-
រដ្ឋកាលីហ្វញ៉ា នឹងផ្តើមចាក់វ៉ាក់សាំងរបស់ Pfizer ដល់កុមារមានអាយុពី១២ដល់១៥ឆ្នាំនៅសប្តាហ៍នេះ ក្រោយទទួលការអនុញ្ញាតពីនិយ័តករអាមេរិក (មានវីដេអូ)

អាមេរិក៖ មន្ត្រីសុខាភិបាលអាមេរិកបញ្ជាក់ថា រដ្ឋកាលីហ្វញ៉ា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថ ភីហ្វាហ្ស៊ឺ ដល់កុមារមានអាយុចាប់ពី១២ដល់១៥ឆ្នាំនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។អ្នកជំនាញជំងឺឆ្លងនៅនាយកដ្ឋានសុខភាពសាធារណៈរដ្ឋកាលីហ្វញ៉ា លោកវេជ្ជបណ្ឌិត អ៊ីរីកា ផែន និយាយថា ការណាត់ដើម្បីទទួលបានការចាក់វាក់សាំងនឹងធ្វើឡើងតាមរយៈគេហទំព័រ ម៉ាយធើន (MyTurn) របស់រដ្ឋកាលីហ្វញ៉ា ចាប់ពីព្រឹកថ្ងៃព្រសហ្បតិ៍សប្តាហ៍នេះទៅ ។ រដ្ឋកំពុងធ្វើការចុះឈ្មោះអ្នកផ្តល់សេវា និងគ្លីនិកបន្ថែមទៀតដើម្បីគ្រប់គ្រងចំនួនវ៉ាក់សាំងដែលត្រូវបានចាក់ទៅមនុស្សវ័យក្មេង ។គួរបញ្ជាក់ថា ការប្រកាសពីផែនការចាក់វ៉ាក់សាំងខាងលើនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតពង្រីកការប្រើប្រាស់វ៉ាក់សាំងការពារជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer ដល់កុមារអាយុ១២ដល់១៥ឆ្នាំ នៅដើមសប្តាហ៍នេះ ខណៈ ភីហ្វាយហ្ស៊ឺ បានក្លាយជាវ៉ាក់សាំងទី១នៅសហរដ្ឋអាមេរិកដែល FDA អនុញ្ញាតប្រើបន្ទាន់ដល់កុមារអាយុ១២ដល់១៥ឆ្នាំ ៕ ប្រភព៖ CNN
-
ការសិក្សាថ្មីរបស់ WHO បង្ហាញថា ប្រទេសមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់គ្រាន់ ពិតជាកាត់បន្ថយចំនួនករណីឈឺធ្ងន់ និងស្លាប់ (មានវីដេអូ)

បរទេស៖ ក្នុងសនិ្នសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស ថ្លែងថា នៅប្រទេសដែលមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់គ្រាន់ គឺវ៉ាក់សាំងបាននិងកំពុងជួយកាត់បន្ថយចំនួនករណីឈឺធ្ងន់ និងករណីស្លាប់ ។លទ្ធផលសិក្សាស្រាវជ្រាវដំបូងបានបញ្ជាក់ថា វ៉ាក់សាំងក៏អាចជួយកាត់បន្ថយការចម្លងមេរោគផងដែរ ។ ប៉ុន្តែការទទួលបានវ៉ាក់សាំងនៃប្រទេសនានាមានភាពខុសគ្នាយ៉ាងខ្លាំង បញ្ហានេះនៅតែជាហានិភ័យធំមួយ ក្នុងការបញ្ចប់ជំងឺរាតត្បាតសកលមួយនេះផងដែរ ។នៅក្នុងសនិ្នសីទសារព័ត៌មាននោះដែរ ទីប្រឹក្សាជាន់ខ្ពស់នៃអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ប្រូស អាលីវ៉ដ បានប្រកាសថា ប្រទេសចិនបាននិងកំពុងគិតពិចារណាផ្តល់ការគាំទ្រជាក់ស្តែងដល់ផែនការ កូវ៉ាក់ (COVAX) ។ លោកបានបន្ថែមថា ស្របនឹងពេលផ្តល់វ៉ាក់សាំងដល់ប្រជាជនចិន ប្រទេសចិនក៏បានខិតខំប្រឹងប្រែងដើម្បីផ្តល់វ៉ាក់សាំងដល់ផែនការ COVAX ផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
អ្នកវិទ្យាសាស្រ្តនៅហូឡង់កំពុងហ្វឹកហាត់សត្វឃ្មុំអោយចេះហិតក្លិនដឹងពីវីរុស Covid-19 ក្នុងរយៈពេលដ៏ខ្លី

បរទេស៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wageningen University & Resarch មានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់ បានចុះផ្សាយនូវវិធីសាស្រ្តថ្មីមួយរបស់ខ្លួន ដោយហ្វឹកហាត់សត្វឃ្មុំច្រើនជាង១៥០ក្បាលក្នុងមន្ទីរពិសោធន៍ ដើម្បីសិក្សាឲ្យបានលម្អិត និងស្វែងរកនូវវិធីសាស្រ្តប្លែកជាងគេ ក្នុងការតេស្តរកវីរុសកូវីដ១៩ ដោយចំណាយពេលខ្លីបំផុតយ៉ាងយូរត្រឹមមួយនាទី ។ប្រធានផ្នែកស្រាវជ្រាវជនជាតិហូឡង់ប្រចាំនៅសាកលវិទ្យាល័យជំនាញខាងជីវសាស្រ្តខាងលើនេះ គឺលោក វីម វ៉ាន ឌើ ផូអែល (Wim van der Poel) បាននិយាយថា ពួកយើងអាចវិភាគ និងសំយោគបានថា ឃ្មុំពិតជាមានសមត្ថភាពអាចហិតដឹងក្លិនបានលឿនរហ័ស តាមរយៈទ្រនិចរបស់វា បន្ទាប់ពីសាកល្បងផ្តិតយកសំណាកវីរុសកូវីដ១៩ (SARS-CoV-2) ចេញពីតំណក់ចុងទ្រនិចវាអស់ជាច្រើនសប្ដាហ៍ ។ លោកបន្តថា លទ្ធផលនេះ នៅមិនទាន់អាចយកជាការបាន១០០%នៅឡើយទេ ហើយក៏មិនទាន់ពិនិត្យឡើងវិញ និង មិនទាន់បានចុះផ្សាយស្នាដៃជាផ្លូវការអ្វីទេ ។ នេះគ្រាន់តែជាការខិតខំមួយរយៈកាលកន្លងមក ដែលពួកយើងយកឃ្មុំមកសិក្សាពីលទ្ធភាពដែលអាចទៅរួច ។សូមជម្រាបថា លទ្ធផលសិក្សាថ្មីនេះ បានមកពីការប្រើប្រាស់ម៉ាស៊ីន អ៊ីនសេកសេន (InsectSense) គឺជាបច្ចេកទេស ស្តាតអាប់ (Start-up) ថ្មីមួយដែលប្រើប្រាស់បច្ចេកវិទ្យា លូមីណូស តិចណូឡូជី (LumiNose…
-
មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អ្នកជំងឺ ៣៣៣នាក់ទៀត បានជាសះស្បើយ

យោងតាមសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានឲ្យដឹងថា អ្នកជំងឺចំនួន ៣៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យឲ្យត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
-
ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០នាក់បន្ថែមទៀតនៅថ្ងៃនេះ

រដ្ឋបាលខេត្តដំបង នៅទី១២ ឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន ១០នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះម្នាក់ជាអ្នកដំណើរមកពីប្រទេសថៃ និង ៩នាក់ផ្សេងជាករណីឆ្លងក្នុងសហគមន៍។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកជំងឺកូវីដទាំង ១០នាក់នោះ បានយកសំណាកទៅវិភាគទទួលលទ្ធផលវិជ្ជមាន នៅថ្ងៃទី១១ ឧសភា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី១១ឧសភាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៦៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៩នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៣៨នាក់៕
-
រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៨នាក់

រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃ១២ឧសភានេះ បានបង្ហាញអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ទាំង២៨នាក់ ដោយក្នុងនោះ២៥នាក់ជាអ្នករស់នៅក្រុងព្រះសីហនុ និង៣ទៀតជាអ្នករស់នៅឃុំស្រុកព្រៃនប់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិការ៧មករា ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
-
រួមគ្នាបញ្ឈប់់ជំងឺកូវីដ-១៩ (មានវីដេអូ)

-
រកឃើញអ្នកឆ្លងថ្មី 472 នាក់ទៀត ជាសះស្បើយ 369 នាក់ និងស្លាប់ 05 នាក់ (មានវីដេអូ)

-
កូវីដ៖ វៀតណាមមានមហិច្ចតាផលិតវ៉ាក់សាំងមានប្រសិទ្ធភាព ដូចរបស់អាមេរិក

ប្រទេសវៀតណាមគ្រោងនឹងធ្វើការនាំយកនូវបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារកូវីដ mRNA ដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតវ៉ាក់សាំងដោយក្រុមហ៊ុន Pfizer របស់ សហរដ្ឋអាមេរិក នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Vietnam News កាលពីថ្ងៃ អង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។ ផ្អែកតាមប្រភព រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមបានជួបជជែកពិភាក្សាជាមួយ តំណាងអង្គការសុខភាពពិភពលោក អំពីការនាំយកបច្ចេកវិទ្យា និង សម្ភារៈបច្ចេកទេស សម្រាប់ផលិតវ៉ាក់សាំងការពារកូវីដ មកកាន់ប្រទេសវៀតណាម។ វៀតណាមក៏កំពុងពិចារណាសាងសង់រោងចក្រដើម្បីផលិតវ៉ាក់សាំងកូវីដ នៅក្នុងប្រទេសខ្លូន ក្រោយការនាំចូលវ៉ាក់សាំងពីក្រៅប្រទេសមានភាពយឺតយ៉ាវខ្លាំង៕
