-
ការផ្ទុះជំងឺកូវីដ-១៩ ចំនួន ២០នាក់ នៅក្នុងរោងចក្រ ហីរ៉ាយហ្សិន អៅដរ ខេមបូឌា ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងអាចនាំមកនៅហានិភ័យខ្ពស់

កំពង់ឆ្នាំង៖ ករណីផ្ទុះជំងឺកូវីដ-១៩ នៅក្នុងរោងចក្រហីរ៉ាយហ្សិន អៅដរ (ខេមបូឌា)ដែលមានទីតាំងស្ថិតនៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២០ នាក់ ទៅលើកម្មករកម្មការិនីរោងចក្រ កាលពីថ្ងៃទី១៧ ខែខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ជាករណីចម្លងចូលមកពីក្រៅដែលធ្វើឱ្យមានហានិភ័យខ្ពស់ចំពោះការរីករាល ដាលនៅក្នុងរោងចក្រ និងអាចចូលទៅក្នុងសហគមន៍ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉ត អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។ លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីពិនិត្យសំណាកទៅលើកម្មករកម្មការិនីកាលពីថ្ងៃទី១៧ ខែឧសភាចំនួន៥២នាក់មកពី៥អគារក្នុងរោងចក្រខាងលើនេះលទ្ធផលវិជ្ជមានរហូតដល់២០នាក់ទៅហើយវាស្មើនឹងជិត៥០ភាគរយ(គឺធ្ងន់ ធ្ងរ)ក្នុងនោះបានរកឃើញអ្នកដែលបានប៉ះពាល់មានតាំង ពីកម្មករធម្មតារហូតទៅដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រោងចក្រថែមទៀត បានន័យថាវាគ្រប់ស្រទាប់ចំពោះអ្នកដែលបានប៉ះពាល់ នេះគឺជាហានិភ័យខ្ពស់ ឯការពិនិត្យសំណាករកឃើញមានវិជ្ជមានគ្រប់អាគារវាជាលក្ខណៈរាយប៉ាយ។ បន្ទាប់ពីក្រុមគ្រូពេទ្យចុះទៅពិនិត្យដល់រោងចក្រកាលពីព្រឹកថ្ងៃទី១៧ ខែឧសភាដោយមើលឃើញថាមានសភាពច្របូក ច្របល់ពេកក្រុមការងារក៏បានដកថយមួយជំហ៊ានសិន ដើម្បីមកជជែកគ្នា ថាតើត្រូវធ្វើយ៉ាងម៉េចជាបន្ត។ លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងទៀតថា ក្រោយពីលោកបានជម្រាបជូនលោកអភិបាលខេត្តពីកម្រិតនៃហានិភ័យថាវានឹងអាចធន់ធ្ងរ ដោយទាមទារឲ្យធ្វើការអង្កេតបន្ថែមទៀតដូច្នេះនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារនឹងចុះទៅយកសំណាកបន្ត ហើយធ្វើការស្រាវជ្រាវបន្ថែមទៀត ដោយពិនិត្យសំណាកធ្វើតេស្ដទៅលើកម្មករកម្មការិនីចំនួន១០០នាក់សិន ហើយលទ្ធផលវិជ្ជមាននោះយើងនឹងបន្តរកទៀត តែប្រសិនបើការធ្វើតេស្តទៅលើចំនួនកម្មករកម្មការិនី១០០នាក់ហើយលទ្ធផលឃើញវិជ្ជមានច្រើន នោះនឹងអាចធ្វើតេស្តទៅលើកម្មករកម្មការីនីទាំងអស់ដែលមានចំនួនជាង៩,០០០ពាន់នាក់។ ព្រោះនេះវាជាហានិភ័យខ្ពស់សម្រាប់ខេត្តកំពង់ឆ្នាំង ចំពោះការចម្លងវាមានប្រភពចម្លងមកពីភ្នំពេញព្រោះក្រុមរបស់ពួកគាត់បានចេញចូលទីក្រុងភ្នំពេញ។ សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនិងចុះទៅធ្វើតេស្តសំណាកលើកម្មករកម្មការិនីចំនួន១០០ នាក់ទៀត…
-
លោក ប្រាយុទ្ធ៖ ថៃមិនផ្តោតការចាក់វ៉ាក់សាំងទេ ទោះប្រទេសនេះឆ្លងរាប់ពាន់នាក់ ស្លាប់រាប់សិបនាក់ រាល់ថ្ងៃ

លោក នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានលើកឡើង កាលពីថ្ងៃទី១៨ ឧសភា ២០២១ថា លោកមិនចង់ផ្តោតលើការងារចាក់វ៉ាក់សាំងពេកទេ ខណៈថៃមានឆ្លងកូវីដ១៩ ប្រចាំថ្ងៃរាប់ពាន់នាក់ ស្លាប់រាប់សិបនាក់ ហើយមានថ្ងៃណាមួយនោះ ឆ្លងជិត១ម៉ឺននាក់ឯណោះ រីឯការស្លាប់វិញ ថ្ងៃខ្លះ ជាង៣០នាក់។ ជាក់ស្តែង ព្រឹកថ្ងៃទី១៩ ឧសភា ២០២១នេះ ថៃបានប្រកាសពីការឆ្លងថ្មី ចំនួន ៣៣៩៤នាក់ រួមទាំងអ្នកទោស១៤៩៨នាក់ ស្លាប់មាន២៩នាក់ទៀត។ គិតត្រឹមព្រឹកនេះ ថៃមានអ្នកកើតជំងឺកូវីដ១៩ សរុបកើនដល់ ១១៦៩៤៩នាក់ហើយ ស្លាប់កើនដល់៦៧៨នាក់ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Nation។ យ៉ាងណាក៏ដោយ ការដែលលោកនាយករដ្ឋមន្ត្រីថៃថា មិនសូវផ្តោតលើរឿងម្ជុលវ៉ាក់សាំងកូវីដនេះ ព្រោះលោកថា ស្តុកវ៉ាក់សាំងមិនគ្រប់គ្រាន់សម្រាប់ពលរដ្ឋទាំងអស់នៅឡើយទេ៕
-
រដ្ឋបាលខេត្តព្រៃវែង ទទួលបានការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ និងចែកជូនទៅក្រុង-ស្រុកទាំង១៣

ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង ទទួលបាន១០០កេសធំ ស្មើនឹង ៦០០កេសតូច ពីឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ និងចែកជូនទៅក្រុង-ស្រុកទាំង១៣ ដែលកំពុងត្រូវការដើម្បីបម្រើអោយការងារ ការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន។ នេះជាកាយវិការវប្បធម៌ចែករំលែកដ៏ប្រពៃក្នុងការចូលរួមចំណែកជួយសម្រួលទុក្ខលំបាកដើម្បីដោះស្រាយជាមួយរដ្ឋបាលខេត្ត ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងដំណាក់កាល ដែលយើងប្រយុទ្ធប្រឆាំងទប់ស្កាត់និងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កំពុងរាតត្បាតក្នុងខេត្តព្រៃវែងនាបច្ចុប្បន្ននេះ៕ដោយ – រ៉ាវុធ
-
អំណោយ និងសម្ភារៈមួយចំនួន របស់លោកជំទាវ ម៉ែន សំអន ត្រូវបានប្រគល់ជូន មន្ទីរពេទ្យហ្លួងម៉ែ

-
ខេត្តព្រៃវែង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់បន្ថែមទៀត

យោងតាមរដ្ឋបាលខេត្តព្រៃវែងបានឲ្យដឹងថា តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកនីមួយៗនៅថ្ងៃទី១៨ឧសភាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៥នាក់ ក្នុងនោះនៅស្រុកពាមរក៍ ២នាក់, ស្រុកពារាំងម្នាក់, ស្រុកស្វាយអន្ទរ២នាក់, ស្រុកកំចាយមារ៤នាក់, ស្រុកកញ្ជ្រៀច ម្នាក់, ស្រុកស្វាយអន្ទរម្នាក់, ស្រុកពាមជរ២នាក់ និងស្រុកបាភ្នំ២នាក់។ រដ្ឋបាលខេត្តព្រៃវែងបានបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង១៥នាក់នោះ រួមមានអ្នកដំណើរមកពីរាជធានីភ្នំពេញចំនួន៩នាក់, មកពីប្រទេសថៃចំនួន៤នាក់ និងប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ដែលមកពីភ្នំពេញនៅស្រុកពាមជរចំនួន២នាក់។ រដ្ឋបាលខេត្តក៏បានបង្ហាញប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១៥នាក់ នៅលើរូបថតរបស់អ្នកវិជ្ជមានទាំងនោះផងដែរ។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេខាងលើ ក្នុងខេត្តព្រៃវែង។ រដ្ឋបាលខេត្តព្រៃវែងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការណ៍បានល្អ ក្នុងការរាយការណ៍អំពីអ្នកប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់បន្ថែមទៀត

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ឧសភានេះបានឲ្យដឹងថា ក្នុងថ្ងៃ១៨ ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ចំនួន៣៥នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា ការរកឃើញនោះ បន្ទាប់ពីរដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៣១៩នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៣៤នាក់ និងម្នាក់ទៀតទទួលបានលទ្ធផលវិជ្ជមានពីវិទ្យាស្ថានសុខភាពសាធារណៈរាជធានីភ្នំពេញ។ ក្នុងនោះចំណោមអ្នកឆ្លងទាំង៥៥នាក់នោះ មាននៅស្រុកបាធាយ២២នាក់, នៅស្រុកជើងព្រៃ១០នាក់និងស្រុកកំពង់សៀម៣នាក់។ អ្នកជំងឺទាំង៣៥នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៣៥នាក់ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
-
យុវជន ស.ស.យ.ក ខេត្តប៉ៃលិន នាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំស្ទឹងត្រង

ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ហុក សុផល អភិ បាលរងខេត្តប៉ៃលិន និងជាអនុប្រធាន ស.ស.យ.ក ខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន ស.ស.យ.ក ខេត្ត រួមដំណើរដោយលោក សៀ សុខុម អនុប្រធាន ស.ស.យ.ក ខេត្ត និងជាអនុប្រធានក្រុមការងារ ចុះជួយភូមិព្រៃសន្ទះ និងភូមិកូនដំរី បានដឹកនាំក្រុមការងារ យកអំណោយស្បៀង ផ្តល់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រខ្វះខាត ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងភូមិអូរដូនតាលើ ចំនួន៣គ្រួសារ និងភូមិកូនដំរី ចំនួន១០គ្រួសារ ។ ថ្លែងក្នុងឱកាសផ្តល់ស្បៀងតាមខ្នងផ្ទះ ឯកឧត្តម ហុក សុផល អនុប្រធាន ស.ស.យ.ក ខេត្ត បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ជាពិសេស ត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ)…
-
សសយក បើកកិច្ចប្រជុំស្ដីពី “លទ្ធផលការចូលរួមនៃយុទ្ធនាការអប់រំផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងការីករាលដាលនៃជំងឺកូវីដ១៩ ការសម្របសម្រួលការចាក់វ៉ាក់សាំង និងការផ្ដល់ជំនួយសង្គមបន្ទាន់ជូនជនងាយរងគ្រោះ នៅរាជធានីភ្នំពេញ”

ដូចការគ្រោងទុក សហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំស្ដីពី “លទ្ធផលការចូលរួមនៃយុទ្ធនាការអប់រំផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងការីករាលដាលនៃជំងឺកូវីដ១៩ ការសម្របសម្រួលការចាក់វ៉ាក់សាំង និងការផ្ដល់ជំនួយសង្គមបន្ទាន់ជូនជនងាយរងគ្រោះ នៅរាជធានីភ្នំពេញ” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានការចូលរួមពីលោក សាយ សំអាល់ អនុប្រធាន និងជាប្រធានស.ស.យ.ក. រាជធានីភ្នំពេញ សមាជិក សមាជិកា នៅស .ស.យ.ក. វិស័យ និងស.ស.យ.ក. នៅតាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ ផ្តើមដំបូង ប្រធានអង្គប្រជុំបានថ្លែងកោតសរសើរដល់សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ តាំងពីចាប់ផ្តើមការផ្ទុះឡើងនៃជំងឺនេះ និងជាពិសេស សមាជិក សមាជិកា រាជធានីភ្នំពេញ និងវិស័យ ដែលបានខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងក្នុងដំណាក់កាលចុងក្រោយដែលភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលត្រូវបានបិទខ្ទប់។ ក្នុងរបាយការណ៍ជូនអង្គប្រជុំ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ជំនួយរបស់ស.ស.យ.ក. ត្រូវបានបែងចែកទៅដល់បងប្អូនគ្រប់មជ្ឈដ្ឋានរួមមាន សមាជិក សមាជិការបស់យើង ប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ។ ទន្ទឹមនឹងនោះ វត្តមានរបស់សមាជិក…
-
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តចុះអនុវត្តន៍បំរាមគោចរ ត្រង់ចំនុចច្រមុះជ្រូកក្បាលថ្នល់

ភ្នំពេញ ៖ នៅវេលាម៉ោង៨យប់ ថ្ងៃអង្គារ៍ ទី១៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងមានការចូលរួមសហការពីកងកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ លោក ណុល សុធា មេបញ្ជាការរងអាវុធហត្ថខណ្ឌ រួមទាំងកម្លាំងសហការរបស់កងអន្តរាគមន៍ស្នងការរាជធានីភ្នំពេញជាច្រេីនទៀតបានអញ្ជើញចុះពិនិត្យគោលដៅបំរាមគោចរនៅត្រង់ចំណុចច្រមុះជ្រូក ក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និង អនុវត្តនូវសេចក្ដីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ–១៩ ។ ក្នុងប្រតិបត្តិការណ៍ នៃការចុះអនុវត្តពង្រឹងសន្តិសុខ និងបំរាមគោចរ នេះដែរ លោក ឌី រ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ការដាក់ទីតាំងឃាត់អ្នកដំណើរក្នុងម៉ោង…
