-
នាយករដ្ឋមន្ត្រីថៃចាក់វ៉ាក់សាំងអង់គ្លេស ដូសទី២រួចហើយ

លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃប្រទេសថៃបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដូសទី២ រួចរាល់ហើយ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។លោកនាយករដ្ឋមន្រ្តីបានទទួលការចាក់វ៉ាក់សាំង នៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត ណុនថាបុរី។ បច្ចុប្បន្ននេះ ថៃកំពុងចាក់វ៉ាក់សាំង២ប្រភេទជូនប្រជាពលរដ្ឋ គឺវ៉ាក់សាំងអង់គ្លេសនេះ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ផលិតនៅប្រទេសចិន។ ថៃក៏ទទួលសិទ្ធិ ផលិត វ៉ាក់សាំង AstraZeneca ចំនួន ៦១លានដូស គ្រោងបញ្ចេញមកប្រើប្រាស់ដើម្បីចាក់ឱ្យប្រជាជននៅក្នុងខែ មិថុនាខាងមុខនេះហើយ៕
-
ក្រសួងការងារ អនុញ្ញាតឲ្យកម្មករឈប់សម្រាកមួយថ្ងៃ ដើម្បីទៅចាក់វ៉ាក់សាំងដូសទី២

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី២៤ឧសភានេះ បានឲ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិតដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២ ក្រសួងស្នើឲ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២នៅតាមទីតាំងដែលធ្លាប់បានចាក់ដូសទី១ និងតាមថ្ងៃកំណត់ក្នុងបណ្ណចាក់វ៉ាក់សាំង។ ជាមួយគ្នានោះ ក្រសួងបានរំលឹកថា ការរារាំងបុគ្គលណាម្នាក់មិនឲ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ គឺល្មើសនឹងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត, ច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ពន្ធ័នឹងកាតព្វកិច្ចក្នុងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ក្រសួងក៏បានស្នើឲ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវជួយជំរុញ និងអនុញ្ញាតឲ្យកម្មករនិយោជិតទៅចាក់វ៉ាក់សាំងដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរក្នុងបណ្ណចាក់វ៉ាក់សាំង។ ជាមួយគ្នានោះ ក្រសួងការងារបានព្រមានចំពោះម្ចាស់ ឬនាយករោងចក្រសហគ្រាសណាដែលមិនអនុវត្ត ត្រូវទទួលពិន័យជាប្រាក់ និងផ្ដន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ជាធរមាន។ ក្រសួងការងារក៏បានអំពាវនាវផងដែរ ដល់កម្មករ និយោជិតដែលបានទៅចាក់វ៉ាក់សាំងកូវីដ-១៩រួច ត្រូវរក្សាបណ្ណចាក់វ៉ាក់សាំងនោះឲ្យបានល្អ ដើម្បីប្រើប្រាស់ជាប្រយោជន៍នៅពេលខាងមុខ។
-
អ្នកមានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ គុយទាវមួយកន្លែងនៅតំបន់អូរឫស្សីត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺអ្នកលក់គុយទាវ រួមទាំងក្រុមគ្រួសាររបស់គាត់សរុប ១០ នាក់ ធ្វើតេស្ដវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៨ដល់ថ្ងៃទី២១ឧសភាឆ្នាំ២០២១ ។ កន្លែងលក់គុយទាវនោះ ស្ថិតនៅមាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ខាងជើងផ្សារអូរឫស្សី ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។ ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក (ខណ្ឌ ៧មករា), វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ), ផ្លូវទ្រុងមាន់…
-
ថៃគ្រោងរឹតបន្តឹងការត្រួតពិនិត្យព្រំដែនរបស់ប្រទេសខ្លួន បន្ទាប់ពីទើបរកឃើញវីរុស Covid-19 បំប្លែងខ្លួនថ្មីអាហ្វ្រិកខាងត្បូង (មានវីដេអូ)

ថៃ៖ ការត្រួតពិនិត្យព្រំដែនរបស់ថៃនឹងត្រូវរឹតបន្តឹង ក្រោយទើបរកឃើញវីរុស Covid-19 បំប្លែងខ្លួនថ្មី ដែលគេស្គាល់ថា B1351 មានប្រភពដើមនៅអាហ្វ្រិកខាងត្បូងនៅក្នុងស្រុកចំនួន៣ករណី ដែលកើតចេញពីការឆ្លងព្រំដែនខុសច្បាប់ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរថៃនៅថ្ងៃអាទិត្យម្សិលមិញ ។បើតាមអគ្គនាយក នៃនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ ករណីឆ្លងក្នុងស្រុកទីមួយនៃវីរុសបំប្លែងខ្លួនរបស់អាហ្វ្រិកខាងត្បូង ត្រូវបានរកឃើញនៅថ្ងៃទី៤ខែឧសភា លើបុរសជនជាតិថៃអាយុ៣២ឆ្នាំ បន្ទាប់ពីគាត់ និងក្រុមគ្រួសារចូលពីម៉ាឡេស៊ីមកលេងនៅប្រទេសថៃ តាមរយៈការឆ្លងព្រំដែនក្រៅផ្លូវការ ។ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃបានអះអាងថា ខ្លួននឹងបង្កើនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ត្រួតពិនិត្យ និងការឃ្លាំមើលបែបអេឡិចត្រូនិចនៅតាមព្រំដែនដីគោក និងបញ្ជាអោយក្រុមមន្ត្រីរឹតបន្តឹងអោយខ្លាំង លើការជួញដូរជនចំណាកស្រុកខុសច្បាប់ ៕ ប្រភព៖ Reuters
-
ជប៉ុនបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ទ្រង់ទ្រាយធំសម្រាប់ប្រជាជនមានវ័យចំណាស់ នៅមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកមកដល់ (មានវីដេអូ)

ជប៉ុន៖ អាជ្ញាធរសុខាភិបាលជប៉ុនបានបើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការរោគដ៏ធំចំនួន២កន្លែងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីចាក់ជូនដល់ប្រជាជនខ្លួន ដែលភាគច្រើនជាក្រុមមនុស្សមានវ័យចំណាស់ប្រឆាំងនឹងវីរុស Covid-19 នៅមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកចាប់ផ្តើមឡើង ។មជ្ឈមណ្ឌលនៅទីក្រុងតូក្យូ និងអូសាកា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ដែលនេះជាផ្នែកមួយដើម្បីជម្រុញការចាក់វ៉ាក់សាំងនៅក្នុងប្រទេសជប៉ុន ខណៈដែលអាជ្ញាធរកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី៤នៃជំងឺកូវីដ១៩ ។សូមបញ្ជាក់ថា មជ្ឈមណ្ឌលនៅទីក្រុងតូក្យូនឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាជនមានរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ ដោយត្រូវចាក់ប្រហែល១ម៉ឺននាក់ជាប្រចាំថ្ងៃនៅក្នុងរយៈពេល៣ខែបន្ទាប់ ខណៈដែលមជ្ឈមណ្ឌលនៅទីក្រុងអូសាកា វិញ នឹងចាក់អោយមនុស្សប្រមាណ៥ពាន់នាក់ក្នុងមួយថ្ងៃ ៕ ប្រភព៖ Reuters
-
រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ផ្ទះ០៦ខ្នងក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន០៦ខ្នង ស្ថិតក្នុងភូមិសាស្ត្រភូមិសំរោងស្នោ ឃុំសំរោងក្នុង ខេត្តបាត់ដំបង ដោយរកឃើញនូវករណីឆ្លងជម្ងឺកូវីដ-19 ចំនួន០៦នាក់ និងបានបិទខ្ទប់នូវខ្នងផ្ទះចំនួន០៦ខ្នង ដែលពាក់ព័ន្ធអ្នកជម្ងឺ ដែលស្ថិតនៅទីតាំងខាងលើនេះ។ ការបិទខ្ទប់នូវទីតាំងខាងលើនេះដោយយោងសេចក្តីសម្រេច លេខ ១០៤/២១សសរ. ចុះថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១នេះ ស្តីពីការសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះ ចំនួន០៦ខ្នង ដែលស្ថិតក្នុងភូមិ វត្តសំរោងស្នោ ឃុំសំរោងក្នុង ខេត្តបាត់ដំបង រហូតដល់មានការជូនដំណឹងជាថ្មី។ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខាងលើនេះ គឺតម្រូវឲ្យអាជ្ញាធររដ្ឋបាលស្រុក និងម្ចាស់ទិតាំងខាងលើត្រូវមានវិធានការហ៊ុព័ទ្ធនូវទីតាំងពាក់ព័ន្ធទាំងនេះ ក្នុងការហាមការចេញ-ចូលនៅទីតាំងនោះ និង ត្រូវធ្វើការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើទាំង ផ្ទាល់-ប្រយោលដើម្បីយកទៅធ្វើចត្តាឡីស័ក និងចុះយកវត្ថុសំណាកដើម្បីតេស្ត រកមេរោគកូវីដ-19៕
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៥នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២៤ ឧសភានេះ បានឲ្យដឹងថា ក្នុងថ្ងៃ ២៣ ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ចំនួន៥៥នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា ការរកឃើញនោះ បន្ទាប់ពីរដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន១ពាន់៤៦៣នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៥៥នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំអនោះមាននៅស្រុកព្រៃឈរចំនួន៣នាក់, ស្រុកកងមាសចំនួន២នាក់, ស្រុកបាធាយចំនួន១៨នាក់, ស្រុកកំពង់សៀម៣នាក់ និងស្រុកជើងព្រៃចំនួន២៩នាក់។ អ្នកជំងឺទាំង៥៥នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងវិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៩៣នាក់នោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ គិតត្រឹមថ្ងៃ២៤ឧសភានេះ ខេត្តកំពុងចាម មានអ្នកជំងឺកូវីដ-១៩សរុប៤៥០នាក់កំពុងសម្រាកព្យាបាល។
-
ការសិក្សាថ្មីមួយនៅអង់គ្លេសបង្ហាញថា វ៉ាក់សាំងរបស់ Pfizer និង AstraZeneca មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌា (មានវីដេអូ)

អង់គ្លេស៖ ការសិក្សាថ្មីមួយរកឃើញថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer និង AstraZeneca មានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា បន្ទាប់ពីបានចាក់ពីរដូសពេញលេញហើយនោះ ។រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Matt Hancock បញ្ជាក់ថា ការរកឃើញនេះបានធ្វើអោយយើងមានទំនុកចិត្តកាន់តែខ្លាំងឡើង សម្រាប់ដំណាក់កាលចុងក្រោយ នៃការបិទបញ្ចប់បំរាមនៅអង់គ្លេស ដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ ហើយថា ទិន្នន័យបានបង្ហាញថា ការចាក់វ៉ាក់សាំងទាំងពីរនេះពិតជាសំខាន់បំផុត ។សូមបញ្ជាក់ថា ការចាក់ពីរដូសនៃវ៉ាក់សាំងនីមួយៗ គឺមានកម្រិតការពារប្រហាក់ប្រហែលគ្នាប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ពោលគឺមានប្រសិទ្ធភាពដូចការពារវីរុសបំប្លែងខ្លួនថ្មីអង់គ្លេស Kent ដែរ ។ ជាមួយគ្នានេះ ស្ថាប័នសុខាភិបាលសាធារណៈអង់គ្លេស ដែលបានធ្វើការសិក្សាបានឲ្យដឹងថា វ៉ាក់សាំងទាំងពីរទំនងមានប្រសិទ្ធភាពកាន់តែខ្លាំង ក្នុងការការពារមិនអោយឈឺធ្ងន់ធ្ងរ និងបណ្តាលអោយបាត់បង់ជីវិត ៕ ប្រភព៖ BBC
-
ថ្ងៃនេះបើកដំណើរការលក់ដូរក្នុងផ្សាររដ្ឋទាំង ២៥ឡើងវិញ អាជ្ញាធររាជធានីជំរុញគណៈកម្មការផ្សារអនុវត្តន៍វិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ឧសភា គឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញ ដាក់ឱ្យដំណើរការផ្សាររដ្ឋទាំង២៥លក់ដូរឡើងវិញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការតាំងពីអំឡុងខែ មេសាកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។ទន្ទឹមនៃការបើកអោយដំណើរការឡើងវិញនៅថ្ងៃទី២៤ឧសភា ដោយយោងទៅលើសេចក្តីជូនដំណឹងកាលពីថ្ងៃទី២១ ឧសភារបស់រដ្ឋបាលរាជធានីភ្នំពេញ ឃើញថា នៅតាមបណ្តាលផ្សាររដ្ឋនានានៅក្នុងរាជធានីបានដំណើរការលក់ដូរមមាញឹកឡើងវិញហើយ ជាមួយនិងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ដើម្បីជំរុញគណ:កម្មការផ្សារអនុវត្តវិធានសុខាភិបាលក្នុងថ្ងៃបេីកផ្សារលក់ឡេីងវិញនេះដំណើរការទៅបានរលូន ជៀសបាននូវការឆ្លងកូវីដ-១៩ ថ្ងៃនេះដែរលោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីបានចុះត្រួតពិនិត្យស្ថានភាពក្នុងផ្សាទួលទំពូង នៅខណ្ឌចំការមន និងបានជំរុញឱ្យគណ:កម្មការគ្រប់គ្រងផ្សារទួលទំពូង អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធវិធានការរបស់ក្រសួងសុខាភិបាល៣ការពារនិង៣កុំ ។ លោកស្រី បានណែនាំឱ្យមានការផ្សព្វផ្សាយតាមរយ:សារសម្លេងអប់រំនិងវាស់កំដៅនៅតាមច្រកចេញចូលផ្សារនិងត្រូវរក្សាគម្លាតពីគ្នាជាចាំបាច់ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ បេីតាមប្រធានគណះកម្មការគ្រប់គ្រងផ្សារទួលទំពូងលោក ចំរេីន សុខលីម បានឱ្យដឹងថា៖ ផ្សារទួលទំពូងចាប់ផ្តេីមបេីកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចូលផ្សារចំនួន៥ត្រូវបានបេីកទ្វារសំរាប់អាជីវករបានលក់ដូរនិងទំនិញឧបភោគបរិភោគ ដោយនៅតាមច្រកចេញចូលលោក បានចាត់ចែងអោយមានកម្លាំងសន្តិសុខជួយសម្រួល ដោយការបាញ់កម្តៅ លាងអាល់កុលនិងធ្វេីការស្កេនQRកូដផងដែរ មុននឹងអនុញ្ញាតិឱ្យអាជីវករចូលទិញលក់នៅក្នុងផ្សារ ។ លោកប្រធានផ្សារទួលទំពូងបានបន្ថែថា ៖ ក្រៅពីអនុវត្តវិធានសុខាភិបាលនៅតាមច្រកក៏មានដាក់មេក្រូបំពងសំលេងពីសារអប់រំនិងមានការដេីរផ្សព្វផ្សាយតាមមេក្រូដល់អ្នកលក់និងអ្នកទិញផងដែរ ដោយត្រូវដាច់ខាតអនុវត្តវិធាន៣កាពារ៣កុំ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ លោកចំរេីន សុខលីមប្រធានផ្សារគណះកម្មការផ្សារទួលទំពូងបានឱ្យដឹងថា ៖ក្នុងផ្សារទួលទំពូងមានតូបចំនួន១៣៧៤តូប ហេីយសំរាប់ថ្ងៃបេីកលក់ជាថ្មីមានអាជីរករមកលក់ដូរប្រមាណ៥០ភាគរយ លោកបានបញ្ជាក់ផងដែរថា ៖ក្រុមអាជីវកដែលលក់ដូរនៅក្នុង្សារទួលទំពូងក៏បានចាក់វ៉ាក់សាំងបានប្រមាណ១១០០នាក់ហើយដែរ។ ដោយឡែកសម្រាប់ផ្សារ…
-
រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ទីតាំងមន្ទីរសំរាកព្យាបាលអ្នកជម្ងឺ យី គក់ ចំនួន០១កន្លែង ក្នុងភូមិ-សង្កាត់ វត្តគរ ក្រុង-ខេត្តបាត់ដំបង

នៅថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបិទខ្ទប់នូវទីតាំងចំនួន ០១កន្លែង ស្ថិតក្នុងភូមិសាស្ត្រភូមិវត្តគរ សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ដោយរកឃើញនូវករណីឆ្លងជម្ងឺកូវីដ-19 ពីអ្នកជម្ងឺម្នាក់ ឈ្មោះសាន កុសល ភេទប្រុស អាយុ២៥ឆ្នាំ មកពីទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានចូលសម្រាកព្យាបាលជម្ងឺនៅមន្ទីរសំរាកព្យាបាលមួយកន្លែង ស្លាកយីហោ “យី គក់” កាលពីថ្ងៃទី២២ខែឧសភាកន្លងទៅថ្មីៗនេះ ដែលស្ថិតនៅទីតាំងខាងលើ។ ការបិទខ្ទប់នូវទីតាំងខាងលើនេះដោយយោងសេចក្តីសម្រេច លេខ ១០៥/២១សសរ. ចុះថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១នេះ ស្តីពីការសម្រេចបិទខ្ទប់នូវទីតាំង០១កន្លែង ក្នុងភូមិវត្តគរ សង្កាត់វត្តគរក្រុង-ខេត្តបាត់ដំបង រហូតដល់មានការជូនដំណឹងជាថ្មី។ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងមន្ទីរសំរាកព្យាបាលអ្នកជម្ងឺ យី គក់ ដែលស្ថិតនៅចំណុចភូមិសាស្ត្រពាក់ព័ន្ធខាងលើនេះ គឺតម្រូវឲ្យអាជ្ញាធររដ្ឋបាលក្រុងបាត់ដំបងនិងម្ចាស់ទិតាំងខាងលើត្រូវមានវិធានការហ៊ុព័ទ្ធនូវទីតាំងពាក់ព័ន្ធទាំងនេះ ក្នុងការហាមការចេញ-ចូលនៅទីតាំងនោះ និង ត្រូវធ្វើការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើទាំង ផ្ទាល់-ប្រយោលដើម្បីយកទៅធ្វើចត្តាឡីស័ក និងចុះយកវត្ថុសំណាកដើម្បីតេស្ត រកមេរោគកូវីដ-19៕