-
ហ្វីលីពីនទទួល Sinovac ៥០ម៉ឺនដូសបន្ថែមទៀត ពីប្រទេសចិន

ប្រទេសហ្វីលីពីនទទួលបានវ៉ាក់សាំង Sinovac ចំនួនកន្លះលានដូសបន្ថែមទៀត ដែលបានទិញពីប្រទេសចិន កាលពីថ្ងៃទី២០ ឧសភា ២០២១ ខណៈប្រទេសនេះកំពុងបង្កើនកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំង ក្នុងពេលមានការកើនឡើងការឆ្លងជំងឺកូវិត-១៩ នៅតែបន្ត។ សរុបទាំង៥០ម៉ឺនដូសនេះទៀត ចិនបញ្ជូនវ៉ាក់សាំង៥លាន៥សែនដូសហើយទៅហ្វីលីពីន តែក្នុងនេះ ក៏មានជំនួយ១លានដូសដែរ។ ប្រទេសហ្វីលីពីនមានបំណងចាក់វ៉ាក់សាំងដល់ប្រជាជនយ៉ាងតចិច ៧០លាននាក់ នៅឆ្នាំនេះដើម្បីទទួលបានភាពស៊ាំ។ ប្រទេសហ្វីលីពីនមានករណីឆ្លងជំងឺកូវិត-19 សរុបចំនួន 1,159,071ករណី និងមានអ្នកស្លាប់ 19,507នាក់ គិតត្រឹមម្សិលមិញ៕
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៩៣នាក់បន្ថែមទៀត

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ឧសភានេះបានឲ្យដឹងថា ក្នុងថ្ងៃ២០ ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា ការរកឃើញនោះ បន្ទាប់ពីរដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៨០១នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៩៣នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំង៩៣នាក់នោះ ស្រុកជើងព្រៃចំនួន៣៤នាក់, ស្រុកបាធាយចំនួន៣៣នាក់, ស្រុកព្រៃឈរចំនួន៩នាក់, ស្រុកកំពង់សៀមចំនួន៦នាក់ និង១១នាក់ទៀតជាកម្មករ កម្មការិនីមកពីខេត្តកំពង់ធំ និងកំពង់ឆ្នាំង។ ជំងឺទាំង៩៣នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៩៣នាក់នោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ រដ្ឋបាលខេត្តកំពង់ចាមក៏បានជូនដំណឹងថា នៅថ្ងៃទី២០ឧសភា ខេត្តកំពង់ចាមមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន២៣នាក់ផងដែរ។
-
ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ១១នាក់ និងមានអ្នកស្លាប់បន្ថែមម្នាក់ទៀត

រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី២១ឧសភាឆ្នាំ២០២១បានជូនដំណឹងថា យោងតាមលទ្ធផលតេស្ដរហ័ស Rapid Test នៅថ្ងៃទី២០ឧសភាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន១១នាក់។ អ្នកឆ្លងថ្មីទាំង១១នាក់នោះ មានអ្នកធ្វើដំណើរមកពីប្រទេសថៃចំនួន៤នាក់, អ្នកធ្វើដំណើរពីរាជធានីភ្នំពេញចំនួនចំនួន៤នាក់ និងអ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈចំនួន៣នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសថា នៅថ្ងៃទី២០ឧសភា មានអ្នកជំងឺកូវីដ-១៩ម្នាក់បានស្លាប់ ។ សពមានឈ្មោះ សាន សំអូន ភេទស្រី អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិអង្គាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខេត្តព្រៃវែងគិតមកដល់ថ្ងៃទី២០ឧសភាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២២៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១១៤នាក់ និងមានករណីស្លាប់ចំនួន ៤នាក់។
-
ក្រុមគ្រូពេទ្យជួរមុខរបស់យើងនាំបងប្អូនអ្នកជំងឺលេងល្បែងប្រជាប្រិយ៍កម្សាន្ត ដើម្បីសុខភាព និងបន្ធូរអារម្មណ៍ផ្លូវចិត្តដល់ពួកគាត់ផងដែរ

-
អ្វីៗដើម្បីចង់ឲ្យអ្នកជំងឺឆាប់ជាសះស្បើយ ប្អូនៗកុមារា កុមារី ពួកគេក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការមើលថែផងដែរ

-
អ្នកជំងឺចំនួន ៥០៥នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យ នៃមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អនុញ្ញាតឱ្យ ត្រឡប់ទៅផ្ទះវិញ

ដំណឹងដ៏រីករាយ និងសូមអបអរសាទរដល់បងប្អូន!! អ្នកជំងឺចំនួន ៥០៥នាក់ត្រូវបានក្រុមគ្រូពេទ្យ នៃមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។ #TYDA#ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩
-
ឥណ្ឌា៖ ទន្លេគង្គាដ៏មានបារមី ពេញដោយសពអ្នកជំងឺកូវីដ

សាកសពអ្នកជំងឺកូវីដ១៩ រាប់រយនាក់បានអណ្តែតពាសពេញផ្ទៃទឹកនៃទន្លេដ៏ ល្បីល្បាញនិងមានបារមី គឺទន្លេគង្គា។ អ្នកស្លាប់ដោយសារវីរុសកូវីដមានចំនួនច្រើនលើសលប់ ធ្វើឱ្យខ្វះខាតកន្លែងសម្រាប់បូជា ទើបបានជាគេត្រូវបោះសពចូលក្នុងទឹក ទន្លេគង្គានេះតែម្តង។ អ្នករស់នៅក្នុងតំបន់ Uttar Pradesh ជិតទន្លេគង្គាបានបញ្ជាក់ថា សាកសពអ្នកជំងឺត្រូវបានគេយកមកបោះចូលក្នុងទឹកទន្លេនេះជារៀងរាល់ថ្ងៃ ពោលគឺមិនមានថ្ងៃណាដែលថាមិនមានសាកសពអណ្តែតស្អុយពេញទឹកនោះទេ៕
-
រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ទីតាំងលក់ដូរ ចំនួន០៣កន្លែង ក្នុងស្រុកសំពៅលូន និងទីតាំងមួយកន្លែងទៀត ជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដា HANDA ក្រុងបាត់ដំបង

នៅព្រលប់ ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទខ្ទប់ ទីតាំងចំនួន ០៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រ នៃ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយរកឃើញនូវករណីឆ្លងជម្ងឺកូវីដ-19ដោយយោងនូវសេចក្តីសម្រេចលេខ១០១/២១សសរ. ចុះថ្ងៃទី២០ខែឧសភាឆ្នាំ២០២១នេះស្តីពីការសម្រេចបិទខ្ទប់នូវទីតាំង០៣កន្លែងក្នុងស្រុកសំពៅលូនរហូតដល់មានការជូនដំណឹងជាថ្មី។និងសេចក្តីសម្រេចដាច់ដោយឡែកមួយទៀត លេខ១០០/២១សសរ.ចុះថ្ងៃទី២០ខែឧសភា២០២១ ដោយសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដាHANDA ក្រុងបាត់ដំបង រហូតដល់មានការជូនដំណឹងសារជាថ្មីឡើងវិញ។ បើយោងលើសេចក្តិសម្រេចនេះការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំង ទាំង៤កន្លែង ដែលស្ថិតនៅចំណុចភូមិសាស្ត្រពាក់ព័ន្ធខាងលើនេះ គឺតម្រូវឲ្យអាជ្ញាធររដ្ឋបាលស្រុកសំពៅលូន និងគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដា HANDA ក្នុងក្រុងបាត់ដំបង ត្រូវមានវិធានការហ៊ុព័ទ្ធនូវទីតាំងពាក់ព័ន្ធទាំងអស់ខាងលើនេះ ត្រូវហាមការចេញ-ចូលនៅទីតាំងនោះ និងត្រូវស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើទាំង ផ្ទាល់-ប្រយោលដើម្បីយកទៅធ្វើចត្តាឡីស័ក និងចុះយកវត្ថុសំណាកតេស្តរក មេរោគកូវីដ-19៕

