-
កម្រងរូបភាពនៃការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ តាមដានដោយ លោក ថេត វិចិត្រ

-
រដ្ឋបាលខេត្តបាត់ដំបង រកឃើញនូវករណីវិជ្ជមានកូវីដ-19 ចំនួន ១៦នាក់ ថ្មីបន្ថែមទៀត និង បានព្យាបាលជាសះស្បើយចំនួន០៧នាក់នៅថ្ងៃទី២៤ខែឧសភានេះ

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និង ជូនដំណឹង នៅល្ងាច ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១នេះ ពីករណីរកឃើញ វិជ្ជមានជម្ងឺកូវីដ-19 ចំនួន១៦នាក់ ថ្មីបន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន០៧នាក់ និង ជាពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន០៩នាក់ និងបានព្យាបាលអ្នកជម្ងឺ ឲ្យជាសះស្បើយ ចំនួន០៧នាក់ ត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញផងដែរ។ ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី មន្ទីរពេទ្យបង្អែកស្រុកសំពៅលូននិងមន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ ។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក ខេត្តបាត់ដំបង មានអ្នកជម្ងឺកូវីដ-19 សរុបចំនួន១៥៥នាក់ ក្នុងនោះ បានព្យាបាលឲ្យជាសះស្បើយ ចំនួន៥៩នាក់,ស្លាប់១ករណី បានបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ និងកំពុងសម្រាកព្យាបាលជម្ងឺនៅតាមមន្ទីរបង្អែក ចំនួន៩៣ នាក់។ ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ-19ខាងលើនេះ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការជូនដំណឹងនិងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវមានវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ និងអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺឲ្យចូលខ្លួនធ្វើតេស្តដើម្បីយកវត្ថុសំណាកត្រួតពិនិត្យមើលសុខភាព និងត្រូវដាក់ខ្លួននៅដាច់ដោយឡែកដើម្បីតាមដានត្រួតពិនិត្យសុខភាពក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជូនអាជ្ញាធរ និង គ្រូពេទ្យដើម្បីព្យាបាល៕
-
ធនាគារជាតិនៃកម្ពុជា សម្រេចបន្តវិធានការអនុគ្រោះ ដំណាក់កាលទី៣

-
ក្រសួងអប់រំ នឹងត្រៀមបើកដំណើរការ សាលារៀនឡើងវិញ

-
រោងចក្រ យូ លី អ៊ិនធើណេសិនណល (ខេមបូឌា) ហ្កាមេន ត្រូវបានរដ្ឋបាលខេត្តស្វាយរៀងសម្រេចផ្អាកជាបណ្តោះអាសន្ន

-
សកម្មភាពក្រុមគ្រូពេទ្យប្រគេនចង្ហាន់បិណ្ឌបាតព្រះសង្ឃ និងបួងសួងជូនដល់ព្រះសង្ឃអោយឆាប់ជាសះស្បើយ

-
អេហ្ស៊ីប ប្រទេសទី១បានវត្ថុធាតុដើមផលិតវ៉ាក់សាំងស៊ីណូវ៉ាក់ ពីចិន

កញ្ចប់វត្ថុធាតុដើមដំបូងសម្រាប់ផលិតវ៉ាក់សាំងស៊ីណូវ៉ាក់របស់ប្រទេសចិនត្រូវបានបញ្ជូនដល់ប្រទេសអេហ្ស៊ីបហើយ ជាហេតុនាំឲ្យអេហ្ស៊ីបបានក្លាយជាប្រទេសដំបូងទទួលបានពីចិន ក្នុងការផលិតវ៉ាក់សាំងស៊ីណូវ៉ាក់នេះ នេះបើតាមការចេញផ្សាយរបស់ស៊ីនហួរ កាលពីម្សិលមិញ។ ជំហានដំបូង អេហ្ស៊ីបនឹងផ្តើមផលិត២លានដូស នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលអេហ្ស៊ីប។ ក្រៅពីអេហ្ស៊ីប ក៏មានប្រទេសផ្សេងទៀតកំពុងចរចាផលិតស៊ីណូវ៉ាក់ ក្នុងទឹកដីខ្លួនដែរ៕
-
អាជ្ញាធរខណ្ឌចំការមន ពិនិត្យ ដើម្បីរៀបចំទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន រួមជាមួយលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ និងចៅសង្កាត់ទាំង០៥ បានអញ្ជើញចុះត្រួតពិនិត្យ ដើម្បីរៀបចំទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌចំការមន នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ។ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌចំការមន នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ០៧ទីតាំង នៃសង្កាត់ទាំង ០៥ រួមមាន៖ ១-សង្កាត់ទន្លេបាសាក់ មានចំនួន ០២ទីតាំង៖សាលាបឋមសិក្សាសុធារស, វិទ្យាល័យបឹងត្របែក។ ២-សង្កាត់ទួលទំពូងទី១ មានចំនួន ០១ទីតាំង នៅវិទ្យាល័យ ទួលទំពូង ។ ៣-សង្កាត់ទួលទំពូងទី២ មានចំនួន ០១ទីតាំង, នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ទួលទំពូងទី២។ ៤-សង្កាត់បឹងត្របែក មានចំនួន ០១ទីតាំង, នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្ដី ហ៊ុន…
-
រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

-
អាជ្ញាធររាជធានី សហការជាមួយក្រុមការងារកងទ័ព បាននឹងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ ខណៈអតីតតំបន់ក្រហមចាក់បានជាង ៧៦ម៉ឺននាក់ហើយ

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងទ័ពនិងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ខណៈដែល អតីតតំបន់ក្រហមនៅក្នុងខណ្ឌចំនួន៤ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញចាក់ជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណជាជាង៧៦ម៉ឺននាក់ហើយ ទាំងដុសទី១និងដុសទី២គិតត្រឹមថ្ងៃទី២៣ ឧសភា ម្សិលមិញ ។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន គឺនឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ។ ពាក់ព័ន្ធនឹងតំបន់លឿងនៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសហការជាមួយកងទ័ពនិងក្រុមគ្រូពេទ្យបានធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌបឹងកេងកងនិងខណ្ឌសែនសុខ ដោយចាប់ផ្តើមកាលពីថ្ងៃទី១៨ ឧសភា ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២១ ដែលមានរហូតដល់២០ទីតាំង ហើយកាលពីថ្ងៃទី២៣ ឧសភា ម្សិលម៉ិញ អាជ្ញាធររាជធានីបានចេញសេចក្តីជូនដំណឹងពីការសហការជាមួយកងទ័ពនិងក្រុមគ្រូពេទ្យធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌចំនួន៣ទៀត គឺខណ្ឌចំការមន ខណ្ឌច្បារអំពៅនិងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ឧសភា ដល់ថ្ងៃទី០៧ មិថុនា ឆ្នាំ២០២១ដែលមានចំនួន២០ទីតាំងដូចគ្នា។ នៅគ្រប់ទីតាំងដីការចាក់វ៉ាក់សាំង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង តែងចុះពិនិត្យមើលជាប្រចាំ និងបានណែនាំដល់អាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដែល ត្រូវ ទៅ ទទួលយក វ៉ាក់សាំង ការពារ ជំងឺ…