Category: Covid-19

  • រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា សារសំឡេងរបស់សម្ដេចតេជោ ដែលបញ្ជាឲ្យបិទការធ្វើដំណើរជាសំឡេងតាំងពីឆ្នាំមុន

    រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា សារសំឡេងរបស់សម្ដេចតេជោ ដែលបញ្ជាឲ្យបិទការធ្វើដំណើរជាសំឡេងតាំងពីឆ្នាំមុន

    រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា សារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបញ្ជាឲ្យបិទការធ្វើដំណើរជាសំឡេងតាំងពីឆ្នាំមុន ពេលនេះមិនមានការបិទឡើយ និងស្នើសមត្ថកិច្ចចាត់ការតាមច្បាប់ចំពោះអ្នកប្រឌិតព័ត៌មាន ៕

  • អ្នកជំងឺកូវីដ-១៩ ចំនួន ៩នាក់ បានជាសះស្បើយ នៅខេត្តកំពង់ស្ពឺ

    អ្នកជំងឺកូវីដ-១៩ ចំនួន ៩នាក់ បានជាសះស្បើយ នៅខេត្តកំពង់ស្ពឺ

    យោងតាមទំព័រហ្វេសប៊ុករបស់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅថ្ងៃទី១៣ឧសភានេះ បានសរសេរសារ អបអរសាទរជាមួយប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ។ លោកអភិបាលខេត្តបានបញ្ជាក់ថា នៅថ្ងៃទី១៣ឧសភា ឆ្នាំ ២០២១នេះ ខេត្តកំពង់ស្ពឺមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៩នាក់ក្នុងចំណោមអ្នកជំងឺ១៣៥នាក់។ ជាមួយនឹងការអបអរនោះ លោកអភិបាលខេត្ត ក៏បានសំណូមពរដោយទទូចសូមឱ្យប្រជាពលរដ្ឋដែលជាសះស្បើយនៅថ្ងៃនេះ ត្រូវបន្តធ្វើច័ត្តឡីស័កនៅផ្ទះរបស់ខ្លួនឯងរយៈពេល១៤ថ្ងៃជាកំហិត។ ក្នុងករណីមានការសង្ស័យសូមប្រញាប់ផ្ដល់ព័ត៌មានមកអាជ្ញាធរឬក៏សេវាសាធារណៈរបស់រដ្ឋដែលនៅជិតបំផុតដើម្បីងាយស្រួលក្នុងការធ្វើការឆ្លើយតប។

  • ខេត្តបាត់ដំបង រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ ដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ

    ខេត្តបាត់ដំបង រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ ដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ

    រដ្ឋបាលខេត្តដំបង នៅយប់ថ្ងៃទី១២ ឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន ៤នាក់ បន្ថែមទៀត វិជ្ជមានជំងឺកូវីដ-១៩ ដែលជាពលករមកពីប្រទេសថៃ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកជំងឺកូវីដទាំង ៤នាក់នោះ បានយកសំណាកទៅវិភាគទទួលលទ្ធផលវិជ្ជមាន នៅថ្ងៃទី១២ ឧសភាឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី១២ ឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៩នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៤២នាក់៕

  • ប្រជាពលរដ្ឋជា ៥៥ម៉ឺននាក់ នៅតំបន់ក្រហម បានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល ១២ថ្ងៃ

    ប្រជាពលរដ្ឋជា ៥៥ម៉ឺននាក់ នៅតំបន់ក្រហម បានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល ១២ថ្ងៃ

    រយៈពេល១២ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ឧសភាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបាន ៥៥ម៉ឺន ៥ពាន់ ៩០៨នាក់ហើយ។ ដោយឡែក នៅថ្ងៃទី១២ ឧសភា ក្រុមការងារចាក់បាន ៥ម៉ឺន ៩ពាន់ ៥០១នាក់។ របាយការណ៍បានបង្ហាញថា ក្នុងចំណោមអ្នកចាក់ទាំងជាង ៥៥ម៉ឺននាក់នោះ មានចំនួន ៦ខណ្ឌដែលជាតំបន់ក្រហម រួមមាន ណ្ឌមានជ័យ ចាក់បាន ១១ម៉ឺន ៣ពាន់ ២៤នាក់, ខណ្ឌដង្កោ ចាក់បាន ១២ម៉ឺន ៩ពាន់ ២៥៣នាក់, ខណ្ឌកំបូល ចាក់បាន ៩ម៉ឺន ២ពាន់ ២៨៥នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៨ម៉ឺន ១ពាន់ ៤៩នាក់, ខណ្ឌឫស្សីកែវ ចាក់បាន ២ម៉ឺន ៨ពាន់ ០៣នាក់ និងខណ្ឌទួលគោក ចាក់បាន ១ម៉ឺន ២ពាន់…

  • កូវីដ៖ ភ្នំពេញឆ្លងធ្លាក់ចុះមកត្រឹមជាង១០០នាក់ គិតត្រឹមម៉ោង៩យប់នេះ

    កូវីដ៖ ភ្នំពេញឆ្លងធ្លាក់ចុះមកត្រឹមជាង១០០នាក់ គិតត្រឹមម៉ោង៩យប់នេះ

    គិតត្រឹមម៉ោង ៩:០០នាទីយប់ សម្រាប់រាជធានីភ្នំពេញថ្ងៃទី ១២/០៥/២១ នេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ ១៦៨នាក់ ដែលជាលេខធ្លាក់ចុះបន្ថែមទៀតគួរអោយកត់សម្គាល់ បន្ទាប់ពីតួរលេខចុះពីជាង ៥០០នាក់ មកជាង ២០០នាក់ រយៈពេល ៤ថ្ងៃផ្ទួនៗ នេះបើតាមផេកហ្វេសបុករបស់លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៕

  • ស៊ីណូវ៉ាក់មានប្រសិទ្ធភាព ៩៨% ការពារ​មិន​ឲ្យ​ស្លាប់និង ៩៦% មិនបាច់ទៅពេទ្យ បើតាមការសិក្សាថ្មី

    ស៊ីណូវ៉ាក់មានប្រសិទ្ធភាព ៩៨% ការពារ​មិន​ឲ្យ​ស្លាប់និង ៩៦% មិនបាច់ទៅពេទ្យ បើតាមការសិក្សាថ្មី

    វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុនចិន Sinovac មាន​ប្រសិទ្ធភាព ៩៨% ក្នុង​ការ​ការពារ​មិន​ឲ្យ​ស្លាប់ និង ៩៦% មិន​ឲ្យ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ចំណោម​ក្រុម​បុគ្គលិក​សុខាភិបាល​ឥណ្ឌូណេស៊ី​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ នេះបើតាមការសិក្សាថ្មីមួយ។ ទិន្នន័យ​របស់​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌូណេស៊ី​បាន​បង្ហាញ​នៅថ្ងៃពុធ ទី១២ ឧសភានេះថា ចំនួន​គ្រូពេទ្យ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ បាន​ធ្លាក់ចុះ​គួរ​ឱ្យ​កត់​សម្គាល់ ចាប់​តាំងពី​ពេល​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ក្នុង​ឆ្នាំ​នេះ​មក។ ការ​រក​ឃើញ​នេះ​ផ្អែកលើ​ទិន្នន័យ​ពី​បុគ្គលិក​សុខាភិបាល​ចំនួន ១២០០០០ នាក់​នៅ​ក្រុង​ទីក្រុង​ហ្សាការតា ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​នៅ​រវាង​ខែ​មករា​និង​មីនា​នៅ​ក្នុង​ឆ្នាំ​នេះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​លោក Pandji Dhewantara ដែល​ជា​អ្នក​ដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​នេះ។ លោក Pandjiថា ការ​សិក្សា​ស្រាវជ្រាវ​ក៏រក​ឃើញ​ថា វ៉ាក់សាំង​នេះ​ក៏​អាច​ការពារ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ មិន​ឲ្យ​ចេញ​រោគ​សញ្ញា បាន ៩៤% ផងដែរ នៅ​ក្នុង​ចំណោម​មន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី​ដែល​ចូលរួម​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ។ របាយការណ៍នេះបានបង្ហាញ ក្រោយពេលប៉ុន្មានថ្ងៃដែលអង្គការសុខភាពពិភពលោកសម្រេចឲ្យប្រើវ៉ាក់សាំងចិន ស៊ីណូហ្វាម ជាករណីបន្ទាន់ ប៉ុន្តែវ៉ាក់សាំង ស៊ីណូវ៉ាក់មិនទាន់ប្រកាសបែបនេះនៅឡើយទេ៕ ប្រភពពីរយធឺ

  • រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង ពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៤នាក់ថ្មីបន្ថែមទៀត

    រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង ពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៤នាក់ថ្មីបន្ថែមទៀត

    រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង នៅវេលារសៀល ថ្ងៃទី១២ខែឧសភាឆ្នាំ២០២១នេះពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៤នាក់ថ្មីបន្ថែមទៀត ដែលជាពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃ ចំនួន០៤នាក់(ស្ត្រី០៣នាក់)។ហើយត្រូវបានយកវត្ថុសំណាករកឃើញវិជ្ជមានកូវីដ-19ចំនួន០៤នាក់។      ករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូន ឲ្យសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង រួចហើយ។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក បានព្យាបាលអ្នកជម្ងឺកូវីដ-19 សរុបចំនួន ៧១នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ចំនួន២៩នាក់ និងកំពុងតែសម្រាកព្យាបាលជម្ងឺ មានចំនួន ៤២នាក់ ៕

  • អង្កការក្រៅរដ្ឋាភិបាល ចូលរួមចំណែក ក្នុងការងារមនុស្សធម៍ ជាមួយរដ្ឋបាលខណ្ឌច្បារអំពៅ

    អង្កការក្រៅរដ្ឋាភិបាល ចូលរួមចំណែក ក្នុងការងារមនុស្សធម៍ ជាមួយរដ្ឋបាលខណ្ឌច្បារអំពៅ

    ភ្នំពេញ ៖ ស្របពេលដែលជំងឺឆ្លង កូវីដ-១៩ កំពុងគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស មានអង្កការក្រៅរដ្ឋាភិបាល និងសប្បុរសជននានា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារមនុស្សធម៍ដើម្បីជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ប្រជាពលរដ្ឋជាប់ធ្វើចក្តាឡីស័ក ។ សំរាប់រដ្ឋបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌ បាន នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិក របស់អង្កការផ្កាយសមុទ្រ ដែលដឹកនាំដោយលោកស្រីជួប វិច្ឆិកា នាយិការអង្កការ យកទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងកំពុងធ្វើចក្តាឡីស័ក ចំនួន១២៥ គ្រួសារ នៅក្នុងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ ។ ថ្លែងសំណេះសំណាលនៅក្នុងពិធីនាំយកអំណោយមនុស្សធម៍ចែកជូនប្រជាពលរដ្ឋដែលជួបបញ្ហាកង្វះខាតក្នុងជីវភាពនេះដែ លោក ចេង មុនីរ៉ា អភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានសុំអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ បន្តយកចិត្តទុកដាក់អនុវត្តនូវវិធាននានារបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺ Cvid-19 ។ ខណៈនៅរាជធានី ពិសេសមូលដ្ឋានសង្កាត់ច្បារអំពៅទី២ តំបន់យឿត្រី បានរកឃើញអ្នកវិជ្ជមាន Cvid-19 ជាបន្តបន្ទាប់ និងមានអ្នកស្លាប់ដោយសារជំងឺនេះផងដែរនោះដូច្នេះដើម្បីការពារកុំឱ្យ Cvid-19 បន្តឆ្លងក្នុងសហគមន៍ទៀត មានតែយើងទាំងអស់គ្នា ចូលរួមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន…

  • ឯកឧត្ដម សោម ពិសិដ្ឋ បានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

    ឯកឧត្ដម សោម ពិសិដ្ឋ បានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

    ខេត្តកែប៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ តាមរយៈកម្មវិធីបញ្ជូនរូបភាព និងសម្លេង ZOOM ស្ដីពី ៖ របាយការណ៍ប្រតិបត្តិប្រចាំខែនៃជំងឺកូវីដ-១៩ ទិសដៅក្រោយពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ការងារផ្សេងៗ ៕

  • អ្នកវិទ្យាសាស្រ្តនៅហូឡង់កំពុងហ្វឹកហាត់សត្វឃ្មុំអោយចេះហិតក្លិនដឹងពីវីរុស Covid-19 ក្នុងរយៈពេលដ៏ខ្លី (មានវីដេអូ)

    អ្នកវិទ្យាសាស្រ្តនៅហូឡង់កំពុងហ្វឹកហាត់សត្វឃ្មុំអោយចេះហិតក្លិនដឹងពីវីរុស Covid-19 ក្នុងរយៈពេលដ៏ខ្លី (មានវីដេអូ)

    បរទេស៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wageningen University & Resarch មានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់ បានចុះផ្សាយនូវវិធីសាស្រ្តថ្មីមួយរបស់ខ្លួន ដោយហ្វឹកហាត់សត្វឃ្មុំច្រើនជាង១៥០ក្បាលក្នុងមន្ទីរពិសោធន៍ ដើម្បីសិក្សាឲ្យបានលម្អិត និងស្វែងរកនូវវិធីសាស្រ្តប្លែកជាងគេ ក្នុងការតេស្តរកវីរុសកូវីដ១៩ ដោយចំណាយពេលខ្លីបំផុតយ៉ាងយូរត្រឹមមួយនាទី ។ប្រធានផ្នែកស្រាវជ្រាវជនជាតិហូឡង់ប្រចាំនៅសាកលវិទ្យាល័យជំនាញខាងជីវសាស្រ្តខាងលើនេះ គឺលោក វីម វ៉ាន ឌើ ផូអែល (Wim van der Poel) បាននិយាយថា ពួកយើងអាចវិភាគ និងសំយោគបានថា ឃ្មុំពិតជាមានសមត្ថភាពអាចហិតដឹងក្លិនបានលឿនរហ័ស តាមរយៈទ្រនិចរបស់វា បន្ទាប់ពីសាកល្បងផ្តិតយកសំណាកវីរុសកូវីដ១៩ (SARS-CoV-2) ចេញពីតំណក់ចុងទ្រនិចវាអស់ជាច្រើនសប្ដាហ៍ ។ លោកបន្តថា លទ្ធផលនេះ នៅមិនទាន់អាចយកជាការបាន១០០%នៅឡើយទេ ហើយក៏មិនទាន់ពិនិត្យឡើងវិញ និង មិនទាន់បានចុះផ្សាយស្នាដៃជាផ្លូវការអ្វីទេ ។ នេះគ្រាន់តែជាការខិតខំមួយរយៈកាលកន្លងមក ដែលពួកយើងយកឃ្មុំមកសិក្សាពីលទ្ធភាពដែលអាចទៅរួច ។សូមជម្រាបថា លទ្ធផលសិក្សាថ្មីនេះ បានមកពីការប្រើប្រាស់ម៉ាស៊ីន អ៊ីនសេកសេន (InsectSense) គឺជាបច្ចេកទេស ស្តាតអាប់ (Start-up) ថ្មីមួយដែលប្រើប្រាស់បច្ចេកវិទ្យា លូមីណូស តិចណូឡូជី (LumiNose…