Category: Covid-19

  • តំបន់លឿងមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ នៅរាជធានីភ្នំពេញ ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយ

    តំបន់លឿងមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ នៅរាជធានីភ្នំពេញ ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយ

    យោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងមេរោគកូវីដ-១៩ថ្មី នៅរាជធានីភ្នំពេញគឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់លឿងមាន៥០.០៧%, តំបន់ក្រហមមាន៣២.១៩%, តំបន់លឿងទុំមាន១៤.៣៤% និងតំបន់ផ្សេងទៀត៣.៤%។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវ បន្តចូលរួមពាក់ម់ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមជម្រាបថា រាជធានីភ្នំពេញមានសរុបចំនួន១៤ខណ្ឌ ប៉ុន្តែនាពេលកន្លងមក តំបន់ក្រហមរដ្ឋបាលរាជធានីភ្នំពេញកំណត់យកតែក្នុងភូមិ សង្កាត់មួយចំនួនក្នុងខណ្ឌចំនួន៥ប៉ុណ្ណោះគឺ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ។

  • មនុស្សម្នាក់បានរត់ចេញពីតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តសៀមរាប

    មនុស្សម្នាក់បានរត់ចេញពីតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តសៀមរាប

    យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថានៅល្ងាចថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១ ស្ត្រីម្នាក់ឈ្មោះ ឆុង សូលីដា ភេទស្រី អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដឺ ឃុំកៀនសង្កែ ស្រុកសូទ្រនិគមត្រូវបញ្ជាក់ថាវិជ្ជមានកូវីដ-១៩។ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ឈ្មោះ ឆុង សូលីដា នោះបានចេញពីតំបន់ក្រហម នៃរាជធានីភ្នំពេញនៅថ្ងៃទី៧ឧសភាឆ្នាំ២០២១ ដែលបានធ្វើដំណើរចេញពីតំបន់ក្រហមរាជធានីភ្នំពេញ នៅពេលនោះត្រូវបានក្រុមគ្រូពេទ្យតម្រូវឱ្យធ្វើចត្តាឡីស័កទាំងឈ្មោះ ឆុង សូលីដា និងអ្នករួមដំណើរជាមួយផងដែរ។ រដ្ឋបាលខេត្តសៀមរាប បានប្រកាសជូនដំណឺងដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាននោះ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី១២ឧសភា ឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៧៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន៥៨នាក់ និង មានស្លាប់ម្នាក់ផងដែរ៕

  • ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៥០នាក់ថ្មីបន្ថែមទៀត

    ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៥០នាក់ថ្មីបន្ថែមទៀត

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៤ ឧសភានេះបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់។ អ្នកវិជ្ជមានទាំង ៥០នាក់ មានម្នាក់រស់នៅត្រាំកក់, ស្រុកអង្គរបុរីម្នាក់, ស្រុកកោះអណ្ដែតម្នាក់, ស្រុកព្រៃក្បាសចំនួន៤២នាក់ និងស្រុកបាទីចំនួន ៥នាក់។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៥០នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • អាជ្ញាធរខេត្តកណ្ដាល បើកកិច្ចប្រជុំសម្រេច កំណត់តំបន់លឿងទុំ និងតំបន់លឿង នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ស្រុកពញាឮ

    អាជ្ញាធរខេត្តកណ្ដាល បើកកិច្ចប្រជុំសម្រេច កំណត់តំបន់លឿងទុំ និងតំបន់លឿង នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ស្រុកពញាឮ

    ខេត្តកណ្តាល៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ស្រាវជ្រាវ និងវាយតម្លៃសភាពការណ៍ ក្នុងការកំណត់តំបន់លឿងទុំ និងតំបន់លឿង នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ក្រោយពីមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្រេច កំណត់”តំបន់លឿងទុំ” និង”តំបន់លឿង” នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែតាទែន ស្រុកពញាឮ ដោយលទ្ធផលនៃការយកសំណាកពីប្រជាពលរដ្ឋក្នុងតំបន់នេះមានអ្នកវិជ្ជមានកូវីដ-១៩ រហូតទៅដល់ ៣២នាក់ គិតត្រឹមថ្ងៃទី១៣ ខែឧសភានេះ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានជម្រុញឱ្យរដ្ឋបាលស្រុក ត្រូវបន្តស្រាវជ្រាវស្វែងរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រដាល់ប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីពិនិត្យយកសំណាក ដោយប្រើឧបករណ៍ Rapid Test ដែលអាចដឹងលទ្ធផលត្រឹមតែ ១៥ ទៅ ២០នាទីតែប៉ុណ្ណោះ ហើយត្រូវដាក់ពួកគាត់ឱ្យធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ…

  • វៀតណាមថានឹងទទួលបាន AstraZeneca ១.៧លានដូសទៀត ថ្ងៃអាទិត្យនេះ

    វៀតណាមថានឹងទទួលបាន AstraZeneca ១.៧លានដូសទៀត ថ្ងៃអាទិត្យនេះ

    វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ១លាន៧សែនដូស ក្រោមយន្តការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោកហៅកាត់ WHO នឹងទៅដល់ប្រទេសវៀតណាម នាថ្ងៃអាទិត្យ ទី១៦ ឧសភា ២០២១ ខាងមុខនេះ។ ក្រសួងសុខាភិបាលវៀតណាមអះអាងថា វ៉ាក់សាំងទាំងនេះនឹងផ្តល់លទ្ធភាពចែកចាយទៅគ្រប់ទីតាំងចាក់វ៉ាក់សាំង។ គិតត្រឹមដើមខែឧសភា វៀតណាមទើបចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋ ជាង៩៤ម៉ឺនដូស ពោលគឺចាប់តាំងពីផ្តើមចាក់តាំងពីខែមីនា។ រដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyen Thanh Long ថា ក្រសួងកំពុងទទឹងចាំវ៉ាក់សាំងបន្ថែមទៀត ខណៈវៀតណាមទើបចាក់បានប្រមាណ១ភាគរយនៃចំនួនប្រជាជនសរុប៕

  • វីដេអូអប់រំសុខភាព​ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩​

    វីដេអូអប់រំសុខភាព​ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩​

    ក្រសួងសុខាភិបាល៖ វីដេអូអប់រំសុខភាព​ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩​ ក្នុងបរិបទរស់នៅធម្មតាតាមបែបគន្លងថ្មី​ ៖

  • កម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន ជិត២លាននាក់ (គិតត្រឹមថ្ងៃទី១៣ ខែឧសភា)

    កម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន ជិត២លាននាក់ (គិតត្រឹមថ្ងៃទី១៣ ខែឧសភា)

    ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៩៩៦,៧៧៥នាក់។

  • ក្រុមគ្រូពេទ្យសម្តេចតេជោ ចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ ផ្លូវទ្រុងមាន់ ខណ្ឌមានជ័យ

    ក្រុមគ្រូពេទ្យសម្តេចតេជោ ចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ ផ្លូវទ្រុងមាន់ ខណ្ឌមានជ័យ

    ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ #ផ្លូវទ្រុងមាន់_ខណ្ឌមានជ័យ សរុបបានចំនួន ៦៣៧នាក់ / វិជ្ជមាន ៤៧នាក់ ។ #TYDA #ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ #ផ្លូវទ្រុងមាន់_ខណ្ឌមានជ័យ

  • ក្រុមគ្រូពេទ្យសម្តេចតេជោ ចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ វិហាយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ

    ក្រុមគ្រូពេទ្យសម្តេចតេជោ ចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ វិហាយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ

    ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ #វិហាយេស៊ូ_ច្រមុះជ្រូកស្ទឹងមានជ័យ សរុបបានចំនួន ៣៤៦នាក់ ។ #TYDA #ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩#វិហាយេស៊ូ_ច្រមុះជ្រូកស្ទឹងមានជ័យ

  • ឧត្តមសេនីយ៍ឯក ចាប ភក្តី ចែកអំណោយស្បៀងអាហារ ជូនគ្រួសារកងទ័ពក្នុងឱកាសបិទខ្ទប់ ដោយសារជំងឺកូវីដ-១៩

    ឧត្តមសេនីយ៍ឯក ចាប ភក្តី ចែកអំណោយស្បៀងអាហារ ជូនគ្រួសារកងទ័ពក្នុងឱកាសបិទខ្ទប់ ដោយសារជំងឺកូវីដ-១៩

    អំណោយជាគ្រឿងឧបភោគ បរិភោគរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលផ្តល់ជូនតាមរយៈឯកឧត្តម គីម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានអង្ករ ៣០០បាវ មី៣០០កេស ទឹកស៊ីអ៊ីវ៣០០យួរ ទឹកត្រី៣០០យួរ និងម៉ាស់១០កេសធំត្រូវបាន ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេសប្រគល់ជូនក្រុមគ្រួសារកងទ័ពក្នុងបញ្ជាការដ្ឋានទ័ពពិសេសចំនួន២៩៣គ្រួសារកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ស្របពេលដែលការបិទខ្ទប់នៃជំងឺកូវីដ-១៩នៅបន្ត១សប្តាហ៍ទៀត។ ឧត្តមសេនីយ៍ឯក ចាបភក្តី បានមានប្រសាសន៍ថា ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ តាមរយៈមេបញ្ជាការកងទ័ពជើងគោក បានគិតគូរនិងព្រួយបារម្ភខ្លាំងបំផុតចំពោះ សុខទុក្ខ បងប្អូន គ្រួសារកងទ័ព ក៏ដូចជាប្រជាពលរដ្ឋទូទៅ ពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយសម្ដេចបានចេញនូវសេចក្តីសម្រេចជាច្រើនលើក ច្រើនសារក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងតំបន់មួយចំនួនទៀត ដើម្បីបង្កា និងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។ ដូច្នេះសូមបងប្អូនគ្រួសារកងទ័ពក្នុងទីបញ្ជាការទ័ពពិសេសទាំងអស់មេត្តាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គឺ ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា ពិសេស ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីបញ្ជាការ…