-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ២២-ឧសភា-២០២១

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៦លាន៤៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៥ម៉ឺននាក់ និងជាសះស្បើយ១៤៧លាន២៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៦លាន៤៨ម៉ឺន៦ពាន់៣២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤៥ម៉ឺន៧ពាន់៨៥១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤៧លាន២៤ម៉ឺន២ពាន់៩៦១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៨៦ម៉ឺន២ពាន់៣៩៨នាក់ ស្លាប់ចំនួន៦០ម៉ឺន៣ពាន់៤០៨នាក់ និងជាសះស្បើយចំនួន២៧លាន៣៩ម៉ឺន៩ពាន់៤២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៦លាន២៨ម៉ឺន៩ពាន់២៩០នាក់ ស្លាប់២៩ម៉ឺន៥ពាន់៥២៥នាក់ និងជាសះស្បើយ២៣លាន៧ម៉ឺន៣៦៥នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៩៧ម៉ឺន៦ពាន់១៥៦នាក់ ស្លាប់ចំនួន៤៤ម៉ឺន៦ពាន់៥២៧នាក់ និងជាសះស្បើយ១៤លាន៤២ម៉ឺន២ពាន់២០៩នាក់ ៕ ប្រភព៖ worldometers
-
អាជ្ញាធរសុខាភិបាលសិង្ហបុរីអះអាងថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech មានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះកុមារអាយុ១២ដល់១៥ឆ្នាំ (មានវីដេអូ)

សង្ហិបុរី៖ គណៈកម្មាធិការជំនាញវ៉ាក់សាំងសិង្ហបុរី បានធ្វើការឆ្លើយតបទៅនឹងលិខិតបើកចំហរមួយរបស់ក្រុមវេជ្ជបណ្ឌិត១២រូប នៅថ្ងៃសុក្រនេះថា ការប្រើវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ (ភីហ្វាយហ្សឺ-បាយអូអិនធិច) សម្រាប់កុមារអាយុ១២ឆ្នាំដល់១៥ឆ្នាំ គឺមានសុវត្ថិភាព និងប្រសិទ្ធភាព ។គណៈកម្មាធិការជំនាញបញ្ជាក់ថា បច្ចុប្បន្ននេះ ភីហ្វាយហ្សឺ-បាយអូអិនធិច គឺជាវ៉ាក់សាំងតែមួយគត់នៅគ្រប់ទីកន្លែងទូទាំងពិភពលោក ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់កុមារអាយុ១២ឆ្នាំដល់១៥ឆ្នាំ ។ អាជ្ញាធរវិទ្យាសាស្ត្រសុខភាព (HSA) និងគណៈកម្មាធិការជំនាញបានត្រួតពិនិត្យពីសុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំង ភីហ្វាយហ្សឺ-បាយអូអិនធិច ដោយផ្អែកលើការតេស្តគ្លីនិកសម្រាប់មនុស្សដែលដែលស្ថិតនៅក្រុមអាយុនេះ ។ ទម្រង់សុវត្ថិភាពវ៉ាក់សាំងនេះ គឺស្របទៅនឹងទម្រង់សុវត្ថិភាពដូចមនុស្សធំដែរ ហើយកម្រិតស្តង់ដារសម្រាប់វ៉ាក់សាំងដែលត្រូវចុះបញ្ជីប្រើប្រាស់ គឺមានប្រព័ន្ធភាពសុំាប្រឆាំងនឹងជំងឺផ្សេង ។សូមជម្រាបថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ពីរប្រភេទត្រូវបានអនុម័តអោយប្រើប្រាស់នៅប្រទេសសិង្ហបុរី ក្នុងនោះរួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ (ភីហ្វាយហ្សឺ-បាយអូអិនធិច) និងក្រុមហ៊ុនអាមេរិក ម៉ូឌែណា ដោយក្រុមហ៊ុនធំៗទាំងពីរនេះ ផ្អែកលើបច្ចេកវិទ្យា mRNA ៕ ប្រភព៖ Reuters
-
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ១លានដូសនឹងដឹកមកដល់កម្ពុជានៅថ្ងៃស្អែកនេះ

តាមការគ្រោងទុក នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ កម្ពុជានឹង ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជារទិញពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន១លានដូសបន្ថែមទៀត។ នេះ គឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា លើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងលើកទី៤ ដឹកមកកាលពីថ្ងៃទី ១៦ ខែឧសភា កន្លងមកនេះ។ សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស ដែលនឹងដឹកមកកម្ពុជានៅថ្ងៃទី ២៣ ខែឧសភា ស្អែកនេះ កម្ពុជានឹងមានវ៉ាក់សាំងនៅក្នុងដៃសរុប ២លានដូស ដែលនឹងអាចចាក់ជូនឲ្យប្រជាជនដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង…
-
រដ្ឋបាលខេត្តប៉ៃលិន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់

ខេត្តប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ជម្រាបជូនដល់សាធារណជនថា ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២ករណី គឺ ៖ ទី១. ឈ្មោះ ស៊ុ សោភ័ណ ភេទស្រី អាយុ៤១ឆ្នាំ (ម្តាយ) ជាមេផ្ទះ ទី២. ឈ្មោះ ណាត ម៉េងរក្សា ភេទប្រុស អាយុ១៣ឆ្នាំ (កូន) ជាសិស្ស ។ ប្រភពបន្តទៀតថា ទាំងពីរនាក់ខាងលើត្រូវជាប្រពន្ធ និងជាកូនរបស់ឈ្មោះ គីម បូនី ភេទប្រុស ជាងដែក មានវិជ្ជមានជំងឺកូវីដ-១៩ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ មុនដំបូង អ្នកជំងឺទាំងពីរនាក់ម្តាយ និងកូន មានការប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ គីម បូនី ហើយគាត់នេះ ធ្លាប់មានការប៉ះពាល់ជាមួយ អ្នកជំងឺម្នាក់ទៀត ឈ្មោះ នុម ដុង ភេទប្រុស អាយុ៣៦ឆ្នាំ…
-
រដ្ឋបាលខេត្តកំពង់ចាម ដាក់ចេញនូវវិធានការ បិទខ្ទប់ និងការពារកុំឲ្យវីរុសបម្លែងថ្មី កូវីដ-១៩ រាលដាលចេញក្រៅ សំដៅកាត់ផ្តាច់ខ្សែចម្លងពីសហគមន៍មួយទៅសហគមន៍មួយទៀត

នៅក្នុងកិច្ចប្រជុំបូកសរុបអំពីវឌ្ឍភាព នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តរយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងថា៖ ដេីម្បី គ្រប់គ្រង ស្ថានការណ៍ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ កុំឲ្យមានការរាលដាលបន្ត យើង ត្រូវ អនុវត្ត យុទ្ធសាស្ត្រពីរយ៉ាង គឺ ទី១- ត្រូវ បិទខ្ទប់ ក្តោប ឲ្យ ជាប់ ទី២-ត្រូវការពារ កុំ ឲ្យ រីករាលដាលចេញទៅខាងក្រៅ ហេីយ យេីងត្រូវធ្វើការ បោសសំអាត ដេីម្បី កាត់ផ្ដាច់ ខ្សែ ចម្លង ព្រឹត្តិការណ៍ ២០-កុម្ភៈ ដែល កំពុង បង្ក…
-
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទបំរាមគោចរក្នុង «តំបន់លឿង» ចាប់ពីម៉ោងសូន្យថ្ងៃស្អែកនេះតទៅ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចបិទបញ្ចប់បំរាមគោចរ និងអនុញ្ញាតឲ្យបើកអាជីវកម្មមួយចំនួនក្នុង «តំបន់លឿង» នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ស្អែកនេះតទៅ។ នៅក្នុងសេចក្តីសម្រេច រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលបានអនុញ្ញាតឱ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ រួមមាន កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
-
រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង បង្ហាញអត្តសញ្ញាណ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩២នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង បង្ហាញអត្តសញ្ញាណ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩២នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ អជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

