លែងពីតុល្យភាពរវាងសេដ្ឋកិច្ចនិងសុខភាពសាធារណៈ។ តែលោកលើកទឹកចិត្តពលរដ្ឋក្នុងសហគមចាក់វ៉ាក់សាំង ដើម្បូសុវត្ថិភាព។ ការបង្ហាញបំណងនេះធ្វើឡើង ខណៈថ្ងៃនេះ ថៃបានប្រកាសពីអ្នកជំងឺស្លាប់៣១នាក់ ឆ្លងថ្មីជិត២ពាន់នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ រលកទី៣ បច្ចុប្បន្ន បណ្តាលឲ្យថៃឆ្លងប្រចាំថ្ងៃ មិនក្រោម១ពាន់នាក់ទេ ហើយស្លាប់វិញ មិនក្រោម១០នាក់ដែរ៕ ប្រភពពីបាងកកប៉ុស្តិ៍
-
អភិបាលរាជធានី ប្រគល់ថ្នាំវីតាមីន C ជាង ២០០០ទីប និងផ្តល់ស្បៀងអាហារមួយចំនួន ជូនមន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ច ដើម្បីជួយពលរដ្ឋមានជំងឺកូវីដ-១៩

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រគល់ ថ្នាំវីតាមីនសេ (C) ជាង២០០០ទីប ជូនដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីយកទៅជួយលើការងារ ព្យាបាលជំងឺកូវីដ-១៩ ខណៈដែល មានប្រជាពលរដ្ឋជាង ១ម៉ឺននាក់ហើយ បានឆ្លងរាលដាលនូវជំងឺកូវីដ-១៩នេះ ។ ពិធីប្រគល់និងទទួលថ្នាំពេទ្យនេះបានធ្វើឡើងនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងលោកស្រីមុំ ចាន់ដានីប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។ លោក ឃួង ស្រេង នៅក្នុងឱកាសនោះបានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់មើលថែទាំអ្នកជំងឺ និងឱ្យថ្នាំព្យាបាលទៅតាមវេជ្ជបញ្ជារបស់សុខាភិបាលឲ្យបានត្រឹមត្រូវ។ បន្ថែមពីលើនេះទៀតលោក ឃួង ស្រេង ក៏បានធ្វើការណែនាំអោយ ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់មើលថែទាំ បងប្អូនជនពិការភាព ដែលរស់នៅក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចឱ្យបានល្អជាមួយ និងការផ្តល់ស្បៀងអាហារជូនពួកគាត់ផងដែរ។ លោក ងី មានហេង បានបញ្ជាក់ផងដែរថា ៖ ថ្នាំប្រភេទវីតាមីន C ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
-
WHO៖ ប្រទេសមានវ៉ាក់សាំងកូវីដគ្រប់គ្រាន់ពិតជា បន្ថយករណីឈឺធ្ងន់និងស្លាប់

-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បង្ហាញឈ្មោះភូមិមួយចំនួនត្រូវគេរកឃើញឆ្លងជំងឺកូវីដ-១៩ ខ្លាំងជាគេនៅរាជធានីភ្នំពេញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ឧសភានេះ បង្ហាញឈ្មោះភូមិមួយចំនួនដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំង នៅក្នុងរយៈពេល ២៤ម៉ោងក្នុងថ្ងៃទី១០ ឧសភា ឆ្នាំ២០២១។ ភូមិទាំងនោះរួមមាន ភូមិត្រពាំងថ្លឹង ១/២/៣/៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ, ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក, សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ, ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ, ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ, ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ, ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ, ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ, ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមិនចាំបាច់ កុំឲ្យចេញពីផ្ទះ បើចេញពីផ្ទះត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព។ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិទាំងនោះ ត្រូវយកចិត្តទុកដាក់…
-
ខេត្តត្បូងឃ្មុំ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨នាក់ នៅថ្ងៃនេះ
