Category: Covid-19

  • អាជ្ញាធរខណ្ឌសែនសុខ ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលមានអាយុពី ១៨ឆ្នាំឡើងទៅ

    អាជ្ញាធរខណ្ឌសែនសុខ ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលមានអាយុពី ១៨ឆ្នាំឡើងទៅ

    អាជ្ញាធរខណ្ឌសែនសុខ ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុពី ១៨ឆ្នាំឡើងទៅរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ។

  • អ្នកធ្លាប់មានទំនាក់ទំនងជាមួយអ្នកលក់នៅកន្លែង ទិញ លក់ម៉ូតូ ឈ្មោះ ដាន ចំណាន ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អ្នកធ្លាប់មានទំនាក់ទំនងជាមួយអ្នកលក់នៅកន្លែង ទិញ លក់ម៉ូតូ ឈ្មោះ ដាន ចំណាន ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាអ្នកលក់ម៉ូតូនៅកន្លែងទិញលក់ម៉ូតូ (រោងកុនគីរីរម្យ) ឈ្មោះ “ដាន ចំណាន” ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៦៨ ផ្លូវ២៧៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៣ឧសភាឆ្នាំ២ឥ២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានមានទំនាក់ទំនងជាមួយអ្នកលក់នៅទីនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅហាង បេប៊ីអោតឡេត (Baby Outlet) ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    ប្រជាពលរដ្ឋដែលធ្លាប់ទៅហាង បេប៊ីអោតឡេត (Baby Outlet) ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅទិញបានចូលទៅទិញរបស់របស់នៅហាង បេប៊ីអោតឡេត (Baby Outlet) ដែលមានទីតាំងស្ថិតនៅផ្លូវ២៨៩ ផ្ទះលេខ៣៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីម៉ោង៧ និង ១៤នាទីដល់ម៉ោង៥និង១៧នាទីល្ងាចថ្ងៃទី៩ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា ក្នុងការចូលទៅក្នុងហាងនោះ អ្នកជំងឺកូវីដ-១៩នោះ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយ ១នាក់ និងអ្នកផ្ដល់សេវា២នាក់ផងដែរ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅហាងនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • រដ្ឋបាលខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥នាក់នៅថ្ងៃ១៧ឧសភា

    រដ្ឋបាលខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥នាក់នៅថ្ងៃ១៧ឧសភា

    យោងតាមទំព័រហ្វេសប៊ុករបស់អភិបាលខេត្តព្រៃវែង លោក ជា សុមេធី នៅថ្ងៃ១៧ឧសភានេះ បានឲ្យដឹងថា តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង គេបានារកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥នាក់។ ក្នុងចំណោមអ្នកវិជ្ជមានទាំង៥នាក់នោះ មានអ្នកមកពីប្រទេសថៃ២នាក់ អ្នកទៅពីរាជធានីភ្នំពេញ២នាក់ និងអ្នករស់នៅមូលដ្ឋានស្រុកស៊ីធរកណ្ដាលម្នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការណ៍បានល្អ ក្នុងការរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានចំពោះអ្នកសង្ស័យឆ្លងកូវីដ-១៩ (៣ការពារ ៣កុំ)។ ក្នុងខេត្តព្រៃវែងនៅថ្ងៃទី១៦ឧសភា ឆ្នាំម្សិលមិញ បានរកឃើញវិជ្ជមានកូវីដ-១៩ លើមនុស្ស៨នាក់ផងដែរ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកបាភ្នំ ស្រុកកំចាយមារ ស្រុកពាមរក៌ ស្រុកមេសាង ស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

  • លោកស្រី គឹម ញឹប នាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

    លោកស្រី គឹម ញឹប នាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

    ភ្នំពេញ ៖ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៧០គ្រួសារ រស់នៅក្នុងសង្កាត់ដង្កោ នាព្រឹកថ្ងៃចន្ទ ៦កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២១ ។ នាឱកាសនោះ លោកស្រីប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ព្រមទាំងសូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩…

  • អាជ្ញាធរខណ្ឌមានជ័យ បន្តយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ទៅជូនប្រជាជាពលរដ្ឋ ដែរស្នាក់នៅបន្ទប់ផ្ទះជួលជួបជីវភាពខ្វះខាត

    អាជ្ញាធរខណ្ឌមានជ័យ បន្តយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ  ទៅជូនប្រជាជាពលរដ្ឋ ដែរស្នាក់នៅបន្ទប់ផ្ទះជួលជួបជីវភាពខ្វះខាត

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន ២៤០ គ្រួសារ តាមខ្នងផ្ទះ ដល់បន្ទប់ជួល ដែលកន្លងមកជាប់ ធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងតំបន់បិទខ្ទប់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ២៤០ គ្រួសារ មកពី ៨ភូមិ ក្នុងខណ្ឌមានជ័យ នៅថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ។ ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ…

  • បញ្ជាការដ្ឋានអង្គរក្ស បន្តដឹកជញ្ជូនស្បៀង គ្រឿងឧបភោគបរិភោគ របស់សម្តេច តេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់

    បញ្ជាការដ្ឋានអង្គរក្ស បន្តដឹកជញ្ជូនស្បៀង គ្រឿងឧបភោគបរិភោគ របស់សម្តេច តេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់

    យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំនិងបញ្ជាឱ្យប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានអង្គរក្ស ក្នុងការរៀបចំ លី ច្រកជាកញ្ចប់ លើកដាក់ និង ដឹកជញ្ជូន អង្ករ មី ត្រីខ ទឹកស៊ីអីវ និងទឹកត្រី ទឹកសុទ្ធ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេច តេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិតយកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ តំបន់ក្រហម ក្នុងខណ្ឌទាំង ១៤ នៅរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ដោយមានអាជ្ញាធរខណ្ឌទាំង១៤ បានសហការយ៉ាងល្អជាមួយកម្លាំង បញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនស្បៀងជូនទៅប្រជាពលរដ្ឋដែលជួបនូវជីវភាពខ្វះខាតបានទាន់ពេលវេលា នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នៃការបិទខ្ទប់ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។ដោយ -រ៉ាវុធ

  • ក្រសួងអប់រំ ការសិក្សារបស់សិស្សនៅតែបន្តដំណើរការ ទោះសាលាត្រូវបិទទ្វារក្តី

    ក្រសួងអប់រំ ការសិក្សារបស់សិស្សនៅតែបន្តដំណើរការ ទោះសាលាត្រូវបិទទ្វារក្តី

    រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជន ​និង កីឡាបានឱ្យដឹងថា គិតរហូតមកដល់ពេលនេះការសិក្សារបស់សិស្សនៅតែបន្តដំណើរការ ទោះសាលាត្រូវបិទទ្វារក្តី។ ក្រសួងថាសិស្សានុសិស្សនៅតែអាចបន្តការសិក្សា បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបិទសាលា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយក្រសួងបានបន្តប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាពធ្វើយ៉ាងណាធានាបាននូវការរក្សាសុវត្ថិភាពជូនបុគ្គលិកអប់រំ និងសិស្សានុសិស្ស ទន្ទឹមនឹងការរក្សានូវគុណភាពអប់រំ ក្នុងស្ថានភាពដ៏លំបាកនេះ តាមរយៈការជំរុញការអនុវត្តវិធីសាស្ត្របង្រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក។ ជាមួយគ្នានេះក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំកិច្ចប្រជុំលើកផែនការ និងដាក់ចេញយុទ្ធសាស្ត្រ ព្រមទាំងជំរុញការរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញជាបន្តបន្ទាប់ ដើម្បីបង្កើតសមត្ថភាពលោកគ្រូ អ្នកគ្រូ ឱ្យប្រើប្រាស់បច្ចេកវិទ្យាបម្រើដល់ការងាររៀន និងបង្រៀន ដើម្បីពង្រឹងការអប់រំតាមបែបឌីជីថល។ ក្នុងន័យនេះក្រសួងបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទូទាំងប្រទេសដែលបានប្តេជ្ញាចិត្តអភិវឌ្ឍសមត្ថភាព ស្វែងយល់ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងមធ្យោបាយនានា ដើម្បីបន្តជួយជំរុញការសិក្សារបស់សិស្សទោះបីសាលាត្រូវបានបិទទ្វារជាបណ្ដោះអាសន្នក្ដី។ ក្រសួងអប់រំបានឱ្យដឹងដែរថា ក្រៅពីការសិក្សាជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក៏អាចទាញយកឯកសារ និងមេរៀនយ៉ាងសម្បូរបែបពីកម្មវិធីទូរសព្ទដៃផ្សេងៗ ដូចជា MoEYS e-learning បណ្ដាញសង្គមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការសិក្សាដោយខ្លួននៅតាមផ្ទះ ក្នុងអំឡុងនៃស្ថានភាពដ៏លំបាកនេះ៕ ដោយ៖ ម៉ាដេប៉ូ

  • ខេត្តតាកែវរកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៥១នាក់ ថ្មីបន្ថែមទៀត និងស្លាប់ម្នាក់

    ខេត្តតាកែវរកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៥១នាក់ ថ្មីបន្ថែមទៀត និងស្លាប់ម្នាក់

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៧ ឧសភានេះ បានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥១នាក់។ អ្នកវិជ្ជមានទាំង ៥១នាក់ គឺជាអាជីវករ កសិករ កម្មករ សិស្ស ជាដើម។ ក្នុងចំណោមអ្នកវិជ្ជមានទាំង ៥១នាក់នោះ មាន ២៧នាក់រស់នៅស្រុកបាទី, ស្រុកព្រៃកប្បាស ១៥នាក់, ស្រុកសំរោងម្នាក់, ស្រុកអង្គរបុរី២នាក់ ស្រុកទ្រាំង ២នាក់ និងស្រុកត្រាំកក់ ៤នាក់។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៥១នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • ក្រសួងប្រៃសណីយ៍ឧបត្ថម្ភឧបករណ៍តេស្តរហ័សកូវីដ-១៩ ចំនួន ១០ម៉ឺនគ្រឿង ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    ក្រសួងប្រៃសណីយ៍ឧបត្ថម្ភឧបករណ៍តេស្តរហ័សកូវីដ-១៩ ចំនួន ១០ម៉ឺនគ្រឿង ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី១៧ឧសភា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានផ្តល់ឧបករណ៍តេស្តរហ័ស STANDARD Q COVID-19 Ag Test ចំនួន១០ម៉ឺនគ្រឿង ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមថែរក្សាសុខភាព និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំក្រសួងសុខាភិបាល និងវិធានការ “៣កុំ ៣ការពារ” របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចូលរួមទប់ស្កាត់និងបង្ការការរីករាលដាលជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៧ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន ២ពាន់ ៥៤៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ម៉ឺន៣ពាន់៦នាក់ និងនៅសល់ ចំនួន៩ពាន់៥៣៨នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៤នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១៥៤នាក់ហើយ។