-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៦០នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៨២៤នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២០ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៦០នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន ១៥នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២០ ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៨២៤នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២០ ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន ៤ពាន់ ១៥៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១ម៉ឺន ៦ពាន់ ៥២៤នាក់ និងនៅសល់ ចំនួន ៧ពាន់ ៦៣៣នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន ១នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ១៦៥នាក់ហើយ។
-
មនុស្សជាង២ម៉ឺននាក់ទៅហើយដែលរកឃើញវិជ្ជមានកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: រយ:ពេល៣ខែ

-
អភិបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋ ចាប់ពីថ្ងៃទី២៤ ខែឧសភាតទៅ

-
មន្រ្តីជាន់ខ្ពស់ WHO ទទួលស្គាល់ថា វ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ប៉ុន្តែព្រមានថា ការធ្វើដំណើរអន្តរជាតិនៅតែមិនមានសុវត្ថិភាព

បរទេស៖ នាយកប្រចាំអឺរ៉ុបរបស់អង្គការសុខភាពពិភពលោក (WHO) លោក ហានស៍ គ្លូក (Hans Kluge) បញ្ជាក់ថា ដំណើររីកចំរើនប្រឆាំងនឹងវីរុស Covid-19 នៅផុយស្រួយនៅឡើយ ហើយការធ្វើដំណើរអន្តរជាតិណាមួយក៏គួរតែជៀសវាងផងដែរ តែលោកបានសង្កត់ធ្ងន់ថា បណ្តាវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតអោយប្រើ គឺសុទ្ធតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនប្រភេទថ្មី ។លោក ហានស៍ គ្លូក បានថ្លែងក្នុងសន្និសិទសារព័ត៌មានប្រចាំសប្តាហ៍ថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា និងអាចចម្លងខ្លាំងជាងវីរុសដើម ឥឡូវត្រូវបានរកឃើញនៅយ៉ាងតិច២៦ប្រទេសក្នុងចំណោម៥៣ប្រទេសនៅតំបន់អឺរ៉ុប ។ តែវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតអោយប្រើហើយ មានប្រសិទ្ធភាពប្រឆាំងវីរុសប្រភេទថ្មី… រាល់វីរុសបំប្លែងខ្លួនកន្លងមក បានឆ្លើយតបនឹងវ៉ាក់សាំងដែលមានហើយ ។ស្របពេលជាមួយគ្នានោះដែរ នាយកប្រចាំអឺរ៉ុបរបស់អង្គការសុខភាពពិភពលោករូបនេះបានបញ្ជាក់បន្ថែមទៀតថា ប្រជាជនតំបន់នេះ (អឺរ៉ុប) តែ២៣ភាគរយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងមានតែ១១ភាគរយបានចាក់ដូសទី២ ខណៈដែលលោកបានព្រមានអោយប្រជាជនក្នុងតំបន់បន្តប្រយ័ត្នប្រយែងបន្ថែម ៕ ប្រភព៖ CNA
-
អ្នកជំនាញផ្នែកសុខាភិបាលអូស្រ្តាលីព្រមានថា ពលរដ្ឋអូស្រ្តាលីមានអាយុលើស៥០ឆ្នាំមិនគួរពន្យារពេលចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ឡើយ

អូស្រ្តាលី៖ អ្នកជំនាញបានធ្វើការព្រមានដល់ពលរដ្ឋអូស្រ្តាលីមានអាយុលើសពី៥០ឆ្នាំកុំអោយពន្យារពេលទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ពួកគេ បើទោះបីជាមានការព្រួយបារម្ភអំពីបញ្ហាកំណកគ្រាប់ឈាមក៏ដោយ ។ប្រធានសមាគមន៍ផ្នែកវេជ្ជសាស្រ្តអូស្រ្តាលី (AMA) បានប្រាប់សារព័ត៌មានក្នុងស្រុកថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់អូស្រ្តាលី នៅមុនពេលរដូវរងាចូលមកដល់នោះ គឺការការពារជនងាយរងគ្រោះពីការឆ្លងវីរុសកូរ៉ូណា ។ លោកបន្ថែមថា វីធីល្អបំផុតដើម្បីការពារសហគមន៍របស់យើងនោះ គឺសម្រាប់ជនងាយរងគ្រោះដែលត្រូវទទួលថ្នាំបង្ការ ជាពិសេសអ្នកដែលមានអាយុលើសពី៧០ឆ្នាំ ដែលងាយនឹងទទួលបានលទ្ធផលមិនល្អប្រសើរ បើពួកគេឆ្លងវីរុសកូរ៉ូណា ។ការកត់សម្គាល់បែបនេះរបស់អ្នកជំនាញអូស្រ្តាលី ត្រូវបានធ្វើឡើងបន្ទាប់ពីនិយតករផ្នែកវេជ្ជសាស្ត្រអូស្ត្រាលីបានឱ្យដឹងថា មានបញ្ហាកំណកគ្រាប់ឈាមចំនួន៦ករណីបន្ថែមទៀតត្រូវបានរកឃើញនៅក្នុងប្រទេសអូស្រ្តាលី ដែលមានជាប់ទាក់ទងនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ក្រុមហ៊ុន AstraZeneca ។ ប្រការនេះ បានធ្វើឲ្យចំនួនបញ្ហាកំណកឈាមដែលមានជាប់ទាក់ទិននឹងវ៉ាក់សាំង AstraZeneca នៅអូស្ត្រាលីកើនឡើងដល់២៤ករណីហើយ ៕ ប្រភព៖ ស៊ីនហួរ
-
ជប៉ុនគ្រោងអនុម័តអោយប្រើវ៉ាក់សាំង Moderna និង AstraZeneca នៅមុនការមកដល់នៃព្រឹត្តិការណ៍កីឡាអូឡាំពិក

ជប៉ុន៖ គណៈកម្មាធិការរដ្ឋាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានណែ នាំអោយមានការអនុម័តយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងរបស់ Moderna និង AstraZeneca ចំពេលដែលការរិះគន់កាន់តែច្រើន ជុំវិញការយឺតយ៉ាវក្នុងការចាក់ថ្នាំបង្ការជូនប្រជាជន ខណៈនៅសល់ពេល២ខែទៀត ដែលព្រឹត្តិការណ៍កីឡាអូឡាំពិកធ្វើឡើង ។នាពេលបច្ចុប្បន្នមានតែវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech តែមួយគត់ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសជប៉ុន ស្របពេលមានប្រជាជនតិចជាង២ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុបប្រមាណ១២៥លាននាក់ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ។ បើតាមមន្ត្រីក្រសួងសុខាភិបាលជប៉ុន គណៈកម្មាធិការគ្មានការជំទាស់ទេ ចំពោះការអនុម័តឲ្យប្រើប្រាស់នូវវ៉ាក់សាំងចំនួនពីរ ដែលត្រូវបានគេរំពឹងថា នឹងទទួលបានការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាលនៅថ្ងៃសុក្រសប្តាហ៍នេះ ។គួរបញ្ជាក់ថា មជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំពីរ ដែលប្រតិបត្តិការដោយយោធានៅទីក្រុងតូក្យូ និងអូសាកា នឹងបើកដំណើរការនាសប្តាហ៍ក្រោយ ហើយត្រូវបានគេរំពឹងថា នឹងប្រើប្រាស់វ៉ាក់សាំង Moderna សម្រាប់មនុស្សចាស់ក្នុងដំណាក់កាលដំបូង ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៥លាន៨៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៤ម៉ឺននាក់ និងជាសះស្បើយ១៤៦លាន៥២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៥លាន៨៥ម៉ឺន៧៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤៤ម៉ឺន៤ពាន់៧៣៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤៦លាន៥២ម៉ឺន៦ពាន់៨៨៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៨៣ម៉ឺន៣ពាន់១៨១នាក់ ស្លាប់ចំនួន៦០ម៉ឺន២ពាន់៦១៦នាក់ និងជាសះស្បើយចំនួន២៧លាន៣៥ម៉ឺន៨ពាន់៦៥១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៦លាន៣ម៉ឺន៦៧៤នាក់ ស្លាប់២៩ម៉ឺន១ពាន់៣៦៥នាក់ និងជាសះស្បើយ២២លាន៧០ម៉ឺន៥ពាន់៩០១នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៨៩ម៉ឺន៨ពាន់៥៥៨នាក់ ស្លាប់ចំនួន៤៤ម៉ឺន៤ពាន់៣៩១នាក់ និងជាសះស្បើយ១៤លាន៣៨ម៉ឺន៥ពាន់៩៦២នាក់ ៕ ប្រភព៖ worldometers
-
ព្រឹកនេះ! ថៃប្រកាសឆ្លងកូវីដជិត៣៥០០នាក់ ស្លាប់៣២នាក់ទៀត

នាព្រឹកថ្ងៃសុក្រ ទី២១ ឧសភា ២០២១នេះ ប្រទេសថៃបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួនជិត៣៥០០នាក់ទៀត និង ស្លាប់៣២នាក់ផងដែរ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Nation ។ ក្រសួងសុខាភិបាលថៃថា ក្នុងចំណោមឆ្លងថ្មី ៣៤៨១នាក់ មាន៩៥១នាក់ឆ្លងក្នុងពន្ធនាគារ។ គិតត្រឹមព្រឹកថ្ងៃទី២១ ឧសភា ថៃមានអ្នកកើតជំងឺកូវីដ១៩ សរុបកើនដល់១២ម៉ឺន៣ពាន់៦៦នាក់ហើយ ស្លាប់កើនដល់៧៣៥នាក់។ យ៉ាងណាក៏ដោយ ២៤ម៉ោងចុងក្រោយមកនេះ ថៃក៏បានព្យាបាលឲ្យជាសះស្បើយចំនួនជិត៣ពាន់នាក់ដែរ ហើយឲ្យចាកចេញពីមន្ទីរពេទ្យហើយដែរ៕

