Category: Covid-19

  • ប្រជាពលរដ្ឋដែលធ្លាប់បានទៅទិញខោអាវនៅហាង PADINI Concept Store ផ្សារអ៊ីអន២ ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    ប្រជាពលរដ្ឋដែលធ្លាប់បានទៅទិញខោអាវនៅហាង PADINI Concept Store ផ្សារអ៊ីអន២ ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅទិញខោអាវនៅហាង PADINI Concept Store ជាន់ក្រោម ក្នុងផ្សារទំនើប Aeon 2 ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចាប់ពីម៉ោង៣និង៤២ដល់ម៉ោង៣និង៥៤នាទីរសៀលថ្ងៃទី១៣ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា ក្នុងការទៅទិញខោអាវនោះ អ្នកជំងឺកូវីដ-១៩បាន បានប៉ះពាល់ជាមួយមនុស្ស ៣នាក់ ដែលធ្វើការនៅក្នុងហាងនោះផងដែរ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់បានទៅហាងនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ថៃ៖ អ្នកទោសជិត១ម៉ឺននាក់ឆ្លងកូវីដ ៤ថ្ងៃ

    ថៃ៖ អ្នកទោសជិត១ម៉ឺននាក់ឆ្លងកូវីដ ៤ថ្ងៃ

    អ្នកទោសចំនួន៩៧៨៣នាក់បានឆ្លងជំងឺកូវីដ១៩ ក្នងពន្ធនាគារចំនួន៨កន្លែង ទូទាំងប្រទេសថៃ ចាប់តាំងពីថ្ងៃទី១២ ដល់ ១៦ ឧសភា ២០២១ នេះបើតាមទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃចន្ទ ទី១៧ ឧសភា ២០២១។ ការរកឃើញនេះក្រោយពន្ធនាគារធ្វើតេស្ត គ្រប់អ្នកទោស ក្នុងរលកទី៣នេះ។ ពន្ធនាគារឆ្លងច្រើនជាងគេ គឺនៅឈៀងម៉ៃ ជិត៤ពាន់នាក់ បន្ទាប់មក គឺបាងកក ជិត២ពាន់នាក់៕

  • ជិត ១ខែនេះ អាជ្ញាធររាជធានី ចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង ៤២ម៉ឺនគ្រួសារហើយ

    ជិត ១ខែនេះ អាជ្ញាធររាជធានី ចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង ៤២ម៉ឺនគ្រួសារហើយ

    ភ្នំពេញ៖ ក្នុងរយៈពេលជិត១ខែនេះ ពោលគឺចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃទី១៧ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងទ័ព បានដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង៤២ម៉ឺនគ្រួសារហើយ។ ជាក់ស្តែងនៅថ្ងៃទី១៧ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន១៦៩០០គ្រួសារបន្ថែមទៀត ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖សម្រាប់ថ្ងៃទី១៧ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន១៦៩០០គ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ បានចែកជូនទៅ ប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យចំនូន៣០០០គ្រួសារ ខណ្ឌដង្កោ៥០០គ្រួសារ ខណ្ឌសែន សុខ ១០០០គ្រួសា ខណ្ឌព្រែកព្នៅ ៨០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៥០០០គ្រួសារ ខណ្ឌដូនពេញចំនួន២០០គ្រួសារ ខណ្ឌ៧មករា ៣០០គ្រួសារខណ្ឌទួលគោក ១០០០គ្រួសារ ខណ្ឌបឹងកេងកង៥០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន១៦០០គ្រួសារ និងខណ្ឌកំបូលចំនួន៣០០០គ្រួសារ ។ មន្ត្រីដដែលបន្តថា ៖ចាប់ពីថ្ងៃទី១៩ មេសា…

  • ប្រជាពលរដ្ឋដែលធ្លាប់បានទៅហាងកាហ្វេដូងវីនវីនដេប៉ូ ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    ប្រជាពលរដ្ឋដែលធ្លាប់បានទៅហាងកាហ្វេដូងវីនវីនដេប៉ូ ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៧​ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅទិញកាហ្វេនៅកាហ្វេដូងវីនវីនដេ សាខាទី៣ ខាងក្រោយសាលាវ៉ាន់ដា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ជារៀងរាល់ថ្ងៃក្នុងចន្លោះម៉ោង ១០ ទៅម៉ោង ១១ ព្រឹក ចាប់ពពីថ្ងៃទី១០ដល់ថ្ងៃទី១៧ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា អ្នកលក់នៅទីនោះ មិនទាន់បានយកសំណាកនៅឡើយទេ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់បានទៅហាងកាហ្វេដូងវីនវីនដេប៉ូ នោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    រដ្ឋបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ អជ្ញាធររាជធានី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

  • រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់

    រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់

    រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃ១៧ ឧសភានេះ បានបង្ហាញអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ទាំង ៣០នាក់ ដោយក្នុងនោះ ១២នាក់ជាអ្នកស្រុកព្រៃនប់ និង ១៨នាក់ទៀត ជាអ្នករស់នៅក្នុងក្រុងព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិការ៧មករា ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

  • អ្នកធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការ នៅធនាគារ ស៊ិន ហាន សាខាមុនីវង្ស ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អ្នកធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការ នៅធនាគារ ស៊ិន ហាន សាខាមុនីវង្ស ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បុគ្គលិកធ្វើការខាងផ្នែកប្រាក់កម្ចីនៅធនាគារស៊ិនហាន សាខាមុនីវង្ស (Shinhan Bank) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤២៣-៤២៥ ផ្លូវមន្នីវង្ស(៩៣)កែងផ្លូវ ១៩៨ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានមានទំនាក់ទំនងជាមួយអ្នកលក់នៅទីនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៖ រដ្ឋាភិបាលថៃ ដាក់ចេញវិធានការក្នុងការការពារការជំងឺកូវីដ-១៩ ដោយចាប់អនុវត្តពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ តទៅ

    ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៖ រដ្ឋាភិបាលថៃ ដាក់ចេញវិធានការក្នុងការការពារការជំងឺកូវីដ-១៩ ដោយចាប់អនុវត្តពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ តទៅ

    ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចេញសេចក្តីជូនដំណឹងថា រដ្ឋបាលរបស់រដ្ឋាភិបាលថៃ បាននឹងកំពុងដាក់ចេញវិធានការក្នុងការការពារការរីករាលដាលជំងឺកូវីដ-១៩ ដោយចាប់អនុវត្តពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ តទៅ។ ដូច្នេះ សូមបងប្អូនខ្មែនៅថៃ បន្តចូលរួមអនុវត្តវិធានការនេះឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។

  • រដ្ឋាភិបាលបារាំង ផ្តល់ជំនួយជាថវិកាចំនួន ១,៥លានអឺរូ ដល់គណៈកម្មការទន្លេមេគង្គ ដើម្បីគាំទ្រការកែលម្អបណ្តាញតាមដានទន្លេមេគង្គ

    រដ្ឋាភិបាលបារាំង ផ្តល់ជំនួយជាថវិកាចំនួន ១,៥លានអឺរូ ដល់គណៈកម្មការទន្លេមេគង្គ ដើម្បីគាំទ្រការកែលម្អបណ្តាញតាមដានទន្លេមេគង្គ

    រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយជាថវិកាចំនួន ១,៥ លានអឺរូ ដល់គណៈកម្មការទន្លេ មេគង្គ (MRC) ដើម្បីពង្រីក និងបង្កើនប្រសិទ្ធភាពបណ្តាញតាមដានទន្លេ របស់ស្ថាប័ននេះ សំដៅធ្វើឱ្យមានភាពប្រសើរឡើងដល់ការតាមដានទន្លេ និងគ្រប់គ្រងដំណើរការប្រតិបត្តិ ការគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមដងទន្លេមេ និងដៃទន្លេសំខាន់ៗនៃទន្លេមេគង្គ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ MRC បានឱ្យដឹងថា ក្នុងពិធីចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយនេះ ក៏ត្រូវបានចុះសហហត្ថលេខីដោយលោកជំទាវ ហ្វ្លរឺនស៍ ហ្សង់ប្លង់-រីស្លឺរ៍ (Florence Jeanblanc-Risler) ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំងប្រចាំប្រទេសឡាវ លោកស្រី Julie Gabet-Ouahioune) នាយក AFD ប្រចាំប្រទេសឡាវ និងលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ ក្នុងសេចក្ដីប្រកាស បានលើកឡើងថា ទន្លេមេគង្គ គឺជាអាយុជីវិតនៃប្រជាជនរាប់លាននាក់ ដែលពឹងអាស្រ័យលើវាសម្រាប់ការចិញ្ចឹមជីវិត។ ប៉ុន្តែដោយសារការអភិវឌ្ឍកើនឡើងយ៉ាងលឿន និងអាកាសធាតុប្រែប្រួលកាន់តែខ្លាំង កង្វះទិន្នន័យ និងព័ត៌មានពីហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងអាងទន្លេ និងវិធីប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបង្កឱ្យមានការលំបាកដល់ការព្យាករពីផលប៉ះពាល់នានា។ លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានគូសបញ្ជាក់ថា…

  • សមាជិកគ្រួសារ CEO Master Club ប្រគល់អង្ករ ១០តោនជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភពលរដ្ឋ ដែលទទូលរងគ្រោះ ប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩

    សមាជិកគ្រួសារ CEO Master Club ប្រគល់អង្ករ ១០តោនជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភពលរដ្ឋ ដែលទទូលរងគ្រោះ ប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩

    ភ្នំពេញ៖ អង្ករចំនួន១០តោន ត្រូវបានសមាជិកគ្រួសារ CEO Master Club ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នារសៀល ថ្ងៃទី១៧ឧសភា នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។លោកនួន ផារ័ត្ន ក្នុងឱកាសនោះ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាជិកគ្រួសារ CEO Master Club ដែលបានឧបត្ថម្ភ អង្ករ ចំនួន ១០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩…