Category: Covid-19

  • ពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ទទួលបានអំណោយ របស់ក្រុមកាងាររៀបចំអង្គការចាត់តាំង គណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក

    ពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ទទួលបានអំណោយ របស់ក្រុមកាងាររៀបចំអង្គការចាត់តាំង គណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក

    រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានសហការជាមួយក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេសរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំដោយ ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងារៀបចំអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក បាននាំយកអំណោយរបស់ក្រុមកាងាររៀបចំអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរ ខាងលិច នៅសហរដ្ឋអាមេរិក ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៤៤១គ្រួសារ ដែលរស់នៅក្នុងភូមិ៤, ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ។ ក្នុងនាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុម ការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស, ឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកសហរដ្ឋអាមេរិក ឯកឧត្តម ស សេរីវិចិត្រ បាននាំនូវ ការផ្ដាំសួរសុខទុក្ខ និងដោយបានមើលឃើញពីការលំបាករបស់បងប្អូនទាំងអស់នៅទីនេះ ហើយក្នុងនាមជាជនរួមជាតិ តែមួយ ក៏ដូចជាការចូលរួមសម្រាលបន្ទុកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការកាត់ផ្ដាច់ចង្វាក់នៃការចម្លងជម្ងឺកូវីដ-១៩ ទើបបងប្អូនរស់នៅក្រៅប្រទេស បានប្រមូលនៅមូលនិធិសប្បុរសមួយចំនួន…

  • មណ្ឌលព្យាបាលកូវី១៩ កម្រិតស្រាលទួលពង្រ សូមទស្សនាល្ខោនបាសាក់ ដែលសម្ដែងដោយក្រុមគ្រូពេទ្យ និងអ្នកជំងឺ

    មណ្ឌលព្យាបាលកូវី១៩ កម្រិតស្រាលទួលពង្រ សូមទស្សនាល្ខោនបាសាក់ ដែលសម្ដែងដោយក្រុមគ្រូពេទ្យ និងអ្នកជំងឺ

    សូមបញ្ជាក់ថា៖ តាមការណែនាំ នឹងយកចិត្តទុកដាក់ខ្ពស់ពីបងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្ទមុន្នី បានអោយក្រុមគ្រូពេទ្យរបស់យើងយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺឲ្យដូចក្រុមគ្រួសាររបស់យើង ដូចឪពុកម្តាយ និងបងប្អូនរបស់យើងដើម្បីបង្កើនភាពស្និតស្នាល និងសប្បាយរីករាយ អរគុណ ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ព្យាបាលជំងឺកូវីដ១៩ ។

  • រកឃើញករណីឆ្លងថ្មី ៤៤៦នាក់ ជាសះស្បើយ ៩៨០នាក់ ស្លាប់ ៦នាក់ (មានវីដេអូ)

    រកឃើញករណីឆ្លងថ្មី ៤៤៦នាក់  ជាសះស្បើយ ៩៨០នាក់ ស្លាប់ ៦នាក់ (មានវីដេអូ)

    រកឃើញករណីឆ្លងថ្មី ៤៤៦នាក់ – ជាសះស្បើយ ៩៨០នាក់ – ស្លាប់ ៦នាក់ គិតត្រឹមថ្ងៃទី១២ ឧសភា ២០២១ – ចំនួនអ្នកឆ្លងសរុប៖ ២១១៤១នាក់ – ចំនួនអ្នកជាសះស្បើយ៖ ៩៥១៩នាក់ – ចំនួនអ្នកស្លាប់សរុប៖ ១៤២នាក់

  • អ្នកជំងឺកូវីដ-១៩ ថ្លែងទាំងទឹកភ្នែកអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ដែលប្រឹងប្រែងមើលថែព្យាបាលពួកគាត់រហូតដល់ជាសះស្បើយ (មានវីដេអូ)

    អ្នកជំងឺកូវីដ-១៩ ថ្លែងទាំងទឹកភ្នែកអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ដែលប្រឹងប្រែងមើលថែព្យាបាលពួកគាត់រហូតដល់ជាសះស្បើយ (មានវីដេអូ)

    អ្នកជំងឺកូវីដ-១៩ ថ្លែងទាំងទឹកភ្នែកអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ដែលប្រឹងប្រែងមើលថែព្យាបាលពួកគាត់រហូតដល់ជាសះស្បើយ ។ ទាំងនេះជាកម្លាំងចិត្តដែលជម្រុញឱ្យក្រុមវីរជនអាវសបន្តប្រយុទ្ធនិងវីរុស ដ៏កាចសាហាវដោយមិនរួញរា៕

  • អាជ្ញាធរខេត្តកណ្ដាល នាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំងឺកូវីដ-១៩

    អាជ្ញាធរខេត្តកណ្ដាល នាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំងឺកូវីដ-១៩

    ស្រុកស្អាង៖ ស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការឆ្លងរាលបដាល នៃជំងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទូកដាក់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ទន្ទឹមនឹងនោះប្រជាពលរដ្ឋមួយចំនួន ក៏ទទួលរងនូវការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ញឹម វណ្ណឌឹន អភិបាលស្រុកស្អាង បាននាំយកស្បៀងអាហារ របស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំងឺកូវីដ-១៩ ក្នុងឃុំព្រែកគយ ចំនួន២៣៧គ្រួសារ នៅសាលាស្រុកស្អាង។ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានមានប្រសាសន៍ថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ហើយផ្សារមួយចំនួនត្រូវបានបិទ រោងចក្រសហគ្រាសមួយចំនួន ត្រូវបានផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ការប្រកបមុខរបបមួយចំនួនក៏ត្រូវបាន ផ្អាកជាបណ្ដោះអាសន្នផងដែរ ដែលកត្តាទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្អាង ពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ក្រ១ ក្រ២ ជាដើម ដែលតម្រូវឱ្យរដ្ឋបាលស្រុក…

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៤៦នាក់ ជាមួយគ្នានោះអ្នកជាសះស្បើយមានចំនួន ៩៨០នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៤៦នាក់ ជាមួយគ្នានោះអ្នកជាសះស្បើយមានចំនួន ៩៨០នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៣ឧសភាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១២ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៤៦នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសមានចំនួន១៥នាកា់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១២ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៩៨០នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៣ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន១ពាន់១៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩ពាន់៥១៩នាក់ និងនៅសល់ ចំនួន១ម៉ឺន១ពាន់៦២២នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៦ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១៤២នាក់ហើយ។

  • កូ​វី​ដ​៖​ ​មេ​ ​WHO​ ​ទើប​ចាក់​ដូ​ស​ទី​១​ ​ប៉ុន្តែ​អត់​ប្រាប់​ប្រភេទ​វ៉ាក់សាំង​

    កូ​វី​ដ​៖​ ​មេ​ ​WHO​ ​ទើប​ចាក់​ដូ​ស​ទី​១​ ​ប៉ុន្តែ​អត់​ប្រាប់​ប្រភេទ​វ៉ាក់សាំង​

    កាលពី​ថ្ងៃពុធ​ទី​១​២​ ​ខែ​ឧសភា​ ​២​០​២​១​ ​អគ្គនាយក​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​មន្ទីរពេទ្យ​សកលវិទ្យាល័យ​មួយ​ ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ​នៃ​ប្រទេស​ស្វីស​។​ ​លោក​ ​T​e​d​ros ​A​d​h​an​o​m​ ​G​h​e​br​eye​sus​ ​បាន​បង្ហោះ​ ​T​wit​t​e​r ​ថា​ “​ថ្ងៃនេះ​ ​គឺ​ជាវេន​របស់​ខ្ញុំ​ត្រូវ​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​ ​នៅ​មន្ទីរពេទ្យ​ ​Hop​it​a​ux​។​ ​វ៉ាក់សាំង​សង្គ្រោះ​ជីវិត​”​។​ ​យ៉ាងណាក៏ដោយ​ ​បុរស​សញ្ជាតិ​អេត្យូ​ពី​វ័យ​៥​៦​ឆ្នាំ​រូប​នេះ​មិនបាន​ប្រាប់​ឈ្មោះ​វ៉ាក់សាំង​ដែល​លោក​ចាក់​នោះ​ទេ​ ​ប៉ុន្តែ​ប្រទេស​ស្វីស​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​បាន​ប្រើ​វ៉ាក់សាំង​ ​P​f​i​z​e​r ​និង​ ​Modern​a​ ​នៅ​ក្នុង​កម្មវិធី​ចាក់​ថ្នាំបង្ការ​របស់​ខ្លួន​៕

  • ពលរដ្ឋជាង៥៥ម៉ឺននាក់ហើយដែលស្ថិតក្នុងតំបន់ក្រហមទទួលបានការចាក់វ៉ាក់សាំង ក្នុងរយ:ពេល១២ថ្ងៃ

    ពលរដ្ឋជាង៥៥ម៉ឺននាក់ហើយដែលស្ថិតក្នុងតំបន់ក្រហមទទួលបានការចាក់វ៉ាក់សាំង ក្នុងរយ:ពេល១២ថ្ងៃ

    ពលរដ្ឋជាង៥៥ម៉ឺននាក់ហើយដែលស្ថិតក្នុងតំបន់ក្រហមទទួលបានការចាក់វ៉ាក់សាំង ក្នុងរយ:ពេល១២ថ្ងៃពួកគាត់រីករាយ និងចងចាំជានិច្ចនូវគុណូបការៈរបស់សម្តេចតេជោ៕

  • រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីការស្លាប់អ្នកជម្ងឺកូវីដ-19 ចំនួន ០១នាក់

    រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីការស្លាប់អ្នកជម្ងឺកូវីដ-19 ចំនួន ០១នាក់

    រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ពីករណីការស្លាប់អ្នកជម្ងឺកូវីដ-19 ចំនួន ០១នាក់ដំបូងគេ។ ជាជនបរទេស (នេប៉ាល់) ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមកពីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

  • សប្បុរសជនបន្តប្រគល់ស្បៀងអាហារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ពីកូវីដ-១៩

    សប្បុរសជនបន្តប្រគល់ស្បៀងអាហារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ពីកូវីដ-១៩

    ភ្នំពេញ៖ ស្បៀងអាហារ ជាអង្ករនិងត្រីខ ត្រូវបានលោកឧកញ៉ា ឡេង ប្រុស ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅព្រឹក ថ្ងៃទី១៣ឧសភា នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧកញ៉ាហេង ឡុង តំណាងឱ្យម្ចាស់អំណោយ ។ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញក្នុងឱកាសនោះ បានមានប្រសាសន៍ថា ៖ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា និងលោកជំទាវ ដែលបានឧបត្ថម្ភ អង្ករ ចំនួន ៥តោន ត្រីខ ២០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ (Covid-19)។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ…