Category: Covid-19

  • លោកជំទាវ ឱ វណ្ណឌីនច្រាលចោល ពាក្យចចារ៉ាមថា ទាល់តែអស់លុយ ទើបបានចាក់វ៉ាក់សាំងកូវីដ១៩

    លោកជំទាវ ឱ វណ្ណឌីនច្រាលចោល ពាក្យចចារ៉ាមថា ទាល់តែអស់លុយ ទើបបានចាក់វ៉ាក់សាំងកូវីដ១៩

    ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំង លោកជំទាវ ឱ វណ្ណឌីនច្រាលចោល ពាក្យចចារ៉ាមថា ទាល់តែអស់លុយទើបបានចាក់វ៉ាក់សាំងកូវីដ១៩ និងអំពាវនាវដល់ពលរដ្ឋ សូមជឿទុកចិត្ដលើរាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ៕

  • អ្នកធ្លាប់បានទៅកន្លែងលក់គុយទាវមួយកន្លែង នៅជិតផ្សារអូឬស្សី ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អ្នកធ្លាប់បានទៅកន្លែងលក់គុយទាវមួយកន្លែង នៅជិតផ្សារអូឬស្សី ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៩ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាអ្នកលក់គុយទាវក្នុងផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៩២ Eoz ផ្លូវលេខ ២១៧ ភូមិ២ ខាងជើងផ្សារអូរឬស្សី ក្នុងសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ គ្រួសារអ្នកលក់នោះសរុបចំនួន៤នាក់ ត្រូវបានរកឃើញវិជ្ជមានផងដែរ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់ដែលមានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ ឬបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ប្រជាពលរដ្ឋដែលធ្លាប់បានទៅហាង DOLCE & GABBANA ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    ប្រជាពលរដ្ឋដែលធ្លាប់បានទៅហាង DOLCE & GABBANA ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៩ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅហាង DOLCE & GABBANA ដែលមានទីតាំងស្ថិតនៅ ជាន់ផ្ទាល់ដី នៃអគារវឌ្ឍនៈ, ផ្លូវមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។ អ្នកជំងឺកូវីដ-១៩នោះ ធ្លាប់បានទៅទិញអាហារនៅកន្លែងលក់អាហារស្ថិតនៅលើផ្លូវ១០៨ស្ថិតនៅជាប់ខាងកើតអគារកាណាឌីយ៉ា និងអគារការិយាល័យ RainTree ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់ទៅទីតាំងទាំងនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • អ្នកធ្លាប់បានទៅកន្លែងវេរលុយវីង រក្សា សិលា ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អ្នកធ្លាប់បានទៅកន្លែងវេរលុយវីង រក្សា សិលា ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៩ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាម្ចាស់ទីតាំងវេរលុយវីងឈ្មោះ”រក្សា សិលា” ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥B ផ្លូវលេខ ៧០៥ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីផ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់ទៅកន្លែងនោះ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៧ឧសភាឆ្នាំ២០២១ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • សេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ជំនួយ ១១លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅកម្ពុជា

    សេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ជំនួយ ១១លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅកម្ពុជា

    ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបញ្ជាក់ពីការផ្តល់ជំនួយ ១១លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។ ជំនួយខាងលើ បានបញ្ជាក់ឡើងក្នុងឱកាស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបដើម្បីពិភាក្សាការងារអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម Patrick Murphy បានពាំនាំនូវសមានចិត្តសាមគ្គីភាព ជាមួយប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកនៃជំងឺរាតត្បាតកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីជំនួយរបស់សហរដ្ឋអាមេរិក ក្នុងទឹកប្រាក់ ១១លានដុល្លារអាមេរិក សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា ព្រមទាំងការប្ដេជ្ញារបស់សហរដ្ឋអាមេរិក ក្នុងការផ្ដល់ទឹកប្រាក់ ៤ពាន់លានដុល្លារអាមេរិក ក្នុងក្របខណ្ឌវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក។ ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី…

  • អភិបាលរងរាជធានីភ្នំពេញ៖ ផ្សាររដ្ឋ និងផ្សារមិនរៀបរយ នឹងត្រូវបានបើកឱ្យដំណើរការសម្រាប់ទំនិញ ចាំបាច់ ហូបចុកប្រចាំថ្ងៃ នៅថ្ងៃទី២១ ឧសភាខាងមុខនេះ

    អភិបាលរងរាជធានីភ្នំពេញ៖ ផ្សាររដ្ឋ និងផ្សារមិនរៀបរយ នឹងត្រូវបានបើកឱ្យដំណើរការសម្រាប់ទំនិញ ចាំបាច់ ហូបចុកប្រចាំថ្ងៃ នៅថ្ងៃទី២១ ឧសភាខាងមុខនេះ

    ភ្នំពេញ៖ ផ្សាររដ្ឋ និងផ្សារមិនរៀបរយ នឹងត្រូវបានបើកឱ្យដំណើរការសម្រាប់ទំនិញចាំបាច់ ហូបចុករាល់ថ្ងៃ នៅថ្ងៃទី២១ ឧសភាខាងមុខនេះ ។ នេះជាការបញ្ជាក់របស់ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២១ និងបានបន្ថែមថា ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ទៅ ភូមិសាស្ត្ររាជធានីភ្នំពេញ កំណត់ តំបន់ក្រហម ឱ្យមានទំហំតិចតួចបំផុត ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់ ។ ឯកឧត្ដម កើត ឆែ បានឱ្យដឹងទៀតថា សម្រាប់ផ្សាររដ្ឋ និងផ្សារមិនរៀបរយមួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ នឹងបើក កិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភា ខាងមុខ ដើម្បីសម្រេចឱ្យបើកដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែ ការលក់ដូរទំនិញដែលចាំបាច់ និងមានតម្រូវការតែប៉ុណ្ណោះ ហើយនឹងតម្រូវឱ្យមានការគោរពតាមវិធានសុខាភិបាល ។ ឯកឧត្ដមបន្តថា កន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាល រាជធានីភ្នំពេញ បានដាក់ចេញវិធានការកំណត់តំបន់៣ រួមមាន៖ តំបន់ក្រហម…

  • យុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី១ សម្រាប់ប្រជាពលរដ្ឋ ក្រៅតំបន់ក្រហម នៅក្នុងខណ្ឌបឹងកេងកង

    យុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី១ សម្រាប់ប្រជាពលរដ្ឋ ក្រៅតំបន់ក្រហម នៅក្នុងខណ្ឌបឹងកេងកង

    យុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី១ សម្រាប់ប្រជាពលរដ្ឋ ក្រៅតំបន់ក្រហម នៅក្នុងខណ្ឌបឹងកេងកង បានដំណើរការទៅដោយរលូន ជាមួយនឹងក្តីសប្បាយរីករាយ និងការថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ពិសេស សម្តេចតេជោ ហ៊ុន សែន ក្នុងការគិតគូរ ពីសុខុមាលភាពប្រជាពលរដ្ឋ និងការបញ្ជៀស ពីជម្ងឺកូវីដ១៩ ៕

  • ក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតក្នុងពិភពលោកនៅឥណ្ឌារំពឹងថា នឹងអាចបន្តចែកចាយវ៉ាក់សាំងទៅកម្មវិធី COVAX និងបណ្តាប្រទេសផ្សេងៗទៀតនៅចុងឆ្នាំនេះ

    ក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតក្នុងពិភពលោកនៅឥណ្ឌារំពឹងថា នឹងអាចបន្តចែកចាយវ៉ាក់សាំងទៅកម្មវិធី COVAX និងបណ្តាប្រទេសផ្សេងៗទៀតនៅចុងឆ្នាំនេះ

    ឥណ្ឌា៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោក នៅថ្ងៃអង្គារនេះបញ្ជាក់ថា ខ្លួនសង្ឃឹមបន្តចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ទៅកម្មវិធី COVAX និងបណ្តាប្រទេសផ្សេងៗទៀតនៅចុងឆ្នាំនេះ បន្ទាប់ពីឥណ្ឌាបានរឹតត្បិតការនាំចេញ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសឆ្លងនៅក្នុងប្រទេស ។វិទ្យាស្ថានឥណ្ឌាសេរ៉ុម (SII) បានកំពុងផលិតវ៉ាក់សាំង AstraZeneca-Oxford រាប់រយលានដូស ដែលប្រទេសជាច្រើនជុំវិញពិភពលោក ជាពិសេសប្រទេសក្រីក្រពឹងផ្អែកយ៉ាងខ្លាំងលើក្រុមហ៊ុននេះ ។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានផ្អាកការនាំចេញវ៉ាក់សាំងនេះ នៅពេលប្រទេសខ្លួនដែលមានប្រជាជន១.៣ពាន់លាននាក់បានជួបវិបត្តិកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ ដែលជំរុញអោយប្រព័ន្ធសុខាភិបាលដួលរលំ ។ប្រទេសឥណ្ឌាបាននាំចេញវ៉ាក់សាំងជិត៦៦.៤លានដូស ជាជំនួយដែលស្ថិតក្រោមការរៀបចំពាណិជ្ជកម្ម ឬតាមរយៈគម្រោង COVAX ទៅកាន់ប្រទេសជាង៩០ មុនពេលការនាំចេញត្រូវផ្អាកកាលពីជាងមួយខែមុន ។ ការផ្អាកនេះបានធ្វើឲ្យប៉ះពាល់ដល់កម្មវិធីវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមវ៉ាក់សាំងសកល COVAX របស់អង្គការសុខភាពពិភពលោក និងសម្ព័ន្ធភាព GAVI ៕ ប្រភព៖ Reuters

  • ពលរដ្ឋថៃចាប់អារម្មណ៍ការចាក់វ៉ាក់សាំងទេសចរណ៍ ស្របពេលដែលតម្រូវការ កំពុងកើនឡើងខ្លាំង

    ពលរដ្ឋថៃចាប់អារម្មណ៍ការចាក់វ៉ាក់សាំងទេសចរណ៍ ស្របពេលដែលតម្រូវការ កំពុងកើនឡើងខ្លាំង

    ថៃ៖ ពលរដ្ឋថៃមួយចំនួនដែលមិនចង់រង់ចាំចាក់វ៉ាក់សាំង COVID-19 ពីរដ្ឋាភិបាលរបស់ពួកគេនោះ បានសម្រេចចិត្តជ្រើសរើសជម្រើសថ្មីមួយ ដោយសុខចិត្តចំណាយប្រាក់ធ្វើដំណើរទៅក្រៅប្រទេស ដើម្បីបានចាក់វ៉ាក់សាំង ដែលគេហៅ «វ៉ាក់សាំងទេសចរណ៍» ។បើតាមនាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ Unithai Trip លោក រ៉ាចផុល យ៉ាមសាង ពលរដ្ឋថៃម្នាក់ត្រូវចំណាយប្រាក់ប្រមាណ២,៣០០ដុល្លារក្នុងម្នាក់ សម្រាប់កញ្ចប់ដំណើរកម្សាន្តទេសចរណ៍រយៈពេល១០ថ្ងៃទៅកាន់ទីក្រុង Los Angeles San Francisco និងទីក្រុង Las Vegas របស់សហរដ្ឋអាមេរិក ជាទីដែលពួកគេអាចទទួលបានការចាក់វ៉ាក់សាំង COVID-19 ចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ដោយឥតគិតថ្លៃ ។សូមបញ្ជាក់ថា តម្រូវការវ៉ាក់សាំងបង្ការជំងឹ Covid-19 បានកើនឡើងយ៉ាងគំហុក ស្របពេលដែលប្រទេសថៃកំពុងប្រយុទ្ធប្រឆាំងនឹងរលកថ្មី នៃវីរុសដ៏កាចសាហាវមួយនេះ ដែលនេះជំរុញឱ្យពលរដ្ឋមួយចំនួនងាកទៅរកកញ្ចប់ដំណើរកម្សាន្តទៅក្រៅប្រទេស ដែលមានភ្ជាប់ជាមួយការវ៉ាក់សាំងដោយឥតគិតថ្លៃ ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៤លាន៨៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤១ម៉ឺននាក់ និងជាសះស្បើយ១៤៣លាន៨៤ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៤លាន៨៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤១ម៉ឺននាក់ និងជាសះស្បើយ១៤៣លាន៨៤ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៤លាន៨៩ម៉ឺន១ពាន់១៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤១ម៉ឺន៨ពាន់៥២៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤៣លាន៨៤ម៉ឺន៥ពាន់៦០៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៧៧ម៉ឺន៤ពាន់៩៤៥នាក់ ស្លាប់ចំនួន៦០ម៉ឺន១ពាន់៣៣០នាក់ និងជាសះស្បើយចំនួន២៧លាន២៥ម៉ឺន៣ពាន់៣២៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៥លាន៤៩ម៉ឺន៥ពាន់១៤៤នាក់ ស្លាប់២៨ម៉ឺន៣ពាន់២៧៦នាក់ និងជាសះស្បើយ២១លាន៩៧ម៉ឺន៩ពាន់៧០៣នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៧៣ម៉ឺន៥ពាន់៤៨៥នាក់ ស្លាប់ចំនួន៤៣ម៉ឺន៩ពាន់៣៧៩នាក់ និងជាសះស្បើយ១៤លាន២៤ម៉ឺន៧ពាន់៦០៩នាក់ ៕ ប្រភព៖ worldometers