Category: Covid-19

  • នាយករដ្ឋមន្រ្តីអង់គ្លេសជឿជាក់ថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ទាំងអស់ មានប្រសិទ្ធិភាពអាចការពារវីរុសបំប្លែងខ្លួនទាំងអស់

    នាយករដ្ឋមន្រ្តីអង់គ្លេសជឿជាក់ថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ទាំងអស់ មានប្រសិទ្ធិភាពអាចការពារវីរុសបំប្លែងខ្លួនទាំងអស់

    អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃពុធសប្តាហ៍នេះបញ្ជាក់ថា ប្រទេសរបស់លោកជឿជាក់កាន់តែខ្លាំងឡើងថា វ៉ាក់សាំងដែលត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់ ។នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបានគូសបញ្ជាក់ទៅកាន់សភាយ៉ាងដូច្នេះថា យើងបានពិនិត្យមើលទិន្នន័យម្តងហើយម្ដងទៀត ហើយខ្ញុំអាចប្រាប់សភាថា យើងមានទំនុកចិត្តកាន់តែខ្លាំងឡើងថា វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីទាំងអស់ ក្នុងនោះរួមទាំងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាផងដែរ ។ការអះអាងខាងលើនេះរបស់លោក បូរីស ចនសុន ត្រូវបានធ្វើឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងចក្រភពអង់គ្លេស អំពីករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា ។ បើតាមទិន្នន័យពីក្រសួងសុខាភិបាលអង់គ្លេសនោះ បច្ចុ ប្បន្ននេះមានករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌាជិត៣ពាន់ករណីហើយ នៅក្នុងចក្រភពអង់គ្លេស ៕ ប្រភព៖ Reuters

  • ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤១នាក់ថ្មីបន្ថែមទៀត

    ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤១នាក់ថ្មីបន្ថែមទៀត

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី២០ឧសភានេះបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤១នាក់។ អ្នកវិជ្ជមានទាំង៤១នាក់ មាន៣១នាក់គឺជាកម្មករ កម្មការិនីនៅរោងចក្រសាន់បូ ស្រុកបាទី, និង៨នាក់ជាទៀតជាពលរដ្ឋមកពីប្រទេសថៃ, ម្នាក់ជាកម្មការិនីនៅរោងចក្រស្បែកជើងជូនលី ក្នុងស្រុកត្រាំកក់ និងម្នាកា់ទៀតជាប្រជាពលរដ្ឋនៅស្រុកបុរីជលសា។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៤១នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤១៥នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៧៤៥នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤១៥នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៧៤៥នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី ២០ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ ១៩ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤១៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន ៤នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៩ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៤៥នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៩៨ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន៣ពាន់៦៩៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ម៉ឺន៥ពាន់៧០០នាក់ និងនៅសល់ ចំនួន៧ពាន់៩៩៧នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៥នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ១៦៤នាក់ហើយ។

  • បំរាមគោចរណ៍នៅបន្ត ជាមួយការផាកពិន័យ មិនលើងលែង ហើយផ្សារទាំង២៥ នៅតែបន្តបិទ

    បំរាមគោចរណ៍នៅបន្ត ជាមួយការផាកពិន័យ មិនលើងលែង ហើយផ្សារទាំង២៥ នៅតែបន្តបិទ

    បំរាមគោចរណ៍នៅបន្ត ជាមួយការផាកពិន័យ មិនលើងលែង ហើយផ្សារទាំង២៥ នៅតែបន្តបិទ អ្នករត់ចេញ ពីទីតាំងលឿងទុំ និងមានទោសទណ្ឌ ៕

  • តំបន់លឿងទុំ និង តំបន់លឿង ខណៈ «តំបន់ក្រហម» លែងមានបន្ដទៀតហើយ

    តំបន់លឿងទុំ និង តំបន់លឿង ខណៈ «តំបន់ក្រហម» លែងមានបន្ដទៀតហើយ

    រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីសម្រេចកំណត់ «តំបន់លឿងទុំ» និង «តំបន់លឿង» ខណៈ «តំបន់ក្រហម» លែងមានបន្ដទៀតហើយ៕

  • ដូសស៊ីណូវ៉ាក់ ១លានកន្លះទៀត ទៅដល់ថៃ ព្រឹកមិញនេះ

    ដូសស៊ីណូវ៉ាក់ ១លានកន្លះទៀត ទៅដល់ថៃ ព្រឹកមិញនេះ

    ទីភ្នាក់ងារព័ត៌មាន The Nation បានចេញផ្សាយថា នាព្រឹកថ្ងៃទី ២០ ឧសភា ២០២១នេះ វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ចំនួន១.៥លានដូសទៀតត្រូវបានបញ្ជូនទៅដល់ប្រទេសថៃ។ បូករួមនឹង១.៥លានដូសនេះទៀត ចិនបានផ្គត់ផ្គង់វ៉ាក់សាំងកូវីដឲ្យថៃ ៦លានដូសហើយ តាមការបញ្ជាទិញ បញ្ជូនទៅសរុប ៨លើក នេះបើតាមស្ថានទូតចិនប្រចាំថៃ៕

  • សម្តេចពិជ័យសេនា ទៀ បាញ់ យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ម្ជុលទី២ នៅតំបន់ក្រហម

    សម្តេចពិជ័យសេនា ទៀ បាញ់ យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ម្ជុលទី២ នៅតំបន់ក្រហម

    សម្តេចពិជ័យសេនា ទៀ បាញ់ យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ម្ជុលទី២ នៅតំបន់ក្រហម ដំណើរការដោយរលូន ៕

  • ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភ ជុំវិញការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ទ្វីបអាហ្វ្រិក

    ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភ ជុំវិញការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ទ្វីបអាហ្វ្រិក

    បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានចេញសេចក្តីប្រកាសជាឯកច្ឆន្ទមួយ នៅថ្ងៃពុធសប្តាហ៍នេះ ដោយគូសបញ្ជាក់ពីតម្រូវការក្នុងការបង្កើនជំនួយវ៉ាក់សាំងបង្ការវីរុស Covid-19 ដល់ទី្វបអាហ្វ្រិក តាមរយៈការជំរុញការផ្គត់ផ្គង់វ៉ាក់សាំង ។ប្រជាជននៅទ្វីបអាហ្វ្រិករងផលប៉ះពាល់តិចតួចជាងតំបន់ផ្សេងៗទៀត ដោយមានចំនួនអ្នកស្លាប់សរុបជិត១៣ម៉ឺននាក់ បើធៀបទៅនឹងអ្នកស្លាប់ជិត៣,៤លាននាក់នៅទូទាំងពិភពលោក ។ ប៉ុន្តែការខាតបង់ខាងសេដ្ឋកិច្ចវិញ គឺមានសភាពធ្ងន់ធ្ងរ ហើយការផ្គត់ផ្គង់វ៉ាក់សាំងយឺតយ៉ាវបាននាំឱ្យមានការបារម្ភថា វីរុសកូរ៉ូណាបំលែងខ្លួនអាចនឹងលេចឡើងនៅលើទ្វីបនេះ ។យ៉ាងណាមិញ សេចក្តីប្រកាសដែលបានអនុម័តក្នុងសម័យប្រជុំតាមអនឡាញស្តីពីសន្តិភាព និងសន្តិសុខនៅអាហ្វ្រិកដែលរៀបចំឡើងដោយចិនបានសរសេរថា ក្រុមប្រឹក្សាសន្តិសុខសម្តែងការព្រួយបារម្ភថា ទ្វីបអាហ្វ្រិកគឺទទួលបានតែ២ភាគរយប៉ុណ្ណោះ នៃវ៉ាក់សាំងទាំងអស់ដែលចែកចាយទូទាំងពិភពលោក ។ ក្រុមប្រឹក្សាសន្តិសុខក៏បានគាំទ្រគម្រោង Covax ដែលផ្តល់វ៉ាក់សាំងសម្រាប់បណ្តាប្រទេសក្រីក្រ ហើយអំពាវនាវឱ្យបង្កើនល្បឿននៃការផ្តល់វ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពពីបណ្តាប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍ ៕ ប្រភព៖ AFP

  • អាជ្ញាធរសុខាភិបាលអាមេរិកអនុញ្ញាតអោយរក្សាទុកវ៉ាក់សាំង Pfizer-BioNTech ក្នុងទូទឹកកករយៈពេលមួយខែ ដើម្បីពង្រីកការចែកចាយវ៉ាក់សាំង

    អាជ្ញាធរសុខាភិបាលអាមេរិកអនុញ្ញាតអោយរក្សាទុកវ៉ាក់សាំង Pfizer-BioNTech ក្នុងទូទឹកកករយៈពេលមួយខែ ដើម្បីពង្រីកការចែកចាយវ៉ាក់សាំង

    អាមេរិក៖ ស្ថិតក្នុងគោលបំណងបង្កើនការចែកចាយវ៉ាក់សាំងនោះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃពុធសប្ដាហ៍នេះ បានអនុញ្ញាតឱ្យរក្សាទុកវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន ភីហ្វាយហ្សឺ-បាយអូអិនធិច នៅក្នុងទូទឹកកកក្រោមសីតុណ្ហភាពស្ដង់ដារសម្រាប់រយៈពេលមួយខែ ។ទន្ទឹមគ្នា រដ្ឋបាល FDA បានបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់មួយនេះ នឹងអាចរក្សាទុកនៅក្នុងទូទឹកកកក្រោមសីតុណ្ហភាពពី២ដល់៨អង្សាសេ រយៈពេលមួយខែ បើធៀបទៅនឹងការកំណត់កាលពីពេលថ្មីៗនេះបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ។បើតាមអគ្គនាយកមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវជីវសាស្រ្តរបស់រដ្ឋបាល FDA លោក Peter Marks ការផ្លាស់ប្តូរនេះ នឹងផ្តល់ការងាយស្រួលដល់តំបន់ដាច់ស្រយាលមួយចំនួននៅក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃ សម្រាប់ការដឹកជញ្ជូន ក៏ដូចជាការរក្សា និងស្ដុកទុកវ៉ាក់សាំង ៕ ប្រភព៖ CNA

  • រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសបញ្ជាក់ថា បច្ចុប្បន្នមានអ្នកឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌាជិត៣ពាន់ករណីហើយនៅក្នុងចក្រភពអង់គ្លេស

    រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសបញ្ជាក់ថា បច្ចុប្បន្នមានអ្នកឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌាជិត៣ពាន់ករណីហើយនៅក្នុងចក្រភពអង់គ្លេស

    អង់គ្លេស៖ រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក ម៉ាត ហានខុក បានប្រាប់សមាជិកសភាថា រហូតមកទល់ពេលនេះ វីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌាប្រមាណ២ពាន់៩៦៧ករណីហើយត្រូវបានកត់ត្រានៅក្នុងចក្រភពអង់គ្លេស ។រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសរូបនេះបន្ថែមថា ភ័ស្តុតាងដំបូងបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះ គឺអាចចម្លងខ្លាំងជាងវីរុសដទៃទៀត ។ ក្រុមអ្នកវិទ្យាសាស្រ្តអង់ គ្លេសក៏បានទទួលស្គាល់ដែរថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌាមានលទ្ធភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេស Kent ទៅទៀត ។លោក ម៉ាត ហានខុក បានសង្កត់ធ្ងន់ថា នៅទីក្រុង Bolton និង Blackburn ដែលជាកន្លែងវីរុសបំប្លែងខ្លួនភាគច្រើនត្រូវបានគេកត់ត្រា ការចាក់វ៉ាក់សាំងដល់ប្រជាជន២ម៉ឺន៦ពាន់៩៤នាក់ និង ការធ្វើតេស្តលើមនុស្ស៧ម៉ឺន៥ពាន់នាក់បន្ថែមទៀតត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ។ ការរីករាលដាលនៃវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា បានបង្កឲ្យមានការភ័យខ្លាចថា ផែនការរបស់អង់គ្លេសក្នុងការចាកចេញពីវិធានការរឹតត្បិតជំងឺកូវីដ១៩អាចត្រូវបានពន្យារពេល ៕ ប្រភព៖ Sky News