-
ឥណ្ឌាអនុម័តអោយប្រើថ្នាំ Itolizumab ដើម្បីព្យាបាលជំងឺ Covid-19 ក្រោយការសិក្សាស្រាវជ្រាវមួយនៅគុយបារកឃើញថា វាមានប្រសិទ្ធិភាពប្រឆាំងវីរុសនេះ

គុយបា៖ ការសិក្សាស្រាវជ្រាវមួយនៅប្រទេសគុយបារកឃើញថា ថ្នាំផ្សះមួយប្រភេទឈ្មោះ អ៊ីតូលីហ្ស៊ូម៉ាប (itolizumab) ដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលវីរុស COVID-19 នៅក្នុងប្រទេសដីកោះនេះ ពិតជាមានប្រសិទ្ធភាពជួយការពារអ្នកជំងឺកុំឲ្យវិវត្តទៅសភាពធ្ងន់ធ្ងរបានប្រាកដមែន ហើយឥណ្ឌាក៏ទើបអនុម័តឲ្យប្រើថ្នាំប្រភេទនេះផងដែរ ។ក្រុមហ៊ុន បាយអូនខុន (Biocon Ltd) របស់ឥណ្ឌាបាននិយាយកាលពីដើមខែឧសភានេះថា ខ្លួនបានទទួលការយល់ព្រមឲ្យប្រើប្រាស់ថ្នាំ អ៊ីតូលីហ្ស៊ូម៉ាប នៅក្នុងប្រទេសឥណ្ឌា ចំពោះអ្នកជំងឺ COVID-19 ដែលមានបញ្ហាផ្លូវដង្ហើមកំរិតមធ្យម ដើ ម្បីកុំឲ្យជំងឺវិវត្តទៅកំរិតធ្ងន់ធ្ងរ ។បច្ចុប្បន្នឥណ្ឌាបានប្រឹងប្រែងរិះរកគ្រប់វិធី រួមមានទាំងការអនុម័តឲ្យប្រើប្រាស់ថ្នាំជាបន្តបន្ទាប់ ដោយស្ថិតនៅក្នុងគោលដៅដោះស្រាយបញ្ហាកកកុញនៃអ្នកជំងឺ COVID-19 នៅតាមមន្ទីរពេទ្យ ។ ពួកគេមិនត្រឹមតែខ្វះគ្រែពេទ្យ និងអុកស៊ីសែនប៉ុណ្ណោះ ប៉ុន្តែថ្នាំព្យាបាលជំងឺដ៏ចាំបាច់ក៏កំពុងស្ថិតក្នុងការខ្វះខាតយ៉ាងដំណំផងដែរ ៕ ប្រភព៖ Oman observer និងកម្ពុជាថ្មី
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់ និងជាសះស្បើយម្នាក់ នៅថ្ងៃ១១ ឧសភា

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ឧសភានេះបានឲ្យដឹងថា ក្នុងថ្ងៃ១១ ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ ក្នុងនោះ ៤នាក់នៅក្នុងស្រុកកងមាស និងម្នាក់នៅក្រុងកំពុងចាម។ រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា នៅថ្ងៃទី១១ឧសភា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៧៧៧នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៤នក់ និងម្នាក់ទៀតទទួលបានលទ្ធផលវិជ្ជមានបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈរាជធានីភ្នំពេញ។ អ្នកជំងឺទាំង៥នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៥នាក់ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាមក៏បានបញ្ជាក់ដែរថា នៅថ្ងៃទី១១ ឧសភា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩ ម្នាក់បានជាសះស្បើយផងដែរ ដោយទទួលបានលទ្ធផលតេស្ដអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
-
រដ្ឋកាលីហ្វញ៉ា នឹងផ្តើមចាក់វ៉ាក់សាំងរបស់ Pfizer ដល់កុមារមានអាយុពី១២ដល់១៥ឆ្នាំនៅសប្តាហ៍នេះ ក្រោយទទួលការអនុញ្ញាពីនិយ័តករអាមេរិក

អាមេរិក៖ មន្ត្រីសុខាភិបាលអាមេរិកបញ្ជាក់ថា រដ្ឋកាលីហ្វញ៉ា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer ដល់កុមារមានអាយុចាប់ពី១២ដល់១៥ឆ្នាំនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។អ្នកជំនាញជំងឺឆ្លងនៅនាយកដ្ឋានសុខភាពសាធារណៈរដ្ឋកាលីហ្វញ៉ា លោកវេជ្ជបណ្ឌិត Erica Pan និយាយថា ការណាត់ដើម្បីទទួលបានការចាក់វាក់សាំងនឹងធ្វើឡើងតាមរយៈគេហទំព័រ MyTurn របស់រដ្ឋកាលីហ្វញ៉ា ចាប់ពីព្រឹកថ្ងៃព្រសហ្បតិ៍សប្តាហ៍នេះទៅ ។ រដ្ឋកំពុងធ្វើការចុះឈ្មោះអ្នកផ្តល់សេវា និងគ្លីនិកបន្ថែមទៀតដើម្បីគ្រប់គ្រងចំនួនវ៉ាក់សាំងដែលត្រូវបានចាក់ទៅមនុស្សវ័យក្មេង ។គួរបញ្ជាក់ថា ការប្រកាសពីផែនការចាក់វ៉ាក់សាំងខាងលើនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតពង្រីកការប្រើប្រាស់វ៉ាក់សាំងការពារជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer ដល់កុមារអាយុ១២ដល់១៥ឆ្នាំ នៅដើមសប្តាហ៍នេះ ខណៈ Pfizer បានក្លាយជាវ៉ាក់សាំងទី១នៅសហរដ្ឋអាមេរិកដែល FDA អនុញ្ញាតប្រើបន្ទាន់ដល់កុមារអាយុ១២ដល់១៥ឆ្នាំ ៕ ប្រភព៖ CNN
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦០លាន៣២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៣ម៉ឺននាក់ និងជាសះស្បើយ១៣៨លាន៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦០លាន៣២ម៉ឺន៦ពាន់៤៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៣ម៉ឺន១ពាន់២៥៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៨លាន៨ម៉ឺន៤ពាន់១១៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៥៥ម៉ឺន១១៥នាក់ ស្លាប់ចំនួន៥៩ម៉ឺន៦ពាន់៩៤៦នាក់ និងជាសះស្បើយចំនួន២៦លាន៥៥ម៉ឺន៨ពាន់១៣៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៣លាន៣៤ម៉ឺន៤២៦នាក់ ស្លាប់២៥ម៉ឺន៤ពាន់២២៥នាក់ និងជាសះស្បើយ១៩លាន៣៧ម៉ឺន៦ពាន់៦៥០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន២៨ពាន់៥ពាន់៤៨នាក់ ស្លាប់ចំនួន៤២ម៉ឺន៥ពាន់៧១១នាក់ និងជាសះស្បើយ១៣លាន៨៤ម៉ឺន៧ពាន់១៩១នាក់ ៕ ប្រភព៖ worldometers
-
រដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ថវិកាបន្ថែម ៤លានដុល្លារអូស្រ្តាលី ដើម្បីជួយស្តារឡើងវិញរបស់ប្រទេសកម្ពុជា ចំពោះជំងឺកូវីដ-១៩

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងអង្គការ UNDP នៅថ្ងៃទី១១ឧសភា បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ដើម្បីផ្ដល់ថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមទៀត សម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩មកលើសេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា។ ថវិកានោះ គឺជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី និង UNDP ជាយន្តការមួយប្រកបដោយភាពទន់ភ្លន់ ដែលបាននិងកំពុងផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងការឆ្លើយតប និងស្ដារផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ គិតរហូតមកដល់បច្ចុប្បន្ននេះ មូលនិធិនោះបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលកម្ពុជាកំពុងអនុវត្ត ហើយដែលកន្លងមកបានផ្ដល់សាច់ប្រាក់ចំនួន២៩០លានដុល្លារអាមេរិកដល់ប្រជាពលរដ្ឋទីទ័លក្រប្រមាណ៦៩ម៉ឺន៣ពាន់គ្រួសារនៅកម្ពុជាក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ។ អូស្ត្រាលី និង UNDP បានផ្ដល់ការគាំទ្រដល់កម្មមួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការធ្វើលទ្ធកម្មឧបករណ៍ថាប្លេតចំនួន១ពាន់៧០០គ្រឿងសម្រាប់ប្រើប្រាស់ក្នុងការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋរាប់សែនគ្រួសារដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដើម្បីឲ្យពួកគេអាចទទួលបានការឧបត្ថម្ភគាំទ្រនានា។ មូលនិធិនោះ ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជុំវិញការបង្កើតគំរូសម្រាប់ព្យាករណ៍ និងវិភាគលើផលប៉ះពាល់នៃកូវីដ-១៩ ដើម្បីផ្ដល់ព័ត៌មានសម្រាប់ការដាក់ចេញនូវកញ្ចប់ថវិកាសង្គ្រោះសម្រាប់ជួយដល់អ្នកដែលងាយរងគ្រោះជាងគេ។ លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាមានប្រសាសន៍ថា អូស្ត្រាលី គឺជាប្រទេសដែលនាំមុខគេក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ហើយប្រទេសអូស្ត្រាលីបានធ្វើបែបនេះតាមរយៈកម្មវិធីវៃឆ្លាត ដែលបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង។ លោកបានបន្តថា អូស្ត្រាលី និង UNDP រួមគ្នាអាចឆ្លើយតបបានយ៉ាងលឿនចំពោះវិបត្តិនោះ តាមរយៈការគាំទ្រដល់ការពង្រីកកម្មវិធីជំនួយសង្គមឲ្យបានឆាប់រហ័សដើម្បីឲ្យជំនួយឧបត្ថម្ភនានា បានដល់គ្រួសារដែលត្រូវការជំនួយជាងគេ ហើយក្នុងពេលជាមួយគ្នាក៏ការពារដំណើរការពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ លោក Pablo Kang…
-
អភិបាលខេត្តកំពត ប្រគល់ម៉ាស់ ទឹកអាកុល ដល់រដ្ឋបាលក្រុង ស្រុក ក្នុងខេត្ត

-
អាជ្ញាធរខេត្តកំពង់ស្ពឺ អំពាវនាវអោយបងប្អូនថែទាំសុខភាព និងកុំចាកចេញពីភូមិ

-
ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្តទៀត

-
ឯកឧត្តម សុខ ឥសាន ថា សម រង្ស៊ី ពេលពលរដ្ឋខ្វះខាត ក្នុងវិបត្តិកូវីដគ្មានអើពើ

