Category: Covid-19

  • កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៧២នាក់ នៅថ្ងៃនេះ

    កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៧២នាក់ នៅថ្ងៃនេះ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១២ ឧសភា​ ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១១ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៧២នាក់ ដែលក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន ៤៦៩នាក់ និង ៣នាក់ទៀត គឺជាអ្នកដំណើរមកពីបរទេស។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១១ ឧសភានេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៣៦៩នាក់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១២ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២ម៉ឺន ៦៩៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨ពាន់៥៣៩នាក់ និងនៅសល់ ចំនួន ១ម៉ឺន ២ពាន់ ១៥៦នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថានៅថ្ងៃទី១១ ឧសភា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មីចំនួន ៥នាក់ ដែលធ្វើឲ្យកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបចំនួន ១៣៦នាក់ហើយ៕

  • ខេត្តពោធិ៍សាត់ ទទួលឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ១ពាន់ ដែលជាអំណោយរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

    ខេត្តពោធិ៍សាត់ ទទួលឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ១ពាន់ ដែលជាអំណោយរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

    ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី១២ឧសភា ឆ្នាំ២០២១ បានទទួលឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ឆាប់រហ័ស (Covid-19 Ag RAPID TEST DEVICE) ចំនួនមួយឈុតមាន១ពាន់តេស្ដ ពីតំណាងរបស់លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកម៉ៅ ធនិន បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ស៊ុយ សែម និងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងរ៉ែ និងថាមពល ដែលតែងតែមានទឹកចិត្តប្រកបដោយកាយវិការមនុស្សធម៌ យកចិត្តទុកដាក់ និងគិតពីតម្រូវការជាក់ស្ដែង របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ។ លោកអភិបាលខេត្ត បានគូសបញ្ជាក់ អំពីលក្ខណៈពិសេស នៃឧបករណ៍តេស្តមេរោគកូវីដ១៩ឆាប់រហ័សនោះ គឺពិតជាមានភាពសុក្រឹត្យ មានគុណភាព និងមានសុវត្ថិភាពខ្ពស់ ក្នុងការជួយសម្រួល ដល់ការងាររបស់ក្រុមគ្រូពេទ្យ ក្នុងការពិនិត្យរកមេរោគឆ្លងកូវីដ-១៩បានឆាប់រហ័ស និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗទៀតផងដែរ។ គិតត្រឹមថ្ងៃទី១១ ឧសភា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៣៨នាក់ ក្នុងនោះជាសះស្បើយ ចំនួន៤ករណី…

  • ប្រជាពលរដ្ឋជិត៥០ម៉ឺននាក់ នៅតំបន់ក្រហមបានទទួលការចាក់វ៉ាក់សាំង

    ប្រជាពលរដ្ឋជិត៥០ម៉ឺននាក់ នៅតំបន់ក្រហមបានទទួលការចាក់វ៉ាក់សាំង

    ប្រជាពលរដ្ឋជិត៥០ម៉ឺននាក់នៅតំបន់ក្រហម បានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល១១ថ្ងៃ៕

  • កម្ពុជាបានរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីមានប្រភពពីឥណ្ឌា និងអង់គ្លេស ប៉ុន្តែតាំងពីខែមុនមកម្ល៉េះ

    កម្ពុជាបានរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីមានប្រភពពីឥណ្ឌា និងអង់គ្លេស ប៉ុន្តែតាំងពីខែមុនមកម្ល៉េះ

    លោកជំទាវ ឱ វណ្ណឌីន៖ កម្ពុជាបានរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីមានប្រភពពីឥណ្ឌា និងអង់គ្លេស ប៉ុន្តែតាំងពីខែមុនមកម្ល៉េះ ហើយអ្នកជំងឺក៏ត្រូវបានព្យាបាលជាសះស្បើយ ផងដែរ ៕

  • សម្តេចពិជ័យ ទៀ បាញ់ច្រានចោលព័ត៌មាន ដែលថាមានអ្នកកើតជំងឺកូវីដ ហើយនៅមកចាកវ៉ាក់សាំង

    សម្តេចពិជ័យ ទៀ បាញ់ច្រានចោលព័ត៌មាន ដែលថាមានអ្នកកើតជំងឺកូវីដ ហើយនៅមកចាកវ៉ាក់សាំង

    សម្តេចពិជ័យ ទៀ បាញ់ច្រានចោលព័ត៌មានដែលថាមានអ្នកកើតជំងឺកូវីដហើយ នៅមកចាកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ៕

  • រដ្ឋបាលរាជធានីភ្នំពេញ បន្តវិធានការ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩ រយៈពេល១សប្តាហ៍ទៀត

    រដ្ឋបាលរាជធានីភ្នំពេញ បន្តវិធានការ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩ រយៈពេល១សប្តាហ៍ទៀត

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ ការឆ្លងរាល ដាលជំងឺកូវីដ១៩ បែងចែកជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត ៕

  • កូវីដ​៖​ ​ថៃ​បន្ត​ស្លាប់​ប្រចាំថ្ងៃ​ជាង​៣​០​នាក់​ ​ប្រកាស​ស្លាប់​៣​៤​នាក់​ ​ព្រឹកនេះ​!

    កូវីដ​៖​ ​ថៃ​បន្ត​ស្លាប់​ប្រចាំថ្ងៃ​ជាង​៣​០​នាក់​ ​ប្រកាស​ស្លាប់​៣​៤​នាក់​ ​ព្រឹកនេះ​!

    កាល​ពីម្សិលមិញ​ ​អាជ្ញាធរ​ថៃ​បាន​ប្រកាស​ពី​ការ​ស្លាប់​អ្នកជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៣​១​នាក់​ ​ខណៈ​ព្រឹក​ថ្ងៃ​ទី​១​២​ ​ឧសភា​ ​ប្រកាស​ថា​ ​ស្លាប់​ចំនួន​៣​៤​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ថៃ​ក៏បាន​ប្រកាស​ពី​ការ​ឆ្លង​ថ្មីៗ​ ​ចំនួន​ជិត​២​ពាន់​នាក់​ ​ខណៈ​ដែល​អ្នកជំងឺ​២​០​០​៦​នាក់​បាន​ជាសះស្បើយ​ ​និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅផ្ទះ​វិញ​ហើយ​៕​ ​ប្រភព​ពី​ ​T​h​e​ ​Nation​

  • រដ្ឋបាលខេត្តតាកែវ រកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៥នាក់បន្ថែមទៀត

    រដ្ឋបាលខេត្តតាកែវ រកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៥នាក់បន្ថែមទៀត

    ខេត្តតាកែវ៖​ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី​ ចំនួន ៥នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍។

  • អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌាឆ្លងរាលដាលទៅដល់ប្រទេសចំនួន៤៤ហើយ

    អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌាឆ្លងរាលដាលទៅដល់ប្រទេសចំនួន៤៤ហើយ

    ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.617 នៅក្នុងប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងសំណាកច្រើនជាង៤ពាន់៥រយសំណាកនៅក្នុងប្រទេសចំនួន៤៤ មកពីគ្រប់តំបន់ទាំងអស់របស់អង្គការសុខភាពពិភពលោក (WHO) នៅជុំវិញផែនដី ។បើតាមក្រុមអ្នកជំនាញនោះ វីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌាខាងលើ គឺជាមូលហេតុមួយនៅពីក្រោយការផ្ទុះឡើងនូវករណីឆ្លងយ៉ាងគំហុកនៅក្នុងប្រទេសមួយនេះ ហើយមានភាពកាចសាហាវ និងចម្លងយ៉ាងលឿនរហ័សជាងវីរុសដើមរបស់វា ។ដោយឡែកវីរុស COVID-19 បំប្លែងខ្លួនថ្មី មានប្រភពដើមនៅអង់គ្លេស ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ក៏ត្រូវបានគេអះអាងថា មានភាពកាចសាហាវ និងចម្លងលឿនរហ័សផងដែរ ៕ ប្រភព៖ AFP

  • វេជ្ជបណ្ឌិតឥណ្ឌាព្រមានពីហានិភ័យ ក្រោយប្រជាជនខ្លួននាំគ្នាយកលាមកគោធ្វើជាឱសថព្យាបាលជំងឺ Covid-19

    វេជ្ជបណ្ឌិតឥណ្ឌាព្រមានពីហានិភ័យ ក្រោយប្រជាជនខ្លួននាំគ្នាយកលាមកគោធ្វើជាឱសថព្យាបាលជំងឺ Covid-19

    ឥណ្ឌា៖ វេជ្ជបណ្ឌិតនៅឥណ្ឌាបានធ្វើការក្រើនរំលឹកដល់ប្រជាជនកុំឱ្យនាំគ្នាអនុវត្តការប៉ាតលាមកគោពេញខ្លួន ព្រោះតែជឿថា វាជួយទប់ស្កាត់វីរុស Covid-19ដោយក្រុមវេជ្ជបណ្ឌិតនិយាយថា គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយបង្ហាញពីប្រសិទ្ធភាពរបស់អាចម៍គោនោះទេ ហើយវាកាន់តែមានហានិភ័យក្នុងការឆ្លងរាលដាលជំងឺផ្សេងទៀត ។នៅរដ្ឋហ្គូចារ៉ាត់ ភាគខាងលិចប្រទេសឥណ្ឌា អ្នកជឿស៊ុបនឹងសាសនាហិណ្ឌូបានទៅក្រោលគោម្តងក្នុងមួយសប្តាហ៍ ដើម្បីងូតអាចម៍គោ និងទឹកនោមគោ ដោយសង្ឃឹមថា វានឹងបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងជំងឺ Covid-19 ឬជួយពួកគេឱ្យជាសះស្បើយពីវីរុសដ៏កាចសាហាវមួយនេះ ។បើតាមក្រុមអ្នកជំនាញនោះ ចំនួនអ្នកឆ្លងជំងឺ Covid-19 ជាក់ស្តែងអាចខ្ពស់ជាងនេះ៥ទៅ១០ដង ហើយពលរដ្ឋនៅទូទាំងប្រទេសកំពុងតស៊ូស្វែងរកគ្រែមន្ទីរពេទ្យ អុកស៊ីសែន ឬថ្នាំពេទ្យជាហេតុបណ្តាលឱ្យមនុស្សជាច្រើនស្លាប់ដោយសារខ្វះការព្យាបាល ៕ Reuters