Category: Covid-19

  • អំណោយជាគ្រឿងឧបភោគ បរិភោគ និងសំភារៈមួយចំនួន ត្រូវបានផ្ដល់ជូនដល់ ស.ស.យ.ក ខេត្តសៀមរាប

    អំណោយជាគ្រឿងឧបភោគ បរិភោគ និងសំភារៈមួយចំនួន ត្រូវបានផ្ដល់ជូនដល់ ស.ស.យ.ក ខេត្តសៀមរាប

    សៀមរាប៖ លោក លឹម គឹមទីន តំណាងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លឹបកីឡាបាល់ទាត់វិសាខា និងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសំភារៈមួយចំនួន ប្រគល់ជូនដល់សហភាពសហពន្ធ័យុវជនកម្ពុជាខេត្តសៀមរាប ក្រោមការចូលរួមដោយឯកឧត្តម សំកុល សុចិត្រា អនុប្រធាន ស.ស.យ.ក. ខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ ។ អំណោយជាគ្រឿងឧបភោគ បរិភោគ និងសំភារៈរួមមាន៖១-អង្គរផ្កាម្លិះ ៥៥បាវ ស្មើនឹង២៧៥០គីឡូក្រាម២-មីម៉ាម៉ាថៃ ១០កេសធំ ស្មើនឹង៦០កេសតូច៣-ត្រីខកំប៉ុងថៃ ១០កេស ស្មើនឹង១០០០កំប៉ុង៤-ទឹកសុទ្ធវីតាល់ ១៥កេស៥-ទឹកក្រូចកំប៉ុង ១៥កេស៦-ទឹកសុីអុីវ ២៥យួរ៧-ទឹកត្រី ២៥យួរ៨-ទឹកអាល់កុល១កាន ស្មើនឹង៣០លីត៩-ម៉ាស១កេស ស្មើនឹង២៥០០ម៉ាស់ ក្នុងឱកាសនេះ តំណាង ស.ស.យ.ក. ខេត្តសៀមរាប បានថ្លែងអំណរគុណ និងជូនពរ លោកជំទាវ កែ សួនសុភី…

  • ប្រជាពលរដ្ឋដែលមានទំនាក់ទំនងជាមួយមន្ទីរពហុព្យាបាល និងសម្ភពសោភាមានជ័យត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលមានទំនាក់ទំនងជាមួយមន្ទីរពហុព្យាបាល និងសម្ភពសោភាមានជ័យត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅពិនិត្យផ្ទៃពោះនៅមន្ទីរពហុព្យាបាល និងសម្ភពសោភាមានជ័យដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦៧ ផ្លូវ២១៧ ភូមិដំណាកធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៣ឧសភាឆ្នាំ២០២១។ ជាមួយគ្នានោះ អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ម្នាក់ មិនទាន់បានទៅយកសំណាកនៅឡើយទេ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកមន្ទីរពហុព្យាបាល និងសម្ភពសោភាមានជ័យ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ក្រុមហ៊ុនឯកជន ២ក្រុមប្រគល់ស្បៀងអាហារជាច្រើនមុខ ជូនរដ្ឋបាលរាជធានីភ្នំពេញ

    ក្រុមហ៊ុនឯកជន ២ក្រុមប្រគល់ស្បៀងអាហារជាច្រើនមុខ ជូនរដ្ឋបាលរាជធានីភ្នំពេញ

    ភ្នំពេញ៖ ស្បៀងអាហារ ដែលមានដូចជាអង្ករ មី ពងទា និងត្រីខ ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ យកមក ប្រគល់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលនៅក្នុងរាជធានីភ្នំពេញនូវឡើយ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នារសៀល ថ្ងៃទី១៣ឧសភា នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។ក្រុមហ៊ុនឯកជនទាំង២ ដែលប្រគល់ស្បៀងអាហារជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖ ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ័ អីសួរ៉ិនស៍ ភីអិលស៊ី ឧបត្ថម្ភមី ចំនួន ៥០០កេស តូច ក្រុមហ៊ុន HUAVEI TECHNOLOGIES (CAMBODIA) Co.,LTD ឧបត្ថម្ភ អង្ករ ៥,០០០គីឡូក្រាម ត្រីខចំនួន៥០០យួរ មីចំនួន៥០០កេសតូច និងពងទាចំនួន ៥,០០០គ្រាប់ ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ទាំង២ ដែលបានជួយឧបត្ថម្ភស្បៀងអាហារទាំងនេះមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។…

  • អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងបានពង្រីកទីកន្លែងទុកដាក់អ្នកជម្ងឺនិងធ្វើការព្យាបាលអ្នកជំងឺ កូវីដ-19 ចំនួន២០០គ្រែបន្ថែម ក្នុងអគារសាលមហោស្រពស្ទឹងសង្កែនិងនៅតាមបណ្តាមន្ទីរពេទ្យបង្អែកស្រុកចំនួន៣

    អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងបានពង្រីកទីកន្លែងទុកដាក់អ្នកជម្ងឺនិងធ្វើការព្យាបាលអ្នកជំងឺ កូវីដ-19 ចំនួន២០០គ្រែបន្ថែម ក្នុងអគារសាលមហោស្រពស្ទឹងសង្កែនិងនៅតាមបណ្តាមន្ទីរពេទ្យបង្អែកស្រុកចំនួន៣

      ទីតាំងថ្មីចំនួន ០៤កន្លែងផ្សេងគ្នា ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង កំណត់ជ្រើសរៀបចំបន្ថែមក្នុងការទុកដាក់អ្នកជម្ងឺកូវីដ-19និងធ្វើការព្យាបាលក្នុងករណីដែលរកឃើញអ្នកជម្ងឺកូវីដ19 នៅក្នុងខេត្តត្រូវនាំយកមកកាន់ទីតាំងថ្មីដើម្បីធ្វើការព្យាបាល ទាំងអ្នកជម្ងឺស្រាល និងករណីធ្ងន់ធ្ងរ។       នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តម សឿមប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង ដែលបានថ្លែងប្រាប់ឲ្យដឹង នៅវេលារសៀល ថ្ងៃទី១៣ ខែឧសភានេះ ឲ្យដឹងថា៖ ដោយមានការណែនាំពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-19ខេត្ត គឺបានកំណត់ជ្រើសយកទីតាំង០៤កន្លែងផ្សេងៗគ្នា ដើម្បីរៀបចំធ្វើជាកន្លែងក្នុងការទុកដាក់ថែទាំសម្រាកព្យាបាល អ្នកជម្ងឺកូវីដ-19ក្នុងខេត្ត ក្រោយពីក្រុមគ្រូពេទ្យជួរមុខរបស់មន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបងបានកំណត់យកវត្ថុសំណាកនិងធ្វើតេស្តរកឃើញ” វិជ្ជមានកូវីដ-19 ” ត្រូវនាំអ្នកជម្ងឺយកកាន់ទីកន្លែងព្យាបាលថ្មីទាំងនេះទាំងស្ថានភាពស្រាលនិងករណីធ្ងន់ធ្ងរ។       ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ទៀតថា៖ ទីតាំងដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានកំណត់និងធ្វើការរៀបចំត្រៀមជាស្រេចហើយនោះមានចំនួន២០០គ្រែ ក្នុងនោះ១-អគារសាលមហោស្រពស្ទឹងសង្កែ (ក្រុងបាត់ដំបង) ចំនួន១៥០គ្រែ និងមាន២អគារ។ ក្នុងនោះអគារA ចំនួន១០០គ្រែសំរាប់អ្នកជម្ងឺមានករណីស្រាល និងអគារB ចំនួន៥០គ្រែ សំរាប់អ្នកជម្ងឺករណីធ្ងន់។ដោយឡែកក្នុងនោះក៏មានការរៀបចំនៅតាមបណ្តាស្រុក ចំនួន៣បន្ថែមផងដែរ ដូចជា៖ នៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ចំនួន១០គ្រែ។ មន្ទីពេទ្យបង្អែកស្រុកប្រតិបត្តិបវេល ចំនួន ២០គ្រែ និង…

  • ថៃ​៖​ ​មន្ត្រី​សុខាភិបាល​ម្នាក់​ស្លាប់​ ​ក្រោយ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ ៧​ថ្ងៃ​

    ថៃ​៖​ ​មន្ត្រី​សុខាភិបាល​ម្នាក់​ស្លាប់​ ​ក្រោយ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ ៧​ថ្ងៃ​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ឧសភា​ ​២​០​២​១​នេះ​ថា​ ​មន្ត្រី​សុខាភិបាល​ថៃ​ម្នាក់​បាន​ស្លាប់​ ​ក្រោយ​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៧​ថ្ងៃ​ ​នេះ​បើ​តាម​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ថៃ​បញ្ជាក់​ ​នៅ​មុននេះ​បន្តិច​។​ ​វេជ្ជបណ្ឌិត​ ​ស៊ូ​រ៉ា​ ​វី​សេត​សាក់​ ​បាន​និយាយ​ថា​ ​ស្ត្រី​ដែល​បាន​ស្លាប់​ត្រូវ​បាន​រក​ឃើញ​ថា​ ​កំពុង​តម​ប្រភេទគ្រាប់​ថ្នាំ​ពេទ្យផង​ដែរ​ ​ប៉ុន្តែ​មូលហេតុ​នៃ​ការ​ស្លាប់​បាន​និង​កំពុង​ស៊ើប​អង្កេត​នៅឡើយ​។​ ​ប្រភព​បន្ត​ថា​ ​អ្នក​ស្លាប់​ជា​មន្ត្រី​បំរើការ​ងារ​នៅ​មន្ទីរពេទ្យ​ ​ប្រា​ណា​ង​ ខ្លៅ​ ​ធ្វើការ​ផ្នែក​រដ្ឋបាល​សុខភាព​នៃ​ក្រសួងសុខាភិបាល​។​ ​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ដែរ​ ​ក្រោយ​មាន​បញ្ហា​បេះដូង​។​ ​ពុំ​មានការ​បញ្ជាក់​ណាមួយ​បង្ហាញ​ថា​ ​អ្នក​ដែល​បាន​ស្លាប់​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​អ្វី​នោះ​ទេ​ ហើយអាយុក៏មិនបានបង្ហាញដែរ៕​

  • នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

  • Bloomberg៖ ការចាក់វ៉ាក់សាំងចិននៅតំបន់ជាច្រើនលើពិភពលោកបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពខ្ពស់

    Bloomberg៖ ការចាក់វ៉ាក់សាំងចិននៅតំបន់ជាច្រើនលើពិភពលោកបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពខ្ពស់

    ការប្រើប្រាស់វ៉ាក់សាំងជំងឺកូវីដ១៩ដែលអភិវឌ្ឍនិងផលិតដល់ក្រុមហ៊ុន SINOVAC របស់ចិននៅតំបន់ជាច្រើននៅលើពិភពលោក បានបង្ហាញនូវប្រសិទ្ធភាពខ្ពស់ ដែលបាននាំមកនូវសញ្ញាវិជ្ជមានដល់ប្រទេសកំពុងអភិវឌ្ឍន៍រាប់សិបប្រទេស នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg កាលពីទី១២ ខែឧសភា ២០២១។ ផ្អែកតាមប្រភព និន្នន័យនៃប្រទេសផ្សេងៗបានបញ្ជាក់ពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន SINOVAC ប្រទេសចិន។ នៅក្រុងមួយនៃប្រទេសប្រេស៊ីល ដែលមានអ្នកក្រុងចំនួនប្រហែល៤៥ពាន់នាក់ បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន SINOVAC ប្រទេសចិនស្ទើរតែគ្រប់គ្នា បន្ទាប់ពីចាក់វ៉ាក់សាំង ចំនួនអ្នកឈឺធ្ងន់និងអ្នកស្លាប់បាត់បង់ជីវិតបានធ្លាក់ចុះយ៉ាងខ្លាំង។ លោក Budi Gunadi Sadikin រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា វ៉ាក់សាំងរបស់ក្រុមហ៊ុន SINOVAC ប្រទេសចិនមានប្រសិទ្ធភាពលេចធ្លោ ចំនួនបុគ្គលិកពេទ្យនៃប្រទេសឥណ្ឌូណេស៊ីដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងស្លាប់បាត់បង់ជីវិតបានធ្លាក់ចុះយ៉ាងខ្លាំង ហើយអ្នកដែលបានចាក់វ៉ាក់សាំងរួច មានចំនួន៩៤ភាគរយមិនបានឆ្លងជំងឺកូវីដ១៩នោះទេ ៕

  • រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីម្នាក់ ឆ្លងជំងឺកូវីដ-១៩

    រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីម្នាក់ ឆ្លងជំងឺកូវីដ-១៩

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ឧសភានេះ បានឲ្យដឹងថា លោកជំទាវ មាស សាឯមដានី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានវិជ្ជមានកូវីដ-១៩។

  • លោក ចូ បៃដិន ជំរុញអោយអាណាព្យាបាលនាំកូនៗខ្លួនទៅចាក់វ៉ាក់សាំង Covid-19 ក្រោយអាជ្ញាធរសុខាភិបាលអាមេរិកអនុញ្ញាតអោយប្រើវ៉ាក់សាំង Pfizer

    លោក ចូ បៃដិន ជំរុញអោយអាណាព្យាបាលនាំកូនៗខ្លួនទៅចាក់វ៉ាក់សាំង Covid-19 ក្រោយអាជ្ញាធរសុខាភិបាលអាមេរិកអនុញ្ញាតអោយប្រើវ៉ាក់សាំង Pfizer

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិងកំពុងជំរុញការខិតខំប្រឹងប្រែងរបស់លោក ដើម្បីអោយកុមារបានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ដែលឥឡូវនេះមានការអនុញ្ញាតអោយកុមារអាយុពី១២និងច្រើនជាងនេះអាចទទួលការចាក់វ៉ាក់សាំងបានហើយ ក្នុងគោលបំណងជួយពួកគេពីការឈឺធ្ងន់ធរមកកម្រិតស្រាល ជាមួយក្តីសង្ឃឹមថា នឹងអាចបញ្ឈប់ការឆ្លងរីករាលដាល សម្រាប់ក្រុមមនុស្សមានអាយុងាយរងគ្រោះ ។លោក ចូ បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថា នេះគឺជាជំហានដ៏ធំបំផុតមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតរបស់ពួកយើង ។ លោក បៃដិន បន្តថា មានអ្នកឆ្លង Covid-19 ប្រហែល៣លានករណីក្នុងចំណោមកុមារនៅក្នុងសហរដ្ឋអាមេរិក ។ វិធានការណ៍នេះ ក៏នឹងជួយធ្វើអោយកុមារអាចបញ្ឈប់ពួកគេ ពីការចម្លងវីរុស Covid-19 ទៅឪពុកម្តាយ ជីដូនជីតា និងមនុស្សផ្សេងទៀតផងដែរ ។សូមជម្រាបថា ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន ត្រូវបានធ្វើឡើងស្របពេលដែលបណ្តារដ្ឋនានារបស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង ភីហ្វាយហ្សឺ-បាយអូអិនធិច (Pfizer-BioNTech) ដើម្បីចាក់ជូនដល់ក្រុមក្មេងវ័យជំទង់មានអាយុចាប់ពី១២ឆ្នាំដល់១៥ឆ្នាំ បន្ទាប់ពីក្រុមប្រឹក្សានៅមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានគាំទ្រលើផែនការនេះ ក្នុងការបោះឆ្នោតជាឯកច្ឆ័ន្ទនៅថ្ងៃពុធសប្ដាហ៍នេះ ៕ ប្រភព៖ RT

  • ស្ថានភាពកូវីដ-១៩ នៅប្រទេសភូមិផងរបងជាមួយកម្ពុជា

    ស្ថានភាពកូវីដ-១៩ នៅប្រទេសភូមិផងរបងជាមួយកម្ពុជា

    របាយការណ៍ស្ថានភាពជំងឺកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១នេះ នៅប្រទេសភូមិផងរបងជាមួយកម្ពុជា ៖