-
ប្រជាពលរដ្ធសម្តែងការសប្បាយរីករាយ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន (វីដេអូ)

ប្រជាពលរដ្ធក្នុងរាជធានីភ្នំពេញ សម្តែងការសប្បាយរីករាយ ថ្លែងអំណរគុណរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានផ្តល់អំណោយសង្គ្រោះជាគ្រឿងឧបភោគបរិភោប សម្រាប់ផ្គត់ផ្គង់ក្នុងដំណាក់កាលជម្ងឺកូវី១៩ និងសំណូមពរប្រជាពលរដ្ធនៅក្នុងតំបន់ក្រហម និងលឿងទុំឱ្យមានការអត់ធ្មត់ ជាមួយនិងស្នើសុំឱ្យមានវិធានការចំពោះអ្នកដែលនៅតំបន់ក្រហម លួចរត់ចេញទៅខេត្តហើយចំលងជម្ងឺកូវីដ១០ទៅអ្នកដ៏ទៃ
-
អាមេរិក៖ ចាក់វ៉ាក់សាំងរួច មិនបាច់ពាក់ម៉ាស់ទៀតទេ ពេលចេញក្រៅផ្ទះ

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៅអាមេរិកហៅកាត់ថា CDC កាលពីថ្ងៃទី១៣ ឧសភា ២០២១ បានណែនាំដល់ពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងកូវីដ១៩គ្រប់ដូសហើយ ពេលចេញក្រៅផ្ទះ មិនបាច់ពាក់ម៉ាស់ទៀតទេ សម្រាប់ទីតាំងភាគច្រើន និងមិនពាក់តែម្តងខាងក្នុងបរិវេណផ្ទះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters។ CDC ថាជាការប្រាប់ ដើម្បីអនុញ្ញាតឲ្យត្រលប់មករកជីវិតធម្មតាឡើងវិញបណ្តើរៗ។ មកទល់ពេលនេះ អាមេរិកចាក់វ៉ាក់សាំងកូវីដ១៩ជូនពលរដ្ឋ ប្រមាណ ២៥៦លាននាក់ ដូសទី១ និងដូសទី២ បាន១១៨លាននាក់ ស្មើនឹងជាង៣៥ភាគរយ៕
-
អាជ្ញាធរសុខាភិបាលអាមេរិកបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងពេញលេញអាចចូលរួមក្នុងសកម្មភាពទាំងក្នុង និងក្រៅ ដោយមិនបាច់ពាក់ម៉ាស់ឬរក្សាគម្លាតឡើយ (មានវីដេអូ)

អាមេរិក៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប្រកាសថា ខ្លួនបានដកចេញនូវវិធានការណ៍តម្រូវឱ្យពាក់ម៉ាស់សម្រាប់មនុស្សដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ Covid-19 ពេញលេញ ។ស្របពេលជាមួយគ្នានេះដែរ នាយកមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) លោកស្រី រ៉ូឆែល វ៉ាឡិនស្គី ក៏បានអះអាងដែរថា អ្នកដែលបានទទួលវ៉ាក់សាំងពេញលេញអាចចូលរួមក្នុងសកម្មភាពទាំងក្នុងនិងក្រៅ ទាំងធំឬតូច ដោយមិនបាច់ពាក់ម៉ាស់ ឬរក្សាគម្លាតនោះទេ ។ទោះជាយ៉ាងណាក៏ដោយ ការប្រកាសខាងលើនេះ បានបង្កឱ្យមានប្រតិកម្មដ៏រីករាយចំពោះអ្នកខ្លះ ខណៈដែលអ្នកផ្សេងទៀតនៅតែប្រុងប្រយ័ត្ន ហើយនិយាយថា ពួកគេនឹងបន្តពាក់ម៉ាស់ជាសាធារណៈ ដើម្បីជាការប្រុងប្រយ័ត្ន ទោះបីជាបានចាក់វ៉ាក់សាំងពេញលេញក៏ដោយ ៕ ប្រភព៖ CNA
-
ករណីឆ្លង Covid-19 ថ្មីៗនៅឥណ្ឌា កើនឡើងយ៉ាងលើស២៤លានករណី ខណៈដែលវីរុសបំប្លែងខ្លួនថ្មីឆ្លងរាលដាលទូទាំងពិភពលោក (មានវីដេអូ)

ឥណ្ឌា៖ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងលើស២៤លានករណីហើយគិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលវីរុសបំប្លែងខ្លួនថ្មីត្រូវបានគេរកឃើញដំបូងក្នុងប្រទេសមួយនេះ បាននិងកំពុងឆ្លងរីករាលដាលនៅទូទាំងសកលលោក ។អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែលនៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប៤ពាន់នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប៣៤ម៉ឺន៣ពាន់១៤៤នាក់ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា ។ ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ ។សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ឥណ្ឌាសម្រេចបាន ១៧៩លានដូសគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។ ដោយឡែកការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេសក៏កំពុងស្ថិតក្នុងភាពសកម្មផងដែរ ដោយគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រជាជនឥណ្ឌាសរុបជាង៣១១លាននាក់ហើយត្រូវបានធ្វើតេស្តរកជំងឺនេះ ក្នុងចំណោមប្រជាជនសរុបជាង១ពាន់៣រយលាននាក់ ៕ ប្រភព៖ CNA
-
លោក បូរីស ចនសុន បង្ហាញអារម្មណ៍ធុញថប់នឹងការកើនឡើងខ្លាំងករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌានៅក្នុងចក្រភពអង់គ្លេស (មានវីដេអូ)

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និយាយថា រូបលោកមានអារម្មណ៍ធុញថប់ជាខ្លាំង ជុំវិញការកើនឡើងនៅក្នុងចក្រភពអង់គ្លេស ចំពោះករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មី B.1.617 ដែលរកឃើញដំបូងនៅឥណ្ឌា នៅមុនពេលបោះជំហានដ៏ធំបន្ទាប់ នោះគឺការបន្ធូរបន្ថយវិធានការណ៍បិទខ្ទប់ ។នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបាននិយាយយ៉ាងដូច្នេះថា វាគឺជាវីរុសបំប្លែងខ្លួនថ្មីដ៏គួរអោយព្រួយបារម្ភ… យើងពិតជាធុញថប់នឹងវា… ។ នៅក្នុងការវាយតម្លៃចុងក្រោយបង្អស់របស់ខ្លួន ដែលត្រូវបានចេញផ្សាយកាលពីព្រហស្បតិ៍សប្តាហ៍នេះ សាកលវិទ្យាល័យ អ៊ឹមភើរៀ ទីក្រុងឡុង បានបញ្ជាក់ថា ករណីឆ្លងទូទៅបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែសីហា បន្ទាប់ពីមានការបិទខ្ទប់យ៉ាងតឹងរ៉ឹង និងការទទួលជោគជ័យចំពោះការចាក់វ៉ាក់សាំងបង្ការដល់ប្រជាជន ។ ទោះជាយ៉ាងណា ពួកគេក៏បានព្រមានដែរថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមកពីឥណ្ឌាគួរតែចាត់វិធានការណ៍ត្រួតពិនិត្យអោយបានដិតដល់បំផុត ។គួរបញ្ជាក់ថា ការសិក្សាថ្មីមួយដែលហៅថា រីក (REACT) រកឃើញថា វីរុសបំប្លែងខ្លួនថ្មី B.1.617 មកពីឥណ្ឌាដែលត្រូវបានគេចាត់ទុកថា ជា “ការព្រួយបារម្ភកម្រិតសកល” ពីព្រោះវាអាចចម្លងបានកាន់តែលឿនរហ័សនោះ ត្រូវបានគេរកឃើញរហូតដល់៧.៧ភាគរយនៅក្នុងចំណោមករណី១២ម៉ឺន៧ពាន់ករណី ដែលបានធ្វើតេស្តនៅចន្លោះថ្ងៃទី១៥ ខែមេសា និងថ្ងៃទី៣ ខែឧសភាកន្លងមកនេះ ៕ ប្រភព៖ CNA
-
ខេត្តកំពង់ស្ពឺ អំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធករណីជំងឺកូវីដ-១៩ ចំនួន ៨នាក់ត្រូវប្រញាប់ធ្វើចត្តាឡីស័ក

រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី១៤ឧសភាឆ្នាំ២០២១ បានបង្ហាអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ចំនួន៨នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។ អ្នកវិជ្ជកូវីដ-១៩ទាំង៨នាក់នោះរួមមាន នៅ៧នាក់ជារស់នៅស្រុកភ្នំស្រួច និងក្រុងច្បារមនម្នាក់។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលទាំង៨នាក់នោះ ត្រូវរួសរាន់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ក្នុងករណីមានបញ្ហាសុខភាព ឬមានរោគសញ្ញាសង្ស័យៗផ្សេងៗ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
-
កម្មការិនី ដែលចាក់វ៉ាក់សាំងទី ២លាន សម្ដែងអារម្ភរំភើប ក្រោយទទួលបានប្រាក់ ១០លានរៀល ពីសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ក្រោយពេលទទួលបានថវិកាលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំនួន ១០លានរៀល អ្នកចាក់វ៉ាក់សាំងទី២លាន ជាកម្មការិនីឈ្មោះ ទិត ចិន្តា បានសម្តែងក្តីរំភើបរីករាយរហូតដល់ស្រក់ទឹកភ្នែក ។ ក្តីរំភើបរបស់កម្មការិនីរូបនេះ ក្នុងពេលរូបនាង ទទួលបានទឹកប្រាក់ និងអំណោយរបស់សម្តេចតេជោ តាមរយៈលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ។ អ្នកស្រី ទិត ចិន្តា បានគូសបញ្ជាក់ថា អ្នកស្រីបានទៅចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ហើយក៏មិនបានដឹងថា ខ្លួនមានសំណាងទទួលបានរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ បែបនេះ នោះឡើយ។ កម្មការិនីរូបនេះ បានថ្លែងចាត់ទុកថវិកានេះ ប្រៀបដូចជាថវិកាព្រះប្រទាន ដែលនឹកស្មានមិនដល់។ អ្នកស្រី ទិត ចិន្តា បានថ្លែងថា ថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នឹងជួយដោះស្រាយការលំបាករបស់អ្នកស្រី ដែលកំពុងខ្វះខាត និងមានបំណុលគេផងនោះ។ បើតាមអ្នកស្រី ទិត ចិន្តា ក្តីរំភើបនេះ…
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅសាខាក្រុមហ៊ុន ZTO ខណ្ឌដូនពេញ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅកាន់ទីតាំងសាខាក្រុមហ៊ុន ZTO នៅខណ្ឌដូនពេញ ដែលមានទីតាំងនៅផ្ទះលេខ២០ ផ្លូវលេខ៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា ករណីនោះមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅក្នុងក្រុមហ៊ុននៃ ១៧នាក់ នៅមិនទាន់បានទៅយកសំណាកនៅឡើយទេ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ទៅក្រុមហ៊ុននោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
អ្នកដែលមានទំនាក់ទំនងជាមួយជនជាតិចិន ស្នាក់នៅសណ្ឋាគារ LAVANYA Boutique ត្រូវប្រញាប់ធ្វើចត្តាឡីស័ក

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានជនជាតិចិនចំនួន ២នាក់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ហើយពួកគេបានស្នាក់នៅសណ្ឋាគារ LAVANYA Boutique Hotel ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦ ផ្លូវលេខ ២២៨ កែង ផ្លូវលេខ ៥៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ រត់កង់បីដែលធ្លាប់បានដឹក និងប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយ ជនជាតិចិនទាំង២នាក់ស្នាក់នៅសណ្ឋាគារនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ជាមួយអ្នកជំងឺកូវីដ-១៩ទាំង២នាក់។
-
រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៧៥នាក់ នៅរាជធានីភ្នំពេញ

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៧៥នាក់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។