-
ធ្ងន់ខ្លាំងហើយ! ថ្ងៃនេះ ថៃប្រកាសឆ្លងកូវីដ ជិត១ម៉ឺននាក់

នាព្រឹកថ្ងៃទី១៧ ឧសភា ២០២១នេះ ថៃបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ដល់ទៅចំនួន៩៦៣៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយក៏មានស្លាប់២៥នាក់ទៀតដែរ។ ស្លាប់សរុបកើនដល់៦១៤នាក់ និងឆ្លងសរុបកើនដល់១១១០៨២នាក់។ មជ្ឈមណ្ឌលគ្រប់គ្រងកូវីដថា ក្នុងចំណោមករណីថ្មីជិត១ម៉ឺននាក់ មាន៦៨៥៣នាក់ ឆ្លងក្នុងមន្ទីរឃុំឃាំង៕ ប្រភពពីបាងកកប៉ុស្តិ៍
-
រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ២៨នាក់ និងបានរកឃើញវិជ្ជមានថ្មី ១០នាក់បន្ថែមទៀត

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី១៧ឧសភាបានឲ្យដឹងថា រដ្ឋ នៅថ្ងៃទី១៦ឧសភានោះ មានករណីជាសះស្បើយចំនួន២៨នាក់។ ជាមួយគ្នានោះដែរ នៅថ្ងៃទី១៦ឧសភា ខេត្តកំពង់ចាមបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១០នាក់ ក្នុងនោះនៅស្រុកបាធាយចំនួន៦នាក់ ស្រុកស្រីសន្ធរម្នាក់ ស្រុកស្ទឹងត្រង់ម្នាក់ ស្រុកព្រៃឈរម្នាក់ និងស្រុកកងមាសម្នាក់។ ការរកឃើញនោះ បន្ទាប់ពីបានធ្វើសំណាកលើអ្នកសង្ស័យចំនួន១៩៣នាក់។ អ្នកវិជ្ជមានទាំង១០នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩បន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវដល់អ្នកពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ ទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍បន្ទាន់អាជ្ញាធរមូលដ្ឋាន៕
-
សមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រទទួលអំណោយពីសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ

ភ្នំពេញ ៖ អំណោយជាថវិកា និងស្បៀងអាហារមួយចំនួនរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានប្រគល់ជូនសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ ដើម្បីជួយសម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ ពិធីប្រគល់ និងទទួលនេះបានរៀបចំឡើង នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម អ៊ំុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ផ្ញើជូនបងប្អូន និងក្មួយរស់នៅក្នុងសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ ប្រកបដោយក្តីនឹករលឹក។ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ ពីព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទំាងមូល បើទោះបីជាពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។ ដូច្នេះ ត្រូវប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ ៣កុំ និង២ចូលរួម ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ”។ អំណោយដែលផ្តល់ជូននាឱកាសនោះរួមមាន៖ មី២០កេស ត្រីខកំប៉ុង ០២កេសធំ…
-
កូវីដ៖ ចិនចាក់វ៉ាក់សាំងបានជិត៤០០លានដូសហើយ

-
ងោកមួយភាំងខ្ទេចរុឺម៉កមួយគ្រឿង និងសំយ៉ាបផ្ទះពលរដ្ឋមួយខ្នង នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ដោយសារការបេីកបរគ្មានទំនួញខុសត្រូវ និងជឿជាក់ខ្លួនឯងទោះស្រវឹងឬងងុយដេកយ៉ាងណាក៏ដោយក៏អ្នកបេីកបរមួយចំនួននៅតែបន្តធ្វេីដំណេីរ ទៅមុខទាំងមិនគិតពីហានិភ័យនៃគ្រោះថ្នាក់នៅខាងមុខ។ជាក់ស្ដែងមានបុរសម្នាក់បានបើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងទាំងងងុយដេកហេីយធ្វេីដំណេីរក្នុងល្បឿនលឿនមិនប្រយ័ត្នរេចង្កូតជ្រុលទៅបុករុឺម៉កចតចោលនៅតាមដងផ្លូវ និងបុករះសំយ៉ាបផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំថែមទៀតបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១ជាងរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ក្នុងភូមិព្រែកតាពៅសង្កាត់ព្រែកប្រាខណ្ឌច្បាអំពៅ។ បេីតាមសម្ដីតៃកុងរថយន្តបង្កបានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហេតុខាងលើរូបខ្លួនបានចេញពីផ្ទះដើម្បីទៅយកទឹកកកដើរដាក់ឲ្យម៉ូយខណៈខ្លួនកំពុងតែបើកមកដល់ចំណុចកើតហេតុស្រាប់តែងោកមួយភាំងទើបបានរេចង្កូតជ្រុលទៅបុករុឺម៉កចតចោលនៅចិញ្ចើមផ្លូវរួចបន្តទៅបុករះសំយ៉ាបផ្ទះប្រជាពលរដ្ឋរងការខូចខាតថែមទៀត។ដោយឡែករថយន្តបង្កក៏រងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុងផងដែរតែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយសហការជាមួយខាងជំនាញចរាចរណ៍ខណ្ឌច្បារច្បារអំពៅឲ្យមកពិនិត្យមេីលជាក់ស្ដែង។ដោយភាគីបង្កមិនបានធ្វេីឲ្យខូចខាតដល់សម្បត្តិរដ្ឋទេីបសមត្ថកិច្ចសម្របសម្រួលឲ្យភាគីទាំងសង្ខាងចរចាគ្នាដោយភាគីម្ចាស់រថយន្តបង្កព្រមសងជាសំណងក្នុងការជួសជុលទៅលើរុឺម៉កនិងសំយ៉ាបផ្ទះប្រជាពលរដ្ឋឲ្យដូចដេីមវិញដេីម្បីបញ្ចប់រឿង៕ ដោយ៖ ជីមភារ៉ា
-
ពួកគាត់ស្រឡាញ់គ្នា នឹងសាមគ្គីគ្នាណាស់ មុនវិលត្រឡប់ទៅផ្ទះវិញពួកគាត់សូមរាំបទញីកែងជើងដើម្បីបន្សល់ទុកអនុស្សាវរីយ៍ដល់ក្រុមគ្រូពេទ្យក៏ដូចជាអ្នកជំងឺដែលមិនទាន់បានជាសះស្បើយ

-
ប្រជាពលរដ្ឋងាយរងគ្រោះ និង រងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន១២៨គ្រួសារ ទទួលបានអំណោយពីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

ខេត្តកំពត៖ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន ១២៨ គ្រួសារ ទទួលបានអំណោយពីគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពត។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និង ជាប្រធានគណៈ កម្មាធិការ សាខាកាក បាទក្រហម កម្ពុជាខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ និង រងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន១២៨ គ្រួសារ នៅស្រុកឈូក ខេត្តកំពត ដោយមានការ និងមានការចូលរួម សមាជិកគណៈ កម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងបរិវេណ វត្តអង្គគយ ស្ថិតនៅភូមិ ត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។ ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ…
-
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជាង៨០០០គ្រួសារទៀត ទទួលបានស្បៀងអាហារ

-
វៀតណាមបានជំនួយAstraZeneca ពីកូវ៉ាក់ លើកទី២ ជិត១.៧លានដូស

វ៉ាក់សាំង AstraZeneca ជើងទី២ ចំនួនជិត១.៧លានដូស ក្រោមយន្តការកូវ៉ាក់នៃអង្គការសុខភាពពិភពលោកត្រូវបានបញ្ជូនទៅដល់ក្រុងហាណូយប្រទេសវៀតណាមហើយ នាថ្ងៃអាទិត្យ ទី១៦ ឧសភា ២០២១នេះ។ វៀតណាមថា នេះគឺផ្នែកមួយទៀតនៃជំនួយពីកូវ៉ាក់ចំនួនសរុប ៤.១លានដូស។ ជើងទី១ បញ្ជូនមក កាលពីខែមីនា។ វៀតណាមក៏ទិញវ៉ាក់សាំងអង់គ្លេសនេះដែរ ក្រៅពីជំនួយមិនគិតថ្លៃនោះ។ ជាក់ស្តែង វ៉ាក់សាំងប្រភេទនេះជាង១១ម៉ឺនដូសក៏ត្រូវបានបញ្ជូនមកដល់វៀតណាម តាមការបញ្ជាទិញដែរ កាលពីខែកុម្ភៈ ២០២១ ដោយគេដឹងថា វៀតណាមកម្មង់ទិញដល់ទៅ៣០លានដូស។ វៀតណាមបានផ្តើមចាក់ AstraZeneca នេះជូនពលរដ្ឋ តាំងពីខែមីនា តែទើបចាក់បានប្រមាណ១ភាគរយប៉ុណ្ណោះ គឺជាង៩៧ម៉ឺននាក់ លើក្រុមអាទិភាពសិន ហើយអ្នកចាក់ដូសទី២ ទើបបានជាង២ម៉ឺននាក់៕
-
រថយន្ដ SIENNA បុករះម៉ូតូ៣គ្រឿងនៅផ្លូវជាតិលេខ៣ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី ៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ ៖ យ៉ាងហោចណាស់មានបុរសម្នាក់ស្លាប់និងមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តម៉ាក SIENNA មួយគ្រឿងបេីកបរដោយជនជាតិចិន ក្នុងល្បឿនយ៉ាងលឿន ហេីយបុករះម៉ូតូចំនួន៣គ្រឿង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃើញបុរសជនជាតិ៣នាក់បានបើករថយន្ដមួយគ្រឿងម៉ាក SIENNA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI-5708 បើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងមកជើង ខណះពេលមកដល់ចណុចកើតហេតុក៏បានបត់បញ្ច្រាស់ផ្លូវ ហេីយបុករះម៉ូតូចំនួន៣គ្រឿងដែលកំពុងតែជិះតាមបណ្ដោយផ្លូវជាតិលេខ៣ បណ្ដោយឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៏ និងមនុស្សប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ស្រាល ចំណែកកៃកុង និងអ្នកដំណេីរក្នុងរថយន្ដបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំង៣នាក់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហេីយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាសវែងយករថយន្ដបង្កនិងម៉ូតូជនរងគ្រោះទាំង៣គ្រឿងយកទៅរក្សាទុកចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា