Category: Covid-19

  • ថៃឆ្លងកូវីដជិត៣០០០នាក់ ស្លាប់៣០នាក់ទៀត ប្រកាសព្រឹកនេះ

    ថៃឆ្លងកូវីដជិត៣០០០នាក់ ស្លាប់៣០នាក់ទៀត ប្រកាសព្រឹកនេះ

    ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានប្រកាស ព្រឹកថ្ងៃចន្ទ ទី២៤ ឧសភា ២០២១ថា មានឆ្លងថ្មី ២៧១៣នាក់ ស្លាប់៣០នាក់ ក្នងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ថៃឆ្លងកូវីដសរុប ១៣២២១៣នាក់ហើយ ស្លាប់៨០៦នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ។ ប្រភពពី The Nation

  • ស្លាប់៦នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែឧសភាម្សិលមិញ

    ស្លាប់៦នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែឧសភាម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១៧នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ស្រវឹង, និងងងុយ៕ ដោយ/ ឆៃហួត

  • វត្តសារាវ័នតេជោ បានបិតខ្ទប់ជាស្ថាពរហើយ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១០អង្គ នាក់

    វត្តសារាវ័នតេជោ បានបិតខ្ទប់ជាស្ថាពរហើយ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១០អង្គ នាក់

    នៅថ្ងៃទី២៣ឧសភា ឆ្នាំ២០២១ នៅវត្តសារាវ័នតេជោបានបិតខ្ទប់ជាស្ថាពរហើយ នៅក្នុងវេលាម៉ោង៩យប់ក្រុមការងារ និងក្រុមគ្រូពេទ្យកំពុងអនុវត្តយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់បានចំនួន ២៧៥អង្គ/នាក់ ជាលទ្ធផលរកឃើញវិជ្ជមាន១០នាក់ ។ ព្រះចៅអធិការ និងមន្ត្រីសង្ឃ២០អង្គទៀតត្រូវគេរាយការណ៍ថា មិនទាន់បានធ្វើសំណាកនៅឡើយទេ ដោយសាព្រះអង្គនិមន្តទៅធ្វើបុណ្យនៅស្រុក និងត្រូវយកសំណាកបន្តទៀត នៅពេលនិមន្តមកដល់វត្តវិញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខភាព រយៈ ១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ ឬទៅកាន់តំបន់ហានិភ័យនោះ។

  • បិទរោងចក្រចំនួន២ នៅស្រុកកំពង់ត្រឡាច បន្ទាប់ពីរកឃើញកម្មករមានវិជ្ជមានកូវីដ១៩ ចំនួន៨៦នាក់

    បិទរោងចក្រចំនួន២ នៅស្រុកកំពង់ត្រឡាច បន្ទាប់ពីរកឃើញកម្មករមានវិជ្ជមានកូវីដ១៩ ចំនួន៨៦នាក់

    ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៣ ខែ​ ឧសភានេះបានសម្រេច បិទរោងចក្រចំនួន២ នៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង បន្ទាប់ពីរកឃើញកម្មករមានវិជ្ជមានកូវីដ១៩ ចំនួន៨៦នាក់ បន្ថែមទៀតរួចមក។ គួរបញ្ជាក់ថារោងចក្រចំនួន២ដែលត្រូវបានរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងប្រកាសបិទ បន្ទាប់ពីមានផ្ទុះជំងឺកូវីដ១៩នេះគឺមានឈ្មោះ ហឹរ៉ាយហ្សិន អៅដរ និង រោងចក្រ តឹកហ្វុក ដែលមានទីតាំង នៅភូមិផ្សារត្រាច និងភូមិលង្វែក  ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។ យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ក្នុងចំណោមកម្មករបុកលិគសរុបទាំងចំនួន ៨៦ នាក់ ដែលរកឃើញនៅថ្ងៃទី ២៣ខែឧសភានេះ គឺភាគច្រើន ធ្វើការនៅរោងចក្រ  ហឹរ៉ាយហ្សិន អៅដរ  និងមានតែ២នាក់ប៉ុណ្ណោះ ដែលធ្វើការនៅរោងចក្រ តឹកហ្វុក  ដែលមានវិជ្ជមានកូវីដ១៩។ ប្រភពដដែលនេះបញ្ជាក់ដែរថាអ្នកវិជ្ជមានកូវីតទាំង ៨៦នាក់ខាងលើនេះ បានត្រូវគេយកទៅដាក់ឲ្យព្យាបាលនៅ មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងសម្រាកព្យាបាលនៅអាគាររោងចក្រ  ហឹរ៉ាយហ្សិន អៅដរផ្ទាល់តែម្តង។  ជាមួយគ្នានេះដែរ រដ្ឋបាលសាលាខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រាស្រ័យទាក់ទង ដោយផ្ទាល់និង ប្រយោល ជាមួយអ្នកមានវិជ្ជមានកូវីត១៩ ទាំងអស់នេះក្នុងរយៈពេល ១៤ ថ្ងៃ…

  • ចិនចាក់វ៉ាក់សាំងកូវីដឲ្យពលរដ្ឋខ្លួន ជិត៥០០លាននាក់ហើយ

    ចិនចាក់វ៉ាក់សាំងកូវីដឲ្យពលរដ្ឋខ្លួន ជិត៥០០លាននាក់ហើយ

    គណៈកម្មការសុខាភិបាលជាតិចិនបានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៤៩៧.២៧លានដូសហើយ ត្រូវបានចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១៕

  • រកឃើញកម្មកររោងចក្រយូលី នៅខេត្តស្វាយរៀង មានវិជ្ជមានកូវីដ-១៩ ជាង ១០០នាក់

    រកឃើញកម្មកររោងចក្រយូលី នៅខេត្តស្វាយរៀង មានវិជ្ជមានកូវីដ-១៩ ជាង ១០០នាក់

    រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ ថាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩រហូតដល់ទៅ ១០៣នាក់ទៀតនៅក្នុងខេត្តស្វាយរៀង ក្នុងនោះមាន ១០១នាក់ជាកម្មករកម្មការនីបម្រើការងារនៅក្នុងរោងចក្រយូលី អិនធឺណេសិនណល (ខេមបូឌា) ហ្គាមេន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងបុរសម្នាក់ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្វាយជ្រុំ និងស្រ្តីម្នាក់ រស់នៅក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង មន្រ្តីសុខាភិបាលបានធ្វើប្រើប្រាស់ឧបករណ៍ធ្វើរោគវិនិច្ឆ័យរហ័ស (Rapid Test) លើកម្មករចំនួន៩០៦នាក់ ហើយបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១០៣ នាក់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វារៀងបានអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការ និងធ្វើដំណើរតាមរថយន្តដឹកកម្មករ នៅក្នុងរោងចក្រយូលីសូមសហការ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097…

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨៦នាក់ថ្មីបន្ថែមទៀត

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨៦នាក់ថ្មីបន្ថែមទៀត

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨៦នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២១។

  • រដ្ឋបាលខេត្តកំពង់ចាមយកវិទ្យាល័យព្រះសីហនុធ្វើជាមន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ-១៩ និងវិទ្យាល័យដីដុះ សម្រាប់ធ្វើមណ្ឌលចត្តាឡីស័ក

    រដ្ឋបាលខេត្តកំពង់ចាមយកវិទ្យាល័យព្រះសីហនុធ្វើជាមន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ-១៩ និងវិទ្យាល័យដីដុះ សម្រាប់ធ្វើមណ្ឌលចត្តាឡីស័ក

    បន្ទាប់ពីករណីវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្ត មានការកើនឡើង ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានសម្រេចជ្រើសរើសយកវិទ្យាល័យព្រះសីហនុស្ថិតនៅក្រុងកំពង់ចាម ជាកន្លែង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ថែមទៀត បន្ទាប់ពីមន្ទីរពេទ្យមេគង្គកំពង់ចាម មានអ្នកជំងឺពេញ និងសម្រេចយកវិទ្យាល័យដំដុះ សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ១កន្លែង បន្ថែមទៀត បន្ទាប់ពីមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មានអ្នកធ្វើចត្តាឡីស័ក កើនឡើងខ្ពស់ ពេញបន្ទប់ហើយនោះ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានណែនាំ ដល់មន្ត្រីពាក់ព័ន្ធ ឲ្យសហការគ្នា ដើម្បី រៀបចំបន្ថែមដើម្បីរៀបចំវិទ្យាល័យព្រះសីហនុនេះ ឲ្យក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ដោយមានការរៀបចំ សម្អាតបរិស្ថាន នៅក្នុងទីធ្លា ទាំងក្នុង និងក្រៅ ហើយបំពាក់នូវសម្ភារៈបរិក្ខាពេទ្យ និងរៀបចំប្រព័ន្ធទឹក ភ្លើង នៅតាមអគារនីមួយៗ ឲ្យបានឆាប់រួចរាល់ ផងដែរ ។ ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំ ដល់មន្ត្រីពាក់ព័ន្ធ ត្រូវខិតខំធ្វើការស្រាវជ្រាវ…

  • សម្ដេចតេជោ៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន១ លានដូស បានមកដល់កម្ពុជាយើងទៀតហើយ

    សម្ដេចតេជោ៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន១ លានដូស បានមកដល់កម្ពុជាយើងទៀតហើយ

    ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅនៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា។ សម្ដេចតេជោ បានបន្តថា វ៉ាក់សាំងកូវីដ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ សម្ដេចបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ សម្ដេចតេជោ ហ៊ិន សែន បានបន្ថែមថា វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន…

  • នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។