Category: Covid-19

  • រដ្ឋបាលខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣០នាក់ទៀត ដែលជាករណីឆ្លងក្នុងសហគមន៍

    រដ្ឋបាលខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣០នាក់ទៀត ដែលជាករណីឆ្លងក្នុងសហគមន៍

    រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣០នាក់នៅក្នុងខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងប្រាស្រ័យទាក់ទងជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ទាំងអស់ ត្រូវរួសរាន់ទៅយកសំណាក ឬ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបងប្អូន ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោឡែករយៈពេល១៤ថ្ងៃ។ លើសពីនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ«៣ការបារ ៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

  • អ្នកជំងឺ ៣១៩នាក់ បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យ នៃមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ

    អ្នកជំងឺ ៣១៩នាក់ បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យ នៃមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ

    នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ អ្នកជំងឺចំនួន ៣១៩នាក់ បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យ នៃមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។ ប្រភព : TYDA

  • នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋតាមបន្ទប់ជួល

    នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋតាមបន្ទប់ជួល

    ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ៥៥គ្រួសារដែលមានជីវភាពខ្វះខាតរស់នៅក្នុងតំបន់កំពុងបន្ទប់ជួលបានទទួលអំណោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានក្រុមការងាររបស់រដ្ឋបាលខណ្ឌដឹកនាំលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាំយកទៅចែកជូន ។ សកម្មភាពមនុស្សធម៍នាំយកអំណោយសម្តេចតេជោចែកជូនប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅតំបន់ធ្វើសក្តាឡីស័កប្លុកផ្ទះជួល ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។ ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានសំណេះសំណាលនិងផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ផ្ទះជួលដែលកំពុងធ្វើចក្តាឡីស័កត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។ ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ-១៩ គ្មានសាច់ញាតិ បងប្អូន ណាអាចទៅចូលរួមចំអាសទឹកឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ប្រគល់អោយក្រុមគ្រួសារ គ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ ។ លោកអភិបាលខណ្ឌបានបន្តថា តាមរបាយការណ៍ ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសជាង១០០នាក់ហើយ ដូច្នេះដើម្បីជៀសផុតពីជំងឺកាចសាហាវនេះបានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បន្ទប់ជួលនិងកំពុងធ្វើចក្តាឡីស័កត្រូវមានអនាម័យ អនុវត្តអោយខ្ជាប់ខ្ជួននូវវីធានការ ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ សូមបញ្ជាក់ថា នេះជាលើកទី២ហើយ…

  • រដ្ឋាភិបាលថៃបដិសេដដំណឹងថា ម្ចាស់ក្សត្រីឆ្លងកូវីដ១៩

    រដ្ឋាភិបាលថៃបដិសេដដំណឹងថា ម្ចាស់ក្សត្រីឆ្លងកូវីដ១៩

    ទីភ្នាក់ងារសារព័ត៌មាន The Nation បានចេញផ្សាយដោយដាក់ចំណងជើងថា “ម្ចាស់ក្សត្រីមិនបានឆ្លងកូវីដ១៩ទេ នេះបើតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រី”។ ផ្អែកតាមប្រភព ចេញផ្សាយនារសៀលថ្ងៃទី១៥ ឧសភា ២០២១ថា ស្ថាប័នមួយនេះបានច្រានចោលនូវពាក្យចចាមអារ៉ាមតាមអនឡាញថា ម្ចាស់ក្សត្រីបានឆ្លងកូវីដ១៩។ ប្រភពបានជំរុញដល់សាធារណៈជនត្រួតពិនិត្យព័ត៌មានកូវីដ ពីបណ្តាញផ្សព្វផ្សាយជឿទុកចិត្តបាន ដូចជាមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ ហៅកាត់ថា CCSA ជាដើម។ សូមបញ្ជាក់ថា ម្ចាស់ក្សត្រី របស់ព្រះមហាក្សត្រថៃ ព្រះនាម Suthida Bajrasudhabimalalakshana ៕

  • ឯកឧត្ត ថោង ខុន៖ ត្រូវនាំគ្នាបន្តជំរុញ ៣កុំ ៣ការពារ ឲ្យក្លាយជាយុទ្ធនាការ និងជាចលនាសង្គមមួយ

    ឯកឧត្ត ថោង ខុន៖ ត្រូវនាំគ្នាបន្តជំរុញ ៣កុំ ៣ការពារ ឲ្យក្លាយជាយុទ្ធនាការ និងជាចលនាសង្គមមួយ

    កំពង់ធំ៖ ឯកឧត្តម បណ្ឌិត ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានលេីកឡេីងថា ត្រូវនាំគ្នាបន្តជំរុញ ៣កុំ ៣ការពារ ឲ្យក្លាយជាយុទ្ធនាការ និងជាចលនាសង្គមមួយ ដោយមានការចូលរួមប្រកបដោយស្មារតីភ្ញាក់រលឹកពីប្រជាពលរដ្ឋគ្រប់រូបក្នុងសហគមន៍។ឯកឧត្តម បណ្ឌិត ថោង ខុន បានលើកឡើងដូច្នេះ ក្នុងឱកាសចុះពិនិត្យការដ្ឋានសាង់សង់ទីស្នាក់បក្សឃុំមួយចំនួន នៅក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី៨ ខែឧសភា។ ក្នុងពេលសំណាលជាមួយមន្ត្រីបក្សនៅតាមឃុំ ក្រៅពីការសួរសុខទុក្ខប្រជាពលរដ្ឋ លោក ថោង ខុន បានរំលឹកដាស់តឿនឲ្យមន្ត្រីបក្សគណបក្សប្រជាជនគ្រប់ថ្នាក់ក្នុងស្រុកទាំងពីរ ត្រូវខិតខំសហការជាមួយមន្ត្រីរដ្ឋបាលគ្រប់ថ្នាក់ ដើម្បីបន្តពុះពារប្រយុទ្ធ ប្រឆាំងយកជ័យជម្នះលើកូវីដឲ្យបាន។ ឯកឧត្តម បណ្ឌិត បានក្រើនរំលឹកថា ព្រមជាមួយយុទ្ធនាការចាក់វ៉ាក់សាំង និងការខិតខំព្យាបាលជំងឺដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខររាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជន បាននិងកំពុងខិតខំពុះពារ មិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ សូមឲ្យទាំងអស់គ្នានៅមូលដ្ឋានទាំងរដ្ឋ បក្ស និងប្រជាជន ត្រូវចូលរួមឲ្យបានសកម្មខ្លាំងក្លាក្នុងយុទ្ធនាការ ៣កុំ ៣ការពារ ដោយភ្ញាក់រលឹក និងមានការយល់ដឹងច្បាស់លាស់ ហើយត្រូវធ្វើដោយសកម្ម និងជាប់ជាប្រចាំពីមនុស្សម្នាក់ទៅគ្រួសារមួយ…

  • អជ្ញារធរបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ចំនួន ២០១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    អជ្ញារធរបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ចំនួន ២០១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    អជ្ញារធរបង្ហាញអត្តសញ្ញាណអ្នកជម្ងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ចំនួន ២០១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

  • អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យសកម្មភាពមន្ត្រីសុខាភុបាលចុះយកសំណាកនៅវត្តកំណត់ ក្នុងស្រុកបាទី

    អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យសកម្មភាពមន្ត្រីសុខាភុបាលចុះយកសំណាកនៅវត្តកំណត់ ក្នុងស្រុកបាទី

    តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ រួមជាមួយលោកខាន់ សុខា អភិបាលរងខេត្ត នឹងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះសំណេះសំណាល នឹងត្រួតពិនិត្យសកម្មភាពមន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុកបាទីកំពុងធ្វើសកម្មភាពចុះយកសំណាកបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័ក នៅវត្តកំណត់ ឃំុដូង ស្រុកបាទី ។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ ៣កុំ ៣ការពារឲ្យបានត្រឹមត្រូវការជាមួយនឹងអាជ្ញាធរ ប្រសិនបើដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩៕ ដោយ -រ៉ាវុធ

  • លោកជំទាវ ម៉ែន សំអន ប្រគល់អង្គរជាង ៦តោន និងថវិកាចំនួន ២ម៉ឺនដុល្លារ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង

    លោកជំទាវ ម៉ែន សំអន ប្រគល់អង្គរជាង ៦តោន និងថវិកាចំនួន ២ម៉ឺនដុល្លារ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានទទួល អង្គរចំនួន ៦តោន និង ១២៥គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជន និងប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។ សូមបញ្ជាក់ថាអំណោយក្នុងថ្ងៃនេះ រួមមាន របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ជូន លោកជំទាវកិត្តិសង្គហបណ្ឌិត តាមរយៈ ឯកឧត្តមឧកញ៉ា លី យ៉ូគៀត រួមមាន ៖ អង្ករ ៦,១២៥គ.ក្រ និងថវិការបស់សប្បុរសជនចំនួន ២០,០០០ ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្នុងឱកាសអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨…

  • រដ្ឋបាលរាជធានីប្រកាសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង នៅខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ

    រដ្ឋបាលរាជធានីប្រកាសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង នៅខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ

    រដ្ឋបាលរាជធានីភ្នំពេញ នីថ្ងៃសៅរ៍ ទី១៥ ខែឧសភាឆ្នាំ២០២១ បានជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង នៅខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ។ យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានបឹងកេងកង និងខណ្ឌសែនសុខ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី០១ សល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ ប្រជាពលរដ្ឋដែលមានឈ្មោះអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន សូមទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទីតាំងដូចមានការបង្ហាញក្នុងតារាងក្រោម៖

  • កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៣៥នាក់

    កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៣៥នាក់

    ក្រសួងសុខាភិបាលបានជូនព័ត៌មាននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៣៥នាក់ បន្ថែមទៀត។ ក្នុងចំនួនរកឃើញថ្មីនេះគឺករណីឆ្លងសហគមន៍ ៣២៨នាក់និងអ្នកដំណើរពីបរទេស ០៧នាក់។ជាមួយគ្នានេះ អ្នកជំងឺកូវីដ-១៩ ចំនួន៨៧៣ នាក់ ជាសះស្បើយ។ ក្នុងសេចក្តីជូនព័ត៌មានដដែល បានឱ្យដឹងដែរថា គ្មានករណីស្លាប់ដោយជំងឺកូវីដនោះទេ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២១.៨៣៤ នាក់,អ្នកជាសះស្បើយចំនួន ១០.៧៤០ នាក់ និង អ្នកស្លាប់ចំនួន ១៤៧នាក់៕