Category: Covid-19

  • អង្គការយូណេស្កូរៀបចំសន្និសីទសកល ស្ដីពីការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (ESD)

    អង្គការយូណេស្កូរៀបចំសន្និសីទសកល ស្ដីពីការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (ESD)

    រាជធានីភ្នំពេញ៖អង្គការយូណេស្កូ បានរៀបចំសន្និសីទសកលស្ដីពី ការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (ESD) (The UNESCO World Conference on Education for Sustainable Development) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៩ ខែឧសភា តាមរយៈ Video Conference ដោយមានការសហការជាមួយក្រសួងអប់រំ និងស្រាវជ្រាវរបស់សហព័ន្ធអាល្លឺម៉ង់ និងគណៈកម្មការអាល្លឺម៉ង់សម្រាប់យូណេស្កូ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានចូលរួមថ្លែងសុន្ទរកថាតំណាងឱ្យប្រតិភូនៃប្រទេសកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ក្នុងពិធីនេះថាកម្ពុជា បានប្តេជ្ញាយ៉ាងពេញទំហឹងចូលរួមក្នុងរបៀបវារៈនៃការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបន្តចូលរួមជាវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សកលលោក ដោយមិនបណ្ដោយឱ្យអ្នកណាម្នាក់ ឬប្រទេសណាមួយត្រូវបានទុកចោលឡើយ ហើយបន្តចូលរួមជាមួយបណ្ដាប្រទេសដទៃទៀតក្នុងការលើកកម្ពស់ ESD។ គួរបញ្ជាក់ថា សន្និសីទនេះនឹងជួយបង្កើនសន្ទុះសម្រាប់ក្របខ័ណ្ឌថ្មីនៃ ESD សម្រាប់ឆ្នាំ ២០៣០ ដែលមានគោលបំណងរួមគ្នាកសាងពិភពលោកទាំងមូលដែលមានភាពត្រឹមត្រូវ និងប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹង និងជាកត្តាមួយដែលអាចជំរុញឱ្យមានចូលរួមដល់ភាពជោគជ័យរបស់ SDGs ទាំង១៧ និងដើម្បីកសាងប្រព័ន្ធអប់រំដែលគាំទ្រដល់អ្នកសិក្សាគ្រប់វ័យ ឲ្យមានទំនួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសកម្មដល់សង្គមប្រកបដោយចីរភាព និងភពផែនដីដែលមានសុខាមាលភាព។ ដោយមានការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាព និងតួនាទីសំខាន់របស់ ESD ដែលជាកម្លាំងរុញច្រានឱ្យទទួលបានជោគជ័យនៃ SDGs ទាំងអស់។…

  • អាជ្ញាធរខណ្ឌមានជ័យ ចុះជំរុញបងប្អូនកម្មករ កម្មការនី តាមបន្ទប់ផ្ទះជួល ក្នុងតំបន់ក្រហម ឱ្យទៅយកសំណាកទាំងអស់គ្នា

    អាជ្ញាធរខណ្ឌមានជ័យ ចុះជំរុញបងប្អូនកម្មករ កម្មការនី តាមបន្ទប់ផ្ទះជួល ក្នុងតំបន់ក្រហម ឱ្យទៅយកសំណាកទាំងអស់គ្នា

    ភ្នំពេញ ៖ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ និង ជម្រុញ ឲ្យបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៃតំបន់ក្រហម នៅតំបន់ផ្ទះជួល ក្នុង ភូមិដំណាក់ធំ២ និង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ដែលមិនទាន់ទៅយកសំណាក ប្រកាសអោយទៅយកសំណាកអោយបានគ្រប់ៗគ្នា ។ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា តំបន់បិទខ្ទប់ នៃតំបន់ក្រហម ក្នុងភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យ៣ គឺនៅសល់តែផ្នែកខ្លះនៃភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ ប៉ុណ្ណោះ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋ កម្មករ…

  • អភិបាលរាជធានី ចុះពិនិត្យស្ថានភាព តាមទីតាំងចាក់វ៉ាក់សាំងជាច្រើនកន្លែង ក្នុងខណ្ឌចំនួន ៣នៅរាជធានីភ្នំពេញ ដើម្បីពង្រឹង និងពន្លឿននៃការចាក់វ៉ាក់សាំង

    អភិបាលរាជធានី ចុះពិនិត្យស្ថានភាព តាមទីតាំងចាក់វ៉ាក់សាំងជាច្រើនកន្លែង ក្នុងខណ្ឌចំនួន ៣នៅរាជធានីភ្នំពេញ ដើម្បីពង្រឹង និងពន្លឿននៃការចាក់វ៉ាក់សាំង

    ភ្នំពេញ៖ ដើម្បីពង្រឹង និងពន្លឿននៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នានា ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងនិងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះបានចុះពិនិត្យស្ថានភាព នៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ ។ លោកឃួង ស្រេងនិងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យ ទីតាំងជាច្រើននៅក្នុងខណ្ឌចំនួន៣ ក្នុងនោះ មានខណ្ឌមានជ័យ ខណ្ឌដង្កោដង្កោ និងខណ្ឌសែន សុខ ។ ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនិងពេញមួយព្រឹកនៅក្នុងខណ្ឌខាងលើនេះ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ ស្រង់បញ្ជីឈ្មោះឱ្យបានច្បាស់លាស់ ពិសេស ការស្រង់ស្ថិតិ បងប្អូនកម្មករ កម្មការីនី ដែលត្រូវមកចាក់វ៉ាក់សាំង ដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រង ទិន្នន័យមួយច្បាស់លាស់ និងបានចាក់បញ្ចប់ទៅតាមម្រោងដែលយើងបានគ្រោងទុកសម្រាប់អ្នករស់នៅភ្នំពេញ។ ក្រៅពីនេះ លោកឃួង ស្រេង ក៏បានណែនាំទៅអាជ្ញាធរក៏ដូចជាក្រុមការងារ ដែលបាននិងកំពុងអនុវត្តន៍ លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ និងកម្មករ…

  • អាជ្ញាធរខេត្តបាត់ដំបង ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក កម្រិត១ អនុវិទ្យាល័យអូរម៉ាល់

    អាជ្ញាធរខេត្តបាត់ដំបង ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក កម្រិត១ អនុវិទ្យាល័យអូរម៉ាល់

    បាត់ដំបង៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងក្រុមការងារខេត្ត-ស្រុក បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក កម្រិត ១ ដែលមានទីតាំងនៅក្នុងអនុវិទ្យាល័យអូរម៉ាល់ ឃុំអូម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ។ ក្នុងឱកាសចុះសាកសួរសុខទុក និងសំណេះសំណាលជាមួយពលករ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងអនុវិទ្យាល័យអូរម៉ាល់នេះ ឯកឧត្តម ណុប ដារ៉ា បានផ្ដាំផ្ញើដល់ពលករដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ឲ្យយកចិត្តទុកដាក់ ស្តាប់ការណែនាំរបស់ប្រធានមណ្ឌល ក៏ដូចជាក្រុមគ្រូពេទ្យ ដែលប្រចាំការនៅទីនោះ ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការណែនាំផ្សេងៗ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងគ្រួសារយើង ។ ក្រោយពីសំណេះសំណាលជាមួយពលករកំពុងធ្វើចត្តាឡឺស័ករួច ឯកឧត្តម ណុប ដារ៉ា បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចុងភៅ ដែលកំពុងចម្អិនម្ហូប សម្រាប់ពលករដែលធ្វើចត្តាឡីស័កផងដែរ ៕ ដោយវណ្ណលុក

  • អំណោយ និងសម្ភារៈមួយចំនួនរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យហ្លួងម៉ែ

    អំណោយ និងសម្ភារៈមួយចំនួនរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យហ្លួងម៉ែ

    ឯកឧត្តម ប៉េង ពោធិ៍នា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បាននាំយកថវិកានិងសម្ភារៈមួយចំនួន ប្រគល់ជូនដល់ លោកឧត្តមសេនីយ៏ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ នាយកមន្ទីរពេទ្យហ្លួងម៉ែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ និងបងប្អូនទាំងអស់នៅមន្ទីរពេទ្យនេះ ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខខុមាលភាព។ ដូច្នេះដើម្បីរួមចំណែកនៅក្នុងស្ថានការណ៍ការលំបាកជាមួយរាជរដ្ឋាភិបាល និងការលំបាករបស់ក្រុមគ្រួពេទ្យជួរមុខរបស់សម្តេចតេជោ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានចាត់តំណាងនាំយក នូវស្បៀង អាហារទំនុកបម្រុង និងសម្ភារៈវេជ្ជសាស្ត្រ មួយចំនួនទៀតជាបន្តបន្ទាប់ ដែលបម្រើឱ្យសកម្មភាពយុទ្ធនាការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់មន្ទីពេទ្យនាពេលនេះ ។ លោកឧត្តមសេនីយ៏ទោ…

  • ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤៨នាក់ថ្មីបន្ថែមទៀត

    ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤៨នាក់ថ្មីបន្ថែមទៀត

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៨ឧសភានេះបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៨នាក់។ អ្នកវិជ្ជមានទាំង៤៨នាក់ មាន៤៥នាក់គឺជាកម្មករ កម្មការិនីនៅរោងចក្រសាន់បូ ស្រុកបាទី និង៣នាក់ទៀតគឺជាកសិករ និងកុមារនៅស្រុកកោះអណ្តែត ខេត្តតាកែវ។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៤៨នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។ យោងតាមរបាយការណ៍គិតត្រឹមថ្ងៃទី១៧ឧសភាឆ្នាំ២០២១ ខេត្តតាកែវមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១០១នាក់ មានស្លាប់ចំនួន៤នាក់ និងនៅសល់៣៦១នាក់កំពុងសម្រាកព្យាបាល។

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៤៥នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយជាង ១ពាន់៣០០នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៤៥នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយជាង ១ពាន់៣០០នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៧ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៤៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសម្នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៧ឧ សភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ១ពាន់ ៣៣៧នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន ២ពាន់ ៨៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១ម៉ឺន ៤ពាន់៣៤៣នាក់ និងនៅសល់ ចំនួន ៨ពាន់ ៥៤៦នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៤នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១៥៦នាក់ហើយ។

  • លោក គ្រី សម្បត្តិ រាយការណ៍ផ្ទាល់ពីទីតាំងចាក់វ៉ាក់សាំង

    លោក គ្រី សម្បត្តិ រាយការណ៍ផ្ទាល់ពីទីតាំងចាក់វ៉ាក់សាំង
  • លោក ចាន់ វិចិត្រ រាយការណ៍ផ្ទាល់ពីទីតាំងចាក់វ៉ាក់សាំង

    លោក ចាន់ វិចិត្រ រាយការណ៍ផ្ទាល់ពីទីតាំងចាក់វ៉ាក់សាំង
  • សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយថវិកា២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២

    សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយថវិកា២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២

    ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយថវិកា២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក៕