Category: Covid-19

  • រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង នូវ ករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19ចំនួន០៧នាក់ថ្មីបន្ថែមទៀត

    រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង  នូវ ករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19ចំនួន០៧នាក់ថ្មីបន្ថែមទៀត

    រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង នៅវេលាយប់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១នេះ នូវ ករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19ចំនួន០៧នាក់(ស្រី០២នាក់)ថ្មីបន្ថែមទៀត។ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន០៣នាក់ដែលមកពីរាជធានីភ្នំពេញ។ និងជាពលករដែលវិលត្រឡប់ពីប្រទេសថៃ ចំនួន០៤ នាក់។       ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន មន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ  និង មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីខេត្តបាត់ដំបង។ដោយឡែកអ្នកជម្ងឺ០២នាក់ដែលមានទីលំនៅខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនឲ្យទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យតាមសំណើរ របស់ (សាម៉ីអ្នកជម្ងឺ) ។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក មានអ្នកជម្ងឺកូវីដ-19សរុបចំនួន១១០នាក់ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៨នាក់ ស្លាប់ ០១ករណី។ បានបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន ០២នាក់ និងកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរបង្អែកនានា ចំនួន ៦៩នាក់៕

  • ថៃ៖ ការសិក្សាថ្មីថា ស៊ីណូវ៉ាក់ កើនប្រសិទ្ធិភាពដល់ ៩៩.៤៩ភាគរយ

    ថៃ៖ ការសិក្សាថ្មីថា ស៊ីណូវ៉ាក់ កើនប្រសិទ្ធិភាពដល់ ៩៩.៤៩ភាគរយ

    ការសិក្សាថ្មី លើវ៉ាក់សាំងកូវីដ១៩ របស់សកលវិទ្យាល័យ ឈូឡាឡុងកន (Chulalongkorn) នៅប្រទេសថៃបានបង្ហាញថា វ៉ាក់សាំងស៊ីណូវ៉ាក់មានប្រសិទ្ធភាពខ្ពស់ខ្លាំង ក្នុងការបង្កើនអង់ទីគ័រប្រឆាំនឹងជំងឺកូវីដ១៩។ ការសិក្សារបស់ស្ថាប័នល្បីខាងវេជ្ជសាស្ត្រមួយនេះបង្ហាញថា វ៉ាក់សាំងចិននេះមានប្រសិទ្ធភាពដល់ទៅ៩៩.៤៨ភាគរយ ក្រោយចាក់ដូសទី២ បាន៤សប្តាហ៍ ក្នុងនោះ ចាក់ដូសទី១ មានប្រសិទ្ធភាពប្រមាណ ៦៦ភាគរយ ក្រោយចាក់៣សប្តាហ៍៕ ប្រភពពីបាងកកប៉ុស្តិ៍

  • រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចចំនួន០២ ដោយឡែកពីគ្នា ដើម្បីបញ្ចប់នូវការបិទខ្ទប់និងបើកទីតាំងចំនួន០២កន្លែងឡើងវិញ

    រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចចំនួន០២ ដោយឡែកពីគ្នា ដើម្បីបញ្ចប់នូវការបិទខ្ទប់និងបើកទីតាំងចំនួន០២កន្លែងឡើងវិញ

    រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចចំនួន០២ ដោយឡែកពីគ្នា ដើម្បីបញ្ចប់នូវការបិទខ្ទប៉និងបើកទីតាំងចំនួន០២កន្លែងឡើងវិញនៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១នេះ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក និងស្រុកសំពៅលូនខេត្តបាត់ដំបង ដោយបានអនុញ្ញាតិបើកដំណើរការធម្មតាឡើងវិញ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបងលេខ០៩៦/២១សសរចុះថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១។ក្នុងនោះ៖ ១-ទីតាំងឱសថស្ថាន “ពេជចិន្តា” ស្ថិតក្នុង ភូមិភ្នំតូច ឃុំពេជចិន្តា ស្រុកភ្នំព្រឹក ដែលបានបិទខ្ទប់ផ្អាកជាបណ្តោះអាសន្ន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ យោងតាមសេចក្តីសម្រេច របស់រដ្ឋបាលខេត្ត បាត់ដំបង លេខ០៨៦/២១សសរ កន្លងមក។ ២-ទីតាំងមន្ទីរសំរាកព្យាបាលសំពៅលូន (សេវា២៤ម៉ោង) ស្ថិតក្នុងភូមិសាស្ត្រនៃស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានបិទខ្ទប់ផ្អាកជាបណ្តោះអាសន្ន កាលពីថ្ងៃទី៣ខែឧសភាឆ្នាំ២០២១ដោយយោងសេចក្តីសម្រេច របស់ រដ្ឋបាលខេត្តបាត់ដំបង លេខ០៨១/២១ សសរ. កន្លងទៅ។ ដោយអនុញ្ញាតិឲ្យបើកដំណើរការធម្មតាឡើងវិញ តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង លេខ០៩៧/២១សសរ. ចុះថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២១ នេះតទៅ៖

  • បំរាមគោចរណ៍នៅបន្តជាមួយការផាកពិន័យមិនលើងលែង ហើយផ្សារទាំង ២៥នៅតែបន្តបិទ អ្នករត់ចេញពីទីតាំងលឿងទុំ នឹងមានទោសទណ្ឌ

    បំរាមគោចរណ៍នៅបន្តជាមួយការផាកពិន័យមិនលើងលែង ហើយផ្សារទាំង ២៥នៅតែបន្តបិទ អ្នករត់ចេញពីទីតាំងលឿងទុំ នឹងមានទោសទណ្ឌ

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការធ្ងន់ជាងមុន ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ ពោលគឺមិនលើកលែង ចំពោះអ្នកដែលល្មើសនឹងបំរាមគោចរណ៍និងអ្នកដែលលួចចេញពីតំបន់លឿងទុំ ដែលអាជ្ញាធរបានបិទខ្ទប់ឡើយ ដោយអ្នករត់ចេញត្រូវឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌថែមទៀត។ នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៩ឧសភានេះ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ៖កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សារកចំណុចល្អនិងចំណុចខ្វះខាត យកមកអនុវត្តបន្ត ក្នុងការអនុវត្តការងារបន្តនៃការបិទខ្ទប់តំបន់លឿងទុំ តាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូរ ចាប់ពីថ្ងៃ២០ឧសភា រហូតដល់ថ្ងៃទី២៧ឧសភាខាងមុខនេះ ដើម្បីផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ។ លោក ឃួង ស្រេង បានលើកឡើងទៀតថា ៖១សប្តាហ័ទៀត (ថ្ងៃ២០ ដល់២៧ឧសភា )ដែលយើងត្រូវអនុវត្តនេះ ជាទឹកចុងក្រោយហើយ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវតែម៉ឹងម៉ាត់ បើយើងគ្រប់គ្រងមិនបាន វានឹងវិលមករកចំណុចដើមវិញ នោះគឺចប់ហើយ ។ ចំពោះវិធានការបន្ត គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះបំរាមគោចរណ៍ ត្រូវឃាត់យានយន្ត ដែលធ្វើចរាចរណ៍ល្មើស ចាប់ពី៨យប់ដល់ម៉ោង៥ភ្លឺ ទាំងអស់មករក្សាទុកនិងធ្វើការផាកពិន័យ ដោយមិនមានការអប់រំទៀតទេ…

  • អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា វ៉ាក់សាំង Moderna និង Pfizer-BioNTech មានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌា (មានវីដេអូ)

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា វ៉ាក់សាំង Moderna និង Pfizer-BioNTech មានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌា (មានវីដេអូ)

    អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៊ី បញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន ភីហ្វាយហ្សឺ-បាយអូអិនធិច និងក្រុមហ៊ុន ម៉ូឌែណា មានប្រសិទ្ធភាពទប់ទល់នឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា ។លោក អាន់ថូនី ហ្វាវស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅសេតវិមាននៅថ្ងៃអង្គារនេះថា វាពិតជាមានហេតុផលសមស្របដែលអាចជឿជាក់បានថា បុគ្គលដែលបានចាក់វ៉ាក់សាំងនឹងត្រូវបានការពារ ប្រឆំាំងនឹងវីរុសបំប្លែងថ្មី B.1.617 និង B.1.618 ។អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិករូបនេះបានសង្កត់ធ្ងន់ថា នៅក្នុងការសិក្សាស្រាវជ្រាវបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក ភីហ្វាយហ្សឺ-បាយអូអិនធិច និង ម៉ូឌែណា មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា ដោយការពារអ្នកជំងឺមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ធ្ងរ និងស្លាប់ ហើយនេះជាហេតុផលមួយដែលមនុស្សគ្រប់រូបត្រូវតែចាក់វ៉ាក់សាំងបង្ការ ៕ ប្រភព៖ ស៊ីនហួរ

  • នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩១នាក់

    នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩១នាក់

    នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

  • ទស្សនាទេសភាពទន្លេស្រែពក ដ៏ស្រស់ត្រកាល និងបត់បែនដូចរបាំ

    ទស្សនាទេសភាពទន្លេស្រែពក ដ៏ស្រស់ត្រកាល និងបត់បែនដូចរបាំ

    រាជធានីភ្នំពេញ៖ នេះជាទស្សនីយភាពនៃទន្លេស្រែពកស្ថិត នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្ត្រ កោះញែក ខេត្តមណ្ឌលគិរី។រូបភាពបង្ហាញពីសម្រស់ដ៏ស្រស់ត្រកាលនាដើមរដូវភ្លៀងធ្លាក់ដែលមានសភាពបត់បែនដូចរបាំដែលហាក់ទាក់ទាញឱ្យទស្សនាគ្មាននឿយណាយឡើយ។ ​នៅថ្ងៃទី ១៩ ខែ ឧសភាឆ្នាំ ២០២១នេះក្រសូងបរិស្ថានបានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតនៃដងទន្លេស្រែពក ដែលក្រៅពីសម្បូរដោយសក្តានុពលធម្មជាតិ ហើយនៅមានសម្រស់ដ៏ស្រស់ត្រកាលគួរជាទីគយគន់នៃអ្នកទេសចរថែមទៀត។ ពិតណាស់ដងទន្លេមួយកន្លែងនេះគឺជាប្រភពទឹកដ៏សំខាន់ នៅក្នុងដែនអភិរក្សសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ ដងទន្លេនេះគឺជាទីជម្រករបស់ត្រីគ្រប់រដូវ ក្នុងនោះបូករួមទាំងប្រភេទត្រីជិតផុតពូជពិសេសត្រីកម្រដែលស្ទើរដាច់ពូជ ដូចជា ត្រីរាជ ត្រីគល់រាំង ត្រីក្អែក ត្រីត្រសក់ និងសត្វក្រពើភ្នំ ដែលជា  ប្រភេទសត្វ កម្រ នៅក្នុងពិភពលោក។ ពិតណាស់ទន្លេស្រែពកមានប្រភពទឹកមកពីតំបន់ភ្នំកណ្ដាល នៃប្រទេសវៀតណាម នឹងហូរកាត់ខេត្តមណ្ឌលគិរី រតនគិរី  រួចបន្តហូរចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ នៅតាមដងទន្លេកន្លែងនេះមានធនធានធម្មជាតិដ៏ស្រស់ត្រកាល បង្ហាញនូវគ្មានអ្នកបៀតបៀនឬចូលទៅបំផ្លាញនោះឡើយ។ ទន្លេនេះដែរស្ថិតនៅក្នុង តំបន់ស្នូលនៃតំបន់អភិរក្សធនធានធម្មជាតិមិនអនុញ្ញាតឱ្យពលរដ្ឋចូលបានឡើយ។ទីកន្លែងនេះមានតែមន្រ្តីឧទ្យានុរក្ស និង មន្រ្តីពាក់ព័ន្ធរួមគ្នាការពារព្រៃឈើនិងសត្វព្រៃមិនឱ្យជនខិលខូច ចូលបំផ្លិចបំផ្លាញប៉ុណ្ណោះ។ ចំពោះស្ថានភាពទន្លេស្រែពកភាគច្រើន សម្បូរទៅដោយថ្ម នឹងអន្លង់ជ្រៅច្រើន ដែលអាចជាជម្រកដ៏សំខាន់ក្នុងរដូវប្រាំងសម្រាប់ត្រី។ ក្រៅពីនេះទន្លេស្រែពកក្រៅពីសម្បូរត្រីហើយវាក៏ជាទីកន្លែងនៃប្រភពទឹកដ៏សំខាន់សម្រាប់សត្វព្រៃនៅក្នុងតំបន់។ គួរបញ្ជាក់ថាក្រុមអ្នកស្រាវជ្រាវ អ្នកអភិរក្ស និងឧទ្យានុរក្ស បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារធនធានធម្មជាតិក្នុងតំបន់ដែលជាដែនជម្រកសត្វព្រៃ ដើម្បីធ្វើយ៉ាងណាជួយថែរក្សានិងការពារជីវៈចម្រុះ ធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្សយូរអង្វែងដល់កូនចៅជំនាន់ក្រោយទៀត៕ ដោយម៉ាដេប៉ូ

  • រដ្ឋបាលខេត្តព្រៃវែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ សម្រាប់ប្រើប្រាស់តាមមូលដ្ឋានដែលខ្វះខាត

    រដ្ឋបាលខេត្តព្រៃវែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ សម្រាប់ប្រើប្រាស់តាមមូលដ្ឋានដែលខ្វះខាត

    ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានប្រគល់មីម៉ាម៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់ក្រុង-ស្រុកទាំង១៣ សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍របស់ប្រជាពលរដ្ឋមូលដ្ឋានដែលខ្វះខាត ក្នុងអំឡុងពេលរាតត្បាតដោយជម្ងឺកូវីដ-១៩នេះ។ ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម និងលោកជំទាវ ដែលបានឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាជូនដល់រដ្ឋបាលខេត្ត និងសូមគោរពជូនពរដល់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ៕ដោយ -រ៉ាវុធ

  • រដ្ឋបាលខេត្តកំពង់ធំ បន្តផ្អាកការលក់ គ្រឿងស្រវឹង គ្រប់ប្រភេទ និងការជួបជុំគ្នាទទួលទានគ្រឿងស្រវឹង រយៈពេលពីរសប្តាហ៍បន្ថែមទៀត

    រដ្ឋបាលខេត្តកំពង់ធំ បន្តផ្អាកការលក់ គ្រឿងស្រវឹង គ្រប់ប្រភេទ និងការជួបជុំគ្នាទទួលទានគ្រឿងស្រវឹង រយៈពេលពីរសប្តាហ៍បន្ថែមទៀត

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថារដ្ឋបាលខេត្តបន្តផ្អាកការលក់ គ្រឿងស្រវឹង គ្រប់ប្រភេទ និងការជួបជុំគ្នាទទួលទានគ្រឿងស្រវឹង រយៈពេល ២(ពីរ) សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី២០ឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

  • ឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន ទទួលបានអំណោយថ្នាំពេទ្យ LIANHUA Qingwen jiaonang ២,០០០ប្រអប់ ពីក្រុមហ៊ុនវិស្វកម្មសំណង់ចិន

    ឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន ទទួលបានអំណោយថ្នាំពេទ្យ LIANHUA Qingwen jiaonang ២,០០០ប្រអប់ ពីក្រុមហ៊ុនវិស្វកម្មសំណង់ចិន

    ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយថ្នាំពេទ្យចិន LIANHUA Qingwen jiaonang ចំនួន ២,០០០ប្រអប់ ស្មេីនឹង ៤៨,០០០គ្រាប់ ពីលោក ហ្វង ឈុនឈីង ប្រធានក្រុមបច្ចេកទេស សាងសង់ពហុកីឡាដ្ឋាន ជាតិមរតកតេជោនៃក្រុមហ៊ុនវិស្វកម្មសំណង់ចិន China State Construction Engineering Corporation Ltd (CSCEC) សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសនៅមូលដ្ឋានខេត្តកំពង់ធំ។ ថ្នាំពេទ្យចិន LIANHUA Qingwen jiaonang នេះ មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ ដែលមានអាការៈ ក្អក ផ្តាសសាយ ក្តៅខ្លួន ហើយការព្យាបាលមានរយៈពេលពី ៧-១០ថ្ងៃ។ ថ្នាំពេទ្យនេះត្រូវបានក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រេចដាក់បញ្ចូលក្នុងផែនការព្យាបាលជំងឺរលាកសួត ប្រភេទថ្មី (ជំងឺកូវីដ-១៩) ផងដែរ។ ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន…