Category: Covid-19

  • ខេត្តត្បូងឃ្មុំ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តត្បូងឃ្មុំ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី២៤ឧសភានេះបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤នាក់។ ក្នុងចំណោមអ្នកវិជ្ជមានទាំង៤នាក់នោះ មាន២នាក់ជាករណីឆ្លងក្នុងសហគមន៍, ម្នាក់មកពីរាជធានីភ្នំពេញ និងម្នាក់ទៀតមកពីប្រទេសថៃ។ រដ្ឋបាលខេត្តបានបន្តថា ជាមួយនឹងការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ចំនួននោះ គេក៏បានរកឃើញអ្នកបានប៉ះពាល់ផ្ទាល់ទៅនឹងអ្នកជំងឺនោះចំនួន១៥នាក់ផងដែរ។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៤នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • អាជ្ញាធរខណ្ឌមានជ័យ បានចុះផ្សព្វផ្សាយជូនកម្មករទៅយកសំណាក និងចូលរួមបន្តអនុវត្តន៏ (៣កុំ ៣ ការពារ និង វិធានសុខាភិបាល)

    អាជ្ញាធរខណ្ឌមានជ័យ បានចុះផ្សព្វផ្សាយជូនកម្មករទៅយកសំណាក និងចូលរួមបន្តអនុវត្តន៏ (៣កុំ ៣ ការពារ និង វិធានសុខាភិបាល)

    ភ្នំពេញ ៖ លោក ឌី រត័្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាព្រឹកថ្ងៃ ចន្ទ ១៣ កើត ខែ ជេដ្ឋ ឆ្នាំឆ្លូវ ព,ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ បានដឹកនាំក្រុមការងាររួមមាន : ១/ លោក ទូច. សាមុត ប្រធានផ្នែកដោះស្រាយកូដ្ឋកម្មនិងបាតុកម្មក្រសួងការងារ ។២/ លោក ឯម ភារី នាយប៉ុស្ត៏ស្ទឹង៣ ។៣/ លោក ភិន ផល នាយផ្នែក ។៤/ លោក យៀន ឩត្តម តំណាងសង្កាត់ស្ទឹងមានជ័យ ទី ៣ ។ លោក ឌី រ័ត្នខេមរុណ តំណាងអាជ្ញាធរខណ្ឌមានជ័យ និង លោក ទូច សាមុត និង…

  • ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់លក់ដូរ និងទិញឥវ៉ាន់ នៅផ្សារចំនួន ២ក្នុងខេត្តស្វាយរៀង ត្រូវប្រញាប់ទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័ក

    ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់លក់ដូរ និងទិញឥវ៉ាន់ នៅផ្សារចំនួន ២ក្នុងខេត្តស្វាយរៀង ត្រូវប្រញាប់ទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័ក

    រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៤ឧសភាឆ្នាំ២០២១ បានឲ្យដឹងថា កន្លងមកមានអ្នកវិជ្ជមានកូវីដ-១៩ និងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានបានមកទិញឥវ៉ាន់នៅផ្សារជីភូ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងផ្សារថូម៉ាក ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់លក់ដូរ និងទិញឥវ៉ាន់ នៅផ្សារទាំង២នោះ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវឲ្យដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • លោកជំទាវ ម៉ែន សំអូន បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនអាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល

    លោកជំទាវ ម៉ែន សំអូន បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនអាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល

    លោកជំទាវ ម៉ែន សំអូន រួមជាមួយលោក និល ប៊ុនធឿន និងភរិយា លោក តូច វ៉ាន់រ៉ា តំណាងលោកថេង រឹទ្ធី និងលោក ស៊ឹម ហ៊ីម បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនអាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ។ នៅក្នុងគ្រាដ៏លំបាក លោកជំទាវ ក៏បានគៀងគរសប្បុរសជនរួមគ្នានាំយកអំណោយមកជួយដល់រដ្ឋបាលស្រុកពញាឮនាពេលនេះ ដើម្បីជួយសម្រាលបន្ទុកគ្នា ក្នុងដំណាក់កាល កូវីដ ១៩ ។ លោកជំទាវក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ ។ លោកជំទាវបានសំណូមពរឲ្យអាជ្ញាធរស្រុកត្រូវបង្កើនការយកចិត្តទុក្ខដាក់អ្នកដែលនៅតំបន់ផ្សេង ដែលវិលត្រលប់មកចូលក្នុងមូលដ្ឋានស្រុករបស់ខ្លួនវិញ ដោយសហការជាមួយបុគ្គលិកសុខាភិបាល…

  • ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៥៣នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៥៣នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី២៤ ឧសភានេះ បានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់។ អ្នកវិជ្ជមានទាំងនោះ មាន៣៩នាក់គឺជាអាជីវករផ្សារសំរោងយ៉ោង ស្រុកបាទី, ក្រៅពីនោះមាន កម្មករ កម្មការិនី កុមារ សិស្ស ប្រជាពលរដ្ឋ និងអ្នកចំនូលថ្មីមកពីប្រទេសថៃ និងខេត្តមួយចំនួនទៀត។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៥៣នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • ប្រជាពលរដ្ឋដែលធ្លាប់ចេញចូល កុដិលេខ២៥ ក្នុងវត្តវត្តសារាវ័នតេជោក្នុងរាជធានីភ្នំពេញ ត្រូវប្រញាប់ទៅធ្វើតេស្ដ

    ប្រជាពលរដ្ឋដែលធ្លាប់ចេញចូល កុដិលេខ២៥ ក្នុងវត្តវត្តសារាវ័នតេជោក្នុងរាជធានីភ្នំពេញ ត្រូវប្រញាប់ទៅធ្វើតេស្ដ

    វត្តសារាវ័នតេជោស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ គិតត្រឹមម៉ោង៩យប់ថ្ងៃទី២៣ឧសភាឆ្នាំ២០២១ ក្រុមការងារ និងក្រុមគ្រូពេទ្យបានចុះយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់បានចំនួន ២៧៥អង្គ/នាក់ ជាលទ្ធផលរកឃើញវិជ្ជមានចំនួន១០នាក់ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ឧសភានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ជាពិសេសកុដិលេខ២៥ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខភាព រយៈ ១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ ឬទៅកាន់តំបន់ហានិភ័យនោះ។ បើសិនជាមាន រោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ដែលមានទីតាំងនៅ៖ វិទ្យាល័យបាក់ទូក (ខណ្ឌ ៧មករា), វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ), ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ), ម៉ូឌីន៥ (ខណ្ឌ ឫស្សីកែវ) និងសួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) រាជធានីភ្នំពេញ។

  • រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃ ២៤ ឧសភានេះ បានបង្ហាញអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ទាំង ១៣នាក់ ដែលអ្នកឆ្លងទាំងនោះ គឺជាប្រជាពលរដ្ឋ អាជីវករ និងក្រុមគ្រួសារពាក់ពន្ធ័។ ក្នុងចំណោមនោះ មាន ៦នាក់ជាអ្នករស់នៅស្រុកស្ទឹងហាវ និង៧នាក់ទៀតជាអ្នករស់នៅក្នុងក្រុងព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិការ៧មករា ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅកាត់សក់នៅហាង Taper ជិតទូរទស្សន៍អាស៊ីអាគ្នេយ៍ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅកាត់សក់នៅហាង Taper ជិតទូរទស្សន៍អាស៊ីអាគ្នេយ៍ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺបានទៅកាត់សក់នៅហាង Taper Barbershop (នៅជិតស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ចន្លោះពីម៉ោង១០ទៅម៉ោង១១ព្រឹកថ្ងៃទី១៦ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ឧសភា ជាងកាត់សក់នៅទីតាំងខាងលើនោះ មិនទាន់ទៅយកសំណាកនៅឡើយទេ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៥៦នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៦៥៨នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៥៦នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៦៥៨នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៤ឧសភាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៣ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៥៦នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១៦នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៣ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦៥៨នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៤ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន៥ពាន់៧៦១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ម៉ឺន៨ពាន់៣៥៩នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៣នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១៧៩នាក់ហើយ៕

  • ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ

    ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ

    ភ្នំពេញ៖ លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងទាំងថ្ងៃនិងយប់ ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល ពោលគឺធ្វើយ៉ាងណាអោយរាជធានីភ្នំពេញវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។ ការថ្លែងការកោតសរសើរបែបនេះរបស់លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១ ខណៈដែលលោកនាំយកស្បៀងអាហារជាច្រើនមុខជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ នៅសាលារាជធានីភ្នំពេញ។ លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍លើកឡើងថា ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងណាស់ដោយមិនបានគិតថា ថ្ងៃឬយប់ឡើយ ធ្វើយ៉ាងណាទប់ស្កាត់អោយបាននូវការរីករាលដាលមេរោគកូវីដ-១៩ ។ លោកបញ្ជាក់ថា ៖ស្ថានភាពកូវីដ-១៩ នៅភ្នំពេញមិនទាន់មានភាពល្អប្រសើរនូវឡើយទេ ព្រោះនៅមានតំបន់លឿងទុំនូវឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ យើងត្រូវតែបើកអោយការធ្វើចរាចរណ៍ឡើងវិញ ជាមួយនិងការជំរុញឱ្យអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលនិងការអនុវត្ត៣កុំនិង៣ការពាររបស់សម្តេចតេជោ។ លោកឃួង ស្រេង…