Category: Covid-19

  • មន្រ្តីជាន់ខ្ពស់ WHO ទទួលស្គាល់ថា វ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ប៉ុន្តែព្រមានថា ការធ្វើដំណើរអន្តរជាតិនៅតែមិនមានសុវត្ថិភាព (មានវីដេអូ)

    មន្រ្តីជាន់ខ្ពស់ WHO ទទួលស្គាល់ថា វ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ប៉ុន្តែព្រមានថា ការធ្វើដំណើរអន្តរជាតិនៅតែមិនមានសុវត្ថិភាព (មានវីដេអូ)

    បរទេស៖ នាយកប្រចាំអឺរ៉ុបរបស់អង្គការសុខភាពពិភពលោក (WHO) លោក ហានស៍ គ្លូក (Hans Kluge) បញ្ជាក់ថា ដំណើររីកចំរើនប្រឆាំងនឹងវីរុស Covid-19 នៅផុយស្រួយនៅឡើយ ហើយការធ្វើដំណើរអន្តរជាតិណាមួយក៏គួរតែជៀសវាងផងដែរ តែលោកបានសង្កត់ធ្ងន់ថា បណ្តាវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតអោយប្រើ គឺសុទ្ធតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនប្រភេទថ្មី ។លោក ហានស៍ គ្លូក បានថ្លែងក្នុងសន្និសិទសារព័ត៌មានប្រចាំសប្តាហ៍ថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា និងអាចចម្លងខ្លាំងជាងវីរុសដើម ឥឡូវត្រូវបានរកឃើញនៅយ៉ាងតិច២៦ប្រទេសក្នុងចំណោម៥៣ប្រទេសនៅតំបន់អឺរ៉ុប ។ តែវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតអោយប្រើហើយ មានប្រសិទ្ធភាពប្រឆាំងវីរុសប្រភេទថ្មី… រាល់វីរុសបំប្លែងខ្លួនកន្លងមក បានឆ្លើយតបនឹងវ៉ាក់សាំងដែលមានហើយ ។ស្របពេលជាមួយគ្នានោះដែរ នាយកប្រចាំអឺរ៉ុបរបស់អង្គការសុខភាពពិភពលោករូបនេះបានបញ្ជាក់បន្ថែមទៀតថា ប្រជាជនតំបន់នេះ (អឺរ៉ុប) តែ២៣ភាគរយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងមានតែ១១ភាគរយបានចាក់ដូសទី២ ខណៈដែលលោកបានព្រមានអោយប្រជាជនក្នុងតំបន់បន្តប្រយ័ត្នប្រយែងបន្ថែម ៕ ប្រភព៖ CNA

  • រដ្ឋបាលខែត្តកែប ទទួលបានអង្ករ ទឹកសុទ្ធ អាល់កុល ម៉ាស់ មី និងត្រីខ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពីសប្បុរសជន

    រដ្ឋបាលខែត្តកែប ទទួលបានអង្ករ ទឹកសុទ្ធ អាល់កុល ម៉ាស់ មី និងត្រីខ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពីសប្បុរសជន

    ខេត្តកែប៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១-ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្លែងអំណរគុណចំពោះ លោក លោកស្រី នៃការិយាល័យធុរកិច្ច Manulife ខេត្តកំពត និងទីប្រឹក្សា Team Believe ទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ: អង្ករ ទឹកសុទ្ធ អាល់កុល ម៉ាស់ មី និងត្រីខ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងកិច្ចការមនុស្សធម៌ផ្សេងៗ ។ សូមជូនពរ លោក លោកស្រី បានប្រកបដោយពុទ្ធពរទាំងបួនប្រការ និងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ៕ #SomPiseth#Kep#Cambodia

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាល់សាំងនៅសាលាបឋមសិក្សាឬស្សីកែវនៅព្រឹកថ្ងៃទី១៦ ឧសភា ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាល់សាំងនៅសាលាបឋមសិក្សាឬស្សីកែវនៅព្រឹកថ្ងៃទី១៦ ឧសភា ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺបានទៅចាក់វ៉ាក់សាំងដូសទី១ នៅសាលាបឋមសិក្សាឫស្សីកែវ ដែលមានទីតាំងស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ឧសភាឆ្នាំ២០២១ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • វ៉ាក់សាំងចិនទប់ស្កាត់កូវីដបម្លែងថ្មីនៅឥណ្ឌា ទាំងមិនបាច់ប្តូរបច្ចេកទេសផលិត

    វ៉ាក់សាំងចិនទប់ស្កាត់កូវីដបម្លែងថ្មីនៅឥណ្ឌា ទាំងមិនបាច់ប្តូរបច្ចេកទេសផលិត

    ការសិក្សាបានរកឃើញ​ថា វ៉ាក់សាំង​កូវីដ១៩របស់ចិន គឺ​អាច​ការពារ​វីរុសកូវីដ១៩បម្លែងថ្មី​ដែលមាន​ប្រភពនៅឥណ្ឌា B1617បាន។ លោក Shao Yiming អ្នក​ជំនាញ​នៅ​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៃប្រទេសចិនបានបញ្ជាក់បែបនេះ ក្នុងសន្និសីទកាសែត​ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២១។ លោក​លើកឡើង​ថា ចិន​បាន​ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង​ចំពោះ​វីរុសបម្លែងថ្មី​ដែលមានប្រភព​នៅឥណ្ឌាមួយនេះ ហើយ​បាន​បើកការស្រាវជ្រាវ និង​ប្រមូលទិន្នន័យ។ វីរុសនឹងបន្តបម្លែងខ្លួនថែមទៀត ដូច្នេះការផ្លាស់ប្តូរជាច្រើន នឹងកើតឡើង។ លោក Shao បាន​អះអាង​ថា នៅពេល​វ៉ាក់សាំង​ប្រទេសដទៃ​ដែលកំពុងមាន​បច្ចុប្បន្ន ប្រែទៅជា​លែងមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង​នឹង​វីរុស​បម្លែងថ្មីៗ គឺ​វ៉ាក់សាំងចិននឹង​ផ្តល់​ដំណោះស្រាយ​យ៉ាងឆាប់រហ័ស ពោលគឺ​វ៉ាក់សាំងចិន នឹងត្រូវបង្កើនការផលិតយ៉ាងលឿន ដោយមិនចាំបាច់​ផ្លាស់ប្តូរបច្ចេកទេស​នៃការផលិតនោះទេ៕

  • ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១១៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១១៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃ២១ ឧសភាបានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១៧នាក់នៅថ្ងៃទី២០ ឧសភា។ អ្នកឆ្លងថ្មីទាំងនោះគឺត្រូវបានរកឃើញនៅក្នុងក្រុងប៉ោយប៉ែត ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។

  • ខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    អាជ្ញាធរខេត្តកំពង់ធំនៅថ្ងៃ២១ឧសភាបានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧នាក់នៅថ្ងៃទី២០ឧសភា។ ប៉ុន្តែអ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកចំណូលថ្មី ដែលពីខេត្តព្រះសីហនុចំនួន៣នាក់, មកពីខេត្តកំពង់ចាម២នាក់ និងមកពីប្រទេសថៃ២នាក់ ។ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនាងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។

  • ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ឧសភា បានារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន ៧នាក់ ក្នុងនោះនៅស្រុករមាសហែកចំនួន ២នាក់ ស្រុកស្វាយជ្រុំចំនួន៣នាក់ និង២នាក់ទៀតជាអ្នកដំណើរទៅពីខេត្តព្រៃវែង។ រដ្ឋបាលខេត្តបានបន្តថា ក្នុងចំណោមអ្នកវិជ្ជមានទាំង៧នាក់នោះ មានម្នាក់ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីពេទ្យបង្អែកស្វាយជ្រុំម្នាក់ និងនៅមណ្ឌលព្យាបាលក្រុងវិតចំនួន៦នាក់។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកផ្សេងទៀត ដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់ទូរសព្ទ័លេខ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២។ នៅក្នុងខេត្តស្វាយរៀងគិតមកដល់ថ្ងៃទី២០ឧសភាឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៣៤នាក់ កំពុងសម្រាកព្យាបាលចំនួន៧១នាក់ និងមានអ្នកស្លាប់ចំនួន៥នាក់។

  • អ្នកធ្លាប់មានទំនាក់ទំនងជាមួយមន្ត្រីការពារផ្ទះឯកអគ្គរាជទូតចក្រភពអង់គ្លេសក្នុងរាជធានីភ្នំពេញ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អ្នកធ្លាប់មានទំនាក់ទំនងជាមួយមន្ត្រីការពារផ្ទះឯកអគ្គរាជទូតចក្រភពអង់គ្លេសក្នុងរាជធានីភ្នំពេញ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២១ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាមន្ត្រីការពារ ឯកអគ្គរដ្ឋទូតអង់គ្លេស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២០ ផ្លូវលេខ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៧ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់មានទំនាកទំនងជាមួយមន្ត្រីទាំងនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤០នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤០នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី២១ឧសភានេះបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤០នាក់។ អ្នកវិជ្ជមានទាំង៤០នាក់ មាន២២នាក់គឺជាអាជីវករផ្សារសំរោងយ៉ោង ស្រុកបាទី, ក្រៅពីនោះមាន កម្មករ កម្មការិនីនៅរោងចក្រសាន់បូ ស្រុកបាទី, កុមារ សិស្ស ប្រជាពលរដ្ឋ និងអ្នកចំនូលថ្មីមកពិខេត្តព្រះសីហនុ មកពីប្រទេសថៃ និងរាជធានីភ្នំពេញជាដើម។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង ៤០នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំលឹកអភិបាលរាជធានី-ខេត្ត

    រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំលឹកអភិបាលរាជធានី-ខេត្ត

    រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំលឹកអភិបាលរាជធានី-ខេត្ត ឱ្យពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងការធ្វើចត្តាឡីស័ក ៕