Category: Covid-19

  • មនុស្សជិត ២.០០០ នាក់​ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​ដែល​ល្មើសបម្រាម​គោចរ​នឹង​បម្រាម​បិទ​ខ្ទប់​ក្នុង​រយះពេល​មួយខែ​

    មនុស្សជិត ២.០០០ នាក់​ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​ដែល​ល្មើសបម្រាម​គោចរ​នឹង​បម្រាម​បិទ​ខ្ទប់​ក្នុង​រយះពេល​មួយខែ​

    ភ្នំពេញ៖ មនុស្សជិត ២.០០០ នាក់​ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​ដែល​ល្មើសបម្រាម​គោចរ​នឹង​បម្រាម​បិទ​ខ្ទប់​ក្នុង​រយះពេល​មួយខែ​ ដោយគិត​ចាប់​ណី​ថ្ងៃទី​១៥ មេសា ដល់​ថ្ងៃទី​១៥ ឧសភា ឆ្នាំ២០២១​។ ​នេះបើតាមការបញ្ជាក់លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ លោកបានបន្តថា សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ ដែល​បាន​ល្មើស​នឹង​បម្រាម​គោចរ និង​បម្រាម​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​ចំនួន​១.៨៧៨​នាក់ ក្នុងនោះ​តុលាការ​ឃុំខ្លួន​ចំនួន​១១​នាក់ កំពុង​សាកសួរ​នៅ​តុលាការ ចំនួន​៣​នាក់ ណែនាំ​អប់រំ​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ចំនួន ១.២៣៨ នាក់ ប​ញ្ជួ​ន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២៨៩​នាក់ ធ្វើ​ការពិន័យ​អន្តរកាល​ចំនួន​៣៣៣​នាក់ និង​ប​ញ្ជួ​ន​ទៅ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ចំនួន​៤​នាក់​។​ លោកបន្ថែមថា ចំនួន​មនុស្ស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ចែកជា​ពីរ​ដំណាក់កាល​ ដោយ ទី​១​ការបិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​១៥ ខែមេសា​រហូតដល់ ថ្ងៃទី​៥ ឧសភា និង​ដំណាក់កាល​ទី​២ ចាប់ពី​ថ្ងៃទី​៦ ខែឧសភា រហូតដល់​ថ្ងៃទី​១៥ ខែឧសភា ដែល​សាលា​រាជធានី​ភ្នំពេញ បាន​បន្ត​អនុវត្ត​បម្រាម​គោចរ​ចាប់ពី​ម៉ោង​៨​យប់​រហូត ដល់​ម៉ោង​៣​ទៀបភ្លឺ​។​ ​លោក​បាន​បន្ថែមថា សមត្ថកិច្ច​នៅតែ​បន្ត​អនុវត្ត​ល្បាត​តាម​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង​ជាប្រចាំ ពិសេស​អនុវត្ត បម្រាម​គោចរ​ពេលយប់ ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៣​ទៀបភ្លឺ តាម​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់លោក ស…

  • រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំង កូវីសែល សម្រាប់ដូសទី២

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំង កូវីសែល សម្រាប់ដូសទី២

    រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល (Covisheld) សម្រាប់ដូសទី២ ដែលទទួលបានអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZeneca នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ យោងតាមពេលវេលាកំណត់ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថាប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងកូវីសែលដូសទី១ទាំងអស់ និងត្រូវដល់ពេលចាក់ដូសទី២ ជាបន្តបន្ទាប់នៅដើមខែឧសភា ឆ្នាំ២០២១ ដែលក្នុងនោះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ចាប់ផ្តើមតាំងចាប់ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ យោងតាមការឱ្យដឹងពីលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ការចាក់វ៉ាក់សាំងចាក់វ៉ាក់សាំងកូវីសែល (Covisheld)ដូសទី២ អាចចាក់បានក្នុងអំឡុងពេលពី០៨ ទៅ១២សប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំង កូវីសែល ដូសទី១។

  • នៅខេត្តសៀមរាបមានអ្នកជំងឺកូវីដ-១៩ ២នាក់ ម្នាក់ជាកុមារាអាយុ ១ឆ្នាំ៦ខែ បានជាសះស្បើយ

    នៅខេត្តសៀមរាបមានអ្នកជំងឺកូវីដ-១៩ ២នាក់ ម្នាក់ជាកុមារាអាយុ ១ឆ្នាំ៦ខែ បានជាសះស្បើយ

    ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា បានព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ដូចមានរាយនាមខាងក្រោម៖១- ឈ្មោះ សូរ សារ៉ាន់ ភេទស្រី អាយុ៣៧ឆ្នាំ អាសយដ្ឋានភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ២- ឈ្មោះ ត្រេង បញ្ញា ភេទប្រុស អាយុ១ឆ្នាំ៦ខែ អាយសយដ្ឋានភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង។ សេចក្តីជូនព័ត៌មានមួយផ្សព្វផ្សាយដោយរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា អ្នកជាសះស្បើយទាំងពីរនាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២២នាក់ ស្លាប់២នាក់ និង ៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

  • រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ១នាក់និងបិទបណ្តោះអាសន្នមូលដ្ឋានផ្ទះសំណាក់សំណាក់ ម៉ាលីម៉ា នៅក្រុងព្រះវិហារ

    រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ១នាក់និងបិទបណ្តោះអាសន្នមូលដ្ឋានផ្ទះសំណាក់សំណាក់ ម៉ាលីម៉ា នៅក្រុងព្រះវិហារ

    រដ្ឋបាលខេត្តព្រះវិហារបានប្រកាសថា ឈ្មោះ គេង រ៉ាឌី ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ ដោយមន្ត្រីសុខាភិបាលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បុគ្គលវិជ្ជមានខាងលើបានសម្រាកក្នុងផ្ទះសំណាក់ ម៉ាលីម៉ា ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ហើយមានអ្នកពាក់ព័ន្ធផ្ទាល់ចំនួន ០៥នាក់ និងប្រយោលចំនួន ០៤នាក់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចបិទជាបណ្តោះអាសន្ននូវទីតាំងផ្ទះសំណាក់នេះចាប់ពីថ្ងៃទី១៥ ឧសភា ២០២១ រហូតមានការជូនដំណឹងជាថ្មី និងស្នើសុំឱ្យបុគ្គលពាក់ពា័ន្ធចូលរួមយកសំណាក និងអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕

  • នៅថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ចំនួនជាង ៨០០០គ្រួសារទៀត ទទួលបានស្បៀងអាហារ ពីអាជ្ញាធររាជធានីភ្នំពេញ

    នៅថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ចំនួនជាង ៨០០០គ្រួសារទៀត ទទួលបានស្បៀងអាហារ ពីអាជ្ញាធររាជធានីភ្នំពេញ

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃអាទិត្យទី១៦ឧសភានេះ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៨១០០គ្រួសារបន្ថែមទៀត ហើយ បើគិតមកដល់ពេលនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជាង៤១ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖សម្រាប់ថ្ងៃអាទិត្យទី១៦ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៨១០០គ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ បានចែកជូនទៅ ប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យចំនូន២០០០គ្រួសារ ខណ្ឌសែន សុខ ៣០០គ្រួសា ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន១៥០០គ្រួសារ ខណ្ឌជ្រោយចង្វា ៧០០គ្រួសារ ខណ្ឌដូនពេញចំនួន២០០គ្រួសារ ខណ្ឌ៧មករា ៣០០គ្រួសារ ខណ្ឌចំការមន ៨០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន៨០០គ្រួសារ ខណ្ឌកំបូលចំនួន១០០០គ្រួសារ និងក្រុមការងារចំនួន៤០០គ្រួសារ ។ មន្ត្រីដដែលបន្តថា ៖អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន…

  • រកឃើញអ្នកឆ្លងថ្មី 350 នាក់ទៀត ជាសះស្បើយ 1380 នាក់ និងស្លាប់ 03 នាក់ (មានវីដេអូ)

    រកឃើញអ្នកឆ្លងថ្មី 350 នាក់ទៀត ជាសះស្បើយ 1380 នាក់ និងស្លាប់ 03 នាក់ (មានវីដេអូ)

    រកឃើញអ្នកឆ្លងថ្មី 350 នាក់ទៀត ជាសះស្បើយ 1380 នាក់ និងស្លាប់ 03 នាក់ – ករណីឆ្លងសហគមន៍ 341 នាក់ – អ្នកដំណើរពីបរទេស 09 នាក់ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ – អ្នកឆ្លងសរុប= 22184 នាក់ – អ្នកជាសះស្បើយ= 12120 នាក់ – អ្នកស្លាប់= 150 នាក់

  • កម្ពុជាបន្តរកឃើញបន្ថែមទៀត ករណីវិជ្ជមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៣៥០នាក់ និងស្លាប់ចំនួន ៣នាក់

    កម្ពុជាបន្តរកឃើញបន្ថែមទៀត ករណីវិជ្ជមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៣៥០នាក់ និងស្លាប់ចំនួន ៣នាក់

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសថារកឃើញបន្ថែមទៀតករណីវិជ្ជមានអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៥០នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន ៩នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថាបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១៣៨០នាក់។ ដោយឡែកនៅថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានឱ្យដឹងថាមានករណីស្លាប់ជំងឺកូវីដ-១៩ ចំនួន ៣នាក់ផងដែរសូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ២២,១៨៤នាក់, ជាសះស្បើយសរុប៖ ១២,១២០នាក់, ករណីស្លាប់សរុប៖ ១៥០នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ ៦៣០នាក់ ៕

  • សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac)ចំនួន ៥០ម៉ឺនដូស បានមកដល់កម្ពុជាយើងទៀតហើយ

    សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac)ចំនួន ៥០ម៉ឺនដូស បានមកដល់កម្ពុជាយើងទៀតហើយ

    ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ របស់មិត្តចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញនោះ បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ។ សម្ដេចតេជោ ហ៊ុន សែន បន្តថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងលើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា។ សម្ដេចតេជោ បន្ថែមថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩…

  • ឯកឧត្តម ទៀ សុខា និងភរិយា បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

    ឯកឧត្តម ទៀ សុខា និងភរិយា បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ: ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ ឯ ឧ ទៀ សុខា និងភរិយា បានដឹកនាំសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន យកទៅប្រគល់ជូន ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩(Covid-19) នាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ។ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់រួមមាន:១.អង្ករ ១០តោន២.អាល់កុល ១៥កាន៣.មីថៃ ១៥កេសធំ៤.ត្រីខ ១៥កេសធំ៥.ទឹកត្រី ៩០យួរ៦.ទឹកសុីអ៊ីវ ៩០យួរ៧.ទឹកបរិសុទ្ធ ២០០កេស៨.ប៊ីចេង ០៧បាវ៩.ខ្ទឹមស ០៧បាវ១០.ម៉ាស ០៧កេសធំ ស្មើនិង១៧.៥០០ម៉ាស សរុបថវិកាចំនួន៤២.៤០០.០០០៛។ ខ្ញុំបាទ សូមជូនពរ ក្រុមគ្រូពេទ្យជួរមុខ កងកម្លាំង សមត្ថកិច្ច និងពុកម៉ែ បងប្អូន មានសុខភាពល្អ សូមអនុវត្តនូវវិធានការចាំបាច់…

  • ស៊ីណូវ៉ាក់៖ ចិនផ្គត់ផ្គង់ឲ្យថៃបាន៤លាន៥សែនដូសហើយ

    ស៊ីណូវ៉ាក់៖ ចិនផ្គត់ផ្គង់ឲ្យថៃបាន៤លាន៥សែនដូសហើយ

    ស្ថានទូតចិនប្រចាំប្រទេសថៃបានអះអាង ថ្មីៗនេះថា ក្នុងសហ្តហ៍នេះ ចិនបានផ្គត់ផ្គង់វ៉ាក់សាំងដែលថៃបញ្ជាទិញ ចំនួន១លានដូសទៀត។ ស្ថានទូតថា ៥០ម៉ឺនដូសបានមកដល់កាលពីថ្ងៃសុក្រ ទី១៤ ឧសភា និង៥០ម៉ឺនដូសទៀត មកដល់ កាលពីថ្ងៃសៅរ៍ ទី១៥ ឧសភា ២០២១។ មកទល់ពេលនេះ វ៉ាក់សាំងស៊ីណូវ៉ាក់៤លាន៥សែនដូសហើយ ដែលត្រូវបានដឹកទៅដល់ប្រទេសថៃ បើបូកនឹង១លាននេះទៀត៕