-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦២លាន៥៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៧ម៉ឺននាក់ និងជាសះស្បើយ១៤០លាន៣៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦២លាន៥៣ម៉ឺន៨ពាន់៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៧ម៉ឺន១ពាន់៤២៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤០លាន៣៩ម៉ឺន៧ពាន់៩៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៦៦ម៉ឺន៤ពាន់១៣នាក់ ស្លាប់ចំនួន៥៩ម៉ឺន៩ពាន់៣១៤នាក់ និងជាសះស្បើយចំនួន២៦លាន៧១ម៉ឺន២ពាន់៨២១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៤លាន៣៧ម៉ឺន២ពាន់៩០៧នាក់ ស្លាប់២៦ម៉ឺន៦ពាន់២២៩នាក់ និងជាសះស្បើយ២០លាន៤៣ម៉ឺន២ពាន់៨៩៨នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៥២ពាន់១ពាន់៣១៣នាក់ ស្លាប់ចំនួន៤៣ម៉ឺន២ពាន់៧៨៥នាក់ និងជាសះស្បើយ១៤លាន២ម៉ឺន៨ពាន់៣៥៥នាក់ ៕ ប្រភព៖ worldometers
-
ជប៉ុនបន្ថែមការដាក់ភាពអាសន្ន ដើម្បីទប់ស្កាត់ជំងឺ COVID-19 នៅមុនពេលព្រឹត្តិការណ៍កីឡា Tokyo Olympics ធ្វើឡើង (មានវីដេអូ)

ជប៉ុន៖ ជប៉ុន នៅថ្ងៃសុក្រនេះ បានអូសបន្ថាយពេលដាក់ភាពអាសន្នបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺ Covid-19 ពោលគឺនៅត្រឹមរយៈពេល១០សប្តាហ៍ប៉ុណ្ណោះ មុនពេលព្រឹត្តិការណ៍កីឡា Tokyo Olympics ធ្វើឡើង ។ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ថ្លែងថា នៅថ្ងៃនេះយើងបានសម្រេចចិត្តដាក់បន្ថែមខេត្ត Hokkaido Okayama និង Hiroshima ជាតំបន់ស្ថិតនៅក្រោមភាពអាសន្ន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភានេះ លោកថា តំបន់ទាំងនេះ មានចំនួនប្រជាជនច្រើន ហើយចំនួនករណីឆ្លងថ្មីកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ។ទន្ទឹមគ្នានោះដែរ អ្នកធ្វើយុទ្ធនាការបានដាក់ញត្តិដែលមានហត្ថលេខាជាង៣៥ម៉ឺន ដោយបានអំពាវនាវអោយលុបចោលព្រឹត្តិការកីឡា Tokyo Olympics ដោយញ្ញតិដើម្បីលុបចោលព្រឹត្តិការណ៍នេះ ត្រូវបានដាក់ទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ព្រមទាំងអ្នករៀបចំ និងរដ្ឋាភិបាលក្នុងតំបន់ផងដែរ ៕ ប្រភព៖ AP
-
ប្រមុខ WHO អំពាវនាវដល់ប្រទេសអ្នកមានអោយបញ្ឈប់ការចាក់វ៉ាក់សាំង Covid-19 ដល់កុមារ ហើយគួរបរិច្ចាគថ្នាំបង្ការដល់ប្រទេសក្រីក្រវិញ (មានវីដេអូ)

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញដល់ប្រទេសអ្នកមាន ឲ្យបញ្ឈប់ការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ដល់កុមារ ហើយបរិច្ចាគថ្នាំបង្ការដល់ប្រទេសក្រីក្រវិញ ស្របពេលមានការព្រមានថា ឆ្នាំទី២នៃជំងឺរាតត្បាតនេះនឹងសម្លាប់មនុស្សកាន់តែច្រើនបន្ថែមទៀត ។ស្របពេលជាមួយគ្នានេះដែរ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស បានបង្ហាញការខឹងសម្បាថា ប្រទេសអ្នកមានមួយចំនួនកំពុងចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់ ក្នុងគ្រាដែលប្រទេសក្រីក្រវិញ ទើបតែចាប់ផ្តើមចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល និងក្រុមងាយរងគ្រោះបំផុតប៉ុណ្ណោះ ។ ជំនួសឲ្យការចាក់វ៉ាក់សាំងដល់មនុស្សវ័យក្មេង និងមានសុខភាពល្អ លោក ថេដ្រូស បានទទូចដល់ប្រទេសនានាឲ្យផ្តល់ថ្នាំបង្ការរបស់ពួកគេទៅក្នុងគម្រោង COVAX ហើយធានាថា អ្នកដែលត្រូវការបំផុតនៅក្នុងប្រទេសទាំងអស់ ពិតជាទទួលបានការការពារ ។ប្រភពបានអោយដឹងថា វ៉ាក់សាំងប្រមាណ៤៤ភាគរយត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ពោលគឺស្មើនឹង១៦ភាគរយនៃចំនួនប្រជាជនពិភពលោក ។ ចំនែកឯវ៉ាក់សាំងត្រឹម០,៣ភាគរយប៉ុណ្ណោះ ដែលត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបបំផុតចំនួន២៩ ស្មើនឹង៩ភាគរយនៃប្រជាជនពិភពលោក ៕ ប្រភព៖ Reuters
-
នៅអាស៊ាន! ប្រទេសមួយនេះឆ្លងកូវីដតិចជាងគេ ក៏មិនមែនឡាវដែរ

ព្រុយណេគឺជាប្រទេសមានករណីកូវីដ១៩តិចជាងគេ ក្នុងសហគមអាស៊ាន ១០ប្រទេស ក្នុងនោះ គិតត្រឹមថ្ងៃទី១៤ ឧសភា ព្រុយណេមានត្រឹម២៣២ករណី ស្លាប់មនុស្ស៣នាក់។ រីឯប្រទេសក្នុងតំបន់ ដែលឆ្លងច្រើនជាងគេវិញ គឺឥណ្ឌូនេស៊ី មានជាង១.៧លាននាក់ លេខ២គឺហ្វីលីពីន មានជាង១.១លាននាក់ លេខ៣គឺម៉ាឡេស៊ី បន្ទាប់មកគឺមីយ៉ាន់ម៉ា ហើយលេខ៥គឺថៃ បន្តទៀត មានសិង្ហបុរី កម្ពុជា វៀតណាម និងឡាវ។ ក្នុងតំបន់អាស៊ាននេះដែរ ឡាវគឺជាប្រទេសមានមនុស្សស្លាប់ព្រោះកូវីដ១៩តិចជាងគេ គឺមានតែ២នាក់ ខណៈដែលប្រទេសមានមនុស្សច្រើនជាងគេវិញ គឺឥណ្ឌូនេស៊ី ដដែល ហើយថៃជាប់លេខ៥ ខណៈកម្ពុជាជាប់លេខ៦៕ ប្រភពពី The Nation
-
កូវីដព្រឹកនេះ! ថៃប្រកាសឆ្លងថ្មី ជាង៣ពាន់នាក់ទៀត

ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នាព្រឹកថ្ងៃទី១៥ ឧសភា ២០២១នេះថា មានអ្នកឆ្លងជំងឺកូវីដ ថ្មីៗ ចំនួន៣០៩៥នាក់ទៀត និងស្លាប់១៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ចំនួនឆ្លងថ្មីនេះបានធ្វើឲ្យថៃមានអ្នកកើតកូវីដ១៩ សរុបជិត១០ម៉ឺននាក់ហើយ។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់ថៃ ហៅកាត់ថា CCSA បានឲ្យដឹងថា ក្នុងចំណោមជាង៣ពាន់នាក់ មាន២២១៨ករណីនៅទីទាំងសាធារណៈទូទៅ ហើយ៨៧៧នាក់គឺជាអ្នកទោស។ ក្នុងរលកទី៣នៃជំងឺកូវីដ១៩ ចាប់ផ្តើមពីដើមខែមេសាមក មានឆ្លងថ្មី៧០២៨២នាក់ហើយ ប៉ុន្តែជាសះស្បើយវិញ ៣៦២៤១នាក់ ១៣៥១នាក់ឲ្យទៅផ្ទះវិញ កាលពីម្សិលមិញ៕
-
ប្រធានគណៈមេធាវីកម្ពុជាបន្តចុះចែកអំណោយរួមចំណែកជួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩

គិតតាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២១ មកដល់ថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២១នេះ ឯកឧត្តម លី ច័ន្ទតុលាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ឈីវ ភិរម្យ បានដុតដៃដុតជើងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ តាមរយៈការចុះចែកអំណោយជូនប្រជាពលរដ្ឋ និង កម្មករកម្មារនី រោងចក្រចំនួន ៣១១៩ គ្រួសារ ដែលរស់នៅក្នុងភូមសាស្ត្រខ័ណ្ឌមានជ័យដែលបាននិងកំពុងជួបការខ្វះខាតដោយសារការបិទខ្ទប់ដោយជំងឺកូវីដ ១៩ ។ ឯកឧត្តម លី ច័ន្ទតុលា បានមានប្រសាសន៌ថា “ពួកយើងជាមេធាវីចង់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងលទ្ធភាពដែលពួកយើងមាន។ ខ្ញុំក៏ជាពលរដ្ឋដែលរស់នៅក្នុងខ័ណ្ឌមានជ័យដែលជាតំបន់ក្រហមដែរ។ ពួកយើងជូនអំណោយទៅប្រជាពលរដ្ឋដែលជួបការខ្វះខាតដោយសារមិនអាចដើរចេញក្រៅបាន។ ពួកយើងសង្ឃឹមថា អំណោយរបស់យើងបានចូលរួមអោយគាត់បន្តនៅតែក្នុងផ្ទះ ដែលជាវិធានការណ៌ដ៏មានប្រសិទ្ធិភាពមួយ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។” ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បាន អោយដឹងថា ភរិយារបស់គាត់បានគិតគូរដល់ប្រជាពលរដ្ឋ ដូចជាមេផ្ទះរបស់ពួកគាត់អីចឹង ដោយអំណោយមានទាំងសម្រាប់មនុស្សធំមនុស្សចាស់ និង កុមារ។ អំណោយនេះរួមមាន (១)អង្ករ ១០គីឡូក្រាម (២)សាច់មាន់ស្រស់ៗកន្លះគីឡូ ឬជាសាច់ប្រហិត (៣)ស៊ុតមាន់ឬស៊ុតទាចំនួន ១០គ្រាប់ (៤)ឆៃប៉ូវ១កំប៉ុង (៥)ផ្អក១ប្រអប់ទំងន់កន្លះគីឡូ(៦)ទឹកដោះគោខាប់ ១កំប៉ុងដែលអាចអោយក្មេងឬមនុស្សចាស់ ឆុងជាមួយទឹកក្តៅញ៉ាំបានក្តៅៗ។អំណោយនេះក៏មាន ម្ហូបទើបចំអិនថ្មីៗជា (៧)កាពិផាវចំនួន ១កំប៉ុងតូច ដែលគាត់អាចទទួលទានបានភ្លាមៗពេលខ្លះគាត់ថែម(៨) នំប៉័ងជូន ២ឬ៣ដើមទៀត មានទាំង(៩) ទឹកក្រូចកំប៉ុងចំនួន៤កំប៉ុង (១០) មីម៉ាម៉ាចំនួន១៥កញ្ចប់ ជូន (១១) ម៉ាស ចំនួន២០សន្លឹក និងចុងក្រោយ គាត់ថែម (១២) ស្វាយស្រកៀល ២ឬ៣ផ្លែចឹងទៅញ៉ាំជាមួយផ្អក ឬជាមួយកាពិផាវ។ ពេលខ្លះក៏គាត់ជូនផ្លែក្រូចទៅគេដែរ។ សរុបទៅជាមធ្យម របស់ដែលយើងចែកមានចំនួន ជា ១០ ទៅ១២ មុខ។ ហើយជាមធ្យមចំណាយអស់ប្រហែល ២០ដុល្លារក្នុងមួយកញ្ចប់។ ទាក់ទងទៅនឹងរបៀបរបបនៃការចែក ឯឧ លី ច័ន្ទតុលា បានទាក់ទងជាមុន ជាមួយអាជ្ញាធរមូលដ្ឋានជាមុនដែលរួមមាន ខាងខ័ណ្ឌ សង្កាត់ និង មេភូមិ។ ឯឧ លី ច័ន្ទតុលា បានបញ្ជាក់ថា អ្នកដែលជាសប្បរសជនទាំងអស់ មិនគួរទៅចុះចែកអំណោយដោយគ្មានការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានជាមុននោះទេ។ ព្រោះថា សកម្មភាពដែលមិនបានរៀបចំទុកអោយបានត្រឹមត្រូវ អាចធ្វើអោយមានការប្រមូលផ្តុំ និង បន្ទាប់មកមានការឆ្លងរីករាលដាលនៅក្នុងចំណោមអ្នកដែលមកទទួលអំណោយនេះវិញទៀតផង។ “ពួកយើងមានរបៀបធ្វើការរបស់ពួកយើងយ៉ាងជាក់លាក់ ដែលជំហាននីមួយៗត្រូវបានយកចិត្តទុកដាក់ជាចំបង លើបញ្ហាអនាម័យនិងគម្លាតសង្គម។ ប្រូតូកូលនៃការងារនេះ យើងហៅថា ជាច្បាប់របស់ម្ចាស់អំណោយហើយអ្នកស្នើសុំអំណោយទាំងអស់ ត្រូវតែគោរពតាម”។ ឯឧ លី ច័ន្ទតុលា បានអោយដឹងថា ដំបូងឡើយគឺមានតែគាត់និងភរិយារបស់គាត់ទេ ដែលនេះជាគំនិតផ្តួចផ្តើមផ្ទាល់ខ្លួន។ បន្ទាប់ពីមានការផុសតាមហ្វេសបុក ក៏មានមេធាវី និងសប្បរសជនជាច្រើននាក់ចូលរួមដែរ។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមចំនួនខ្ទង់ ២៦០នាក់ ដែល ភាគច្រើនលើសលប់ជាមេធាវី។ ឯឧលី ច័ន្ទតុលា មានម្ចាស់ជំនួយធំមួយ គឺក្រុមហ៊ុន CP Cambodia Co.Ltd ដែលបានជួយសាច់សរុបចំនួន១៤៥០គីឡូក្រាម និងជួយស៊ុតសរុបចំនួន២ម៉ឺនគ្រាប់។ ហើយសាច់ដែលខ្វះ និង ស៊ុតដែលខ្វះ ដើម្បីចែកបានដល់ចំនួន ៣១១៩គ្រួសារ គឺភរិយារបស់ ឯឧ លី ច័ន្ទតុលា គាត់បានបញ្ជាទិញពីផ្សាបន្ថែម។ នេះជាគំនិតផ្តួចផ្តើមមួយដែលជួយប្រជាពលរដ្ឋដែលបានជួបការខ្វះខាត ដោយសារការបិទខ្ទប់ ដែលជាវិធានការសំដៅដល់ការផ្តាច់ការរីករាលដាលនៃជំងឺកូវីដ ១៩។ ទឹកចិត្តសប្បរសដ៏មិនអាចកាត់ថ្លៃបានរបស់ឯឧ លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិទី១៣រូបនេះ បានក្លាយជាគំរូមួយនៃសង្គមកម្ពុជា ដែលគ្រប់គ្នាគួរយកជាតម្រាប់តាម៕
-
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង ពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19ចំនួន០៩នាក់

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង នៅវេលាយប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១នេះ នូវករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19ចំនួន០៩នាក់(ស្រ្តី០៣នាក់)ថ្មីបន្ថែមទៀត។ក្នុងនោះជាពលករខ្មែរវិលត្រឡប់ពីប្រទេសថៃចំនួន០៤នាក់និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន០៥នាក់ និងព្យាបាលជាសះស្បើយ ចំនួន០២នាក់( ជាកុមារាអាយុ១០ឆ្នាំ និងកុមារីអាយុ៧ឆ្នាំ)និងបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញហើយ។ ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង រួចហើយ។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19កន្លងមកនិងបានព្យាបាលអ្នកជម្ងឺកូវីដ-19 សរុបចំនួន ៨៥នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន៣១នាក់ ស្លាប់០១ករណី និងកំពុងតែសម្រាកព្យាបាលជម្ងឺ ចំនួន ៥៣នាក់៕
-
រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្អាកជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ

-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ និងករណីស្លាប់ ១នាក់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖១- ឈ្មោះ លាង ស្រីលីន ភេទស្រី អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១៖០០នាទី តាមរយៈរថយន្តឈ្នួល ម៉ាក់ ស៊ីណា។២- ឈ្មោះ តេង រ៉ាវីត ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវជាស្វាមីរបស់ឈ្មោះ លាង ស្រីលីន។ ចំពោះករណីខាងលើនេះ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវី-១៩ ខេត្តសៀមរាប នឹងបន្តតាមដាន និងស្រាវជ្រាវអ្នកពាក់ព័ន្ធ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។ ដោយឡែក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៦៖៣០នាទី…
-
អំណោយរបស់អតីតនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រុម V ជំនាន់ទី៧ ឧបត្ថមជូនកងទ័ព ដែលបំពេញភារកិច្ច ក្នុងតំបន់ក្រហម សង្កាត់ទួលសង្កែទី១

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បាននាំយកអំណោយរបស់ អតីតនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រុម V ជំនាន់ទី៧ ឆ្នាំ២០០៩-២០១២ រួមមាន៖ -ទឹកសុទ្ធ ចំនួន ៥០កេស-មី ចំនួន ០២កេសធំ-ត្រីខ ចំនួន ០២កេសធំ រួមទាំង អាល់កុល ០១កាន, ម៉ាស់ ០១កេសធំ ឧបត្ថមជូនកងពលអន្តរាគមន៍លេខ១ កងទ័ពជើងគោក ដែលបាន ចុះការពារ និងបំពេញភារកិច្ច ជូនប្រជាពលរដ្ឋ នៅទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ តំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ៕ ដោយ វណ្ណលុក