-
ក្រោយឆ្លងជិត៥ពាន់នាក់ ១ថ្ងៃ ថៃសម្រេចឲ្យប្រើវ៉ាក់សាំងកូវីដ ១ប្រភេទទៀត

រដ្ឋបាលថ្នាំពេទ្យនិងចំណីអាហារថៃ ហៅកាត់ថា FDA បានផ្តល់សិទ្ធិឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩មួយប្រភេទទៀត ឈ្មោះថា Moderna របស់ក្រុមហ៊ុននៅអាមេរិក។ ការសម្រេចនេះធ្វើឡើង ក្រោយពេលពេលប៉ុន្មានម៉ោងដែលថៃបានប្រកាសថា ត្រឹម២៤ម៉ោង ថៃឆ្លងកូវីដជិត៥ពាន់នាក់ អត្រាឆ្លងប្រចាំថ្ងៃដ៏អាក្រក់មិនធ្លាប់មាននៅថៃ ខណៈប៉ុន្មានសប្តាហ៍ចុងក្រោយ ឆ្លងត្រឹមជាង១ពាន់ទៅ២ពាន់នាក់ ប្រចាំថ្ងៃជាមធ្យមនោះ។ វ៉ាក់សាំងនេះគឺជាវ៉ាក់សាំងទី៤ហើយ ដែលថៃសម្រេចឲ្យប្រើប្រាស់បន្ទាន់ក្នុងប្រទសខ្លួន ខណៈការប្រើគឺចាប់ផ្តើមមានសុពលភាព ចាប់ពីថ្ងៃទី១៣ ឧសភានេះតទៅ នេះបើតាមលោកPaisan Dankhu ប្រធានរដ្ឋបាល FDA នេះ។ ប៉ុន្តែបច្ចុប្បន្ន ថៃមានតែ២ប្រភេទប៉ុណ្ណោះ ចាក់ជូនប្រជាពលរដ្ឋគឺ Sinovac Biotec (CoronaVac)និង Astrazeneca។ យ៉ាងណាក៏ដោយ ការសម្រេចអនុម័តឲ្យប្រើវ៉ាក់សាំងបន្ថែមទៀតនេះត្រូវបានគេដឹងថាអាចនឹងត្រួសត្រាយផ្លូវសម្រាប់ការចាក់វ៉ាក់សាំងពាណិជ្ជកម្ម តាមរយៈមន្ទីរពេទ្យឯកជន៕ ប្រភពពីបាងកកប៉ុស្តិ៍
-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីណែនាំ ដើម្បីបន្ត នូវវិធានការជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃបន្ត ចាប់ពីថ្ងៃទី ១៤ ខែឧសភាដល់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១

អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីណែនាំ ដើម្បីបន្ត នូវវិធានការជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃបន្ត ចាប់ពីថ្ងៃទី ១៤ ខែឧសភាដល់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១។ ដើម្បីជាវិធានការចូលរួមក្នុងការទប់ស្កាត់ការឆ្លងរាលដាល ជម្ងឺកូវីដ-19 ដែលស្ថិតក្នុងភូមិសាស្ត្រ នៃ ខេត្តបាត់ដំបង របស់ខ្លួន។ ដោយផ្អែកលើខ្លឹមសារណែនាំនូវវិធានការសំខាន់ៗ១០ចំណុចនៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង លេខ.០០៧/២១សណន. ចុះថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២១នេះ។ ដោយមានចំណុចណែនាំសំខាន់ៗទាំង១០ ដូចបានកំណត់ក្នុងខ្លឹមសារលិខិតទាំងស្រុង ដូចតទៅ៖
-
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង ពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៥នាក់ថ្មីបន្ថែមទៀត

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង នៅវេលារសៀលថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១នេះពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៥នាក់ថ្មីបន្ថែមទៀត ដែលជាពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ក្នុងចំនួន ០៥នាក់(ស្ត្រី០៣នាក់ និងទារិកា០១)។ហើយត្រូវបានយកវត្ថុសំណាករកឃើញវិជ្ជមានកូវីដ-19 ចំនួន០៥នាក់។ ករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូន ឲ្យសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង រួចហើយ។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19កន្លងមកនិងបានព្យាបាលអ្នកជម្ងឺកូវីដ-19 សរុបចំនួន ៧៦នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ចំនួន២៩នាក់ ស្លាប់០១ករណី និងកំពុងតែសម្រាកព្យាបាលជម្ងឺ ចំនួន ៤៦នាក់៕
-
ខេត្តកំពង់ស្ពឺ អំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធករណីជំងឺកូវីដ-១៩ ចំនួន ២៣នាក់ត្រូវប្រញាប់ធ្វើចត្តាឡីស័ក

រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១ បានបង្ហាអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។ អ្នកវិជ្ជកូវីដ-១៩ ទាំង ២៣នាក់នោះរួមមាន នៅស្រុកសំរោងទងចំនួន ៤នាក់, ស្រុកភ្នំស្រួចចំនួន ១៨នាក់ និងក្រុងច្បារមនម្នាក់។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលទាំង២៣នាក់នោះ ត្រូវរួសរាន់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ក្នុងករណីមានបញ្ហាសុខភាព ឬមានរោគសញ្ញាសង្ស័យៗផ្សេងៗ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ជាមួយគ្នានោះ នៅថ្ងៃទី១៣ឧសភានេះ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ថា ក្នុងខេត្តមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន ៩នាក់ផងដែរ។
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅហាង កាហ្វេអាម៉ាហ្សូន សាខាផ្សារថ្មី ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការខាងផ្នែកឆុងកាហ្វេ អាម៉ាហ្សូនសាខាផ្សារថ្មី (ក្បែរបេនឡានសូរិយា) ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានបន្តថា បុគ្គលិករូបនឡបានធ្វើការក្នុងហាងកាហ្វេនោះចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅហាងកាហ្វេនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកមន្ទីរសម្រាកព្យាបាល អប្សរាភ្នំពេញ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅទទួលការព្យាបាល នៅមន្ទីរសម្រាកព្យាបាលអប្សរាភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៣ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានបន្តថា មានអ្នកប៉ះពាល់ផ្ទាល់ចំនួន២នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន៤នាក់ មិនទាន់បានទៅយកសំណាកនៅឡើយទេ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកមន្ទីរសម្រាកព្យាបាល នោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
អាជ្ញាធរសុខាភិបាលអាមេរិករកឃើញបញ្ហាកំណកឈាមបន្ថែមទៀត លើអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson (មានវីដេអូ)

Video: https://fb.watch/5sJDIcfjLm/ អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) រកឃើញករណី កំណកឈាមនៅក្នុងសសៃឈាម (blood clotting) បន្ថែមទៀត នៅក្នុងចំណោមពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងការពារវីរុស COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ។បើតាមមជ្ឈមណ្ឌល CDC បញ្ហាកំណកឈាមនេះរកឃើញសរុប២៨ករណីក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson សរុបជាង៨.៧លាននាក់ ។ វាពាក់ព័ន្ធនឹងបញ្ហាលើចរន្តឈាម (TTS) ដែលបង្កឡើងដោយកម្រិតប្លាកែត (platelets ឬកោសិកាឈាម) ធ្លាក់ចុះដល់កម្រិតទាប ដែលនាំឲ្យប៉ះពាល់ដល់ចរន្តលំហូរឈាមក្នុងរាងកាយ ។ ហើយនៅក្នុងចំណោមបញ្ហាកំណកឈាមទាំង២៨ករណីខាងលើនេះ មានមនុស្សចំនួន៣នាក់ហើយបានស្លាប់ ។យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ នៅមិនទាន់មានការសម្រេចចិត្តថាតើត្រូវផ្អាកការប្រើវ៉ាក់សាំងរបស់ Johnson & Johnson សិន ឬមួយក៏យ៉ាងណានោះឡើយ ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកនោះ ករណីកំណកឈាមក្រោយការចាក់វ៉ាក់សាំង Johnson & Johnson គឺមិនសូវខុសពីករណីពាក់ព័ន្ធនឹងវ៉ាក់សាំងរបស់ AstraZeneca នៅអឺរ៉ុបនោះឡើយ ៕ ប្រភព៖…
-
ប្រជាពលរដ្ឋដែលធ្លាប់បានទៅចាក់វ៉ាក់សាំង នៅវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដាប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាកសាំងដូសទី១ នៅវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ដែលមានទីតាំងស្ថិតនៅ ផ្លូវហាណូយ ខណ្ឌសែនសុខ នៅថ្ងៃទី៤ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅទីតាំងនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
លោក ចូ បៃដិន ជំរុញអោយអាណាព្យាបាលនាំកូនៗខ្លួនទៅចាក់វ៉ាក់សាំង Covid-19 ក្រោយអាជ្ញាធរសុខាភិបាលអាមេរិកអនុញ្ញាតអោយប្រើវ៉ាក់សាំង Pfizer (មានវីដេអូ)

Video: https://fb.watch/5sJuL06f9T/ អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិងកំពុងជំរុញការខិតខំប្រឹងប្រែងរបស់លោក ដើម្បីអោយកុមារបានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ដែលឥឡូវនេះមានការអនុញ្ញាតអោយកុមារអាយុពី១២និងច្រើនជាងនេះអាចទទួលការចាក់វ៉ាក់សាំងបានហើយ ក្នុងគោលបំណងជួយពួកគេពីការឈឺធ្ងន់ធរមកកម្រិតស្រាល ជាមួយក្តីសង្ឃឹមថា នឹងអាចបញ្ឈប់ការឆ្លងរីករាលដាល សម្រាប់ក្រុមមនុស្សមានអាយុងាយរងគ្រោះ ។លោក ចូ បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថា នេះគឺជាជំហានដ៏ធំបំផុតមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតរបស់ពួកយើង ។ លោក បៃដិន បន្តថា មានអ្នកឆ្លង Covid-19 ប្រហែល៣លានករណីក្នុងចំណោមកុមារនៅក្នុងសហរដ្ឋអាមេរិក ។ វិធានការណ៍នេះ ក៏នឹងជួយធ្វើអោយកុមារអាចបញ្ឈប់ពួកគេ ពីការចម្លងវីរុស Covid-19 ទៅឪពុកម្តាយ ជីដូនជីតា និងមនុស្សផ្សេងទៀតផងដែរ ។សូមជម្រាបថា ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន ត្រូវបានធ្វើឡើងស្របពេលដែលបណ្តារដ្ឋនានារបស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង ភីហ្វាយហ្សឺ-បាយអូអិនធិច (Pfizer-BioNTech) ដើម្បីចាក់ជូនដល់ក្រុមក្មេងវ័យជំទង់មានអាយុចាប់ពី១២ឆ្នាំដល់១៥ឆ្នាំ បន្ទាប់ពីក្រុមប្រឹក្សានៅមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានគាំទ្រលើផែនការនេះ ក្នុងការបោះឆ្នោតជាឯកច្ឆ័ន្ទនៅថ្ងៃពុធសប្ដាហ៍នេះ ៕ ប្រភព៖ RT
