Category: Covid-19

  • កម្ពុជាបានទទួល វ៉ាក់សាំង Sinovac ចំនួន៥០ម៉ឺនដូសទៀតហើយ!

    កម្ពុជាបានទទួល វ៉ាក់សាំង Sinovac ចំនួន៥០ម៉ឺនដូសទៀតហើយ!

    ភ្នំពេញ៖ វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូស បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស បានត្រូវរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិន នាពេលកន្លងទៅ ដើម្បីទប់ស្កាត់ការរាលដាល​ជំងឺកូវីដ-១៩​នៅកម្ពុជាហើយ។នេះលើកទី៤ហើយ ដែលវ៉ាក់សាំស៊ីណូវ៉ាក់ បានមកដល់កម្ពុជាតាមរយៈការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការមកដល់កម្ពុជាជើងទី១ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មានចំនួន១.៥លានដូស។ លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និងនៅលើកទី៣ ចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១៕

  • វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ!

    វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ!

    វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ចំនួន៥០ម៉ឺន ដូសបន្ថែមទៀត បានដឹកតាមជើងយន្តហោះ មកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស បានត្រូវរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិន នាពេលកន្លងទៅ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩នៅកម្ពុជាហើយ។ សូមបញ្ជាក់ថា នេះលើកទី៤ហើយ ដែលវ៉ាក់សាំស៊ីណូវ៉ាក់ បានមកដល់កម្ពុជាតាមរយៈការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការមកដល់កម្ពុជាជើងទី១ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មានចំនួន១.៥លានដូស។ លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និងនៅលើកទី៣ ចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១៕

  • មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៩នាក់បន្ថែមទៀត

    មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៩នាក់បន្ថែមទៀត

    មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញថា៖ ខេត្តពោធិ៍សាត់ រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ០៩នាក់បន្ថែមទៀត។សូមបញ្ជាក់ថា គិតមកទល់ត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៥២នាក់ ក្នុងនោះជាសះស្បើយចំនួន០៤នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៤៨នាក់ទៀត៕

  • អាជ្ញាធរខេត្តកំពង់ចាម ប្រកាសរកឃើញបន្ថែមទៀតអ្នកឆ្លងជំងឺកូវី-១៩ ចំនួន ០៥នាក់

    អាជ្ញាធរខេត្តកំពង់ចាម ប្រកាសរកឃើញបន្ថែមទៀតអ្នកឆ្លងជំងឺកូវី-១៩ ចំនួន ០៥នាក់

    រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានប្រកាសអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៥នាក់ បន្ថែមទៀត។ ក្នុងសេចក្តីប្រកាសព័ត៌មានមួយ អាជ្ញាធរខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំងអស់ដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ហើយត្រូវរក្សាសុខភាពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងគោរពវិធានការ«៣ការពារ ៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ទាំង ០៥នាក់រកឃើញនៅខេត្តកំពង់ចាម គឺមានឈ្មោះក្នុងសេចក្ដីជូនដំណឹងខាងក្រោម៖

  • កម្ពុជាត្រៀមរថយន្តរួចហើយ ដឹកវ៉ាក់សាំងកូវីដ៥០ម៉ឺនដូសទៀតនឹងមកដល់ ព្រឹកថ្ងៃអាទិត្យនេះ

    កម្ពុជាត្រៀមរថយន្តរួចហើយ ដឹកវ៉ាក់សាំងកូវីដ៥០ម៉ឺនដូសទៀតនឹងមកដល់ ព្រឹកថ្ងៃអាទិត្យនេះ

    នៅព្រឹកថ្ងៃអាទិត្យ ទី១៦ខែឧសភា ឆ្នាំ២០២១ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ នឹងដឹកមកដល់ប្រទេសកម្ពុជា។ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅថ្ងៃនេះគឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ ចំនួន ៥០មុឺនដូស ដឹកមកដល់ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១៕ ដោយ: ទទក

  • WHO៖ មនុស្សស្លាប់ព្រោះកូវិដឆ្នាំ២០២១នឹងច្រើនជាងឆ្នាំ២០២០ ឆ្ងាយណាស់

    WHO៖ មនុស្សស្លាប់ព្រោះកូវិដឆ្នាំ២០២១នឹងច្រើនជាងឆ្នាំ២០២០ ឆ្ងាយណាស់

    អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានព្រមានថ្មីៗនេះថា នៅឆ្នាំ២០២១ ដែលជាឆ្នាំទី២នៃរលកកូវីដ១៩ នឹងមានមនុស្សស្លាប់ច្រើនជាងឆ្នាំទី១ ឆ្ងាយណាស់។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesusបាននិយាយថា “ពួកយើងកំពុងស្ថិតក្នងឆ្នាំទី២នៃជំងឺកូវីដ១៩ ដែលនឹងមានមនុស្សស្លាប់ច្រើនជាងកាលពីឆ្នាំដំបូងខ្លាំងណាស់”។ មនុស្សជាង៣លានហើយដែលបានស្លាប់ព្រោះជំងឺកូវីដ១៩ ទូទាំងពិភពលោក៕ ប្រភពពី VN Express

  • ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកងទ័ពគ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានជិត ៩៨ម៉ឺននាក់

    ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកងទ័ពគ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានជិត ៩៨ម៉ឺននាក់

    រាជធានីភ្នំពេញ៖គិតមកដល់ពេល នេះក្រសួងការពារជាតិ បានសម្រេចជោគជ័យក្នុងការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព,គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានជិត៩៨ម៉ឺននាក់ ក្នុងនោះតំបន់ក្រហមជិត៦៨ម៉ឺននាក់។ បើយោងតាម របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៩៧៨,៧៩៧នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៦៧៩,៣៨២នាក់ ខណៈចាក់លើកទី២ បានចំនួន ២៧៥,៩៣៤នាក់។ (សូមមើលខ្លឹមសារតារាងបញ្ជីបូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩)

  • រដ្ឋបាលខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០៤នាក់ទៀតនៅថ្ងៃនេះ

    រដ្ឋបាលខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០៤នាក់ទៀតនៅថ្ងៃនេះ

    រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ទៀត ក្នុងនោះពលករទើបមកពីប្រទេសថៃ ២នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ២នាក់ ។ ជាមួយគ្នានេះ អាជ្ញាធរក៏បញ្ជាក់ដែរថា មានករណីជាសះស្បើយចំនួន ៤នាក់ផងដែរ។

  • រដ្ឋបាលខេត្តកំពត រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ទៀត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ

    រដ្ឋបាលខេត្តកំពត រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ទៀត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ

    រដ្ឋបាលខេត្តកំពត សូមជូនដំណឹងស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅខេត្តកំពត៖

  • បុរសជនជាតិអូស្ត្រាលីដើមកំណើតខ្មែរម្នាក់ ស្លាប់ដោយជម្ងឺកូវីដ១៩ ក្នុងផ្ទះសំណាក់ខេត្តបន្ទាយមានជ័យ

    បុរសជនជាតិអូស្ត្រាលីដើមកំណើតខ្មែរម្នាក់ ស្លាប់ដោយជម្ងឺកូវីដ១៩ ក្នុងផ្ទះសំណាក់ខេត្តបន្ទាយមានជ័យ

    ភ្នំពេញ៖ បុរសជនជាតិជនជាតិអូស្ត្រាលីដើមកំណើតខ្មែរម្នាក់ ស្លាប់ដោយជម្ងឺកូវីដ១៩ រយៈពេល ៣ថ្ងៃមកហើយក្នុងផ្ទះសំណាក់នៅខេត្តបន្ទាយមានជ័យ ទើបគេបានដឹង។ក្រោយការស្រាវជ្រាវគេបានរកឃើញអ្នកពាក់ព័ន្ធ ២១នាក់ ដែលមានខ្មែរ៩នាក់ ជនជាតិថៃ១០ នាក់និងចិន ១នាក់ត្រូវយកសំណាក ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសដែលបានស្លាប់ដោយជំងឺកូវីដរូបនេះក្នុងផ្ទះសំណាក់ និងភោជនីយដ្ឋានអ៊ឹមប៊ី (MB Guest House and Restaurant ) ជាប់ខាងត្បូងវេទិកាខេត្តឬសួនមានជ័យស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ឬកណ្តាលទីរួមខេត្តបន្ទាយមានជ័យ។ ការភ្ញាក់ផ្អើលបានកើតឡើងក្រោយបុគ្គលិក ផ្ទះសំណាក់ទើបតែបានប្រទះឃើញសពស្លាប់នៅវេលាម៉ោង១២យប់រំលងអាធ្រាត្រ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ។ សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ លឿន ចំទីន ប្រុស អាយ៣៣ឆ្នាំ ជនជាតិអូស្ត្រាលី ដើមកំណើតខ្មែរ ។ ដោយឡែកក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះនិងក្រុមគ្រួសារបានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយបានធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្រុងភ្នំពេញ ចំនួន១៤ថ្ងៃរួចមកហើយ ។រហូតដល់ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២១…